បុណ្យណូអែលសុខសាន្តត្រាណ ជាសក្ខីភាពសេរីភាពខាងជំនឿសាសនា

(VOVWORLD) -ណូអែលគឺជាពិធីបុណ្យដ៏នក្ខត្តឫករបស់គ្រឹស្តសាសនិកនៅទូទាំងភពផែនដី។ នាប៉ុន្មានថ្ងៃនេះ ប្រជាជនជាគ្រឹស្តសាសនិកវៀតណាម បាននឹងកំពុងទទួលក្ដីសប្បាយរីករាយនៃបុណ្យណូអែល ដោយមានការសាកសួរសុខទុក្ខ និងជូនពររបស់ស្ថាប័ន រដ្ឋអំណាច និងប្រជាជនគ្រប់សាសនាផ្សេងនៅតាមខេត្ត ក្រុងនានា។ ការយកចិត្តទុកដាក់ ការលើកទឹកចិត្ត និងការចែករំលែករបស់សហគមន៍ក្នុងសង្គមបានធ្វើឲ្យជីវភាពរស់នៅខាងជំនឿសាសនារបស់គ្រឹស្តសាសនិកកាន់តែល្អប្រពៃ។
បុណ្យណូអែលសុខសាន្តត្រាណ ជាសក្ខីភាពសេរីភាពខាងជំនឿសាសនា - ảnh 1 ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Truong Hoa Binh បានអញ្ជើញទៅជូនពរជនរួមជាតិគ្រឹស្តសាសនិកនៅទូទាំងប្រទេស

ចាប់តាំងពីខែធ្នូ គ្រឹស្តសាសនិកនៅគ្រប់សហគមន៍កាតូលិកបានត្រៀមរៀបចំ រាត្រីបុណ្យណូអែល (ថ្ងៃទី ២៤ ខែធ្នូ) យ៉ាងរីករាយ។ ។ នាប៉ុន្មាថ្ងៃនេះ ថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិ រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ និងអ្នកកាន់សាសនានានាបានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនពរបុណ្យណូអែលចំពោះគ្រឹស្តសាសនិក

បុណ្យណូអែលសុខសាន្តត្រាណ

នារដូវបុណ្យណូអែល គ្រប់សហគមន៍កាតូលិកចំណុះភូមិសាស្ត្រកាតូលិក ខេត្ត Ninh Binh ត្រូវបានតុបតែងលម្អយ៉ាងល្អឆើតឆាយ។ តាមវិថីទាំងអស់ទៅកាន់ ប៉ាវាស់ Phat Diem នៅទីរួមខេត្ត Kim Son ខេត្ត Ninh Binh គឺត្រូវបានតុបតែងលំអរដោយភ្លើង និងផ្កា។ បូជាចារ្យ   Nguyen Van Giao ប្រធានគណៈកម្មាធិការសាមគ្គីការតូលិកខេត្ត Ninh Binh បានឱ្យដឹងថា៖

“ដោយសារមានទីតាំងជាមជ្ឈមណ្ឌលនៃ ភូមិសាស្ត្រកាតូលិក ខេត្ត Ninh Binh នោះ ដូច្នេះហើយបានជាបានជាបរិយាកាសបុណ្យណូអែលនៅទីនេះរស់រវើកណាស់។ ជារៀងរាល់ឆ្នាំ យើងខ្ញុំបានតុបតែងលំអរ និងទទួលបុណ្យណូអែលយ៉ាងសប្បាយរីករាយ។ យើងខ្ញុំយល់ដឹងថា នេះគឺជាបុណ្យធំបំផុតរបស់សមាគមគ្រឹស្តសាសនិក។ រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ និងមនុស្សគ្រប់រូបគឺសុទ្ធតែគាំទ្រយើងខ្ញុំក្នុងឱកាសប្រារព្ធពិធីបុណ្យដ៏ក្ខត្តឫក្រនេះផងដែរ”។

នារដូវបុណ្យណូអែលឆ្នាំនេះ មានគ្រួសារជាច្រើននៃសហគមន៍កាតូលិករបស់វៀតណាម បានរួចផុតពីភាពក្រីក្រ។សហគមន៍គ្រឹស្តសាសនិកបានកសាងសហគមន៍កាតូលិកយ៉ាងសកម្ម កសាងជនបទថ្មី និងនគរអរិយ្យធម៌។ អេវ៉ែក  Tran Xuan Manh ប្រធានគណៈកម្មាធិការសាមគ្គីភាពកាតូលិកវៀតណាមបានមានប្រសាសន៍ថា៖

“នារដូវបុណ្យណូអែលឆ្នាំនេះ គ្រឹស្តសាសនិកមានក្ដីសប្បាយរីករាយណាស់។ យើងខ្ញុំនឹងខិតខំប្រឹងប្រែងប្រារព្ធពិធីបុណ្យនេះប្រកបដោយភាពសុខសាន្តត្រាណ សុវត្ថិភាព និង សន្សំសំចៃ។យើងខ្ញុំនឹងផ្ដោតសំខាន់លើផ្នែកព្រលឹង ដោយសារមនុស្សយើង បើមានសេចក្ដីសុខក្នុងចិត្តទើបជីវភាពរស់នៅប្រកបដោយសុភមង្គល។ អ្នកកាន់សាសនាគ្រប់រូបគប្បីសាមគ្គីគ្នា ដើម្បីកសាងប្រទេសជាតិខ្លាំងមាំមួន ប្រជាជនសម្បូធូធារ សង្គមយុត្តិធ៌ ប្រជាធិបតេយ្យ និងអរិយធម៌ផងដែរ”។

បុណ្យណូអែលសុខសាន្តត្រាណ ជាសក្ខីភាពសេរីភាពខាងជំនឿសាសនា - ảnh 2 ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Truong Hoa Binh បានអញ្ជើញទៅជូនពរជនរួមជាតិគ្រឹស្តសាសនិកនៅទូទាំងប្រទេស

 បុណ្យណូអែលពោរពេញទៅដោយភាពកក់ក្ដៅ

ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Truong Hoa Binh បានអញ្ជើញទៅជូនពរជនរួមជាតិគ្រឹស្តសាសនិកនៅទូទាំងប្រទេសចាប់ពីថ្ងៃទី ១៥ ខែធ្នូមក។ ទន្ទឹមនឹងនេះថ្នាក់ដឹកនាំគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់ជាន់ថ្នាក់ ក៏ដូចជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងរដ្ឋអំណាចខេត្ត ក្រុងនានាក៏បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនពរអ្នកមុខអ្នកការ និងប្រជាជនគ្រឹស្តសាសនិកនៅទូទាំងប្រទេសផងដែរ។ នេះមិនត្រឹមតែជាភារកិច្ច និងមនោសញ្ចេតនារបស់បក្ស រដ្ឋ កម្មភិបាល ក្រសួង ស្ថាប័នក្នុងប្រព័ន្ធនយោបាយប៉ុណ្ណោះទេ ថែមទាំងជាមនោសញ្ចេតនារបស់ប្រជាជនគ្រប់រូបចំពោះសហគមន៍គ្រឹស្តសាសនាទៀតផង។ អេវ៉ែក Nguyen Xuan An នៅ episcopalis sedes Phat Dien បានឲ្យដឹងថា៖

“រាល់ការប្រជុំជីវភាពខាងសាសនារបស់យើងខ្ញុំគឺទទួលបានការគាំទ្ររបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់។ហេតុដូច្នេះ រាល់សកម្មភាពទាំងនេះត្រូវបាន ប្រារព្ធឡើងយ៉ាងងាយស្រួល។ យើងខ្ញុំបានឃើញថាទំនាក់ទំនងរវាងភាគីទាំងពីរពិតជាជិតស្និទ្ធិណាស់។ ម៉្យាងវិញទៀត យើងខ្ញុំក៏ទទួលបានការឧបត្ថម្ភរបស់ស្ថានប័ននានា ជាពិសេសគឺរដ្ឋអំណាចក្នុងការ ប្រារព្ធពិធីបុណ្យនេះផងដែរ”។

បុណ្យណូអែល ឆ្នាំ២០១៨ បានខិតជិតមកដល់ហើយ។ ពិធីបុណ្យសុខសាន្តត្រាណ និងកក់ក្ដៅរបស់ប្រជាជនគ្រឹស្តសាសនិកចំនួន ៧ លាននាក់បានសរឲ្យឃើញនូវភាពសម្បូរសប្បាយក្នុងជីរភាពរស់នៅខាងជំនឿសាសនានៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ