បុណ្យតេតវៀតណាមរបស់អ្នករស់ឆ្ងាយពីប្រទេស។

ទទួលអំណរបុណ្យតេតប្រពៃណីជាលក្ខណៈវប្បធម៍ដ៏វិសេសវិសាលបំផុត
របស់ប្រជាជាតិវៀតណាម។ មានប្រការជាច្រើនដើម្បីនឹករលឹក ដើម្បី
និយាយអំពីបុណ្យតេត ប៉ុន្តែចំពោះប្រជាអណិកជនវៀតណាម បុណ្យតេត ត្រឹមតែជាបរិយាកាសជួបជុំបងប្អូនសាច់ញ្ញាត្តជិតឆ្ងាយនៃមហាគ្រួសារ ជា ព័រចំរុះរីកស្គូសស្គាយរបស់ផ្សារផ្កា តុបតែងផ្ទះ រៀបចំសែនដូនតាក្នុង
ឪកាសចូលឆ្នាំថ្មី។ ដោយសារភាពងាយស្រួល ជិតស្និទ្ធនោះ ក្នុងឪកាស
បុណ្យតេតមកដល់ ជនវៀតណាមរាប់ហ្មឺននាក់នៅគ្រប់ទឹសទីលើពិភលោក​មានលក្ខណៈត្រឡប់ប្រទេសវិញជួបជុំនឹងសាច់ញ្ញាត្តិអ្នកជិតខាងដើម្បី​សម្របទៅនឹងបរិយាកាសបុណ្យតេត។ រីឯចំពោះជនវៀតណាមគ្មានលក្ខណៈ​ត្រឡប់ប្រទេសវិញនោះ ការនឹករលឹកកាន់តែខ្លាំងឡើងៗ។ Dinh Ngoc Thai និស្សិតវៀតណាមដែលកំពុងសិក្សានៅអាមេរីកបានចែករំលែកថា៖
“រស់នៅឆ្ងាយពីមាតុប្រទេស អ្នកណាក៏មានការនឹករលឹករួម។ នោះគឺការនឹក
រលឹកស្រុកកំណើត គ្រួសារ មិត្តភ័ក្កនិងសាច់ញ្ញាត្តិ។ ប៉ុន្តែពេលវេលា​គួរឲ្យ​ចាប់អារម្មណ៍បំផុតគឺនាទីឆ្លងចូលឆ្នាំថ្មី ពីព្រោះ ពេលនោះអ្នកណាក៏ប្រញាប់​ប្រញាល់ដើម្បីត្រឡប់មកទទួលបុណ្យតេតជាមួយគ្រួសារនិងសាច់ញ្ញាត្តិ។”

ទោះបិនាបច្ចុប្បន្នលក្ខណៈបានល្អជាងជាច្រើនបណ្ដាមុខម្ហូបបុណ្យតេត​ប្រពៃណីក៏គ្រប់គ្រាន់ក្នុងស្ពុកបុណ្យតេតរបស់ប្រជាអណិកជនវៀតណាម​ក្នុងឪកាសបុណ្យតេតក៏ដោយ ប៉ុន្តែបរិយាកាសបុណ្យតេតនៅស្រុកកំណើត​គឺមិនអាចរកឃើញនៅប្រទេសផ្សេងទេ។ ទោះបីមកប្រទេសអាល្លឺម៉ង់រស់នៅ​ជួបជុំជាមួយគ្រួសារជាង១០ឆ្នាំកន្លងមកក្តី ប៉ុន្តែពេលបុណ្យតេតមកដល់ម្ដងៗ
លោកស្រី Nguyen Thi Thai នៅតែនឹករលឹក។ លោកស្រីបានថ្លែងថា៖ “បុណ្យតេតនៅស្រុកកំណើតជានិច្ចកាលកក់ក្ដៅ។ នៅស្រុកគេ ទោះបីជីវភាព​​
រស់នៅល្អជាងប៉ុន្តែពិបាកប្រៀបនឹងវប្បធម៍ប្រពៃណីរបស់ជនវៀតណាមយើង។ នៅនាទីឆ្លងចូលឆ្នាំថ្មី ប្រធានរដ្ធអានសំបុត្រជូនពរបុណ្យតេត ចំពោះរូបខ្ញុំមាន​ការរំជួលចិត្តចាប់អារម្មណ៍ដ៏ពិសេស។”

ក្នុងនាទីដ៏ពិសិទ្ធឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មីនោះ ទន្ទឹមនឹងការរងចាំបុណ្យតេតនៅ​
ស្រុកកំណើតប្រការដែលប្រជាជនប្រាថ្នាបំផុតគឺប្រទេសជាតិបន្តទទួលបាន​
រាល់សមិទ្ធិអំពីសេដ្ធកិច្ច វប្បធម៍សង្គមក្នុងឆ្នាំថ្មី តួនាទីនៃប្រទេសជាតិកាន់តែ​បានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីវៀតណាមអាចឡើងលំដាប់ថ្នាក់​ក្នុងតារាងរៀបលំដាប់ថ្នាក់សេដ្ធកិច្ចពិភពលោក។ ការរួមវិភាគទានរបស់​ប្រជាអណិកជនវៀតណាមក៏ជាប្រភពកំលាំងសំចាន់ធ្វើឡើងសមិទ្ធិនោះ។
លោក Nguyen Duc Khuong ប្រធានសមាគមវិទ្យាសាស្ដ្រនិងជំនាញការវៀត​ណាមនៅបារាំងបានចាត់ទុកថា៖ “រស់ល្អនិងធ្វើការល្អដើម្បីទឹកចិត្ត​​មោទនភាពប្រជាជាតិអាចជាកូនសោរសំរាប់ផ្លូវក្លាយទៅជាមហាអំណាចនៃ​
ប្រទេសយើង។ ក្នុងពេលពាក្យពីរម៉ាត់ វៀតណាមមិនត្រឹមតែនិយាយអំពី
ប្រទេសអាស៊ី អាគ្នេស៍មួយប៉ុណ្ណោះទេ ថែមទាំងជារូបភាពសាមគ្គីភាពរបស់
ជនវៀតណាម ទោះបីរស់នៅនៅទីណាលើពិភពលោកក៏ដោយ។”

បើយើងរស់នៅឆ្ងាយពីស្រុកកំណើតទើបបានឃើញថា យើងស្រលាញ់ស្រុក​
កំណើត នឹករលឹកស្រុកកំណើតយ៉ាងណា! អ្នកណាដែលធ្លាប់ទទួលបុណ្យ​តេតនៅឆ្ងាយស្រុកកំណើតសុទ្ធតែនិយាយពាក្យនោះ។ និទាឃៈរដូវមួយ​ទៀតបានមកដល់លើស្រុកកំណើត ទឹកដីវៀតណាមបន្សល់ទុកក្នុងដួងចិត្ត​ជនវៀតណាមម្នាក់ៗរស់នៅឆ្ងាយមាតុប្រទេសកាន់តែនឹករលឹកនិង​
ស្រលាញ់ស្រុកកំណើត មាតុប្រទេសខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ