ទំនាក់ទំនងអាមេរិក - ចិន និងភាពតានតឹងថ្មី

(VOVWORLD) - ជាថ្មីម្ដងទៀត ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនបានក្លាយជាចំណុចកណ្ដាលនៃប្រព័ន្ធផ្សព្វផ្សាយពិភពលោក ក្រោយពេលសហរដ្ឋអាមេរិកបានចោទប្រកាន់ម្តងហើយម្តងទៀតថា ចិនបានលាក់បាំងព័ត៌មានអំពីវីរុស Sars-CoV-2 ដែលធ្វើឱ្យជំងឺរាតត្បាតសកល COVID – 19 កំពុងតែផ្ទុះឡើងនៅ ទូទាំងពិភពលោក។ 

លើលពីនេះទៅទៀត ប្រធានាធិបតីអាមេរិក លោក Donnald Trump ក៏បានគំរាមកំហែងថានឹងតម្លើងពន្ធថ្មីចំពោះចិន ដូចជាវិធានការតបតវិញ។ តាមការប៉ាន់ស្មានថា ជំងឺរាតត្បាតសកល COVID – 19 អាចជាឱកាសមួយ ដើម្បីសហរដ្ឋអាមេរិក និងចិនកែលម្អទំនាក់ទំនងទ្វេភាគី ប៉ុន្តែតាមការពិតជាក់ស្ដែង វាកាន់តែបង្កើនការខ្វែងគំនិតគ្នាជាមូលដ្ឋាននៅពេលដែលប្រទេសទាំងពីរបានប្រកួតប្រជែងឥទ្ធិពលសេដ្ឋកិច្ច និងនយោបាយពិភពលោក។

ទំនាក់ទំនងអាមេរិក - ចិន និងភាពតានតឹងថ្មី - ảnh 1 ថ្នាក់ដឹកនាំចិន និងអាមេរិក (រូបថត៖ AP)

ការចោទប្រកាន់ជាបន្តរបស់ភាគីអាមេរិក

នៅក្នុងកិច្ចចរចាតាមទូរស័ព្ទកាលពីដើមខែកុម្ភៈកន្លងទៅ ប្រធានរដ្ឋចិនលោក Xi Jinping និងប្រធានាធិបតីអាមេរិកលោក Donald Trump បានសន្យាថា នឹងសហប្រតិបត្តិការគ្នាប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃ ជំងឺ COVID-19 ប៉ុន្តែរហូតមកដល់ពេលនេះ សាធារណៈមតិមិនទាន់បានកត់សម្គាល់នូវឱកាសសហប្រតិបត្តិការជាក់ស្ដែងណាមួយ។  សូម្បីតែ មជ្ឈដ្ឋានអ្នកសង្កេតការណ៍ក៏បានសង្កេតឃើញថា ពិតជាមិនសមហេតុផលឡើយ នៅពេលសង្ឃឹមថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិននឹងត្រូវបានផ្លាស់ប្ដូរតាមទិសដ៏ល្អប្រសើរ ដោយសារវិបត្តិ COVID-19។ ហើយនេះជាការពិត ខណៈដែលការមន្ទិលលសង្ស័យអំពី តម្លាភាពក្នុងការបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19 របស់ចិនគឺជាការបញ្ឆេះភ្លើងតានតឹងរវាងប្រទេសនេះ ជាមួយប្រទេសលោកខាងលិច ពោលគឺសហរដ្ឋអាមេរិក។

រដ្ឋមន្រ្តីក្រសួងការបរទេស អាមេរិកលោក Mike Pompeo បានអះអាងតាម កញ្ចក់ទូរទស្សន៍ ABC ថា “មានភ័ស្តុតាងជាច្រើន”បានសរឲ្យឃើញថាវីរុសកូរ៉ូណាប្រភេទថ្មី ដែលបង្កឱ្យមានជម្ងឺ COVID-19 មានប្រភពដើមនៅក្នុងមន្ទីរពិសោធន៍មួយនៅទីក្រុង Wuhan ។ ក្នុងពេលនោះ ក្នុងការឆ្លើយសម្ភាសន៍អ្នកយកព័ត៌មាននៅសេតវិមាននៅថ្ងៃទី ៣០ ខែមេសា ប្រធានាធិបតីអាមេរិកលោក Donald Trump បានសង្កត់ធ្ងន់ថាការព្រួយបារម្ភរបស់លោកអំពីតួនាទីរបស់ចិនក្នុងប្រភពដើម និងការឆ្លងរាលដាលរបស់ វីរុស SARS-CoV-2  កំពុងត្រូវបានផ្កោតសំខាន់ ជាជាងការខិតខំប្រឹងប្រែងកសាងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន។ ប្រធានាធិបតីអាមេរិកបានវាយតម្លៃថា ទីក្រុងប៉េកាំងប្រហែលជាមិនអាចទប់ស្កាត់បាន ឬទុកឲ្យវីរុសឆ្លងរាលដាលដោយចេតនា។ តាមប្រមុខសហរដ្ឋអាមេរិកថា ចិន និងសហរដ្ឋអាមេរិកបាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ ចិនបានយល់ព្រមបញ្ជាទិញទំនិញរបស់អាមេរិក ហើយតាមការពិតជាក់ស្ដែង គឺចិនបានបញ្ជាទិញជាច្រើន។ ប៉ុន្តែប្រការនេះលែងសំខាន់ទៀតហើយ បើប្រៀបធៀបនឹងអ្វីៗដែលបានកើតឡើងចំពោះវីរុស។

ស្ថានភាពនាបច្ចុប្បន្ននេះគឺមិនអាចទទួលយកបានឡើយ។

បណ្ដាផលប៉ះពាល់អវិជ្ជមាន

យោងតាមមជ្ឈដ្ឋានអ្នកវិភាគថា បណ្ដាកត្តាដែលធ្វើឱ្យទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិកនិងចិនក្លាយទៅជា សោះអង្គើយនឹងមិនផ្លាស់ប្ដូរឡើយ ហើយនៅតែបន្ត ខណៈដែលជំងឺរាតត្បាតបានខ្សោយចុះ។ ហាក់ដូចជា រង្វិលធ្លាក់ចុះនៃទំនាក់ទំនងទ្វេភាគីបានបង្កើនល្បឿន ឈានចូលដំណាក់កាលថ្មី ហើយមានគ្រោះអាសន្នច្រើនជាង ឆ្ពោះទៅរកការប្រឈមដាក់គ្នា។

តាមការពិតជាក់ស្ដែង ចំពោះការ រិះគន់ជាបន្តរបស់មន្ត្រីអាមេរិក ចាប់តាំងពីពេលជំងឺរាតត្បាត COVID – 19 បានផ្ទុះឡើងនោះ ចិនបាន ឆ្លើយតបយ៉ាងដាច់អហង្ការ។ ចិនបានចាត់ទុកថា ប្រទេសខ្លួនបានប្រតិបត្តិការប្រកបដោយការបើកចំហ តម្លាភាព និងមានការទទួលខុសត្រូវក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសកល ព្រមទាំងចែករំលែកព័ត៌មានជាមួយសហគមន៍ពិភពលោក និងចាប់ផ្ដើមកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងឆាប់រហ័ស។

ស្ដីទីទំនាក់ទំនងអន្តរជាតិ ក្នុងបរិបទនៃករណីឆ្លងជំងឺ COVID – 19 មានចំនួន ៣,៦ លាននាក់ ដែលក្នុងនោះមាន ២៥០ ពាន់នាក់ស្លាប់នោះ ការខ្វែងគំនិតគ្នារវាងសហរដ្ឋអាមេរិក និងចិនកំពុងធ្វើឲ្យសហគមន៍អន្តរជាតិបែកបាក់គ្នា។

តាមអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ថា សហគមន៍អន្តរជាតិដែលបែកបាក់គ្នានឹងធ្វើឲ្យបន្សោយលទ្ធភាពជួយឧបត្ថម្ភដល់បណ្ដាប្រទេសក្រីក្រ ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ព្រោះថា ទាំងសហរដ្ឋអាមេរិក និងចិនគឺជាប្រទេសសំខាន់ទាំងពីរ។ ការរួមវិភាគទាន់របស់ចិន និងសហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID – 19 និងដោះស្រាយបញ្ហាអន្តរជាតិផ្សេងៗទៀតគឺចាំបាច់ណាស់។

ធ្លាប់មានការខ្វែងគំនិតគ្នាអំពីរបណ្ដាបញ្ហាក្ដៅគគុក គេមានក្ដីសង្ឃឹមថា ជំងឺរាតត្បាត COVID-19 គឺជាឱកាសមួយ ដើម្បីសហរដ្ឋអាមេរិក និងចិនកែលម្អទំនាក់ទំនង កាត់បន្ថយនិន្នាការប៉ះទង្គិចគ្នារវាងប្រទេសទាំងពីរ ប៉ុន្តែនាបច្ចុប្បន្ននេះ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក - ចិនបានធ្លាក់ចូលក្នុងស្ថានភាពតានតឹងថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ