ប្រមូលផ្តុំដោះស្រាយការលំបាកឲ្យអង្គភាពអាជីវកម្មអភិវឌ្ឍន៌ផលិតកម្ម ធ្វើអាជីវកម្ម

(VOVWorld)-បញ្ហាប្រមូលផ្តុំដោះស្រាយការលំបាកអោយអង្គភាពអាជីវកម្ម អភិ
វឌ្ឈន៏ផលិតកម្ម អាជីវកម្ម ជាបញ្ហាដែលបាននាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម
Nguyen Tan Dung សង្កត់ធ្ងន់ នៅកិច្ចប្រជុំ រដ្ឋាភិបាលប្រចាំខែ មេសា ឆ្នាំ2012  ដែលបានប្រព្រឹត្តិទៅ នាថ្ងៃទី 3 និងទី 4 ឧសភាកន្លងទៅនេះ ។ តាមនោះ រដ្ឋាភិ
បាលមានគំរោងនឹងចេញសេចក្ដីសម្រេចចិត្តមួយ អំពីបណ្ដាដំណោះស្រាយ ដើម្បី
ជួយឧបត្ថម្ភ អង្គភាពអាជីវកម្ម ក្នុងរយះពេលខាងមុខនេះ។ បទសរសេរ របស់អ្នក យកព័ត៍មាននៃវិទ្យុសម្លេងវៀតណាម  Thu Hoa ដោយមានចំណងជើងថា៖  “ប្រ
មូលផ្តុំ ដោះស្រាយការលំបាក អោយអង្គភាពអាជីវកម្មអភិវឌ្ឈន៏ផលិតកម្ម អាជីវ
កម្ម” 
នឹងស្ដីអំពីបញ្ហានេះ។

ប្រមូលផ្តុំដោះស្រាយការលំបាកឲ្យអង្គភាពអាជីវកម្មអភិវឌ្ឍន៌ផលិតកម្ម ធ្វើអាជីវកម្ម - ảnh 1
សម័យប្រជុំជាប្រចំាខែរបស់រដ្ឋាភិបាល
(រូបថតៈ Internet)

        ក្នុងរបាយការណ៏ អំពីសភាពការណ៏ របស់អង្គភាពអាជីវកម្ម ក្នុងរយះពេល 4 
ខែដើមឆ្នាំ 2012 និងដំណោះស្រាយការលំបាកមួយចំនួន នៅកិច្ចប្រជុំ រដ្ឋាភិបាល ប្រ
ចាំខែមេសា ឆ្នាំ 2012 រដ្ឋមន្ត្រី ក្រសួងផែនការ និងវិនិយោគវៀតណាម លោក Bui
Quang Vinhបានអោយដឹងថា៖ ដោយការអនុវត្តប្រកបដោយមានប្រសិទ្ធភាពព្រមៗ គ្នា បណ្ដាដំណោះស្រាយជួយឧបត្ថម្ភ ដោះស្រាយការលំបាក អោយអង្គភាពអាជីវ
កម្ម ក្នុងរយះពេល 4 ខែដើមឆ្នាំ សកម្មភាព ផលិត អាជីវកម្ម របស់ផ្នែកមួយចំនួន
ដូចជា៖ ជលផល កសិកម្ម ផលិតទំនិញប្រើប្រាស់ …ជាដើមបានមានការផ្លាស់ប្តូរគួរ
អោយកត់សម្គាល់។ ប៉ុន្តែ ស្ថានភាពនៅមានការលំបាក សាក់ល្បងជាច្រើន ដូចជា៖ 
ការប្រាក់នៅកំរិតខ្ពស់ ទំនិញសេសសល់ក្នុងឃ្លាំងច្រើន …ជាដើម។ ក្រោយពីពេល 
វិភាគស្ថានភាពជាក់ស្ដែងមូលហេតុជួបការលំបាក់របស់អង្គភាពអាជីវកម្ម នាយករដ្ឋ
មន្ត្រី NguyenTan Dung បានលើកច្បាស់ថា៖ បណ្ដាក្រសួង ស្ថាប័ន និងផ្នែកមាន
សមត្ថកិច្ច ត្រូវការយកចិត្តទុកដាក់ ដល់ការដោះស្រាយការលំបាកអោយអង្គភាពអា
ជីវកម្ម ជំរុញការអភិវឌ្ឈន៏ផលិត អាជីវកម្ម បន្តបើកទូលាយទីផ្សារប្រើប្រាស់ផលិត
ផលនៅក្នុងនិងក្រៅប្រទេស ទន្ទឹមនឹងនោះ នាំចេញគោលនយោបាយពន្ធអោយ
សមស្របជាមួយអង្គភាពអាជីវកម្ម តូចនិងមធ្យម អង្គភាពអាជីវកម្ម ប្រើប្រាស់
ពលករជាច្រើន។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា៖

ប្រមូលផ្តុំដោះស្រាយការលំបាកឲ្យអង្គភាពអាជីវកម្មអភិវឌ្ឍន៌ផលិតកម្ម ធ្វើអាជីវកម្ម - ảnh 2
នាយករដ្ឋមន្រ្តីវៀតណាម Nguyen Tan Dung
(រូបថតៈ Internet)

        “រដ្ឋាភិបាលយល់ព្រមថា នឹងបន្តការខំប្រឹងប្រែងយ៉ាងសកម្មដើម្បីមានដំណោះ ស្រាយជាក់ស្តែង មានប្រសិទ្ធភាព ។ បញ្ហាបាននំាចេញគឺ ដំណោះ ស្រាយមានកា
ចាត់តាំង អនុវត្ត។ រដ្ឋាភិបាលយើងត្រូវរួមផ្សំព្រមៗគ្នាដើម្បីដោះស្រាយភាពលំបាក ឲ្យអង្គភាពជាជីវកម្ម”។

        នាយករដ្ឋមន្រ្តី Nguyen Tan Dung ក៏បានបញ្ជាអនុវត្តដំណើការបញ្ចុះ ការ
ប្រាក់ តាម និន្នាការការថយចុះជាបណ្តើៗ។ បង្កលក្ខណៈងាយស្រួលឲ្យអង្គភាពអា
ជីវកម្មទាក់ទិនផ្ទាល់ជាមួយទុនខ្ចី ដើម្បីជម្រុញការអភិវឌ្ឍន៌ ផលិតកម្ម អាជីវកម្ម។
រដ្ឋាភិបាលនឹង ចេញផ្សាយសេចក្តីសម្រេចចិត្តដោយឡែកយ៉ាងឆាប់ៗ ក្នុងនោះ ផ្តោតទៅលើកញ្ចប់ដំណោះស្រាយ ដោះស្រាយការលំបាកជំរុញផលិតកម្ម ធ្វើអាជីវ
កម្ម និងអង្គភាពអាជីវកម្ម អភិវឌ្ឍន៌។ តាមនោះ នឹងអនុវត្តរាល់គោលនយោបាយ
វិធានការពន្ធ ដើម្បី ដោះស្រាយការលំបាកឲ្យអង្គភាពអាជីវកម្មដូចជា ពន្យាពេល
បង់ពន្ធប្រាក់ ចំណូលអង្គភាពអាជីវកម្ម ពន្ធនាំចូល ជាដើម។ ស្តីអំពីប្រការនេះ រដ្ឋ
មន្រ្តីប្រធានខុទ្ទកាល័យរដ្ឋាភិបាល Vu Duc Dam បានឲ្យដឹងក្នុងសន្និសីទការសែត ប្រចំារបស់រដ្ឋាភិបាលនាថ្ងៃទី៤ឧសភាថា៖

        “រដ្ឋាភិបាលនឹងពិនិត្យមើលការពន្យាពន្ធចំណូលអង្គភាពអាជីវកម្ម ពន្ធ VAT
ដែលជា ធម្មតាអង្គភាពអាជីវកម្មត្រូវបង់នាខែមេសារៀងរាល់ឆ្នាំ ដល់ចុងឆ្នាំ ឬ ដើម
ឆ្នាំ ក្រោយ”។

           រួមជាមួយបណ្ដាវិធានការអូសបន្លាយរយៈពេលបង់ពន្ធ រដ្ឋាភិបាលក៏សំ
រេចចិត្តជួយឧបត្ថម្ភបណ្ដាអង្គភាពអាជីវកម្មពង្រីកប្រើប្រាស់ទំនិញផ្ទុកក្នុងឃ្លាំងផ្សា
ភ្ជាប់នឹងការវិនិយោគស៊ីជំរៅរៀបចំឡើងវិញរចនាសម្ព័ន្ធអង្គភាពអាជីវកម្មជាដើម។ ទន្ទឹមនឹងនោះបង្កើនថវិការជាតិសំរាប់សកម្មភាពពន្លឿនពាណិជ្ជកម្មបើកទូលាយទី
ផ្សារនាំចេញ ជួយឧបត្ថម្ភឥណទានសំរាប់ផលិតកម្មកែច្នៃកសិផលជលផលនាំចេញ។ ស្តីពីប្រការនេះ អ្នកជំនាញការសេដ្ឋកិច្ច Vu Dinh Anh បាន ឲ្យ ដឹងថា៖

         “មូលហេតុមួយក្នុងចំណោមមូលហេតុដែលមិនចំណាយបានទំនិញគឺដោយ
សារកំរិតតំលៃ។ វិធានការគឺបញ្ចុះតំលៃការបញ្ជុះតំលៃនៅទីនេះគឺការបន្ថយពន្ធប្រ

មូលប្រយោល។ ឥឡូវនេះដើម្បីជួយឧបត្ថម្ភសំរាបអង្គភាពអាជីវកម្មនោះជំនួស ឲ្យ

វិធាន ការប្រមូលពន្ធផ្ទាល់គឺការលើកលែងពន្យាពេលពន្ធចំណូលអង្គភាពអាជីវកម្ម

នោះ ការលើកលែងពន្យាពេលពន្ធប្រមូលប្រយោលនឹងមានប្រសិទ្ធភាពជាង។”

          នៅសម័យប្រជុំប្រចាំរដ្ឋាភិបាលខែមេសាឆ្នាំ២០១២ ក្រសួងផែនការនិងវិនិ
យោគ ក៏ផ្តល់មតិដំណោះស្រាយចំនួន៥ដោះស្រាយការលំបាកសំរាប់អង្គភាពអាជី
វកម្ម ជំរុញអភិវឌ្ឍន៍ផលិតកម្មអាជីវកម្ម។ទន្ទឹមនឹងបណ្ដាដំណោះ ស្រាយនោះ ត្រូវ បន្តសុក្រិដ្ឋខឿនសេដ្ឋកិច្ចទីផ្សារសំរាប់សកម្មភាពរបស់អង្គភាពអាជីវកម្មជំរុញដំ
ណោះរការរៀបចំឡើងវិញរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច ក្នុងនោះផ្លាស់ប្តូរ ថ្មីគំរូកំណើន តាមទឹសលើកកំពស់ប្រសិទ្ធភាពនិងលទ្ធភាពប្រកួតប្រជែង បង្កើនសម័ត្ថភាព ព្យាករណ៍ស្ថានភាពសេដ្ឋកិច្ចក្នុងនិងក្រៅប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ