(VOV)_ពង្រាងឯកសារដាក់ជូនមហាសន្និបាតបក្ស កម្មនុយនីស្តវៀតណាម
លើកទី១២ បានសង្កត់ធ្ងន់ទៅលើគោលដៅកិច្ចការបរទេសក្នុងរយៈពេល៥ឆ្នាំខាង
មុខនេះគឺ៖ ធានាផលប្រយោជន៍ជាអតិបរមារបស់ប្រទេសជាតិ ជនជាតិ ដោយផ្អែក
ទៅលើគោលការណ៍ជាសារវន្ត មូលដ្ឋាននៃច្បាប់អន្តរជាតិ សមភាព និងមានផល
ប្រយោជន៍ដូចគ្នា។ គោលដៅនេះត្រូវបាននាំចេញពីបទពិសោធន៍នានា ក្នុងរយៈ
ពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី សមស្របជាមួយទិដ្ឋភាព និងស្ថានភាពអន្តរជាតិថ្មី។
|
បក្សកម្មុយនីស្តវៀតណាមលើកកំពស់អតិបរមាផលប្រយោជន៍ជាតិ ជនជាតិក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ |
៥ឆ្នាំកន្លងទៅ វៀតណាមបានអនុវត្តព្រមៗគ្នា លើគ្រប់វិស័យ និងមានប្រសិទ្ធិ
ភាពសកម្មភាពកិច្ចការបរទេស លើគ្រប់ជ្រុងជ្រោយ ពីទ្វេភាគី ដល់ពហុភាគី ដោយ
ផ្អែកទៅលើកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួត រវាងកិច្ចការបរទេសរបស់បក្ស
របស់រដ្ឋ របស់រដ្ឋសភា និងរបស់ប្រជាជន។
សកម្មភាពកិច្ចការបរទេសក្នុងរយៈពេល៥ឆ្នាំកន្លងទៅរួមចំណែកលើកកំ
ពស់តួនាទីប្រទេសជាតិ
៥ឆ្នាំកន្លងទៅ វៀតណាមបានសម្រេចការកសាងក្របខ័ណ្ឌទំនាក់ទំនងដៃគូ
ស្ទើតែទាំងអស់ជាមួយប្រទេសមានឥទ្ធិពលធំៗនៅក្នុងតំបន់និងអន្តរជាតិ។ វៀត
ណាមបានបង្កើតបន្ថែមទំនាក់ទំនងដៃគួយុទ្ធសាស្ត្រជាមួយប្រទេស៨។ ពិសេស
៥ឆ្នាំកន្លងទៅ វៀតណាមបានធ្វើសមាហរណកម្មស៊ីជំរៅ និងលើគ្រប់ជ្រុងជ្រោយ
ជាង ទៅក្នុងខឿនសេដ្ឋកិច្ចតំបន់ និងអន្តរជាតិដូចជា៖សម្រេចកិច្ចព្រមព្រៀងពា
ណិជ្ជកម្មសេរីទ្វេភាគី (FTA) ជំនាន់ថ្មីជាមួយកូរ៉េខាងត្បូង សម្ព័ន្ធភាពសេដ្ឋកិច្ចអា
ស៊ី-អឺរ៉ុប និងEU ។ ចំពោះសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) វៀតណាមបាន
សកម្មអនុវត្តវិធានការនានាដើម្បីអនុវត្តផែនការមេកសាង AEC ។ ខែតុលាឆ្នាំ
២០១៥ វៀតណាមរួមជាមួយប្រទេសជាសមាជិកនានា បានបញ្ចប់ការចរចារអំពី
កិច្ចព្រមព្រៀងដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វីក (TPP)។
ចំពោះបណ្ដាបញ្ហាស្មុគ្រស្មាញ ដែលក្នុងនោះមានបញ្ហានៅសមុទ្រខាងកើត
វៀតណាមមានគោលការណ៍ ដំណោះស្រាយជាច្រើន ទទួលបានការស្រុះចិត្តគំ
និតជាច្រើនពីបក្សទាំងមូល ប្រជាជនទាំងមូល និងសាធារណះអន្តរជាតិគាំទ្រ។
សមិទ្ធិផលទាំងនេះទទួលបានគឺដោយសារវៀតណាមបានប្តេជ្ញារក្សាគោលដៅ
កិច្ចការបរទេស៖ ដើម្បីផលប្រយោជន៍ជាតិ ប្រជាជាតិ ដើម្បីប្រទេសវៀតណាមសាធារណរដ្ឋ សង្គមនិយមប្រកបដោយសម្បូរធូធារ។ នៅក្នុងជំនួបសន្ទនាជា
មួយបណ្ដាគណៈប្រតិភូ មុននឹងមហាសន្និបាត លើកទី១២ របស់បក្ស លោក Hoang
Binh Quan ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឍឹមបក្ស បានសង្កត់ធ្ងន់ថា៖
“ ស្ដីអំពីគោលការណ៍ គោលមាគា៍កិច្ចការបរទេស ពង្រាងរបាយការណ៍នយោ
បាយ របស់បក្សកម្មុយនីស្តវៀតណាម បានសង្កត់ធ្ងន់ថា៖ គោលដៅកិច្ចការបរទេស
គឺធានាផលប្រយោជន៍កំពូលរបស់ប្រទេសជាតិ និងជនជាតិដោយផ្អែកទៅលើបណ្ដា
គោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ សមភាព និងមានផលប្រយោជន៍ដូចគ្នា។
គោលដៅរបស់សកម្មភាពកិច្ចការបរទេសគឺរក្សាបរិស្ថានសន្តិភាពស្ថិរភាព ឆ្លៀតយ
កគ្រប់ប្រភពកម្លាំងពីខាងក្រៅ ជួយឧបងត្ថម្ភប្រទេសជាតិ អភិវឌ្ឍន៍។”
ធានាផលប្រយោជន៍អតិបរមារបស់ប្រទេសជាតិ ជនជាតិជាសំណូមពរចំ
ពោះកិច្ចការបរទេស ៥ឆ្នាំខាងមុខនេះ
លោក Bui Hong Phuc ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិនបានអោយដឹង
ថា៖ ពង្រាងឯកសារនៃមហាសន្និបាត ទី១២ បានលើកឡើងបញ្ហាមួយដ៏ជ្រាលជ្រៅ
ពោពេញទៅដោយអត្ថន័យ។ នោះគឺធានាផលប្រយោជន៍ជាអតិបរមារបស់ប្រទេសជាតិ ជនជាតិ និងជាគោលដៅ សំណូមពរចំពោះការងារកិច្ចការបរទេសក្នុងរយៈ
ពេល៥ឆ្នាំខាងមុខនេះ។
“ប្រទេសវៀតណាមកំពុងប្រឈមមុខនឹងភារកិច្ចធំធេងចំនួន២ មានលក្ខណះ
យុទ្ធសាស្ត្រ។ នោះគឺត្រូវអភិវឌ្ឍន៍ប្រទេសជាតិ កាន់តែសម្បូរធូធារ ជីវភាពរស់នៅ
របស់ប្រជាជនត្រូវបានលើកស្ទួយពីមួយថ្ងៃទៅមួយថ្ងៃ។ ទីពីរគឺត្រូវការពារឯករាជ្យ
អធិបតេយ្យភាព ឯកភាពប្រទេសជាតិ ក្នុងសភាពការណ៍បំរ៉ែបំរួលនៅសមុទ្រខាង
កើតដ៏ពិបាលព្យាករណ៍។ នេះគឺជាមេរៀន ដែលបានបក្សដកចេញ ក្រោយរយៈពេល
៣០ឆ្នាំអនុវត្តការងារផ្លាស់ប្តូរថ្មី។”
ក្នុងសភាពការណ៍ សន្តិភាព សន្តិសុខ និងបូរណភាពដែនដី របស់ប្រទេសជា
ច្រើនលើពិភពលោកកំពុងត្រូវរងគំរាមគំហែងនោះ គោលនយោបាយកិច្ចការបរ
ទេសរួមរបស់វៀតណាមគឺកិច្ចសហប្រតិបត្តិការការពារជាតិ។ ឧត្តមសេនីយ៍ទោ Vu
Tien Trong ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ អំពីការពារជាតិ បានអោយដឹងថា៖
“ យើងបង្កើនកិច្ចសហប្រិតបត្តិការដើម្បីបង្កើនសមត្ថភាពការពារជាតិ យោធា
ដើម្បីការពារអធិបតេយ្យភាព ឯករាជ្យ និងដែនដីរបស់ខ្លួន ដោយផ្អែកទៅលើ
គោលការណ៍គឺ រក្សាបានបរិយាកាសសន្តិភាព ស្ថិរភាពដើម្បីអភិវឌ្ឍន៍ប្រទេស
ជាតិ។ ទន្ទឹមនឹងនោះ ក៏រួមចំណែកសំរាប់បរិយាកាសសន្តិភាពនៅក្នុងតំបន់ កសាង
តំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាអាស៊ី-ប៉ាស៊ីហ្វីក សម្បូររុងរឿង និងប្រទេសទាំងឡាយ
សុទ្ធតែទទួលបានផលប្រយោជន៍។”
ដោយមានគោលការណ៍សហប្រតិបត្តិការត្រឹមត្រូវនេះ គោលនយោបាយកិច្ច
ការបរទេសរបស់វៀតណាម បានរួមចំណែកសំខាន់ ក្នុងការរក្សាសន្តិភាព ស្ថិរភាព
បង្កលក្ខណះងាយស្រួលសំរាប់ការអភិវឌ្ឍន៍ រួមចំណែកសកម្មក្នុងការអនុវត្តគោល
ដៅអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច រក្សាអធិបតេយ្យភាពដែនដី កោះសមុទ្រ ការពារ
សន្តិសុខប្រទេសជាតិ៕