បង្កើនការទូទាត់អេឡិចត្រូនិក និងការគ្រប់គ្រងប្រព័ន្ធសុខុមាលភាពសង្គម

(VOVWORLD) -ផ្នែកធានារ៉ាប់រងសង្គមកំពុងទូទាត់ប្រាក់សម្រាប់មនុស្សដែលទទួលរបបធានារ៉ាប់រងសង្គមជាង ៣,១ លាននាក់ជារៀងរាល់ខែ និងមនុស្សរាប់លាននាក់ ដែលទទួលជំនួយធានារ៉ាប់រងដូចជា៖ ការឈឺថ្កាត់ ស្ត្រីមានផ្ទៃពោះ និងសម្រាកលំហែកាយជាដើម។ បែបផែនទូទាត់ត្រូវបានអនុវត្តតាមវិធីជាច្រើន ដូចជា៖ទូទាត់ផ្ទាល់ ទូទាត់តាមធនាគារ និងប្រៃសណីយ៍។
បង្កើនការទូទាត់អេឡិចត្រូនិក និងការគ្រប់គ្រងប្រព័ន្ធសុខុមាលភាពសង្គម - ảnh 1សិក្ខាសាលាស្ដីពី "បង្កើនប្រព័ន្ធគ្រប់គ្រង និងទូទាត់សុខុមាលភាពសង្គម -វាយតម្លៃស្ថានភាពជាក់ស្ដែង បទពិសោធន៍អន្តរជាតិ និងទិសដៅសម្រាប់វៀតណាម" 

នាព្រឹកថ្ងៃទី ៣ ខែមិថុនា នៅទីក្រុងហាណូយ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាមបានរួមសហការជាមួយធនាគារពិភពលោក (WB) រៀបចំសិក្ខាសាលាស្ដីពី "បង្កើនប្រព័ន្ធគ្រប់គ្រង និងទូទាត់សុខុមាលភាពសង្គម -វាយតម្លៃស្ថានភាពជាក់ស្ដែង បទពិសោធន៍អន្តរជាតិ និងទិសដៅសម្រាប់វៀតណាម"។ សិក្ខាសាលានេះបានផ្តោតទៅលើការជំរុញការទូទាត់របបសុខុមាលភាពសង្គមតាមរយៈធនាគារ។

ផ្នែកធានារ៉ាប់រងសង្គមកំពុងទូទាត់ប្រាក់សម្រាប់មនុស្សដែលទទួលរបបធានារ៉ាប់រងសង្គមជាង ៣,១ លាននាក់ជារៀងរាល់ខែ និងមនុស្សរាប់លាននាក់ ដែលទទួលជំនួយធានារ៉ាប់រងដូចជា៖ ការឈឺថ្កាត់ ស្ត្រីមានផ្ទៃពោះ និងសម្រាកលំហែកាយជាដើម។ បែបផែនទូទាត់ត្រូវបានអនុវត្តតាមវិធីជាច្រើន ដូចជា៖ទូទាត់ផ្ទាល់ ទូទាត់តាមធនាគារ និងប្រៃសណីយ៍។ ទោះជាយ៉ាងណាក៏ដោយ មនុស្សដែលទទួលបានប្រាក់សោធននិវត្តន៍ និងជំនួយធានារ៉ាប់រងប្រចាំខែតាមរយៈ កាត ATM គឺមានកម្រិតទាប។ លោក Pham Thanh Du អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុគណនេយ្យ(ធានារ៉ាប់រងសង្គមវៀតណាម) មានប្រសាសន៍ថា៖

“តាមសេចក្ដីសម្រេចចិត្តរបស់រដ្ឋាភិបាលគឺមិនទាន់បានចែងបទបញ្ញត្តិគតិយុត្តិជាកំហិតឡើយ។ ហេតុដូច្នេះហើយ ការដំណើរការអនុវត្តន៍ផែនការនេះសម្រាប់ផ្នែកធានារ៉ាប់រងសង្គមនៅតែជួបការលំបាកជាច្រើន ជាពិសេសគឺសម្រាប់អ្នកទទួលប្រាក់សោធននិវត្តន៍។ លើសពីនេះទៅទៀត ជនចាស់ជរាមានគោលបំណងចង់ទទួលសាច់ប្រាក់ជាង ប្រើប្រៀបធៀបនឹងការប្រើប្រាស់កាត ATM”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ