បញ្ហាប្រឈមនិងការរំពឹងទុកចំពោះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្រោយពីមានសមាជិកមិនអចិន្រ្តៃយ៍ថ្មីចំនួន៥បន្ថែមទៀត

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅ ក្រោយពីការបោះឆ្នោត២ជុំរួចមក មហា សន្និបាតអង្គការ សហប្រជាជាតិបានជ្រើសតាំងសមាជិកមិនអចិន្រ្តៃយ៍ចំនួន៥នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) អាណត្តិ២០២១- ២០២២។ ទោះបីជានៅ កន្លះឆ្នាំទៀតទើបទទួលភារកិច្ចជាផ្លូវការក៏ដោយ ប៉ុន្តែចាប់តាំងពីពេលនេះតទៅ បញ្ហាប្រឈមនិងការរំពឹងទុកជាច្រើនត្រូវបានដាក់ចេញចំពោះសមាជិកថ្មីៗក៏ដូចជាក្រុមប្រឹក្សាសន្តិសុខទាំងមូលក្នុងអាណត្តិខាងមុខនេះផងដែរ។
បញ្ហាប្រឈមនិងការរំពឹងទុកចំពោះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្រោយពីមានសមាជិកមិនអចិន្រ្តៃយ៍ថ្មីចំនួន៥បន្ថែមទៀត - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កកាលពីថ្ងៃទី៣០ កញ្ញា ឆ្នាំ២០១៩។ (រូបថត៖ AFP/TTXVN) 

  ការជាប់ឆ្នោតក្លាយទៅជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អ.ស.ប មិនត្រឹមតែជាកិត្តិយសនិងមោទនភាពប៉ុណ្ណោះទេ ថែមទាំងជាការទទួល ខុសត្រូវដ៏ធំធេងចំពោះប្រទេសដែលជាប់ឆ្នោតទៀតផង។ ដោយសារតែ ក្រុម ប្រឹក្សាសន្តិសុខជាស្ថាប័នតែមួយគត់នៃអ.ស.បដែលមានសិទ្ធិសម្រេចលើការវាយតម្លៃចំពោះការគំរាមកំហែងនានាដល់សន្តិភាព អំពើបំផ្លិចបំផ្លាញសន្តិភាព ឬអំពើឈ្លានពាន ហើយនឹងផ្ដល់អនុសាសន៍ឬចាត់វិធានការដ៏សមស្របដើម្បីរក្សាឬ ស្ដារសន្តិភាពនិងសន្តិសុខអន្តរជាតិឡើងវិញ។ ការសម្រេចចិត្តនិងសេចក្ដី សម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ សុទ្ធតែមានលក្ខណៈចាប់បង្ខំ ហេតុដូច្នេះ ប្រទេសជាសមាជិកទាំងអស់នៃអ.ស.បត្រូវមានការទទួលខុសត្រូវគោរពនិងប្រតិបត្តិតាម។

ដោយមានភារកិច្ចដ៏ធ្ងន់ធ្ងរនោះ ទាំងការរំពឹងទុកនិងបញ្ហាប្រឈម ដែលបានដាក់ចេញចំពោះបណ្ដាសមាជិកមិនអចិន្រ្តៃយ៍ក្នុងអាណត្តិខាងមុខ (រួមមានឥណ្ឌា មិកស៊ីកូ ន័រវេស អៀឡង់និងកេនយ៉ា) ក៏ដូចជាស្ថាប័នទាំងមូល នេះគឺធំធេងណាស់។

បញ្ហាប្រឈម

ដើម្បីអនុវត្តប្រកបដោយជោគជ័យនូវតួនាទីជាសមាជិកមិនអចិន្រ្តៃយ៍នៃ ក្រុមប្រឹក្សាសន្តិសុខ ដំបូងបង្អស់ ប្រទេសជាប់ឆ្នោតនានា ត្រូវជំនះពុះពារលើការ លំបាកដែលបន្សល់ទុកនៅក្នុងក្រុមប្រឹក្សាសន្តិសុខអស់រយៈពេលច្រើនទសវត្សកន្លងមក។ បញ្ហាប្រឈមនោះភាគច្រើនបានស្ដែងចេញពីទស្សនៈខុសប្លែកគ្នា ជម្លោះផល ប្រយោជន៍ស្នូល និងការប្រកួតប្រជែងដណ្ដើមឥទ្ធិពលរវាងប្រទេសជាសមាជិក អចិន្រ្តៃយ៍ទាំង៥ រួមមានអាមេរិក អង់គ្លេស បារាំង រុស្ស៊ីនិងចិន។

ការខ្វែងគំនិតរវាងបណ្ដាប្រទេសជាសមាជិកអចិន្រ្តៃយ៍ទាំងនេះកាន់តែច្បាស់លាស់ថែមទៀតនា ពេលកន្លងទៅ ដែលញាំងឲ្យក្រុមប្រឹក្សាសន្តិសុខមិនអាចឯកភាពគ្នានាំចេញប្រតិកម្មទាន់ពេល វេលាដើម្បីឆ្លើយតបនឹងវិបត្តិបង្កឡើងដោយជំងឺ Covid-19 ទោះបីជាសហគមន៍ អន្តរជាតិបានរំពឹងទុកយ៉ាងខ្លាំងចំពោះបញ្ហានេះ។ ក្នុងឆ្នាំ២០១៩ ក្រុមប្រឹក្សាសន្តិ សុខត្រឹមតែអាចអនុម័តលើការសម្រេចចិត្តតែ៦៧ប៉ុណ្ណោះ ដែលជាកម្រិតទាប បំផុតតាំងពីឆ្នាំ១៩៩១មក។

លើសពីនេះទៅទៀត បណ្ដាប្រទេសជាសមាជិកមិនអចិន្រ្តៃយ៍ថ្មីនិងប្រទេសកំពុង កាន់តំណែងក៏ត្រូវតែចូលរួមដោះស្រាយបញ្ហាជាច្រើនដែលកាន់តែមានភាពធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃនៅតំបន់ជាច្រើនលើពិភពលោក ចាប់ពីមជ្ឈឹមបូព៌ា ទ្វីប អាហ្រ្វិក រហូតដល់តំបន់អាស៊ីភាគឦសានក៏ដូចជាបញ្ហាបម្រែបម្រួលអាកាសធា តុផងដែរ។ ជាពិសេសគឺ ការដោះស្រាយផលប៉ះពាល់ដ៏ធ្ងន់ធ្ងរតែមិនទាន់ដឹងពេលណាបញ្ចប់នៃជំងឺរាតត្បាតសកល Covid-19 ត្រូវបានចាត់ទុកថាជាបញ្ហាប្រឈមមួយដ៏ធ្ងន់ធ្ងរ។

ការរំពឹងទុក

ច្បាស់ណាស់ថា បញ្ហាប្រឈមដែលត្រូវបានដាក់ចេញចំពោះសមាជិកមិន អចិន្រ្តៃយ៍ថ្មីនិងក្រុមប្រឹក្សាសន្តិសុខអ.ស.បនាពេលខាងមុខគឺធំធេង។ ប៉ុន្តែ សាធារណៈមតិពិភពលោកនៅតែរំពឹងទុកថា ក្រុមប្រឹក្សាសន្តិសុខនឹងបំពេញ តួនាទីរបស់ខ្លួនឲ្យបានល្អ ដើម្បីការពារនិងរក្សាសន្តិសុខសកល។ មូលដ្ឋាននៃ ជំនឿជាក់នោះ គឺជាកិច្ចខិតខំប្រឹងប្រែងគួរឲ្យកត់សម្គាល់នាពេលកន្លងទៅរបស់ បណ្ដាប្រទេសជាសមាជិកមិនអចិន្រ្តៃយ៍ក្នុងការបង្រួញគម្លាតនៃការខ្វែងគំនិតក្នុងក្រុមប្រឹក្សាសន្តិសុខ តាមរយៈការរៀបចំកិច្ចប្រជុំជាញឹកញាប់ ដោយមានការ ចូលរួមរបស់លោកអគ្គលេខាធិការអ.ស.ប Antonio Guterré ក្នុងគោលដៅស្វែងរកដំណោះស្រាយលើកកំពស់ប្រសិទ្ធភាពនៃសកម្មភាពរបស់ស្ថាប័ននេះ។ ហេតុដូច្នេះ នៅពេលក្រុមប្រឹក្សាសន្តិសុខមិនអាចសម្រេចបានសម្លេងរួមស្ដីពីបញ្ហាសំខាន់ៗនោះ គឺប្រទេសជាសមាជិកមិនអចិន្រ្តៃយ៍នានាបានរួមគ្នាចេញសេចក្ដី ប្រកាសរួមដើម្បីបង្ហាញទស្សនៈ ដូចជាសេចក្ដីប្រកាសរួមកាលពីខែវិច្ឆិកាឆ្នាំ ២០១៩ស្ដីពីសកម្មភាពទន្ទ្រានកាន់កាប់តំបន់ប្រជុំជនរបស់អ៊ីស្រាអែលនៅត្រើយខាងលិច ឬសេចក្ដីប្រកាសរួមស្ដីពីការកែលម្អវិធីសាស្ត្រប្រតិបត្តិការរបស់ក្រុម ប្រឹក្សាសន្តិសុខកាលពីខែឧសភាកន្លងទៅ។

ក្រៅពីនោះ ប្រទេសទាំង៥ដែលជាប់ឆ្នោតជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុម ប្រឹក្សាសន្តិសុខអាណត្តិ២០២១- ២០២២ សុទ្ធតែជាប្រទេសដែលធ្លាប់បានកាន់ មុខតំណែងនេះក្នុងអតីតកាលហើយ ពោលគឺគេមានបទពិសោធន៍ជាច្រើនអំពី សកម្មភាពរបស់ក្រុមប្រឹក្សាសន្តិសុខ។ រាល់កត្តាទាំងនេះត្រូវបានជឿជាក់ថា នឹង ជួយឲ្យក្រុមប្រទេសជាសមាជិកមិនអចិន្រ្តៃយ៍ថ្មី មានការរួមចំណែកយ៉ាងជាក់ ស្ដែង ប្រកបដោយប្រសិទ្ធភាពទៅក្នុងសកម្មភាពរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ដើម្បីសន្តិភាព ស្ថិរភាពដ៏យូរអង្វែងរបស់ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ