ប្រជាជនវៀតណាមសាមគ្គីដើម្បីអធិបតេយ្យភាពអំពីកោះសមុទ្ររបស់ស្រុកកំណើត

(VOVworld)-ចំពោះការដែលចិនបានដាក់ស្ថានីយ៍ខួង Haiyang Shiyou-៩៨១ ដោយ
ខុសច្បាប់ចូលក្នុង តំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពស់រាបបាតសមុទ្ររបស់វៀត
ណាមនាប៉ុន្មានថ្ងៃកន្លងទៅ ប្រជាជនវៀតណាមទាំងនៅក្នុងនិងក្រៅ ប្រទេសបាន
សម្តែងស្មារតីសាមគ្គីភាពយ៉ាងខ្លាំងក្លា ដោយសំណូមពរឲ្យចិន ដកស្ថានីយ៍របស់ខ្លួន
ចេញពីតំបន់សមុទ្ររបស់វៀតណាមព្រមទាំងបញ្ឈប់រាល់ សកម្មភាពខុសឆ្គងលើ
សមុទ្រខាងកើត។ ពីបណ្តាសកម្មភាពជាក់ស្តែងសម្តែង ពីទឹកចិត្តស្នេហាជាតិ ដល់ របៀបលើកទឹកចិត្តស្មារតីប្រជាជន យុទ្ធជនដែល កំពុង បំពេញកាតព្វកិច្ចលើកោះ
សមុទ្រ ប្រជាជនវៀតណាមទាំងអស់ កំពុងរួមដៃគ្នា បង្កើតឡើងផែនមហាសមាគ្គី
ភាព ឆ្ពោះទៅសមុទ្រខាងកើតសះបង់អស់ពីកម្លាំងកាយចិត្តដើម្បីស្រុះកំណើត
និងកោះសមុទ្ររបស់មាតុប្រទេស។

ប្រជាជនវៀតណាមសាមគ្គីដើម្បីអធិបតេយ្យភាពអំពីកោះសមុទ្ររបស់ស្រុកកំណើត - ảnh 1
សមាជិកសម្ព័ន្ធយុវជនចលនារៃអង្គាសប្រាក់ជួយឧបត្ថម្ភកោះសមុទ្រ
 (រូបថតៈ baodongnai)

        ក្នុងរយៈពេលជាង២ខែកន្លងមក តាំងពីពេលចិនបានដាក់ស្ថានីយ៍ខួង
Haiyang Shiyou ៩៨១ ដោយខុសច្បាប់ ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់
ខ្ពង់រាបបាតសមុទ្រ របស់វៀតណាម​ វៀតណាមជានិច្ចកាលអត់ធ្មត់ និងសម្តែង
សុឆន្ទះ ព្រមទាំងប្រើ ប្រាស់រាល់កាណាល់សន្ទនា ដើម្បីប្រឆាំងជំទាស់ និងសំ
ណូមពរឲ្យចិនដកស្ថានី យ៍រួមទាំងនាវាអមការពារចេញពីតំបន់សមុទ្ររបស់
វៀតណាម គោរពច្បាប់អន្តរជាតិ និង អនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ
២១៩៨២។  ប៉ុន្តែ ចិនមានល្បិចកលមូលបង្កាច់វៀតណាមនៅមុខសហគមន៍
អន្តរជាតិ និងវាយប្រហារនាវាអនុវត្តន៍​ច្បាប់លើសមុទ្ររបស់វៀតណាមជាបន្ត
បន្ទាប់។ ជាងពេលណាៗទាំងអស់ ប្រជាជនវៀតណាមទាំងមូល ​កំពុងសាមគ្គី
គ្នាជាផែនឯកភាព១ តស៊ូការពារ អធិបតេយ្យភាពកោះសមុទ្ររបស់មាតុប្រទេស។

        សាមគ្គីភាពជាកម្លាំងពលំ ជាមេរៀនពីអតីតកាល

        ជ័យជំនះរបស់ប្រជាជនវៀតណាមក្នុងការប្រយុទ្ធប្រឆាំងចក្រព័ត្តិអាមេរិក សង្គ្រោះជាតិឆ្នាំ១៩៥៤-១៩៧៥ និងមហាជ័យជំនះនិទាឃៈរដូវឆ្នាំ១៩៧៥ ជា
និមិត្តរូប​ អំពីជ័យជំនះទាំងឡាយរបស់លិទ្ធិវីរៈជនបដិវត្តន៍ និងបញ្ញារបស់មនុស្ស។ ការពង្រីកបានកម្លាំងផែនមហាសមាគ្គីប្រជាជនទាំងមូល មិនត្រឹមតែជាមេរៀន
ធំ១ចំពោះជ័យជំនះនៃការតស៊ូមុននោះប៉ុណ្ណោះទេ  ថែមទាំងនៅរក្សាតម្លៃក្នុង
កិច្ចការកសាងនិងការពារមាតុប្រទេសនាបច្ចុប្បន្នដដែល។ លោក Pham The Duyet អតីតប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្យមាតុភូមិវៀតណាម បានចាត់ទុកថា៖
 ក្នុងប្រវត្តិសាស្ត្រ បានបញ្ជាក់ថា៖សាមគ្គីភាពជាប្រភពកម្លាំងជើងឯកដើម្បីយក
ជ័យជំនះលើសត្រូវឈ្លានពាន ក្នុងគ្រប់កាលះទេសះ ទោះបីជាគ្រោះថ្នាក់យ៉ាង
ណាក៏ដោយ៖

            “ ខ្ញុំគិតថា៖យើងត្រូវប្តេជ្ញា​ យកកម្លាំង​ប្រជាជន ពីយុត្តិធម៌ ដើម្បីវាយឈ្នះ​អយុត្តិធម៌។ យើងប្រើមេរៀនពីជំនាន់ជីដូនទីតា គឺយកកម្លាំងប្រជាជនទាំងមូល
គឺជាគន្លឹះ។ ខ្ញុំចាត់ទុកថា៖ ត្រូវបន្តពង្រីកកម្លាំងពលំពីប្រជាជនគ្រប់ស្រទាប់ គ្រប់
ជនជាតិ គ្រប់សាសនា ដើម្បីបង្កើតការស្រុះចិត្តគំនិត គាំទ្រការផ្តួចផ្តើមគំនិត
របស់បក្ស រដ្ឋ ប្តេជ្ញាការពារអធិបតេយ្យភាពរបស់មាតុប្រទេស។​”

            ប្រជាជនវៀតណាមសាមគ្គី​គ្នានឹងបង្កើតកម្លាំងពលំ​មួយ​ដើម្បី ឆ្លង​កាត់លើរាល់
ការលំបាក សាកល្បង ការពារឯករាជ្យ ការពារអធិបតេយ្យភាព និងបូរភាពដែនដី
របស់មាតុប្រទេស។

            កម្លាំងពលំផែនមហាសាមគ្គីភាពជាតិ នៅមុខភាពតានតឹងនៅលើ
សមុទ្រខាងកើត។

          វៀតណាមជាប្រទេសស្នេហារសន្តិភាពប៉ុន្តែក៏មិនទុកអោយប្រទេសណាមួយ
គំរាមគំហែង រំលោភទៅលើទឹកដីរបស់ខ្លួនទេ។ ចំពោះមុខការរំលោភទៅលើដែន
សមុទ្រ បង្ករឿងហេតុ គំរាមគំហែងពីចិន វៀតណាមនៅរក្សារការចរចារ ស្មោះត្រង់។ 
ប៉ុន្តែប្រសិនបើចិននៅតែបន្តប្រើអំពើហឹង្សារទៀត គឺប្រជាជនវៀតណាមនឹងរួមគ្នាជា
ធ្លុង១ក្រោកឈរឡើង ការពារមាតុប្រទេសរបស់ខ្លួនដែរ។ សុឆ័ន្ទះនេះត្រូវបាននាយក
រដ្ឋមន្ត្រី Nguyen Tan Dungអះអាង៖ វៀតណាមមានគោលបំណងមានសន្តិភាព មិត្ត
ភាព ប៉ុន្តែត្រូវឈរលើគ្រិះដ្ឋានធានាអំពីឯករាជ្យ ម្ចាស់ការ អធិបតេយ្យភាព បូរភាព
ដែនដី ដែនសមុទ្រ។

         អំពើខុសឆ្គងរបស់ចិន បានធ្វើអោយប្រជាជនវៀតណាមអរិចិត្តយ៉ាងខ្លាំង។ 
កាយវិការរបស់រដ្ឋ ក៏ដូចជាប្រតិកម្មរបស់ប្រចាជនចំពោះការបង្ករឿងហេតុរបស់ចិន
 នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ជានិច្ច
កាលបានសរអោយឃើញនូវស្មារតីស្នេហារជាតិ សាមគ្គីភាព ការស្រុះចិត្តគំនិតត្រូវ
បានរក្សារជានិច្ច។ ​បណ្តាដំណើរដឹកទំនិញ ការចុះសាកសួរសុខទុករបស់ប្រជាជន
លើដីកោគជូនមកកងកម្លាំងកំពុងបំពេញភារកិច្ចការពារកោះ សមុទ្ររបស់មាតុប្រ
ទេស។ នោះជាការលើកទឹកចិត្តដ៍ធំធេងឲ្យបងៗយុទ្ធជន នឹងនរចិត្តបំពេញកាតាព្វ
កិច្ចរបស់ខ្លួន។ ជាថ្មីៗ នេះ​បណ្តាសមាជិកឆ្នើមរបស់ សម្ព័ន្ធសមាគមយុវជនទូទាំង
ប្រទេស បានមានដំណើរតាមជើងនាវា  “ដំណើរ យុវវ័យដើម្បីកោះសមុទ្រស្រុកកំ
ណើត២០១៤”​ដើម្បីទៅទស្សនាយុទ្ធជន ប្រជា ជនលើកោះ Hoang Sa។ សមាជិក
សម្ព័ន្ធសមាគមយុវជន Le Khanh Chiមកពីទីក្រុងហាណូយបានចែករំលែកថា៖

        “ខ្ញុំបានរៀបចំប្រដាប់ប្រើប្រាស់ជាច្រើនផ្ញើរជូនឲ្យយុទ្ធជន។ មកជាមួយកោះ
លើកនេះ​យើងខ្ញុំក៏បានរៀបចំបទចំរៀងមួយចំនួន ដូចជាការដូ១ដើម្បីលើកទឹក ជិតឲ្យយុទ្ធជនទាំងអស់នឹងនរចិត្ត ការពារអធិបតេយ្យភាពមាតុប្រទេស”។

        មិនត្រឹមតែប្រជាជនក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងសហគមន៍វៀតណាម ​
នៅឯបរទេស ក៏បានសម្តែងច្បាស់នូវសាមគ្គីភាពឆ្ពោះទៅមាតុប្រទេស។ លោក
Nguyen Phu Binh ជាអតីតអនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម​ និងជា ប្រធាន
សមាគមទំនាក់ទំនងជាមួយជនវៀតណាមនៅឯបរទេសបានឲ្យដឹងថា៖

“នៅពេលដែលមាតុប្រទេសដ៏ពិសិដ្តត្រូវខ្មាំងឈ្លានពានគឺបងប្អូនជនរួមជាតិមាន
ការស្រុះចិត្តគំនិតនឹងគ្នាណាស់។ ខ្ញុំឃើញថា ប្រការនេះគឺសំខាន់ណាស់។ យើងខ្ញុំ​អំពាវនាវជនរួមជាតិវៀតណាម ដើម្បីគោលដៅរួមគឺការពារអធិបតេយ្យភាពកោះ សមុទ្ររបស់ប្រទេសជាតិផងដែរ”។              
       ស្ថានភាពជាក់ស្ដែងបានសរអោយឃើញថា៖ សាមគ្គីភាពជានិច្ចកាលជាមេ
រៀនធំ ក្នុងគ្រប់ដំណាក់កាល។ ក្នុងសង្គ្រាម ការពារមាតុប្រទេស កម្លាំងនៃផែន
មហាសាមគ្គីជាតិ ជាអាវុធល្អបំផុត ដើម្បីប្រជាជនវៀតណាមតស៊ូនិងវាយឈ្នះ
សត្រូវគ្រប់រូប។ ក្នុងការកសាងសន្តិភាព សាមគ្គីភាពបានតភ្ជាប់ប្រជាជនជាមួយ
គ្នា រួមកម្លាំងកាយចិត្ត ស្រុះចិត្តគំនិតអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម កសាងប្រទេស
ជាតិកាន់តែខ្លាំងមាំមួន។ ប្រពៃណីសាមគ្គីភាពនេះនៅជួយប្រជាជនវៀតណាម
 ម្ចាស់ការ និងសកម្មបើកទូលាយទំនាក់ទំនងអន្តរជាតិដើម្បីប្រជាជនលើពិភព
លោកយល់ដឹងច្បាស់ជាងអំពីយុត្តិធម៌ សាមគ្គីភាពជាមួយប្រជាជនវៀតណាម
 រួមគ្នាការពារសន្តិភាព យុត្តធម៌ ក៏ដូចជាតំលៃថ្លៃថ្លារបស់មនុស្សលោកទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ