បង្កើនទំនាក់ទំនងមិត្តភាពជិតខាងវៀតណាម-ចិន

(VOV)_ទទួលសេចក្ដីអញ្ជើញរបស់អគ្គលេខាបក្ស និងជា​ប្រធានរដ្ឋ​ចិន​លោក 
Xí Jìnpíng នាថ្ងៃទី១២មករា អគ្គលេខាបក្ស លោក Nguyen Phu Trong បានចាប់ផ្តើម
ដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅចិន ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៥មករាឆ្នាំ២០១៧។
 ដំណើរទស្សនកិច្ចលើកនេះបន្តរួមចំណែកជំរុញទំនាក់ទំនងវៀតណាម-ចិនបន្តអភិ
វឌ្ឍន៍ខ្លាំងក្លា ស្ថិរភាព ដើម្បីផលប្រយោជន៍របស់​ប្រជាជននៃប្រទេសទាំងពីរ ដើម្បី
សន្តិភាព ភាពសម្បូររុងរឿងក្នុងតំបន់និង​ពិភពលោក។​

បង្កើនទំនាក់ទំនងមិត្តភាពជិតខាងវៀតណាម-ចិន - ảnh 1
អគ្គលេខាបក្ស លោក Nguyen Phu Trong

ដំណើរទស្សនកិច្ចនៅចិនលើកនេះរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong
 បានប្រព្រឹត្តទៅក្នុងឱកាស ប្រទេសទាំងពីររំលឹកខួបអនុស្សាវរីយ៍​លើកទី៦៧ទិវាបង្កើត
ទំនាក់ទំនងការទូត និងបុណ្យចូលឆ្នាំថ្មីប្រពៃណី។នេះជាឱកាសសំខាន់ ដើម្បីថ្នាក់ដឹក
នាំនៃបក្សទាំងពីរ រដ្ឋទាំងពីរ ជួបជុំ ពិភាក្សាជា​មួយគ្នា សំដៅជំរុញទំនាក់ទំនង កំ
ណត់ទិសដៅអភិវឌ្ឍន៍ខ្លាំងក្លានិង​យូរអង្វែងរវាង​ប្រទេសទាំងពីរ វៀតណាម-ចិន។​

កិច្ចសហប្រតិបត្តិការមិត្តភាពនៅតែជាចរន្តស្នូល​

វៀតណាមនិងចិនជាប្រទេសជិតខាង មានទំនាក់ទំនងមិត្តភាព ប្រពៃណីយូរ
អង្វែង។ ចំណងមិត្តភាពរវាងប្រទេសទាំងពីរ ត្រូវបានលោកប្រធានហូជី​មិញ លោកប្រធានម៉ៅសេទុង រួមជាមួយបណ្ដា​ថ្នាក់ដឹកនាំជំនាន់មុនៗ​​នៃបក្ស​ទាំង​ពីរ រដ្ឋទាំង
ពីរពូនជ្រុំ ហើយក្លាយទៅជាទ្រព្យសម្បត្តិដ៏ថ្លៃថ្លានៃប្រជាជាតិទាំងពីរ។​​

បន្ទាប់ពីពេលប្រក្រដីទំនាក់ទំនងនាឆ្នាំ១៩៩១ ទំនាក់ទំនងសហប្រតិបត្តិការ
មិត្តភាពវៀតណាម-ចិន អភិវឌ្ឍន៍ខ្លាំក្លា​លើច្រើនវិស័យ។ ប្រទេសទាំង​ពីរ​បាន​បង្កើត​
ទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ លើគ្រប់វិស័យ ​នាឆ្នាំ​២០០៨ បំពេញ
ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូច​ជា​សន្តិភាព ស្ថិរភាព និង
ការអភិវឌ្ឍន៍ក្នុងតំបន់និងអន្តរជាតិ។ ក្នុងរយៈពេលកន្លងទៅ ភាគីទាំងពីរបាន
រក្សាជំនួបប្រាស្រ័យជាន់ខ្ពស់ជាប្រចាំ រួមចំណែកបង្កើន​ទំនុក​ទុកចិត្តខាងនយោ
បាយ ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែង នាំប្រទេស​ទាំងពិរកាន់តែអភិវឌ្ឍន៍ខ្លាំង
ក្លាពីមួយថ្ងៃទៅមួយថ្ងៃ។​ ឯកអគ្គរដ្ឋទូតវៀតណាម​ប្រចាំនៅចិន លោក Dang Minh
 Khoi បានអះអាងថា៖ ​

“ កិច្ចសហប្រតិបត្តិការរវាងបណ្ដាតំបន់នានារបស់វៀតណាមនិងចិនបានដើរ
តួនាទីដ៏សែនសំខាន់។ ពីឆ្នាំ១៩៩១មក កិច្ចសហប្រតិបត្តិការរវាងបណ្ដាតំបន់ ជា​ពិ
សេសគឺខេត្តជាប់​ព្រំដែនទាំង​៧ នៅភាគខាងជើងវៀតណាម និងទីក្រុងធំៗ ដូចជា​
ហាណូយ និងទីក្រុងហូជីមិញ Binh Duong រួមជាមួយតំបន់ផ្សេងៗរបស់ចិន​បានអភិ
វឌ្ឍន៍ខ្លាំងក្លា។ កិច្ចសហប្រតិបត្តិការនេះបានរួមចំណែកបង្កើនការ​ផ្លាស់ប្តូររវាងភា
គីទាំងពីរ មិនគ្រាន់តែខ្លាំងពាណិជ្ជកម្ម វិនិយោគប៉ុណ្ណោះទេ ក្នុងនោះក៏មាន​ការជួប
ប្រាស្រ័យប្រជាជន បណ្ដុះបណ្ដាលកម្មាភិបាលទៀតផង។”​

ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មអភិវឌ្ឍន៍ស្ថិរភាព។ឆ្នាំ ២០១៧ ភាគី​ទាំងពីរ
បានខំប្រឹងប្រែងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់១០០ពាន់លានដុល្លារអាមេ
រិក។ នាបច្ចុប្បន្ន ចិនជាទីផ្សារទេសចរណ៍ធំជាងគេរបស់វៀត​ណាម។ ឆ្នាំ ២០១៦ ភ្ញៀវ
ទេសចរចិនចំនួន២លាន៣សែននាក់បានមកទស្សនាវៀតណាម កើនជិត៦០% បើ
ប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។​ជំនួបប្រាស្រ័យប្រជាជនបានប្រព្រឹត្តទៅ
យ៉ាងផុលផុស រួមចំណែកជំរុញការយោគយល់គ្នារវាងប្រជាជននៃប្រទេសទាំងពីរ។

បង្កើនទំនាក់ទំនងមិត្តភាពជិតខាងវៀតណាម-ចិន - ảnh 2
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក Dang Minh Khoi

ខំប្រឹងប្រែងដោះស្រាយការខ្វែងគំនិត​

          ទន្ទឹមនឹងសមិទ្ធិផលដែលទទួលបាននោះ ប្រទេសទាំងពីរនៅមានការ​ខ្វែងគំ
និតមួយចំនួន ជាពិសេសគឺបញ្ហាសមុទ្រខាងកើត ដោយទាមទារអោយភាគីទាំងពីរ
ត្រូវខំប្រឹងប្រែងដោះស្រាយ។ បណ្ដាបំរ៉ែបំរួលនាពេលថ្មីៗនេះ នៅសមុទ្រខាងកើតបាន
សរអោយឃើញភាពចាំបាច់ត្រូវដោះស្រាយបញ្ហានេះ​ដោយសន្តិវិធីនិងផ្អែកទៅលើច្បាប់
អន្តរជាតិ។ ថ្នាក់ដឹកនាំបក្សទាំងពីរ រដ្ឋទាំងពីរ បានពិភាក្សាជាច្រើនលើកច្រើនសារ
ហើយ​បាន​ឯកភាពជាមួយគ្នាអំពី​ការដោះ​ស្រាយការ​ខ្វែងគំនិត និងជំលោះនៅលើ
សមុទ្រ ដោយផ្អែកទៅលើ​មូលដ្ឋានគោរពផលប្រយោជន៍ត្រឹមត្រូវរបស់គ្នា និងគោរព
ច្បាប់អន្តរជាតិ។ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក Dang Minh Khoi បាន
អោយដឹងថា៖​​

“​ចិនជាប្រទេសធំមួយ កំពុងឈានឡើងទៅមុខ​ និងកាន់តែខ្លាំក្លាពីមួយថ្ងៃទៅ​មួយ
ថ្ងៃ។ យើងខ្ញុំក៏បានចាត់ទុកថា៖ ចិនអភិវឌ្ឍន៍និងរីកធំធាត់បានតែនៅពេលតំបន់
​អាស៊ី-ប៉ាស៊ីហ្វីកមានសន្តិភាព និងស្ថិរភាព ហើយនេះក៏ជាអត្ថប្រយោជន៍របស់​ចិន
ដែរ។ ​ក្នុងពេលជួបពិភាក្សា យើងខ្ញុំសុទ្ធតែលើកឡើងអំពីប្រការនេះ ហើយចិនត្រូវ
​ធ្វើយ៉ាងមេចដើម្បីពិភពលោក និងតំបន់ឃើញថាចិនជាប្រទេសធំមួយ មាន​ការ
រួមវិភាគទានយ៉ាងសកម្ម ចំពោះការកសាងសន្តិភាព ស្ថិរភាពក្នុងតំបន់។”​

ដំណើរទស្សនកិច្ចនៅចិនលើកដំបូង បន្ទាប់ពីមហាសន្និបាតបក្ស លើកទី១២របស់
អគ្គលេខាបក្ស លោក Nguyen Phu Trong លើកនេះ ដើរតួនាទីដ៏​សែន​សំខាន់ ដោយ
អះអាងថា៖បក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាល​គោរពទំនាក់ទំនងដៃគូ
សហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិន ដើម្បីផល
ប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ​ដើម្បីសន្តិភាព ស្ថិរភាព និងការអភិ
វឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ