បោះឆ្នោតនៅអង់គ្លេសនិងបញ្ហា Brexit

(VOVWORLD) -នាថ្ងៃទី៨មិថុនា អ្នកបោះឆ្នោតអង់គ្លេស បានទៅបោះឆ្នោតរដ្ឋសភា ជាការបោះឆ្នោតមុនកាលកំណត់ដ៏សែនសំខាន់ បន្ទាប់ពីពេលប្រទេសនេះចាកចេញពីសហភាពអឺរ៉ុប(EU)។ លទ្ធផលបោះឆ្នោតនេះនឹងជះឥទ្ធិពលជាច្រើនចំពោះដំណើការចរចារចាកចេញពី EU របស់ប្រទេសនេះនាពេលខាងមុខ។

          នាថ្ងៃទី៨មិថុនា អ្នកបោះឆ្នោតអង់គ្លេស បានទៅបោះឆ្នោតរដ្ឋសភា ជាការបោះឆ្នោតមុនកាលកំណត់ដ៏សែនសំខាន់ បន្ទាប់ពីពេលប្រទេសនេះចាកចេញពីសហភាពអឺរ៉ុប(EU)។ លទ្ធផលបោះឆ្នោតនេះនឹងជះឥទ្ធិពលជាច្រើនចំពោះដំណើការចរចារចាកចេញពី EU របស់ប្រទេសនេះនាពេលខាងមុខ។

បោះឆ្នោតនៅអង់គ្លេសនិងបញ្ហា Brexit - ảnh 1

បោះឆ្នោតនៅអង់គ្លេសនិងបញ្ហា Brexit

ការប្រកួតប្រជែងដណ្ដើមសម្លេងនៅរដ្ឋសភាអង់គ្លេស ដោយមានការចូលរួមរបស់គណបក្សអភិរក្សនិយមកាន់អំណាច គណបក្សពលកម្ម គណបក្សប្រជាធិបតេយ្យសេរីភាព គណបក្សជាតិនិយមគាំទ្រស្កុតឡេន គណបក្សឯករាជ្យអង់គ្លេសនិងគណបក្ស Plaid Cymru នៃតំបន់Wales ។ ប៉ុន្តែ តាំងពីយូរណាស់មកហើយមជ្ឈដ្ឋាននយោបាយអង់គ្លេស បានអះអាងថា៖ នេះជាការប្រកួតរវាងគណបក្សអភិរក្សនិយម របស់នាយករដ្ឋមន្ត្រី លោកស្រីTheresa May និងគណបក្សពលកម្ម ដឹកនាំដោយលោក Jenemy Corbyn។

          ក្នុងការបោះឆ្នោតនេះ អ្នកបោះឆ្នោតអង់គ្លេសត្រូវជ្រើសរើសសមាជិកសភាចំនួន៦៥០រូប ពីគណបក្សផ្សេងៗ។ អ្នកប្រមុខគណបក្សដែលមានសមាជិកសភាច្រើនបំផុត នឹងក្លាយទៅជានាយករដ្ឋមន្ត្រីអង់គ្លេស។

          ការបោះឆ្នោតនេះបានប្រព្រឹត្តទៅក្នុងសភាពការណ៍ដែលសន្តិសុខត្រូវបានរឹតបន្តឹងយ៉ាងខ្លាំងក្លា។

បោះឆ្នោតនៅអង់គ្លេសនិងបញ្ហា Brexit - ảnh 2នាយករដ្ឋមន្ត្រី លោកស្រីTheresa May  

ទស្សនះអំពី Brexit របស់គណបក្សផ្សេងៗ

        មិនថាគណបក្សណាមួយនៅអង់គ្លេសនោះទេ ទស្សនះចរចារជាមួយ EU អំពី Brexit នៅជាភារកិច្ចចម្បង និងជាកក្តាមិនអាចខ្វះបានក្នុងការឃោសនាបោះឆ្នោតដែរ។ ប្រការនេះពិសេសជាងគេចំពោះនាយករដ្ឋមន្ត្រី លោកស្រីTheresa May ពីព្រោះ Brexit ជាមូលហេតុដែលនាំមកនូវសេចក្តីសម្រេចចិត្តអោយបោះឆ្នោតមុនកាលកំណត់៣ឆ្នាំរបស់នាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះ។ តាមលោកស្រីថា ការបោះឆ្នោតនេះជារបៀបតែមួយគត់ដើម្បីធានាស្ថិរភាពនយោបាយក្នុងច្រើនឆ្នាំខាងមុខ ខណះដែលអង់គ្លេសកំពុងចរចារចាកចេញពី EU។ ដូចក្នេះក្នុងដំណើការរកសម្លេងគាំទ្រ ថ្នាក់ដឹកនាំគណបក្សអភិរក្សនិយម លោកស្រី Theresa May ជានិច្ចកាលគោរពសេចក្ដីសម្រេចចិត្តចាកចេញពី EU របស់អ្នកបោះឆ្នោតអង់គ្លេស និងចាត់ទុកនេះជាភារកិច្ចដែលរដ្ឋាភិបាលត្រូវអនុវត្តចំពោះអ្នកបោះឆ្នោត។ លោកស្រីក៏បានអះអាងថា គណបក្សអភិរក្សនិយមអាចដឹកនាំការចរចារ Brexit នេះប្រកបដោយជោគជ័យ។ 

          ក៏គាំទ្រអង់គ្លេសចាកចេញពីEU ដែឬ ប៉ុន្តែប្រធានគណបក្សពលកម្ម លោក Jenemy Corbyn មានរបៀបទាក់ទងបន្ធូរស្រាលជាង បើប្រៀបនឹងលោកស្រីTheresa May ដោយផ្តល់អាទិភាពចរចារដើម្បីអង់គ្លេសអាចទាក់ទងនឹងទីផ្សារEU ដោយសេរីភាព។ លោក៏បានវាយតំលៃខ្ពស់តួនាទីរបស់EU ចំពោះខឿនសេដ្ឋកិច្ចអង់គ្លេសផងដែរ។ ទន្ទឹមនឹងនោះ លោក Keir Starmer អ្នកនាំពាក្យនៃគណបក្សពលកម្ម  ក៏បានសន្យាថា៖រដ្ឋាភិបាលមួយដោយគណបក្សពលកម្មដឹកនាំនោះ នឹងធានាសិទ្ធិនិងផលប្រយោជន៍សំរាប់ប្រជាពលរដ្ឋទាំងឡាយ រួមទាំងប្រជាពលរដ្ឋ EU ដែលកំពុងរស់នៅអង់គ្លេស។

          បណ្ដាឧបសគ្គបន្ទាប់ពីការបោះឆ្នោត

        ទោះបីជាគណបក្សណាដណ្ដើមបានជ័យជំនះ ក្នុងការបោះឆ្នោតរដ្ឋសភា នាថ្ងៃទី៨មិថុនាក្តី ក៏ដោយ ក៏ត្រូវប្រឈមមុខនឹងបញ្ហាភេរវកម្មលកសន្តិសុខនិងការលំបាកខាងសេដ្ឋកិច្ចដែរ។ ស្ដីអំពីបញ្ហាសន្តិសុខ ចារកម្មអង់គ្លេសបានកំណត់មុខសញ្ញាជ្រុលនិយមចំនួន២៣ពាន់នាក់ដែលកំពុងរស់នៅក្នុងប្រទេសនេះ ហើយគេ”អាចអនុវត្តការវាយប្រហារភេរវកម្ម”។ តួរលេខនេះ រួមជាមួយការវាយប្រហារភេរវកម្មបានកើតមានឡើងជាបន្តបន្ទាប់នាពេលថ្មីៗនៅអង់គ្លេស ក៏ធ្វើអោយមនុស្សជាច្រើននាក់ព្រួយបារម្ភអំពីប្រទេសអង់គ្លេសមួយងាយរងការវាយប្រហារភេរវកម្មដែរ។

          បញ្ហាទីពីរគឺសេដ្ឋកិច្ច។បណ្ដាតួរលេខជាផ្លូវការនាពេលថ្មីៗនេះ បានសរអោយឃើញថាខឿនសេដ្ឋកិច្ចអង់គ្លេសអាចមានកំណើនយឹតយ៉ាវ ចាប់ពីពេលប្រទេសនេះចាប់ផ្តើមការចរចារចាកចេញពីEU។ យថាទស្សន៍វិនិយោគនៅអង់គ្លេសក៏មិនបានភ្លឺស្វាងប៉ុន្មាន ដោយសារសហគ្រាសជាច្រើនព្រួយបារម្ភវិបត្តិអាចកើតមានឡើងបន្ទាប់ពីលទ្ធផលនៃការចរចារពាណិជ្ជកម្មដែលទាក់ទិនដល់ Brexit។

          ជិតមួយឆ្នាំ បន្ទាប់ពីពេលធ្វើបោះប្រជាមតិអំពី Brexit នាថ្ងៃទី២៣មិថុនាឆ្នាំ២០១៦មក នាថ្ងៃទី៨មិថុនាឆ្នាំ២០១៧អ្នកបោះឆ្នោតអង់គ្លេសបានទៅបោះឆ្នោត ដើម្បីបង្កលក្ខណះងាយស្រួលសំរាប់ដំណើរចរចារចាកចេញពី EU។ យុទ្ធសាស្ត្រមួយ អំពី   Brexit ដើម្បីការពារផលប្រយោជន៍ច្រើនបំផុតសំរាប់ប្រទេសអង់គ្លេស រួមជាមួយដំណោះស្រាយចំពោះបញ្ហាភេរវកម្ម នោះជាបណ្ដាប្រការដែលអ្នកបោះឆ្នោតអង់គ្លេសរង់ចាំ។ ដូច្នេះ គណបក្សណាមួយដែលដណ្ដើមបានជ័យជំនះក្នុងការបោះឆ្នោតនេះ ក៏ត្រូវកសាងរដ្ឋាភិបាលមួយប្រកបដោយខ្លាំងក្លា សាមគ្គីភាព ដឹកនាំប្រទេសចរចារចាកចេញពីEU ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៩មិថុនាពោលគឺក្រោយ១១ថ្ងៃពីថ្ងៃបោះឆ្នោតដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ