ធ្វើវិសោធនកម្មក្រមច្បាប់រដ្ឋប្បវេណីដើម្បីការពារល្អជាងសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន

(VOV)_សេចក្ដីព្រាងក្រមច្បាប់រដ្ឋប្បវេណី(ធ្វើវិសោធនកម្ម) បន្តបានយក​មក
ពិភាក្សា ហើយផ្តល់មតិនៅក្នុងសម័យប្រជុំលើកទី១០ រដ្ឋសភាវៀតណាម ​នីតិកាល
ទី១៣។ នេះគឺជាក្រមច្បាប់សំខាន់ ក្នុងប្រព័ន្ធឯកសារគតិយុត្តិ ដែលទាក់ទិនផ្ទាល់
ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ 

ធ្វើវិសោធនកម្មក្រមច្បាប់រដ្ឋប្បវេណីដើម្បីការពារល្អជាងសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន - ảnh 1
ធ្វើវិសោធនកម្មក្រមច្បាប់រដ្ឋប្បវេណីដើម្បីការពារល្អជាងសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន

ក្រមច្បាប់រដ្ឋប្បវេណី​មានភារកិច្ចការពារសិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់
​របស់បុគ្គល អង្គការ និងផលប្រយោជន៍របស់រដ្ឋ សហគមន៍ ធានាសមភាពនិង​
សុវត្ថិភាពគតិយុត្តិ ក្នុងទំនាក់ទំនងស៊ីវិល រួមចំណែកបំពេញតម្រូវការខាងសម្ភារះ
 និងស្មារតីរបស់ប្រជាជន។

          បង្កើនការធានាសិទ្ធិនិងផលប្រយោជន៍របស់ប្រជាពលរដ្ឋ

        ការធ្វើវិសោធនកម្ម បំពេញបន្ថែមក្រមច្បាប់នេះ ត្រូវបានស្ថាប័នភាវូបនីយកម្ម​
គ្រប់គ្រាន់​និងជាក់ស្ដែង ហើយបង្កើនវិធានការនានាដើម្បីទទួលស្គាល់ គោរព 
ការពារនិងធានាបណ្ដាសិទ្ធិមនុស្ស សិទ្ធិប្រជាពលរដ្ឋ ក្នុងវិស័យទាំងឡាយក្នុងជីវ
ភាពរស់នៅប្រចាំថ្ងៃ។ ទន្ទឹមនឹងនោះ បង្កើតយន្តការគតិយុត្តិប្រកបដោយប្រសិទ្ធិ
ភាព​ ដើម្បិទទួលស្គាល់ គោរព ការពារ និងធានាសិទ្ធិស៊ីវិល របស់បណ្ដាម្ចាស់កម្ម
វត្ថុ ​ពិសេស ការពារសិទ្ធិ ផលប្រយោជន៍របស់ភាគីខ្សោយជាង ភាគីមានសុច័ន្ទះ
ក្នុងទំនាក់ទំនងស៊ីវិល។ លោក Truong Thai Hien សមាជិកសភាមណ្ឌលខេត្ត 
Kien Giang វាយតំលៃថា៖

          “ សេចក្ដីព្រាងក្រមច្បាប់រដ្ឋប្បវេណីលើកនេះបានមានបទបញ្ញាត្តិថ្មីជាច្រើន​
មានវឌ្ឍនភាព។ ក្រមច្បាប់លើកនេះបានកែសម្រួលទំនាក់ទំនងស៊ីវិល ដោយផ្អែក
ទៅលើគ្រឹះដ្ឋានប្រជាធិបតេយ្យ គោលការណ៍សមភាព ស្ម័គ្រចិត្ត ព្រមព្រៀងជា
មួយគ្នា និងទទួលខុសត្រូវរួមចំណែកជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ការពារសិទ្ធិ
និងផលប្រយោជន៍ស្របច្បាប់របស់អង្គការនិងបុគ្គល។” 

          ក្នុងរដ្ឋធម្មនុញ្ញ មានជំពូក១ស្ដីពីសិទ្ធិមនុស្ស។ ដូច្នេះ បណ្ដាច្បាប់ត្រូវកែ​
សម្រួលតាមស្មារតីនៃរដ្ឋធម្មនុញ្ញ២០១៣។ លោកស្រី Bui Thi An សមាជិកា​ស
ភាមណ្ឌលទីក្រុងហាណូយ បានអោយដឹងថា៖

          “ ក្នុងក្រមច្បាប់រដ្ឋប្បវេណីនេះបានបង្ហាញ់ច្បាស់សិទ្ធិរបស់ប្រជាពលរដ្ឋ។ 
​បណ្ដាផលប្រយោជន៍ត្រឹមត្រូវរបស់ប្រជាពលរដ្ឋវៀតណាម ត្រូវបានការពារគ្រប់
ពេលវេលា និងគ្រប់កន្លែង រដ្ឋការពារ តុលាការការពារ។ តាមស្មារតីនៃរដ្ឋធម្មនុញ្ញ
គឺ រដ្ឋរបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន។”

          រដ្ឋវៀតណាមជានីតិរដ្ឋ របស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន។ 
រដ្ឋការពារសិទ្ធិនិងផលប្រយោជន៍ត្រឹមត្រូវទាំងឡាយរបស់ប្រជាជន។ចំពោះ​សំ
ណូមពរត្រឹមត្រូវរបស់ប្រជាជន ស្ថាប័នមានសមត្ថកិច្ចនានាត្រូវដោះស្រាយភ្លាម។

ធ្វើវិសោធនកម្មក្រមច្បាប់រដ្ឋប្បវេណីដើម្បីការពារល្អជាងសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន - ảnh 2
ធ្វើវិសោធនកម្មក្រមច្បាប់រដ្ឋប្បវេណីដើម្បីការពារល្អជាងសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន

ជំហានថ្មី សមស្របជាមួយច្បាប់អន្តរជាតិ

        ក្រមច្បាប់រដ្ឋប្បវេណីជាច្បាប់សំខាន់មួយរបស់ប្រទេសនិមួយៗ។ ក្នុង​លក្ខណៈ
ធ្វើសមាហរណកម្មអន្តរជាតិដោយស៊ីជំរៅនេះ ក្រមច្បាប់រដ្ឋប្បវេណីមិនគ្រាន់តែសំរាប់ជនវៀតណាមប៉ុណ្ណោះទេថែមទាំងសំរាប់ប្រជាពលរដ្ឋបរទេសរស់នៅវៀត
ណាមទៀតផង។ ដូច្នេះ ក្រមច្បាប់នេះត្រូវសមស្របជាមយយបណ្ដា​អនុសញ្ញា
អន្តរជាតិ ច្បាប់ និងនិន្នាការអន្តរជាតិ។ស្ដីពីបទពិសោធន៍អន្តរជាតិ ​ប្រទេសជា
ច្រើនបានកំណត់ថា៖តុលាការមិនបានបដិសេធដោះស្រាយរឿងក្តី ការងារស៊ីវិល
ទាំងឡាយឡើយរ៉ាប់ទាំងករណីមិនទាន់មានកំណត់ក្នុងច្បាប់ក្តី។ ស្ដីពីបញ្ហានេះ 
លោក Dinh Xuan Thao សមាជិក​សភាមណ្ឌលទីក្រុងហាណូយ បានអោយដឹងថា៖

          “ ក្នុងទំនាក់ទំនងស៊ីវិល ត្រូវផ្តល់អាទិភាពជួរមុខ អោយភាគីទាំងពីរដោះ​
ស្រាយដោយខ្លួនឯង។ ហើយបើភាគីទាំងពីរមិនអាចដោះស្រាយដោយខ្លួន​ឯង
បាន​ គឺត្រូវដាក់ជូនតុលាការ។ ក្នុងសេចក្ដីព្រាងក្រមច្បាប់រដ្ឋប្បវេណីលើកនេះ ​សមាជិក សមាជិកាសភាបានឯកភាពអំពីបញ្ហា៖ តុលាការមិនត្រូវ បដិសេធ មិនទទួលយក សំណូមពរដោះស្រាយបញ្ហាស៊ីវិល បើទោះបីមិនទាន់បានច្បាប់កំណត់
ឬគ្មានក្នុងច្បាប់ក៏ដោយ។”

          បទបញ្ញាត្តិសំខាន់នៃក្រមច្បាប់រដ្ឋប្បវេណីនេះគឺទ្រព្យសម្បត្តិ និងសិទ្ធិកម្មសិទ្ធិ
 មានចំណុចថ្មី។ អំពីទ្រព្យសម្បត្តិ ក្រមច្បាប់បានកំណត់ ទ្រព្យសម្បត្តិរួម​មាន៖​អចលនសម្បត្តិ និងចលនសម្បត្តិ។ ទន្ទឹមនឹងនោះ ក្រមច្បាប់រដ្ឋប្បវេណីក៏​បានធ្វើវិសោធនកម្ម
 បំពេញបន្ថែមការកំណត់ចំពោះកិច្ចសន្យា កេរ្តិ៍មរតក ការសងជំងឺចិត្ត​នៅខាងក្រៅ
កិច្ចសន្យា។ ​

          សេចក្ដីព្រាងក្រមច្បាប់រដ្ឋប្បវេណី ធ្វើវិសោធនកម្មនេះ ត្រូវបានដាក់ចេញ យក
មតិរបស់ប្រជាជន។ បណ្ដាបញ្ហាស្នូល ដែលបានយកមតិពីប្រជាជន ដូចជា៖ ការ
ទទួលខុសត្រូវរបស់ស្ថាប័នមានសមត្ថកិ​ច្ច ក្នុងកិច្ចការពារសិទ្ធិស៊ីវិល​ សិទ្ធិជា​ម្ចាស់
កម្មវត្ថុក្នុងទំនាក់ទំនងច្បាប់រដ្ឋប្បវេណី។

          ក្រមច្បាប់រដ្ឋប្បវេណីជាក្រមច្បាប់ធំ១ និងជាសារវ័ន្ត ក្នុងប្រព័ន្ធច្បាប់​វៀត
ណាម។​សេចក្ដីព្រាងក្រមច្បាប់រដ្ឋប្បវេណី (ធ្វើវិសោធនកម្ម) គ្រោងនឹង​បាន​អនុ
ម័តក្នុងសម័យប្រជុំលើកទី១០ រដ្ឋសភា នីតិកាលទី១៣នេះ។ ការធ្វើវិសោធន
កម្មប្រការចំនួន២០០ នៃក្រមច្បាប់រដ្ឋប្បវេណីគឺចាំបាច់ណាស់ សំដៅធានាសិទ្ធិ
និងផល​ប្រយោជន៍របស់ប្រជាជន បំពេញតម្រូវការក្នុងស្ថានភាពជាក់ស្ដែង បំរើ
​ការអភិវឌ្ឍន៍របស់ប្រទេសជាតិ ក៏ដូចជា សមស្របជាមួយដំណើការធ្វើសមាហរ
ណកម្មអន្តរជាតិ កាន់តែស៊ីជំរៅ និងទូលំទូលាយពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕



ប្រតិកម្មទៅវិញ

ផ្សេងៗ