បណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មបង្កើតកម្លាំងជំរុញការអភិវឌ្ឍន៍័សំរាប់បណ្ដាខឿនសេដ្ឋកិច្ច APEC

(VOV)_ ជំនួបសនុ្ទនារបស់ APEC ស្ដីអំពីបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (RTAs/FTAs) ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក បានបិទបញ្ចប់ថ្ងៃទី២៧ សីហា នៅទីក្រុងហូជីមិញ។ នៅក្នុងជំនួបសន្ទនានេះ បណ្ដាខឿនសេដ្ឋកិច្ចជាសមាជិកបានកំណត់ការតភ្ជាប់ខឿនសេដ្ឋកិច្ចតំបនប្រកបដោយស៊ីជំរៅទូលំទូលាយ បន្តជាចំណុចសំខាន់ក្នុងកិច្ចសហប្រតិបត្តិការរបស់ APEC ដែលក្នុងនោះមានការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មតំបន់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងឆ្ពោះទៅការកសាងតំបន់ពាណិជ្ជកម្មសេរី(FTAAP)។

(VOV)_ ជំនួបសនុ្ទនារបស់ APEC ស្ដីអំពីបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (RTAs/FTAs) ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក បានបិទបញ្ចប់ថ្ងៃទី២៧ សីហា នៅទីក្រុងហូជីមិញ។ នៅក្នុងជំនួបសន្ទនានេះ បណ្ដាខឿនសេដ្ឋកិច្ចជាសមាជិកបានកំណត់ការតភ្ជាប់ខឿនសេដ្ឋកិច្ចតំបនប្រកបដោយស៊ីជំរៅ ទូលំទូលាយ បន្តជាចំណុចសំខាន់ក្នុងកិច្ចសហប្រតិបត្តិការរបស់ APEC ដែលក្នុងនោះមានការជំរុញកិច្ចសហប្រតិ បត្តិការពាណិជ្ជកម្មតំបន់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនិងឆ្ពោះទៅការកសាងតំបន់ពាណិជ្ជកម្មសេរី(FTAAP)។

បណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មបង្កើតកម្លាំងជំរុញការអភិវឌ្ឍន៍័សំរាប់បណ្ដាខឿនសេដ្ឋកិច្ច APEC - ảnh 1

អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son ថ្លែងមតិនៅក្នុងពិធីបើក

ក្នុងរយៈពេល ៣០ឆ្នាំកន្លងមក បណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅក្នុងតំបន់ APEC ដែលជាទីកន្លែងប្រមូលផ្តុំពាក់កណ្តាលបរិមាណកិច្ចព្រមព្រៀងពាណិជ្ជកម្មសរុបរបស់ពិភពលោក ដែលបានកើនឡើងយ៉ាងខ្លាំងអំពីតួរលេខ ទំហំនិងចរិតលក្ខណះ។ នាបច្ចុប្បន្ន សមាជិក APEC បានចូលរួម FTAs / RTA ចំនួន ១៦៥ ដែលក្នុងនោះ កិច្ចព្រមព្រៀង ៦២ ជារវាងសមាជិក APEC ។

ការជះឥទ្ធិពលសកម្មរបស់បណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ច

        នៅក្នុងសភាពការណ៍ពាណិជ្ជកម្ម សេដ្ឋកិច្ចពិភពលោកនិងតំបន់ វាមានសញ្ញាស្ដាឡើងវិញនោះការទាញផលប្រយោជន៍ពេញលេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី មានអត្តន័យដ៏សែនសំខាន់ដើម្បីបង្កើតសន្ទុះថ្មីសម្រាប់កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការវិនិយោគ។ ដោយសារតែផលប៉ះពាល់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី សកម្មភាពផ្លាស់ប្តូរពាណិជ្ជកម្មក្នុងតំបន់ APEC  បានកើនឡើង 274% ពី 2,3 ពាន់លានដុល្លារអាមេរិកដល់ 6,3 ពាន់លានដុល្លារអាមេរិកក្នុងចន្លោះឆ្នាំ ២000 និងឆ្នាំ ២0១៦ ។ សាស្ត្រាចារ្យ Jeff Schott នៅវិទ្យាស្ថាន សេដ្ឋកិច្ចអន្តរជាតិ Peterson (សហរដ្ឋអាមេរិក) បានវាយតម្លៃថា៖

          “ ខ្ញុំគិតថា RTAs / FTA ដែលសមាជិក APEC ចូលរួមក្នុងគឺមានលក្ខណៈទូលំទូលាយណាស់។ ទិដ្ឋភាពជាច្រើននៃគោលនយោបាយសេដ្ឋកិច្ចក្នុងស្រុកត្រូវបានយកមកពិភាក្សា។ ប្រការនេះមានសារៈសំខាន់ពីព្រោះនេះជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។ នៅពេលដែលប្រទេស APEC ពិភាក្សាជាមួយគ្នាទៅវិញទៅមក វាអាចធ្វើឱ្យគោលនយោបាយនិងកំណែទម្រង់ស្របតាមសេដ្ឋកិច្ចដើម្បីអភិវឌ្ឍ។”

លោកស្រី Marie Sherylyn Aquia ប្រធានគណៈកម្មាធិការពាណិជ្ជកម្មនិងវិនិយោគរបស់ APEC បាននិយាយ៖

          “ បណ្តាប្រទេស APEC គឺជាផ្នែកមួយដ៏សំខាន់នៃ FTAs និង RTAs ។ ពួកគេអនុវត្តនិងចរចាច្រើនអំពីបណ្ដាកិច្ចព្រមព្រៀង FTA ជាពិសេសគឺការសន្ទនាស្ដីអំពីគោលនយោបាយ។ ខ្ញុំឃើញថាវៀតណាមបានមានផែនការក្នុងរយៈពេលយូរអង្វែងហើយក៏ខិតខំប្រឹងប្រែងជាច្រើនក្នុងដំណើរធ្វើសមាហរណកម្មនិងកិច្ចសហប្រតិបត្តិការជាមួយខឿនសេដ្ឋកិច្ចផ្សេងៗ”

          វៀតណាមបន្តជំរុញការចរចារ ចុះហត្ថលេខា និងអនុវត្តបណ្ដា FTA/RTA

        FTAs នាំមកនូវអត្ថប្រយោជន៍ជាច្រើនសំរាប់កំណើនសេដ្ឋកិច្ច ការចូលរួមទីផ្សារ ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) និងកំណែទម្រង់បែបផែននានាក្នុងប្រទេស។ ទោះជាយ៉ាងណាក៏ដោយនៅក្នុងបរិបទសេដ្ឋកិច្ចសកលលោកនិងតំបន់ នាបច្ចុប្បន្ន ផលប៉ះពាល់នៃបដិវត្តន៍ឧស្សាហកម្មលើកទី៤ហើយគោលដៅរបស់ APEC គឺធ្វើយ៉ាងមែច ដើម្បីទាញយកផលប្រយោជន៍សេដ្ឋកិច្ច សង្គម ដោយបណ្ដា FTA នាំមក។ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានសង្កត់ធ្ងន់ថា៖ វៀតណាមបានចរចារជាមួយបណ្តាប្រទេសផ្សេងៗស្ដីអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ បញ្ហារបស់វៀតណាមគឺកម្រិតនៃការអភិវឌ្ឍរបស់ប្រទេសមានប្រាក់ចំណូលមធ្យម- ទាប ដូច្នេះនៅក្នុងការចរចារវៀតណាមបានណែនាំគោលការណ៍ ជាច្រើន។

          លោក Robert Holleyman សមាជិកនៃគណៈប្រតិភូសហរដ្ឋអាមេរិកបានផ្តល់យោបល់ជាមួយវៀតណាមថា៖បណ្ដាកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានិងមានប្រសិទ្ធភាពនោះបានជួយអោយសហគ្រាសនាំចេញនិងនាំចូលរបស់វៀតណាមក្នុងការធ្វើពាណិជ្ជកម្មឱ្យកាន់តែងាយស្រួលបន្ថែមការងារធ្វើនិងទាក់ទាញវិនិយោគិនបរទេសទៅកាន់ប្រទេសវៀតណាម។

          “ ឱកាសនិងឧបសគ្គរបស់វៀតណាមក្នុងការចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មគឺវៀតណាមមានខឿនសេដ្ឋកិច្ចបើកចំហដើម្បីចូលរួមក្នុងកិច្ចព្រមព្រៀងនានា។ មានឱកាសជាច្រើនសម្រាប់ការងារធ្វើ ការអភិវឌ្ឍសេដ្ឋកិច្ចនិងអាចក្លាយជាសេដ្ឋកិច្ចអភិវឌ្ឍន៍ឈានមុខគេ។”

          ការជំរុញខ្លាំងតភ្ជាប់រវាងបណ្ដាខឿនសេដ្ឋកិច្ច ប្រកបដោយស៊ីជំរៅ បើកទូលាយ ជាចំណុចសំខាន់មួយក្នុងកិច្ចសហប្រតិបត្តិការរបស់ APEC ដែលក្នុងនោះមិនអាចខ្វះបានតួនាទីរបស់ FTAs / RTAs។ ការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនៃរូបសណ្ឋានទំនាក់ទំនងសេដ្ឋកិច្ចទាំងនេះ បានអនុវត្តជាក់ស្ដែងគោលដៅរបស់បូហ្គ័រ (ដែលបានអនុម័តនៅកិច្ចប្រជុំកំពូល APEC លើកទីពីរក្នុងឆ្នាំ 1994) ស្តីពីសេរីភាវូបនីយកម្មពាណិជ្ជកម្មនិងការវិនិយោគនាឆ្នាំ ២០២០ ក៏ដូចជាកំណត់ចក្ខុវិស័យមួយសម្រាប់ APEC ដើម្បីបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ី - ប៉ាស៊ីហ្វិក (FTAAP)ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ