ផ្លាស់ប្ដូរថ្មី និងលើកកម្ពស់គុណភាព ​ប្រសិទ្ធភាព​នៃ​សកម្មភាព​របស់​រដ្ឋសភា​ដោយឥតឈប់ឈរ

(VOVWORLD) -សម័យប្រជុំលើកទី ៦ រដ្ឋសភាវៀតណាមនីតិកាលទី ១៤បានបិទបញ្ចប់នាថ្ងៃទី ២០ ខែវិច្ឆិកា បន្ទាប់ពីរយៈពេលធ្វើការជិត ១ ខែយ៉ាងម៉ឹងម៉ាត់ ប្រជាធិបតេយ្យ និងមានការទទួលខុសត្រូវ។ នេះគឺជាសម័យប្រជុំពាក់កណ្ដាលអាណត្តិពីឆ្នាំ ២០១៦ ដល់ ឆ្នាំ២០២០ ព្រមទាំងជាឱកាសដើម្បីក្រឡេកមើលឡើងវិញនូវរយៈពេលកន្លងទៅ ក៏ដូចជាតម្រង់ទិសដៅសម្រាប់ភារកិច្ចសំខាន់ៗនៃពាក់កណ្តាលអាណត្តិដែលនៅសេសសល់។ ទន្ទឹមនឹងនេះ សម័យប្រជុំលើកនេះបានសម្រេចលើបញ្ហាសំខាន់ៗជាច្រើនរបស់ប្រទេសជាតិ និងកសាងប្រព័ន្ធនីតិប្បញ្ញត្តិ ក៏ដូចជាដោះស្រាយបានបញ្ហាជាច្រើន ដែលអ្នកបោះឆ្នោត និងប្រជាជនមានការយកចិត្តទុកដាក់ផងដែរ។
ផ្លាស់ប្ដូរថ្មី និងលើកកម្ពស់គុណភាព ​ប្រសិទ្ធភាព​នៃ​សកម្មភាព​របស់​រដ្ឋសភា​ដោយឥតឈប់ឈរ - ảnh 1 ទិដ្ឋភាពនៃសម័យប្រជុំ

សម័យប្រជុំលើកនេះបានធ្វើការសម្រេចលើបញ្ហាសំខាន់ៗជាច្រើនរបស់ប្រទេសជាតិ។ នេះគឺជាការបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋ  ការអនុម័តលើកិច្ចព្រមព្រៀងលើគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូ អន្តរប៉ាស៊ីហ្វិក (CPTPP)  ការយកសន្លឹកឆ្នោតទំនុកទុកចិត្តសម្រាប់តំណែងដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងឬផ្ដល់សច្ចាប័ន។

សម្រេចលើបញ្ហាសំខាន់ៗជាច្រើនរបស់ប្រទេសជាតិ

នារសៀលថ្ងៃទី ២៣ ខែតុលា ដោយទទួលបានសម្លេងគាំទ្រចំនួន៩៩,៧៩%នោះ រដ្ឋសភាបានបោះឆ្នោតជ្រើសតាំងអគ្គលេខានៃគណកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong កាន់មុខតំណែងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់អាណត្តិពីឆ្នាំ ២០១៦ ដល់ឆ្នាំ២០២១។ សមាជិក សមាជិការសភាបានអះអាងថា៖ សេចក្ដីសម្រេចតែងតាំងមុខតំណែងប្រធានរដ្ឋនៅក្នុងសម័យប្រជុំលើកនេះ គឺបានឆ្លើយតបនឹងបំណងប្រាថ្នារបស់អ្នកបោះឆ្នោតនៅទូទាំងប្រទេស។លោក Pham Van Hoa សមាជិកសភាមណ្ឌលខេត្ត Dong Thap បានឲ្យដឹងថា៖

 “ខ្ញុំមានក្ដីសង្ឃឹមយ៉ាងមុតមាំថាអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong នឹងពង្រីកភាពខ្លាំងរបស់ខ្លួន ក៏ដូច ជា ប្ដេជ្ញាចិត្ត អនុវត្តន៍ តួនាទីរបស់ខ្លួនបន្ថែមទៀត។ ធ្វើយ៉ាងម៉េចដើម្បីឲ្យស្ថានភាពសេដ្ឋកិច្ច សង្គម សន្តិសុខ ការពារជាតិរបស់ប្រទេសជាតិ កាន់តែល្អប្រសើរថែមទៀត សេដ្ឋកិច្ច អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា និងអំពើពុករលួយត្រូវស្ថិតក្នុងការគ្រប់គ្រងផងដែរ”។

នៅក្នុងសម័យប្រជុំលើកនេះ រដ្ឋសភាបានផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង CPTPP និងឯកសារពាក់ព័ន្ធនានាដែលទទួលបានការស្រុះចិត្តគំនិតខ្ពស់។ ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះបា ន បង្ហាញនូវការប្តេជ្ញាចិត្ត របស់ វៀតណាមក្នុងការធ្វើសមាហរណកម្មដ៏ទូលំទូលាយជាមួយតំបន់ និងពិភពលោក ព្រមទាំងអះអាងនូវឋានៈ និងការទទួលខុសត្រូវរបស់វៀតណាមចំពោះ សហគមន៍អន្តរជាតិ។ លោក Tran Hoang Ngan សមាជិកសភាមណ្ឌលទីក្រុងហូជីមិញបាន មានប្រសាសន៍ថា៖

“CPTPP គឺជាកិច្ចព្រមព្រៀងលើគ្រប់ជ្រុងជ្រោយ និងជឿនលឿន ពោលគឺ CPTPP មិនត្រឹមតែទាក់ទងនឹងពន្ធគយប៉ុណ្ណោះទេ ថែមទាំងលើវិស័យវិនិយោគ កម្មសិទ្ធិបញ្ញា ពលកម្ម និងការវិនិយោគចូលក្នុងទីផ្សារសេវាកម្មទៀតផង។ ម៉្យាងវិញទៀត CPTPP បានផ្ដោតលើសហគ្រាស ក្នុងនោះ មានទាំងសហគ្រាស ខ្នាតតូច និងមធ្យម ដោយជំរុញ ឲ្យការសុក្រឹតរបៀបរបបសេដ្ឋកិច្ចទីផ្សានៅវៀតណាមផងដែរ។

វាយតម្លៃ និងតាក់តែងគោលនយោបាយសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

សម័យប្រជុំលើកទី ៦ គឺជាសម័យប្រជុំចុងឆ្នាំ២០១៨ ក៏ជាសម័យប្រជុំដែលមានអត្ថន័យបូកសរុបជាជំហានដំបូង និងវាយតម្លៃពាក់កណ្ដាលអាណត្តិចំពោះការអនុវត្តន៍សេចក្ដីសម្រេចចិត្តរបស់រដ្ឋសភាស្ដីពីសេដ្ឋកិច្ច សង្គម និងថវិការដ្ឋផងដែរ។ តាម លោក Tran Chi Quang សមាជិកសភាមណ្ឌលខេត្ត  Dong Thap បានឲ្យដឹងថា៖

  “សមិទ្ធផលអំពីសេដ្ឋកិច្ចសង្គមទាំងនោះបានបង្កើតជំនឿទុកចិត្តដ៏ធំធេង សម្រាប់ប្រជាជនក្នុងទូទាំងប្រទេស។ ប្រជាជននិងអ្នកបោះឆ្នោតទាំងមូលវាយ តម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនិងក្រសួង ស្ថាប័នមជ្ឈិម នាពេលកន្លងទៅ។ ទន្ទឹមនឹងសមិទ្ធផលដែលទទួលបាន ខ្ញុំក៏យល់ឃើញថា នៅតែមានការលំបាកសាកល្បងជាច្រើននាពេលខាងមុខ។ ខ្ញុំស្នើឲ្យបន្តដោះស្រាយការលំបាកអំពីរបៀបរបប ប្រភពធនធាន និងហេដ្ឋារចនាសម្ព័នក្នុងការរៀបចំរចនាសម្ព័ន្ធខឿនកសិកម្មឡើងវិញ។

រាល់សមិទ្ធផល និងសញ្ញាសម្គាល់នៃសម័យប្រជុំលើកទី ៦ បានបន្តអះអាងនូវការទទួលខុសត្រូវ ការខិតខំប្រឹងប្រែង ការប្ដេជ្ញាចិត្តយ៉ាងខ្ពស់របស់រដ្ឋសភា ដើម្បីផ្លាស់ប្ដូរថ្មី លើកម្ពស់គុណភាព និងប្រសិទ្ធភាពរក្នុងការធ្វើសម្មភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ