ប្រទេសអាមេរិក១៣ឆ្នាំក្រោយពីការវាយប្រហារភេរកម្មទី១១កញ្ញា៖នៅតែជាការព្រួយបារម្ភមួយ

ប្រទេសអាមេរិក១៣ឆ្នាំក្រោយពីការវាយប្រហារភេរកម្មទី១១កញ្ញា៖នៅតែជាការព្រួយបារម្ភមួយ - ảnh 1
ប្រទេសអាមេរិក១៣ឆ្នាំក្រោយពីការវាយប្រហារភេរកម្មទី១១កញ្ញា  (motthegioi.vn)

        Vovworld-នាថ្ងៃទី១១កញ្ញាឆ្នាំ២០០១ ភេរវជនចំនួន១៩នាក់បានប្លន់យន្តហោះ
Boeing ដឹកភ្ញៀវចំនួន៤គ្រឿងនិងវាយប្រហារទៅលើវិមាន​បញ្ជកោណនិងធ្វើឲ្យដួល
រំលំអាគ៌ាភ្លោះនៅមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកធ្វើឲ្យមនុស្សប្រមាណ៣ពាន់
នាក់របស់ប្រទេសចំនួន៩០ផ្សេងៗត្រូវស្លាប់។ ការវាយប្រហារបានធ្វើរញ្ជួយប្រទេស
មហាអំណាចបំផុតលើពិភពលោកនិងធ្វើឲ្យអ្វីៗក្នុងសង្គមអាមេរិកផ្លាស់ប្តូរជាច្រើន
តាំងពីនោះមក។

ប្រយុទ្ធប្រឆាំងភេរវកម្ម-អាទិភាពជួរមុខរបស់រដ្ឋអំណាចវ៉ាស៊ីនតោន

        មុននឹងព្រឹត្តិការណ៍ទី១១កញ្ញាឆ្នាំ២០០១ ប្រទេសអាមេរិកប្រហែលជាមិន​ខ្វល់​
ខ្វាយ​ចំពោះលិទ្ធិភេរវកម្មរឺលិទ្ធិឥស្លាមជ្រុលនិយមឡើយ។ ប៉ុន្តែក្រោយថ្ងៃ​ងងឹតនោះ អ្វីៗសុទ្ធតែបានផ្លាស់ប្តូរ។ ១៣ឆ្នាំកន្លងមក ប្រទេសអាមេរិកបាន​លៃទុក​កំលាំងជា
ច្រើនឲ្យសង្គ្រាមប្រឆាំងភេរវកម្ម។ ថវិការរដ្ឋចំណាយឲ្យ​ការពារ​ជាតិបានគើនទ្វេដង ស្ថាប័នទទយលបន្ទុកសន្តិសុខជាច្រើនត្រូវបានបង្កើត។ មិនត្រឹមតែប៉ុណ្ណោះទេ រដ្ឋ
សភាអាមេរិកបានប្រគល់សិទ្ធិជាច្រើនជាងឲ្យក្បាល​ម៉ាស៊ីននីតិបញ្ញត្តិនិងអនុញ្ញាត
ឲ្យបណ្ដាស្ថាប័ននោះជ្រៀតចូលស៊ីជម្រៅជាងទៅក្នុងជីវភាពប្រជាជន។

        ប៉ុន្តែមិនអាចបដិសេធបានឡើយក្នុងអំឡុង១៣ឆ្នាំកន្លងមកការខំប្រឹងប្រែង​របស់វ៉ាស៊ីនតោនទទួលបានប្រសិទ្ធភាព។ ភ័ស្តុតាងគឺឧបាយកលភេរវកម្មជា​ច្រើនត្រូវបានរកឃើញនិងបំផ្លាញ។ ពិសេសគឺការកំទេចមេភេរវកម្មរបស់​បណ្ដាញ
​ភេរវកម្ម Al Qaeda Osama Bin Laden នាឆ្នាំ២០១១។

គ្រោះថ្នាក់ថ្មីមានឈ្មោះ IS

        ទោះបីទទួលបានលទ្ធផលមួយចំនួនក្នុងសង្គ្រាមប្រឆាំងភេរវកម្មក្តី ប៉ុន្តែ​ប្រទេសអាមេរិកមិនដែលបំភ្លេចបានអតីតកាលនិងស្រមោចភេរវកម្មនៅតែមាន
វត្តមាន។ ការពង្រីករបស់ដែលហៅថារដ្ឋឥស្លាមស្វ័យប្រកាសនៅអ៊ីរ៉ាក់និងស៊ីរី​ក្នុងអំឡុងពាក់កណ្ដាលឆ្នាំកន្លងមកជាថ្មីម្ដងទៀតដាក់ប្រទេសអាមេរិកចំពោះ​មុខគ្រោះអាសន្នព្រមានខ្ពស់។ កំលាំងនេះមិនខ្វះប្រាក់ពីបណ្ដាសកម្មភាព​លើ​ដំបន់ដែនដីដែលគេត្រួតពិនិត្យ។ ​ដោយមានទាហានប្រមាណ៥ម៉ឺន​នាក់នៅស៊ីរី​និង១ម៉ឺននាក់នៅអ៊ីរ៉ាក់ IS បានវាយប្រហារនិងទន្ទ្រានកាន់កាប់ដំបន់ដែនដី​ដ៏​ធំទូលាយពីអ៊ីរ៉ាក់ដល់ស៊ីរី។ គ្រោះថ្នាក់ជាងទៀត ក្រុមជនប៉ះបោរជាច្រើនមាន​
ទំនាក់ទំនងជាមួយ​ Al Qaeda កំពុងចូលរួម​ IS បានប្រែក្លាយកំលាំង​នេះទៅជា​បណ្ដាញភេរវកម្មសកលលោកទាំងមូល។

ប្រទេសអាមេរិកបង្កើតសម្ព័ន្ធភាពបង្កើនកំលាំងប្រយុទ្ធប្រឆាំងភេរវកម្ម

        កំណត់ IS ជាគ្រោះថ្នាក់ធំបំផុតពីមុនមក មុននឹងរំលឹកខួបអនុស្សាវរីយ៍​ព្រឹត្តិការ
ទី១១កញ្ញាឆ្នាំនេះ ប្រធានាធិបតីអាមេរិកលោក Barack Obama បាន​ប្រកាសផែនការ
ទប់ទល់និងកំទេច IS ចំពើមហាជននិងអ្នកនីតិបញ្ញត្តិ។​យុទ្ធសាស្ត្រ​នេះរួមមាន
វិធានការយោធាការទូតនិងសេដ្ឋកិច្ច ទន្ទឹមនឹងនោះផ្តោត​សំខាន់ដល់ការចងសម្ព័ន្ធ
ជាមួយបណ្ដាប្រទេសនៅពិភពអារ៉ាប់។ ​នាបច្ចុប្បន្ន​បាន​មានប្រទេសចំនួន៤០
ត្រៀមខ្លួនជាស្រេចចូលរួមសម្ព័ន្ធភាពដោយអាមេរិក​នាំមុខ។

        ដូច្នេះអាចឃើញថា​ប្រទេសអាមេរិកមិនឯកតោក្នុងសង្គ្រាមប្រឆាំង IS ពីព្រោះ
នេះមិនមែនជាការគំរាមកំហែងដោយឡែករបស់អាមេរិកប៉ុណ្ណោះទេ ថែម​ទាំងរបស់
ប្រទេសផ្សេងៗលើសកលលោកទៀតផង។ ប៉ុន្តែដោយមាន​ឧត្តមភាពរបស់ IS អ្នក
វិភាគចាត់ទុកថា ប្រសិនបើដើម្បីកំទេច Al Qaeda អស់​ពេលវេលា១០ឆ្នាំនោះ អាមេរិក
ត្រូវអស់រយៈពេល២០ឆ្នាំទើបវាយបរាជ័យបាន IS។

        ជាច្បាស់ណាស់ថា គោលដៅដើម្បីប្រទេសអាមេរិកសុខសាន្តត្រាណ​នៅ​តែ​វែង
ឆ្ងាយ។​ ការពង្រីករបស់កំលាំងរដ្ឋឥស្លាមស្វ័យប្រកាស IS កំពុងនាំ​អាមេរិក​និង
ពិភពលោកទៅដំណាក់កាលសាកល្បងថ្មី ពិតប្រាកដនឹងនៅមាន​ការលំបាកជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ