ផ្អាក​ជំនួយ​ជា​បណ្ដោះ​អាសន្ន​ដល់​ប្រជាជន​នៅ​តំបន់ហ្គាហ្សា៖ ការ​សម្រេច​ចិត្ត​បង្ក​ការ​ព្រួយ​បារម្ភ​ជា​ច្រើន

(VOVWORLD) - បណ្តាប្រទេសលោកខាងលិចជាបន្តបន្ទាប់ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះបានសម្រេចចិត្តផ្អាកការផ្តល់ជំនួយជាបណ្តោះអាសន្នដល់ទីភ្នាក់ងារសង្គ្រោះជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ (UNRWA) ដែលបណ្តាលឱ្យមានការព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីគ្រោះអាសន្នវិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សាដែលកាន់តែធ្ងន់ធ្ងរឡើង។
ផ្អាក​ជំនួយ​ជា​បណ្ដោះ​អាសន្ន​ដល់​ប្រជាជន​នៅ​តំបន់ហ្គាហ្សា៖ ការ​សម្រេច​ចិត្ត​បង្ក​ការ​ព្រួយ​បារម្ភ​ជា​ច្រើន        - ảnh 1ប្រជាជនរង់ចាំទទួលជំនួយពីទីភ្នាក់ងារសង្គ្រោះជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ (UNRWA) ។ រូបថត៖ រ៉យទ័រ

នាថ្ងៃទី ២៩ ខែមករា ក្រសួងការបរទេសអូទ្រីសបានប្រកាសពីការផ្អាកជាបណ្តោះអាសន្នការផ្ដល់ជំនួយទាំងអស់របស់ប្រទេសនេះដល់ UNRWA ។ នេះគឺជាប្រទេសចុងក្រោយគេដែលចូលរួមក្នុងបញ្ជីយ៉ាងហោចណាស់ ៩ ប្រទេស រួមទាំងម្ចាស់ជំនួយធំៗដូចជា សហរដ្ឋអាមេរិក អាល្លឺម៉ង់ អ៊ីតាលី ដោយផ្អាកការផ្ដល់ជំនួយដល់ UNRWA ។

ការចោទប្រកាន់ពីអ៊ីស្រាអែល

ការដែលប្រទេសលោកខាងលិចជាច្រើនបានផ្អាកជាបណ្តោះអាសន្នការផ្តល់ជំនួយដល់ UNRWA បានប្រព្រឹត្តិទៅក្រោយពីអាជ្ញាធរអ៊ីស្រាអែលកាលពីសប្តាហ៍មុនបានចេញផ្សាយព័ត៌មានដែលចោទប្រកាន់បុគ្គលិក UNRWA មួយចំនួនពាក់ព័ន្ធនឹងការវាយប្រហាររបស់កងកម្លាំងហាម៉ាសដែលបានសម្លាប់ជនស៊ីវិល និងកងទ័ពជាង ១២០០ នាក់ កាលពីថ្ងៃទី ៧ខែតុលា ឆ្នាំ ២០២៣ ដែលជា

ព្រឹត្តិការណ៍បើកជម្លោះដ៏សាហាវនាពេលបច្ចុប្បន្ននៅតំបន់ហ្គាហ្សា។ ទន្ទឹមនឹងការចេញផ្សាយព័ត៌មាន រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក Israel Katz បានអំពាវនាវឱ្យជំនួស UNRWA ដោយទីភ្នាក់ងារផ្សេងទៀតដែលទទួលបន្ទុកសន្តិភាព និងអភិវឌ្ឍន៍ ព្រមទាំងដាសតឿនដល់ប្រទេសសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែលផ្អាក ជាបណ្តោះអាសន្នការផ្តល់ជំនួយដល់ UNRWA ការចោទប្រកាន់របស់អ៊ីស្រាអែលបានបង្កភាពចម្រូងចម្រាសយ៉ាងខ្លាំងភ្លាមមួយរំពេចក្នុងសហគមន៍ ន្តរជាតិ។ សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏ធំបំផុតរបស់អ៊ីស្រាអែល បានអំពាវនាវឱ្យមានការស៊ើបអង្កេតដ៏ទូលំទូលាយមួយ ព្រមទាំងបានឲ្យដឹងថា មិនលើកលែងពីការអនុវត្តន៍វិធានការបំពេញបន្ថែមក្រៅពីការផ្អាកការផ្តល់ជំនួយដល់ UNRWA ដោយអាស្រ័យលើលទ្ធផលនៃការស៊ើបអង្កេត។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby មានប្រសាសន៍ថា៖

“យើងខ្ញុំចង់ឱ្យមានការស៊ើបអង្កេតនេះត្រូវបានធ្វើឡើងយ៉ាងពេញលេញ ទូលំទូលាយ និងប្រកបដោយតម្លាភាព។ ប្រសិនបើការស៊ើបអង្កេតកំណត់ថាមានអ្នកទទួលខុសត្រូវ យើងក៏ចង់ឃើញផងដែរ”។

ស្របនឹងទស្សនៈជាមួយសហរដ្ឋអាមេរិក ម្ចាស់ជំនួយដ៏ធំមួយទៀតរបស់ UNRWA គឺអាល្លឺម៉ង់ក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការចោទប្រកាន់ទៅលើបុគ្គលិករបស់ទីភ្នាក់ងារនេះ ព្រមទាំងស្វាគមន៍ចំពោះការស៊ើបអង្កេតរបស់ UNRWA ។ ទោះជាយ៉ាងណាក៏ដោយ អាល្លឺម៉ង់ និងប្រទេសមួយចំនួនទៀតបានបើកចំហលទ្ធភាពនៃការបន្តផ្ដល់ជំនួយ បន្ទាប់ពី UNRWA បានអំពាវនាវឱ្យមានការស៊ើបអង្កេត។ ក្នុងពេលនោះ  ទោះបីជាមិនប្រឆាំងជំទាស់ចំពោះការបើកការស៊ើបអង្កេតអន្តរជាតិដោយឯករាជ្យ និងតម្លាភាពក៏ដោយ ប៉ុន្តែប្រទេសអារ៉ាប់ជាច្រើនបានសម្តែងការមិនពេញចិត្តចំពោះកម្រិតនៃការឆ្លើយតបរបស់ប្រទេសលោកខាងលិច និងការដែលប្រទេសទាំងនេះបញ្ឈប់ការផ្ដល់ជំនួយដល់ UNRWA យ៉ាងឆាប់ៗ។ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Sameh Shoukry បានឲ្យដឹងថា៖

“យើងពិតជាមានការភ្ញាក់ផ្អើល ចំពោះការសម្រេចចិត្តដែលធ្វើឡើងទាក់ទងនឹង UNRWA និងវោហាសាស្ត្រដែលបានប្រើប្រាស់ដើម្បីចោទប្រកាន់បុគ្គលិក UNRWA ។ សុន្ទរកថាស្រដៀងគ្នានេះមិនបានប្រើប្រាស់ ដើម្បីនិយាយអំពីការស្លាប់របស់ជនស៊ីវិលស្លូតត្រង់ជាង ២៦ ពាន់នាក់នៅតំបន់ហ្គាហ្សា ដែលភាគច្រើនជាស្ត្រី និងកុមារ”។

ផ្អាក​ជំនួយ​ជា​បណ្ដោះ​អាសន្ន​ដល់​ប្រជាជន​នៅ​តំបន់ហ្គាហ្សា៖ ការ​សម្រេច​ចិត្ត​បង្ក​ការ​ព្រួយ​បារម្ភ​ជា​ច្រើន        - ảnh 2ជនភៀសខ្លួនប៉ាឡេស្ទីនទទួលបានជំនួយស្បៀងអាហារពី UNRWA នៅតំបន់ Gaza Strip នៅថ្ងៃទី 28 ខែមករា ឆ្នាំ 2024។ រូបថត៖ AFP

គ្រោះទុរ្ភិក្សនៅហ្គាហ្សាកាន់តែអាក្រក់ទៅៗ

ការចោទប្រកាន់ទៅលើ UNRWA កំពុងធ្វើឱ្យក្រុមអ្នកសង្កេតការណ៍ព្រួយបារម្ភថា គ្រោះទុរ្ភិក្សនៅតំបន់ហ្គាហ្សានឹងកាន់តែធ្ងន់ធ្ងរទៅៗ។ លោក Jan Egeland អគ្គលេខាធិការក្រុមប្រឹក្សាជនភៀសខ្លួនន័រវេសបានចាត់ទុកថា កុមារនៅតំបន់ហ្គាហ្សានឹងក្លាយជាជនរងគ្រោះដ៏ធំបំផុតនៃជម្លោះនាពេលបច្ចុប្បន្ន ហើយបានអំពាវនាវឱ្យប្រទេសនានាកុំរុញកុមារនៅតំបន់ហ្គាហ្សាក្នុងភាពអត់ឃ្លាន ដោយសារអំពើបាបរបស់មនុស្សមួយចំនួន។

Philippe Lazzarini ប្រមុខ UNRWA បានចាត់ទុកថា ការដែលប្រទេសនានាបានបញ្ឈប់ការផ្ដល់ជំនួយគឺជា "ការដាក់ទណ្ឌកម្មជាសមូហភាព" ថ្មី ទៅលើប្រជាជននៅតំបន់ហ្គាហ្សា និងគម្រាមកំហែងដល់សកម្មភាពជួយសង្គ្រោះមនុស្សធម៌របស់ទីភ្នាក់ងារនេះក្នុងតំបន់។ ចែករំលែកអំពីទស្សនៈនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានបញ្ជាក់ បន្ទាប់ពីការចោទប្រកាន់របស់អ៊ីស្រាអែលថា UNRWA បានកំណត់អត្តសញ្ញាណមនុស្សចំនួន ៩ នាក់ ក្នុងចំណោមមនុស្សទាំង ១២ នាក់ ដែលត្រូវបានចាត់ទុកថា ពាក់ព័ន្ធ ហើយបាន

បណ្តេញចេញមនុស្សទាំងនេះភ្លាមមួយរំពេច។ ចំណែកមនុស្ស៣នាក់ទៀតគឺ ស្លាប់១នាក់ និង២នាក់ទៀតនៅទីណាមិនទាន់ដឹងឡើយ ។ ប្រមុខអង្គការសហប្រជាជាតិបានអះអាងថា អង្គការសហប្រជាជាតិប្តេជ្ញាស៊ើបអង្កេតករណីនេះដល់ទីបញ្ចប់ ប៉ុន្តែក៏បានចាត់ទុកថា ការផ្អាកការផ្ដល់ជំនួយដល់ UNRWA  និងរុញប្រជាជនជាង ២ លាននាក់នៅតំបន់ហ្គាហ្សា និងបុគ្គលិក UNRWA រាប់ម៉ឺននាក់ស្ថិតក្នុងគ្រោះថ្នាក់។ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីនលោក Mohammad Shtayyeh ក៏បានសង្កត់ធ្ងន់ថា៖

“ការផ្អាកការផ្តល់ជំនួយបានប្រព្រឹត្តិទៅក្នងគ្រាដ៏សែនលំបាកនៅពេលដែលតុលាការយុត្តិធម៌អន្តរជាតិទើបតែបានចេញសេចក្ដីអំពាវនាវឱ្យជំរុញខ្លាំងភ្លាមមួយរំពេចការផ្ដល់ជំនួយអន្តរជាតិដល់តំបន់ហ្គាហ្សា ហើយ UNRWA ទទួលបន្ទុកក្នុងការជួយសង្គ្រោះដល់ប្រជាជនប៉ាឡេស្ទីនចំនួន ១៧ លាននាក់នៅតំបន់ហ្គាហ្សា”។

ចាប់តាំងពីពេលជម្លោះ ការផ្ទុះឡើងនៃជម្លោះ ហាម៉ាស - អ៊ីស្រាអែលផ្ទុះឡើងចាប់ពីថ្ងៃទី ៧ តុលា ឆ្នាំ ២០២៣។ UNRWA បានជួយឧបត្ថម្ភ ២/៣ នៃចំនួនប្រជាជននៅតំបន់ហ្គាហ្សា ហើយដើរតួនាទីស្នូលក្នុងកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយនៅក្នុងទឹកដីនេះ។ ក្នុងពេលនេះ យោងតាមទិន្នន័យដែលត្រូវបានកម្មវិធីស្បៀងអាហាររបស់អង្គការសហប្រជាជាតិ (WFP) ប្រកាសនាថ្ងៃទី ២៣ មករាបានឲ្យដឹងថាប្រជាជនជាង ៥០ ម៉ឺននាក់នៅតំបន់ហ្គាហ្សាកំពុងប្រឈមមុខនឹងស្ថានភាពខ្វះស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ និងហានិភ័យគ្រោះទុរ្ភិក្សកំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ