បញ្ហាសមុទ្រខាងកើតនៅក្នុងវេទិកាអាស៊ាន

(VOVWORLD) - កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ទើបតែបានបិទបញ្ចប់ក្រោយរយៈ ពេល៣ថ្ងៃប្រព្រឹត្តទៅនៅរាជធានីបាងកក ប្រទេសថៃ។ ប្រធានបទធំមួយដែលទាក់ទាញ ការយកចិត្តទុកដាក់របស់បណ្ដាប្រទេសទាំងនៅក្នុងនិងក្រៅតំបន់នៅកិច្ចប្រជុំលើកនេះ គឺបញ្ហាសមុទ្រខាងកើត និងវឌ្ឍនភាពនៃក្រមប្រតិបត្តិរបស់ភាគីនានានៅ សមុទ្រខាងកើត (COC)។ 
បញ្ហាសមុទ្រខាងកើតនៅក្នុងវេទិកាអាស៊ាន - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ (រូបថត៖VGP) 

  ដោយប្រព្រឹត្តទៅក្នុងបរិបទដែលចិនទើបតែមានអំពើ រំលោភបំពានជាច្រើនទៅលើតំបន់សេដ្ឋកិច្ចផ្ដាច់មុខ (EEZ) និងតំបន់ខ្ពង់រាបបាត សមុទ្ររបស់វៀតណាមនោះ កិច្ចប្រជុំលើកនេះបន្តអះអាងនូវទស្សនៈរបស់ អាស៊ានដោយ រក្សារឹងមាំនូវចំណងសាមគ្គីភាព ភាពខ្លួនទីពឹងខ្លួន ដែលជាមូល ដ្ឋានគ្រឹះចំពោះភាពជោគជ័យរបស់អាស៊ានក្នុងអំឡុងពេលជាងពាក់កណ្ដាល សតវត្សកន្លងមក។

        ស្មារតីដែលកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥នៅបាងកកបានបញ្ជូនទៅនោះគឺ ពង្រឹងស្មារតីសាមគ្គីភាពអាស៊ាន ពង្រីកមជ្ឈភាពនៃសមាគមន៍ បើក ទូលាយនិងធ្វើអោយស៊ីជំរៅនូវទំនាក់ទំនងជាមួយដៃគូនានារបស់អាស៊ាន ស្ថាបនាបរិយាកាសងាយស្រួលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃ ប្រទេសនីមួយៗនិងតំបន់ទាំងមូល។ ក្នុងនោះ ស្ថិរភាពនៅសមុទ្រខាងកើតគឺ ជាលក្ខ័ណ្ឌចម្បងចំពោះការអភិវឌ្ឍរបស់អាស៊ាន។

        សន្តិភាពស្ថិរភាពនៅសមុទ្រខាងកើតជាការយកចិត្តទុកដាក់រួមនិងផល ប្រយោជន៍រួម

        ចាប់តាំងពីយូរណាស់មកហើយ បញ្ហាសមុទ្រខាងកើតបានក្លាយទៅជាការ យកចិត្តទុកដាក់ជួរមុខនៅកិច្ចប្រជុំកំពូលជាប្រចាំឆ្នាំរបស់អាស៊ាន។ ជាតំបន់ សំខាន់មួយនិងជាច្រកទ្វារនៃការដោះដូរពាណិជ្ជកម្ម អាកាសចរណ៍អន្តរជាតិ នោះ សមុទ្រខាងកើតកំពុងមានការវិវត្តន៍ដ៏ស្មុគស្មាញនាពេលកន្លងទៅ ដែលក្នុង នោះមានអំពើបង្ករឿងហេតុ ឬក៏អំពើរំលោភបំពានទៅលើតំបន់ EEZ និងតំបន់ ខ្ពង់រាបបាតសមុទ្ររបស់ប្រទេសមួយចំនួនក្នុងតំបន់។ នាពេលថ្មីៗបំផុត ចិនបាន ប្រព្រឹត្តជាបន្តបន្ទាប់នូវអំពើរំលោភច្បាប់អន្តរជាតិពោលគឺរំលោភបំពានលើអធិបតេយ្យភាពរបស់វៀតណាមដែលបានកំណត់តាមច្បាប់អន្តរជាតិ ជាពិសេសគឺអនុ សញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។ ធ្ងន់ធ្ងរ បំផុតគឺការដែលចិនបញ្ជូនក្រុមនាវាស្រាវជ្រាវ Haiyang Dizhi 8 ទៅរំលោភបំពាន ទៅលើតំបន់ EEZ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមនៅក្នុងតំបន់ថ្មប៉ ប្រះទឹក Tu Chinh (Vanguard Bank) នៅភាគខាងត្បូងសមុទ្រខាងកើត ចាប់តាំង ពីដើមខែកក្កដារហូតដល់ខែតុលាកន្លងទៅ។

        អំពើពោលខាងលើរបស់ចិនបានបង្កឡើងភាពតានតឹងនិងការគំរាមកំហែងទៅលើសេរីភាពខាងនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត ដែលជា ខ្សែដឹកជញ្ជូនផ្លូវសមុទ្រសំខាន់ជួរមុខ ព្រមទាំងគំរាមកំហែងដល់សន្តិភាព សន្តិ សុខ ស្ថិរភាពនិងកិច្ចសហប្រតិបតិ្តការអភិវឌ្ឍក្នុងតំបន់និងលើពិភពលោកផង ដែរ។ ប្រការនេះត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈការថ្លែងរួមជាមួយការព្រួយ បារម្ភយ៉ាងជ្រាលជ្រៅរបស់មជ្ឈដ្ឋាននយោបាយនិងសាធារណៈមតិក្នុងតំបន់និងលើពិភពលោកនាពេលកន្លងទៅ។ សន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនាវា ចរណ៍នៅទីនេះ គឺជាការយកចិត្តទុកដាក់រួមនិងផលប្រយោជន៍រួមរបស់តំបន់និង អាស៊ាន។ មិនត្រឹមតែអាស៊ានប៉ុណ្ណោះទេ ថែមទាំងប្រទេសនានានៅក្រៅតំបន់ក៏ បានរួមចំណែកកសាងគោលដៅនេះប្រកបដោយទំនួលខុសត្រូវផងដែរ។

        ក្នុងកិច្ចប្រជុំទាំងអស់ក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥នេះ បញ្ហាសមុទ្រខាងកើតត្រូវបានថ្នាក់ដឹកនាំអាស៊ាននិយាយដល់ជាបន្តបន្ទាប់។ គួរ អោយកត់សម្គាល់ថា នាយករដ្ឋមន្រ្តីចិនលោក Li Keqiang នៅកិច្ចប្រជុំលើកនេះ បានអះអាងថា ចិនត្រៀមខ្លួនជាស្រេចចរចាឆ្ពោះទៅចុះហត្ថលេខាលើក្រម COC ជាមួយអាស៊ាននាឆ្នាំ២០២១។

បញ្ហាសមុទ្រខាងកើតនៅក្នុងវេទិកាអាស៊ាន - ảnh 2   ក្នុងកិច្ចប្រជុំទាំងអស់ក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥នេះ បញ្ហាសមុទ្រខាងកើតត្រូវបានថ្នាក់ដឹកនាំអាស៊ាននិយាយដល់ជាបន្តបន្ទាប់។ (រូបថត៖ VGP)

        ការយោគយល់រួមនឹងនាំទៅដល់កិច្ចខិតខំប្រឹងប្រែងរួម

        ចាប់តាំងពីមុនមក អាស៊ានបានពិភាក្សាគ្នាហើយចេញសេចក្ដីប្រកាស សំខាន់ជាច្រើនស្ដីពីសមុទ្រខាងកើត។ ទស្សនៈរបស់អាស៊ានត្រូវបានបណ្ដា ប្រទេសនិងដៃគូគាំទ្រយ៉ាងខ្លាំងក្លា។ នោះគឺសន្តិភាព សន្តិសុខ សុវត្ថិភាពនាវា ចរណ៍នៅសមុទ្រខាងកើតត្រូវផ្សាភ្ជាប់នឹងបរិយាកាសសន្តិភាពនិងការអភិវឌ្ឍក្នុងតំបន់។ គ្រប់បញ្ហាដែលកើតមានឡើងនៅសមុទ្រខាងកើត ត្រូវតែបានដោះ ស្រាយដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិនិង UNCLOS ក៏ដូចជាគោល ការណ៍នានារបស់អាស៊ានផងដែរ។ នេះជាបញ្ហារួមរបស់អាស៊ាននិងតំបន់ ព្រម ទាំងក៏ជាការយោគយល់រួមនិងទំនួលខុសត្រូវរួមរបស់អាស៊ាន។ តាមពិតទៅ នាពេលដែលកើតមានបញ្ហានោះ គឺប្រទេសអាស៊ាននានាអាចមានមតិខុសពីគ្នា ប៉ុន្តែអាស៊ាននៅតែឈរលើគោលការណ៍ និងទស្សនៈរួមដែលមានស្រាប់ដើម្បី ដោះស្រាយ តាមនោះកសាងគោលជំហររួម។

        ការយល់ឃើញអោយបានច្បាស់នូវគ្រោះអាសន្នក៏ដូចជាការសាកល្បង ព្រមទាំង ស្វែងរកសម្លេងរួមដើម្បីដោះស្រាយជម្លោះ រក្សាសន្តិភាព សន្តិសុខនិងស្ថិរភាព នៅសមុទ្រខាងកើត គឺជាការយកចិត្តទុកដាក់រួមរបស់អាស៊ាន ដោយសារតែ សន្តិភាព សន្តិសុខនិងស្ថិរភាពនៅសមុទ្រខាងកើត នាំមកនូវផលប្រយោជន៍ ដែលពាក់ព័ន្ធយ៉ាងស្អិតរមួតដល់ប្រទេសជាសមាជិកទាំងអស់។ ការស្វែងរកបាន នូវសម្លេងរួម បង្កើតឡើងការស្រុះចិត្តគំនិតនិងសាមគ្គីភាពក្នុងអាស៊ានជាកត្តា សំខាន់ជួរមុខដើម្បីបង្កើតឡើងកម្លាំង សំដៅតបតវិញ រាំងស្កាត់អំពើរំលោភ បំពានច្បាប់អន្តរជាតិក៏ដូចជារំលោភបំពានទៅលើអធិបតេយ្យភាពរបស់ភាគីទាក់ទិននានានៅសមុទ្រខាងកើតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ