ផ្លាស់ប្តូរថ្មីវិស័យអប់រំនិងបណ្តុះបណ្តាលវៀតណាមលើគ្រប់ជ្រុងជ្រោយ

(VOVworld)-សន្និសីទលើកទី៨ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម
នីតិកាលទី១១ទើបនឹងអនុម័តលើសេចក្តីសម្រេចចិត្តដោយមានទិសដៅយ៉ាងសំ
ខាន់ៗ សំដៅឆ្លើយតបសំណូពរឧស្សាហូបនីយកម្ម ទំនើប ភាវូប្បនីយកម្ម​និងធ្វើ
សមាហរណកម្មអន្តរជាតិ។ សេចក្តីសម្រេចចិត្តនេះ​កំពុង បានលាតត្រដាងអនុវត្ត
ក្នុងការពិតជាក់ស្តែង។

        ក្នុងកម្មវិធី “ប្រជាជនសួរ រដ្ឋមនន្រ្តីផ្តល់ចំលើយ” នាសប្តាហ៌កន្លងទៅ រដ្ឋមន្រ្តី
ក្រសួងអប់រំនិងបណ្តុះបណ្តាវៀតណាមលោក Pham Vu Luan បាន​លើកច្បាស់ថា ការដែលគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម ចេញផ្សាយសេចក្តី
សម្រេចចិត្តស្តីអំពី ការផ្លាស់ប្តូរថ្មីវិស័យអប់រំនិងបណ្តុះបណ្តាលលើគ្រប់ជ្រុងជ្រោយ
ជាព្រឹត្តការណ៌សប្បាយរីករាយដ៏ធំ១ ចំពោះប្រទេសទាំងមូល ពិសេសចំពោះផ្នែក
អប់រំនិងបណ្តុះបណ្តាល។ សេចក្តី សម្រេចចិត្តនេះ បានសម្តែងជាថ្មីម្តងទៀត នូវ
ការយកចិត្តទុកដាក់ទៅលើវិស័យ អប់រំនិងបណ្តុះបណ្តាលរបស់បក្សនិងរដ្ឋវៀត
ណាម។

ផ្លាស់ប្តូរថ្មីវិស័យអប់រំនិងបណ្តុះបណ្តាលវៀតណាមលើគ្រប់ជ្រុងជ្រោយ - ảnh 1
រដ្ឋមន្រ្តីក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាមលោក Pham Vu Luan
(រូបថតៈ vtc.vn)

        ផ្លាស់ប្តូររាល់បញ្ហាធំៗគន្លឹះដោយយកនិស្សិតជាមុខសញ្ញាស្នូល

        តាមរដ្ឋមន្រ្តីលោក Pham Vu Luan ថា ផ្លាសប់ប្តូរថ្មី វិស័យអប់រំនិងបណ្តុះ
បណ្តាលលើគ្រប់ជ្រុងជ្រោយគឺផ្លាស់ប្តូរថ្មីរាល់បញ្ហាធំៗ ស្នូល ចាំបាច់ ពីទស្សនៈ សតិអារម្មណ៌ដល់គោលដៅ វិធានការ​ យន្តការ និងលក្ខណៈធានាការអនុវត្តន៌
ផ្លាស់ប្តូរថ្មីជាដើម។ រដ្ឋមន្ត្រីលោក Pham Vu Luan អះអាងថា៖

        “យើងផ្លាស់ប្តូរថ្មីការយល់ដឹង ក៏ដូចជាសកម្មភាពក្នុងអង្គការអប់រំ​ទាំង
ទស្សនៈផង និងគោលដៅ វិធានការផង។ យើងនឹងផ្ទេរប្តូរពីខឿនអប់រំដូចសព្វថ្ងៃ
ទៅជារបៀបឲ្យក្មួយៗរៀនសូត្រ និងស្រាវជ្រាវដោយខ្លួនឯង។ យើង នឹងផ្ទេរប្តូរពី
ការដែលបង្រៀនឲ្យក្មួយៗមានលសមិត្ថភាពយល់ច្បាស់ពីទទួលយកភាពស្អាត
ប្រសើរបស់បទកំណាព្យ របស់អត្ថបទសរសេរ ឬមានការរំជួលចិត្តចំពោះវណ្ណកម្ម
តន្រ្តី ឬផ្ទាំងគំនូ១ ជំនួសឲ្យការបង្រៀនក្មុយៗ ក្លាយទៅជាអ្នកនិពន្ធ តន្ត្រីករ"។

        ក៏តាមរដ្ឋមន្រ្តី Pham Vu Luan ថា តាំងពីមុនមក ការបង្រៀងនិងសិក្សាគឺ ផ្សាយចំណះដឹងរបស់លោកគ្រូ អ្នកគ្រូទៅកាន់សិ្សស ប៉ុន្តែឥឡូវនេះ នឹងផ្តោត ទៅលើការបង្កើតអត្តចារឹតនិងសមិត្ថភាពរបស់សិស្សានុសិស្ស ព្រមទាំងផ្ទេរ​ប្តូរពី
របៀបបង្រានចំណះ ដឹងវិទ្យាសាស្រ្តទៅកាន់របៀប ឲ្យសិស្សចេះ សិក្សារៀន
សូត្រដោយខ្លួនឯង។ ដោយហេតុនេះ ភាពសកម្ម ម្ចាស់ការ និងនិស្ស័យ របស់
សិស្សានុសិស្សនឹងត្រូវបានរកឃើញនិងបំប៉ន ទាន់ពេលវេលា។

       ផ្លាស់ប្តូរជួរគ្រូបង្រៀងជាកត្តាសំខាន់

        រួមជាមួយការផ្លាស់ប្តូរថ្មីត្រិះរិៈអប់រំ ផ្លាស់ប្តូរថ្មីកម្មវិធីបង្រៀងនិងរៀនសូត្រ ប្រព័នសៀវភៅរៀន សៀវភៅពិគ្រោះ ការដែលផ្លាស់ប្តូរថ្មីវិស័យអប់រំនិងបណ្តុះ
បណ្តាលលើគ្រប់ជ្រុងជ្រោយនៅរួមមានកត្តាសំខាន់គឺផ្លាស់ប្តូរថ្មី ជួរគ្រូបង្រៀន។
សាស្រ្តាចារ្យ Pham Tat Dong អនុប្រធានសមាគមជម្រុញការ រៀនសូត្រវៀត
ណាមសង្កត់ធ្ងន់ថា៖

        “ដើម្បីផ្លាស់ប្តូរថ្មីវិស័យអប់រំ​គឺបណ្តាសាលាករុកោសល្យក៏ត្រូវផ្លាស់ប្តូរកម្ម
វិធី ធ្វើយ៉ាងមេចឲ្យដំណើការបណ្តុះបណ្តាលគ្រូបង្រៀនដែលបំពេញបាន សំ
ណូមពរ បណ្តុះបណ្តាលទូទៅនៅមហាវិទ្យាល័យនិងលើសាលាគ្រប់ជាន់ថ្នាក់”។

        ក៏តាមរដ្ឋមន្រ្តីក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាមលោក Pham Vu
Luan ថា ការផ្លាស់ប្តូរថ្មីវិស័យអប់រំនិងបណ្តុះបណ្តាលលើកនេះ តួនាទីនិងភារ​កិច្ចរបស់សិស្សានុសស្សនិងគ្រូបង្រៀនត្រូវសមស្របជាមួយការពិតជាក់ស្តែង នៅវៀតណាមក្នុងនិន្នាការធ្វើសមាហរណកម្មអន្តរជាតិ។​ ដោយហេតុនេះ ផ្នែក អប់រំនិងបណ្តុះបណ្តាលវៀតណាម នឹងផ្លាស់ប្តូរជាជំហានៗដើម្បីឆ្លើយតបនឹង
តំរូវការអភិវឌ្ឍន៌​ អនុវត្តន៌បុព្វហេតុផ្លាស់ប្តូរថ្មីវិស័យអប់រំនិងបណ្តុះបណ្តាលលើ
គ្រប់ជ្រុងជ្រោយវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ