បញ្ហានៅពីក្រោយសង្គ្រាមស៊ីវិលនៅយ៉េមែន

(VOVworld)-នាប៉ុន្មានថ្ងៃថ្មីៗនេះ សង្គ្រាមស៊ីវិលនៅយ៉េមែន បានក្លាយទៅជា
បញ្ហារួមរបស់តំបន់ទាំងមូល របស់ពិភពអ៊ីស្លាម និងពិភពអ៉ារ៉ាប់ ក្រោយពីអារ៉ាប៊ី
សាអ៊ូឌិត និងសម្ព័ន្ធមិតមួយចំនួន ធ្វើអ​ន្តរាគមន៍យោធាផ្ទាល់ចូលក្នុងបំរ៉ែបំរួល
សឹកនៅប្រទេសនេះ។ សភាពការណ៍នៅយ៉េម៉ែនដែលកំពុងក្តៅឡើងៗ បាន
គំរាមកំហែង ផ្ទាល់ដល់សន្តិសុខតំបន់។

បញ្ហានៅពីក្រោយសង្គ្រាមស៊ីវិលនៅយ៉េមែន - ảnh 1
ទិដ្ឋភាពនៃសង្រ្គាមស៊ីវិលនៅយ៉េមែន (រូបថតៈ Reuters)

        រហូតមកដល់ថ្ងៃទី៨មេសា យុទ្ធនាការវាយប្រហារតាមផ្លូវអាកាសរបស់
សម្ព័ន្ធមិតអ៉ារ៉ាប់ដឹកនាំដោយ អារ៉ាប៊ីសាអ៊ូឌិត សំដៅទៅលើពួកឧទ្ទាម Houthi នៅភាគខាងត្បូងប្រទេសយ៉េ​មែន បានឈានចូលថ្ងៃទី១៤។ ការវាយប្រហារ ដ៏សាហាវធ្វើឲ្យការងារមនុស្សធម៌នៅយ៉េម៉ែនមានបំរ៉ែបំរួលកាន់តែស្មុគស្មាញ។ ប្រទេសជាច្រើនបន្តជំលៀសពលរដ្ឋចេញពីយ៉េមែន។​ តាំងពីពេលសម្ព័ន្ធមិត្ត
អារ៉ាប់សាអ៊ូឌិតវាយប្រហារទៅលើគោលដៅរបស់ពួកឧទ្ទាម Houthi នៅយ៉ែ
មែនខាងត្បូងនេះ មានមនុស្សចំនួន៥០០នាក់ត្រូវស្លាប់ និងមនុស្ស១ពាន់នាក់
ផ្សេងទៀតរងរបួស។

        ជំលោះជាតិសាស្រ្ត

        ភាពតានតឹងនៅយ៉េមែនកើនឡើង តាំងពីពេលពួកឧទ្ទាម Houthi វាយប្រ
ហារ ទន្ទ្រានកាន់កាប់ក្រុង Sanaa នាខែកញ្ញា២០១៤។ សំដៅការពាររដ្ឋអំណាច ស្របច្បាប់របស់ប្រធានាធិបតីយ៉េម៉ែន លោក Abd-Rabbu Mansour Hadi  ចំពោះ
មុខការវាយប្រហាររបស់ពួកឧទ្ទាមHouthiយុទ្ធនាការវាយប្រហារតាមផ្លូវអាកាស
១ របស់សម្ព័ន្ធបណ្តាប្រទេសអ៉ារ៉ាប់ ដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌិតត្រូវ បានធ្វើ
ឡើងទ្រង់ទ្រាយធំ។ សកម្មភាពធ្វើអន្តរាគមយោធាយ៉ាងខ្លាំងក្លារ របស់សម្ព័ន្ធ
នេះ កំពុងធ្វើឲ្យសាធារណមតិព្រួយបារម្ភ អំពីសង្គ្រាមជាតិសាស្រ្ត ១រវាងនិកាយ
Sunni និង Shi’ite ក្នុងពិភពអារ៉ាប់។

បញ្ហានៅពីក្រោយសង្គ្រាមស៊ីវិលនៅយ៉េមែន - ảnh 2
ពួគឧទ្ទាម Houthi នៅនៅយ៉េម៉ែន (រូបថតៈ Reuters)

        ក្រឡែកមើលលើប្រវត្តិសាស្រ្តរបស់តំបន់មជ្ឈឹមបូព៌ាឃើញថា ជំលោះ
រវាងនិកាយ Shi’ite និង Sunni នៃសាសនាអ៊ីស្លាមនេះ បានអូសបន្លាយពីយូរ
យាណាស់មកហើយ មិនមែននៅយ៉េមែនដោយឡែកទេ។ តំបន់មជ្ឈឹមប៉ូព៌ា
ក្រោយសង្គ្រាមលោកលើកទី២ ប្រទេសជាច្រើន បានចាប់បដិសន្ធិដោយ
លាយឡំគ្នាគ្រប់ជាតិសាសន៍និងសាសនាផ្សេងៗ។ ហើយក្នុង ចំនួនជនអារ៉ាប់
រាប់រយរ៉ាប់លាននាក់នោះ គឺលេចឡើងនូវប្រទេសអ៊ីស្រាអ៊ែល១ ដោយប្រ មូល
ផ្តុំជន ហ៊្សីបនៅគ្រប់ទិសទីលើពីភពលោក ដែលទទួលបានការគាំទ្រពីអាមេរិក
និងទ្វីបអឺរ៉ុប។ នេះជាកត្តាធ្វើឲ្យតំបន់នេះមានជំលោះឥតឈប់ឈរ។ ម្យ៉ាងវិញ
ទៀត ក្នុងពិភពអារ៉ាប់នៅមានជំលោះរវាងនិកាយទាំងពីរ ដែលនិកាយ Sunni
ស្រូបយកភាគច្រើន និងនិកាយ Sit’ite ស្រូបយកភាគតិច។ សាសនិកនិកាយ
Sit’ite ភាគច្រើនស្ថិតនៅប្រទេសអ៊ីរ៉ង់ ហើយនេះជាមូលហេតុនៃជំលោះនាបច្ចុ
ប្បន្នក្នុង តំបន់ ព្រោះថា សង្គ្រាមស៊ីវិលនៅយ៉េម៉ែនជាការប្រឈមមុខដាក់គ្នា
រវាងអ៊ីរ៉ង់ជាមួយបណ្តាប្រទេសអារ៉ាប់ដឹកនាំដោយអារ៉ាប់ប៊ីសាអ៊ូឌិតជាមួយនឹង
ការគាំទ្រ របស់អាមេរិក។

        សង្គ្រាមដណ្តើមឥទ្ធិពលក្នុងតំបន់

        ជាបឋម គេត្រូវក្រឡែកមើលលើបំរ៉ែបំរួលយ៉ាងឆាប់រហ័សនាពេលថ្មីៗនៅ
តំបន់ មជ្ឈឹមបូព៌ានេះ។ នៅប្រទេសស៊ីរី រដ្ឋអំណាចរបស់ប្រធានាធិបតី al-Asaad
ត្រូវបានពង្រឹង ហើយនៅប្រទេសអ៊ីរ៉ាក់ រដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) ត្រូវបានរុញ
ច្រានចេញដោយការជួយឧបត្ថម្ភរបស់អ៊ីរ៉ង់និងកម្លាំងនៅតំបន់មានការទាក់ទិន
ដ៏ស្អិតរមួតជាមួយសម្ព័ន្ធភាពរបស់តេអេរ៉ង់។ ក្នុងពេលជាមួយគ្នានោះ អ៊ីរ៉ង់មិន
បិទបាំងមហិច្ឆតារបស់ខ្លួនគឺការពង្រីកឥទ្ធពលទៅ តំបន់ទាំងមូល។ដោយហេតុ
នេះ អារ៉ាប់ប៊ីសាអ៊ូឌិតមិននៅស្ងៀមរងចាំមើលអ៊ីរ៉ង់ ពង្រីកឥទ្ធពលរបស់ខ្លួន
ឡើយ ទើបសម្រេចធ្វើអន្តរាគមយោធានៅយ៉េមែន។

បញ្ហានៅពីក្រោយសង្គ្រាមស៊ីវិលនៅយ៉េមែន - ảnh 3
ទិដ្ឋភាពនៃតំបន់សឹកនៅយ៉េម៉ែន

        មូលហេតុមួយទៀតដែលធ្វើឲ្យអារ៉ាប់ប៊ីសាអ៊ូឌិតនិងអាមេរិកមានការ
ព្រួយបារម្ភ ខណៈដែលពួក Houthi ទន្ទ្រានកាន់កាប់ទីតាំងយុទ្ធសាស្រ្តមួយ
ចំនួន របស់យ៉េម៉ែន ដោយសារ​យ៉េមែនមានទីតាំងភូមិសាស្រ្តសំខាន់ ហើយ
នាវាដឹក ប្រេងពីបណ្តាប្រទេសអារ៉ាប់ប៊ីសាអ៊ូឌិតនិងប្រទេសជាច្រើនត្រូវឆ្លង
កាត់ឆ្នេរ សមុទ្ររបស់យ៉េម៉ែន មុននឹងទៅកាន់អឺរ៉ុប។  ដោយហេតុនេះ អា
មេរិកនិងបណ្តា ប្រទេសអារ៉ាប់មិនអាចនៅស្ងៀមទុកឲ្យរដ្ឋអំណាចចំណុះ
និកាយ Sit’ite ត្រួតត្រាផ្លូវយុទ្ធសាស្រ្តនេះឡើយ។

        អាចនិយាយបានថា នៅខាងក្រោយសង្គ្រាមស៊ីវិលនៅយ៉េមែន កំពុង
ត្រូវបានអន្តរាគមដោយប្រទេសធំៗជាច្រើន។ អស្ថិរភាពនៅយ៉េម៉ែន អាច
បង្កាត់ភ្លើងសង្គ្រាមជាតិសាសន៍ក្នុងតំបន់ទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ