ធ្វើឲ្យស៊ីជម្រៅថែមទៀតឲ្យទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ វៀតណាម-សហព័ន្ធរុស្ស៊ី

(VOVWORLD) - ទទួលសេចក្តីអញ្ជើញរបស់ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងលោកជំទាវបានអញ្ជើញចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី នាថ្ងៃទី ២៨ មិថុនា។ នេះគឺជាដំណើរទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ីលើកដំបូងរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang គិតតាំងពីមហាសន្និបាតបក្សកម្មុយនិស្តវៀតណាមទី ១២ សំដៅពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយសហព័ន្ធរុស្ស៊ី  ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ។ 
ធ្វើឲ្យស៊ីជម្រៅថែមទៀតឲ្យទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ វៀតណាម-សហព័ន្ធរុស្ស៊ី - ảnh 1 ធ្វើឲ្យស៊ីជម្រៅថែមទៀតឲ្យទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ វៀតណាម-សហព័ន្ធរុស្ស៊ី

(VOVworld) – ទទួលសេចក្តីអញ្ជើញរបស់ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងលោកជំទាវបានអញ្ជើញចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី នាថ្ងៃទី ២៨ មិថុនា។ នេះគឺជាដំណើរទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ីលើកដំបូងរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang គិតតាំងពីមហាសន្និបាតបក្កម្មុយនិស្ត

វៀតណាមទី ១២ សំដៅពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយសហព័ន្ធរុស្ស៊ី  ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ។

        ក្នុងរយៈពេលកន្លងទៅ ទំនាក់ទំនងរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ីត្រូវ បានពង្រឹងនិងពង្រីកប្រកបដោយជាក់ស្តែងនិងស៊ីជម្រៅដោយឥតឈប់ឈរ។ ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់បានប្រព្រឹត្តទៅជាប្រចាំដែលបង្កើតឡើងកំលាំងចលករយ៉ាងខ្លាំងគ្នាសំរាប់ការអភិវឌ្ឍន៍ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរមានទស្សនៈដូចគ្នាស្តីអំពីបញ្ហាតំបន់និងអន្តរជាតិសំខាន់ៗសហការជិតស្និទ្ធនិងគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ។

        កិច្ចសហប្រតិបត្តិការសកម្មនិងជាក់ស្តែង

ឆ្នាំ ២០១២ គូសសម្គាល់របត់សំខាន់ក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងវៀតណាម -រុស្ស៊ីខណៈដែលប្រទេសទាំងពីរនាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រឡើងទំនាក់ ទំនាងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ។ កិច្ចសហប្រតិបត្តិការជាក់ស្តែង ប្រកបដោយប្រសិទ្ធភាពនៃទំនាក់ទំនងទ្វេភាគីនេះត្រូវបានទទួលស្គាល់តាមរយៈ ការអភិវឌ្ឍន៍សកម្មនៃតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីដែលទទួលបាន ២ ពាន់ ៧០០ លានដុល្លាអាមេរិកក្នុងឆ្នាំ ២០១៦ និង ១ ពាន់ ៣៧០ លានដុល្លាអាមេរិក នារយៈពេល ៥ ខែដើមឆ្នាំ ២០១៧។ ក្រុមប្រឹក្សាសហគ្រាសវៀតណាម-រុស្ស៊ី ត្រូវបានបង្កើតឡើងសំដៅជួយឧបត្ថម្ភក្នុងការពន្លឿនពាណិជ្ជកម្មនិងវិនិយោគ សំរាប់សមាគមសហគ្រិននៃប្រទេសទាំងពីរ។ នាឆ្នាំ ២០១៧ វៀតណាមនិង សហព័ន្ធរុស្ស៊ីបានទទួលស្គាល់ខឿនសេដ្ឋកិច្ចទីផ្សារគ្នាទៅវិញទៅមក។

នាបច្ចុប្បន្ន រុស្ស៊ីកំពុងឈរលំដាប់ថ្នាក់ទី ២៣ ក្នុងចំណោមប្រទេសចំនួន ១១៦ លើពិភពលោកដែលវិនិយោគចូលក្នុងវៀតណាមដោយមានគំរោងការណ៍ ចំនួន ១១៨ និងតំលៃប្រភពទុនចុះបញ្ជីចំនួន ១ ពាន់ ១០០ លានដុលាអាមេរិក។ នាពេលថ្មីៗនេះ ការវិនិយោគរបស់វៀតណាមចូលក្នុងរុស្ស៊ីកើនឡើងយ៉ាងខ្លាំង ពី ១០០ លានដុល្លាអាមេរិកនាឆ្នាំ ២០០៨ ឥឡូវនេះ បានមានគំរោងការណ៍ វិនិយោគចំនួន ១៨ នៅរុស្ស៊ីលើវិស័យប្រេងឧស្ម័ន្ធពាណិជ្ជកម្មនិងកសិកម្ម ដោយមានប្រភពទុនឡើងដល់ ២ ពាន់ ៤០០ លានដុល្លាអាមេរិក។ បណ្ដា គំរោងការណ៍វិយោគធំៗរបស់វៀតណាមទៅរុស្ស៊ីរួមមាន៖ សាជីវកម្មប្រេងឧស្ម័ន្ធ Rusvietpetro Gazpromviet កសិដ្ឋានរបស់សម្ព័ន្ធក្រុមហ៊ុនទឹកដោះគោរ TH-True Milk និងគំរោងការណ៍មជ្ឈមណ្ឌលពាណិជ្ជកម្មហាណូយនៅរដ្ឋធានីម៉ូស្គូ។ ក្រៅពីនោះ ថាមពលគឺជាវិស័យសហប្រតិបត្តិការប្រពៃណីយុទ្ធសាស្ត្រប្រកប ដោយប្រសិទ្ធភាពដែលនាំមកនូវប្រភពចំណូលធំសំរាប់ថវិការរបស់វៀតណាមផង និងរុស្ស៊ីផង។ ប្រទេសទាំងពីរបានបង្កើតឡើងបណ្ដាសាជីវកម្ម Rusvietpetro Gazpromviet ដើម្បីបើកទូលាយកិច្ចសហប្រតិបត្តិការលើវិស័យប្រេងឧស្ម័ន្ធនៅ វៀតណាម រុស្ស៊ីនិងប្រទេសទី ៣។ ភាគីទាំងពីរបានទទួលបានកិច្ចព្រមព្រៀង សហប្រតិបត្តិការក្នុងការកសាងថ្មីទំនើបភាវូបនីយកម្មសំណងសាងសង់ថាមពល នៅវៀតណាម។

ក្រៅពីនោះ បណ្ដាសកម្មភាពជួបប្រាស្រ័យវប្បធម៌ត្រូវបានរៀបចំឡើងជា ប្រចាំដែលរួមចំណែកបង្កើនការយោគយល់គ្នាទៅវិញទៅមកនិងចំណងមិត្ត ភាពរវាងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសគឺ «ទិវាវប្បធម៌» នៅវៀតណាម និងរុស្ស៊ីជាប្រចាំឆ្នាំ។ បន្តទំនាក់ទំនងសហប្រតិបត្តិការល្អប្រសើរលើវិស័យអប់រំ បណ្តុះបណ្ដាលរវាងវៀតណាមនិងសហភាពសូវៀតមុននេះ រុស្ស៊ីនៅជួយឧបត្ថម្ភ វៀតណាមក្នុងការបណ្តុះបណ្ដាលប្រភពធនធានមនុស្ស។ នាបច្ចុប្បន្ន មាន និស្សិតវៀតណាមចំនួន ៥ ពាន់នាក់កំពុងសិក្សារៀនសូត្រនៅរុស្ស៊ី។ តំបន់នានា នៃប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងដូចជា៖ រដ្ឋធានីហាណូយ ទីក្រុងហូជីមិញ (វៀតណាម) ជាមួយរដ្ឋធានីម៉ូស្គូនិងទីក្រុង Saint Petersburg (រុស្ស៊ី)។ សហគមន៍ជនវៀតណាមនៅរុស្ស៊ីក៏មានការរួមវិភាគទានដ៏ធំធេងសំរាប់ ប្រទេសជាតិនិងសកម្មភាពសម្បុរសធម៌។

  គោរពប្រវត្តិសាស្ត្រឆ្ពោះទៅអនាគត

៦៧ ឆ្នាំទៅមុន សហភាពសូវៀត (សហព័ន្ធរុស្ស៊ីបច្ចុប្បន្ន) គឺជាប្រទេស ដំបូងលើពិភពលោកដែលទទួលស្គាល់និងបង្កើតទំនាក់ទំនងការទូតជាផ្លូវការ ជាមួយវៀតណាម។ ឆ្លងកាត់ការសាកល្បងនិងបំរ៉ែបំរួលលើពិភពលោកក៏ដូចជា ការអភិវឌ្ឍន៍របស់ប្រទេសនិមួយៗ ទំនាក់ទំនងនៃប្រទេសទាំងពីរនៅត្រូវបាន ពង្រឹងនិងពង្រីកដោយឥតឈប់ឈរ។ ក្នុងស្ថានភាពថ្មីធ្លាប់មានការផ្លាស់ប្តូរដ៏ធំ ធេងខាងនយោបាយនិងសង្គមលើពិភពលោក ក្នុងឋានៈនៃទំនាក់ទំនងដៃគូ យុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ រុស្ស៊ីនិងវៀតណាមបន្តជាបណ្ដាមិត្តទុកចិត្តនិង ជាដៃគូសំខាន់ជាមួយគ្នា។

ក្នុងកាលៈទេសៈនោះ ដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ីលើក នេះរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang មានអត្ថន័ដ៏សែនសំខាន់ ដែលអះអាងថា៖ វៀតណាមគោរពនិងមានគោលបំណងបង្កើនទំនាក់ទំនងទ្វេ ភាគីជាមួយសហព័ន្ធរុស្ស៊ីដោយឥតឈប់ឈរ បង្កើតឡើងកំលាំងចលករជំរុញ យ៉ាងខ្លាំងក្លាចំណងមិត្តភាពនិងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ រវាងវៀតណាមនិងសហព័ន្ធរុស្ស៊ីឲ្យកាន់តែស៊ីជម្រៅនិងប្រកបដោយប្រសិទ្ធភាព ថែមទៀត៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ