ធានាការរស់នៅក្នុងសុភមង្គលជាសិទ្ធិសារវ័ន្តរបស់មនុស្ស

(VOVworld)-មុននេះ៦៧ឆ្នាំ(ថ្ងៃទី១០ធ្នូ) សេចក្តីថ្លែងការណ៍អន្តរជាតិស្តីពីសិទ្ធិ មនុស្សត្រូវបានមហាសន្និបាតអ.ស.បអនុម័តនៅទីក្រុងបារីសប្រទេសបារាំង ដែលបានបកប្រែជាភាសាបរទេសយ៉ាងហោចណាស់ចំនួន៣៧៥។ នៅវៀត ណាម រយៈពេល៧០ឆ្នាំកន្លងទៅ វៀតណាមទទួលបានសមិទ្ធិជាច្រើនអំពី សិទ្ធិមនុស្ស។

        តាំងពីប៉ុន្មានថ្ងៃដំបូងនៃបដិវត្តន៍ បក្ស រដ្ឋវៀតណាមបានអះអាងនូវអត្តចរិត នៃរបបគឺរបបដើម្បីមនុស្សនិងដើម្បីសិទ្ធិសេរីភាពរបស់មនុស្ស។ ៧០ឆ្នាំកន្លងទៅ
រាល់​បញ្ហាទាក់ទិនដល់សិទ្ធិមនុស្ស សុទ្ធតែបានអះអាងនិងចែងក្នុងច្បាប់។ការអនុវត្ត គោលនយោបាយពាក់ព័ន្ធទៅនឹងសិទ្ធិមនុស្សត្រូវបានធានាលើគ្រប់វិស័យរួមមានជីវ
ភាពរស់នៅវប្បធម៌និងស្មារតីក៏ដូចជាលក្ខណៈធានាសុខុមាលភាពសម្រាប់មនុស្ស។

        មនុស្សគ្រប់រូបមានសិទ្ធិទទួលបានសុភមង្គល

        ក្រោយពីប្រទេសជាតិដណ្តើមបានឯករាជ្យ ក្នុងការឆ្លើយសភាសន៍ជាមួយ សារព័ត៌មានអន្តរជាតិ លោកប្រធានហូជីមិញបានមានប្រសាសន៍ថា “ខ្ញុំមាន បំណងប្រាថ្នាតែមួយគត់ នោះគឺធ្វើយ៉ាងមេចឲ្យប្រទេសជាតិឯករាជ្យ ប្រជាជន
មានសេរីភាព ជនរួមជាតិគ្រប់រូបមានបាយទឹកហូបគ្រប់គ្រាន់និងបានទៅសិក្សា
រៀន សូត្រ”។មាន​បាយបរិភោគ  មានសម្លៀកបំពាក់ និងបានសិក្សារៀនសូត្រ ជា លក្ខខណ្ឌអប្បបរមាសម្រាប់ធានាសុភមង្គលរបស់ប្រជាជន។ សាស្ត្រាចារ្យ
បណ្ឌិត  Ta Ngoc Tuan នាយកបណ្ឌិតសភានយោបាយហូជីមិញបានឲ្យដឹងថា៖

“សិទ្ធិបានរស់នៅក្នុងសុខសន្តិភាពនោះជាការខិតខំប្រឹងប្រែងដែលទទួលបាន
ដោយការប្តូរឈាមស្រស់និងបញ្ញាស្មារតីរបស់បុព្វបុរសជំនាន់មុន។​លោកប្រធាន
ហូជីមិញធ្លាប់ មានប្រសាសន៍ថា នៅពេលដែលប្រទេសមានឯករាជ្យនិងសេរីភាព
ហើយប្រជា ជនពុំបាន រស់នៅក្នុងសុភមង្គល ពោលគឺឯករាជ្យសេរីភាពនោះគ្មាន
ន័យទេ”។ ដើម្បីអនុវត្តបាននូវបំណងប្រាថ្នារបស់លោកប្រធានហូជីមិញ គឺទាម
ទារឲ្យមាន ការខិតខំប្រឹងប្រែងពុះពារឧបសគ្គនិងរាល់ការលំបាក ដើម្បីគោលដៅ
ចុងក្រោយ គឺនាំមកនូវជីវភាពរស់នៅល្អប្រសើសម្រាប់ប្រជាជន”។

ធានាការរស់នៅក្នុងសុភមង្គលជាសិទ្ធិសារវ័ន្តរបស់មនុស្ស - ảnh 1
វៀតណាមទទួលបានសមិទ្ធិដ៏ធំធេងក្នុងការធានាសិទ្ធិមនុស្ស

        ច្បាប់ស្តីពីសិទ្ធិមនុស្សកាន់តែឲ្យប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ

        រយៈពេល៧០ឆ្នាំកន្លងទៅ រាល់សមិទ្ធិដែលវៀតណាមទទួលបានលើវិស័យ សិទ្ធិមនុស្សត្រូវបានបង្ហាញនៅគ្រប់ជ្រុងជ្រោយ ក្នុងនោះមានការដាក់បញ្ចូលរាល់ បញ្ហាទាក់ទិនដល់សិទ្ធិមនុស្ស សិទ្ធិរបស់ប្រជាពលរដ្ឋចូលក្នុងការកសាងនីតិរដ្ឋ។ សិទ្ធិទាំងអស់នេះរួមមានវិស័យទាំងអស់ទាក់ទិនដល់ជីវភាពរស់នៅខាងសំភារៈ
វប្បធម៌ ន​និងស្មារតីក៏ដូចជាលក្ខណៈធានាសុខុមាលភាពសម្រាប់មនុស្ស។​សាស្ត្រា
ចារ្យ បណ្ឌិត Vo Khanh Vinh សាលាបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមវៀតណាម
បានចាត់ទុកថា៖

        “បើប្រៀបនឹងរដ្ឋធម្មនុញរបស់ប្រទេសដទៃ វៀតណាមមានការលោតផ្លោះ
គួរឲ្យកត់សម្គាល់។ ក្នុងការតាក់តែងនិងប្រតិបត្តិច្បាប់គឺវៀតណាមបានទាក់ទង ផ្ទាល់និងចូលរួមអនុសញ្ញាអន្តរជាតិចំនួន៧ក្នុងចំណោមអនុសញ្ញាចំនួន៩ដែល ស្តីពីសិទ្ធិរបស់មនុស្ស។ នេះជាសមិទ្ធិលើវិស័យច្បាប់”។

        តាំងពីឆ្នាំ២០០៩មកដល់ពេលនេះ ក្រមច្បាប់សំខាន់ចំនួន២៥ត្រូវបានរដ្ឋ សភាផ្សព្វផ្សាយនិងធ្វើវិសោធនកម្ម សំដៅបង្កើតមូលដ្ឋានគតិយុត្តិគ្រប់គ្រាន់រឹង​មំាសម្រាប់ការគោរពនិងប្រតិបត្តិសិទ្ធិមនុស្ស។ បណ្ឌិត​Phan Van Hung អនុ រដ្ឋមន្ត្រីនិងជាអនុប្រធានគណៈកម្មាធិការជនជាតិបានលើកមតិថា៖

        “រហូតមកដល់ពេលនេះ ច្បាប់របស់វៀតណាមត្រូវបានចែងយ៉ាងគ្រប់
គ្រាន់ នូវសិទ្ធិរបស់ជនរួមជាតិជាជបជាតិភាគតិចនៅក្នុងប្រការទី៥របស់រដ្
ឋធម្មនុញ។​យើងបាន អនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រ ដែល
ទទួលបានលទ្ធផលសំខាន់ ត្រូវបានសាធារណមតិជាតិនិងអន្តរជាតិវាយ
តម្លៃខ្ពស់។ រីឯវិស័យអប់រំវិញ មុននេះ តំបន់ជនជាតិភាគតិចពុំបានទទួល
ការអប់រំនិងមិនចេះអក្សរ ប៉ុន្តែ រហូតមកដល់ពេលនេះ មនុស្សគ្រប់គ្នាសុទ្ធ
តែបានទៅសាលារៀន មានបឋមសិក្សាអនុវិទ្យាល័យនិងវិទ្យាល័យ”។

        វៀតណាមដើរជួរមុខក្នុងការអនុវត្តន៍គោលដៅសហសវត្សស្តីពី
សិទ្ធិមនុស្ស

        វៀតណាមដើរជួរមុខក្នុងការអនុវត្តន៍គោលដៅសហសវត្សស្តីពីសិទ្ធិ
មនុស្ស តាមអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្ស។​នេះជាកម្លាំងចលករសម្រាប់
ការ ពារអធិបតេយ្យភាព​ ការពារសិទ្ធិម្ចាស់ការរបស់ជនជាតិដែលបានសហគម អន្តរជាតិទទួលស្គាល់។ រហូតមកដល់ពេលនេះ វៀតណាមបានផ្សព្វផ្សាយនិង អនុវត្តយុទ្ធសាស្ត្រកែទម្រង់យុត្តិធម៌ដល់ឆ្នាំ២០២០ សំដៅបង្កើតមូលដ្ឋានគ្រឹះ
ច្បាប់ ខ្ពស់បំផុតដើម្បីធានាសិទ្ធិមនុស្ស ធានាជីវភាពរបស់ប្រជាជនគ្រប់រូប
ទទួលបាននូវសេរីភាព សមភាពនិងសុភមង្គល៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ