ពង្រីកតួនាទីកិច្ចការបរទេសប្រជាជនក្នុងសម័យកាលធ្វើសមាហរណកម្ម

(VOVworld)-ក្នុងឆ្នាំ២០១៣ វិស័យកិច្ចការបរទេសប្រជាជនដើរតួនាទីសំខាន់ រួម
ចំណែកចូលក្នុងជោគជ័យរបស់ការងារកិច្ចការបរទេសប្រជាជនរបស់វៀតណាម។ មិនត្រឹមតែជាស្ពានតភ្ជាប់និងបំភ្លឺរាល់ការផ្តើមគំនិត គោលនយោបាយរបស់វៀត
ណាមទៅកាន់មិត្តភក្តិអន្តរជាតិ រក្សាទំនុកទុកចិត្ត ជាមួយប្រទេសនិងអង្គការមួយ ចំនួនដែលបានគាំទ្រវៀតណាម ប៉ុណ្ណោះទេ ការងារកិច្ចការបរទេសប្រជាជន ថែមទាំងរួមចំណែកជួយឧបត្ថម្ភរាល់គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់
ប្រទេសជាតិ។

ពង្រីកតួនាទីកិច្ចការបរទេសប្រជាជនក្នុងសម័យកាលធ្វើសមាហរណកម្ម - ảnh 1
ពង្រីកតួនាទីកិច្ចការបរទេសប្រជាជនក្នុងសម័យកាលធ្វើសមាហរណកម្ម(baodientu.chinhphu.vn)

       ក្នុងតួនាទីជាអង្គការនយោបាយសង្គមទទួលបន្ទុកការងារកិច្ចការបរទេស
ប្រជាជន សកម្មភាពរបស់សម្ព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាមក្នុងបណ្តាឆ្នាំ
កន្លងទៅមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា សកម្មក្នុងការងារ រក្សាសន្តិភាព សមា
គ្គីភាព មិត្តភាពនិងសហប្រតិបត្តិការប្រជាជន។

        បង្កើតថែមនូវកម្លាំងពលំសម្រាប់ប្រទេសជាតិ

        ក្នុងរយៈ៥ឆ្នាំកន្លងទៅ តាមតួរលេខការស្ថិតិថាមានគណៈប្រតិភូចំនួន២៤០
និងភ្ញៀវបរទេសជិត ៣ពាន់នាក់ពីគ្រប់ទិសទីបានមកដល់វៀតណាម។ សម្ព័ន្ធ សមាគមក៏បានរៀបចំសកម្មភាពកិច្ចការបរទេស រួមទាំង បណ្តាការជួបប្រាស្រ័យ
ជាមួយដៃគូរអន្តរជាតិ បង្កើតទំនាក់ទំនងជាមួយអង្គការជាតិនិងអន្តរជាតិតំបន់
រាប់ពាន់។ តាមលោក Vu Xuan Hong ប្រធានសម្ព័ន្ធសមាគម មិត្តភាពវៀត
ណាមថា៖

        “ការជួបប្រាស្រ័យរាប់ពាន់តាមរយៈផ្លាស់ប្តូរគណៈប្រតិភូបានបង្កលក្ខណៈ សម្រាប់មិត្តភក្តិអន្តរជាតិយល់ច្បាស់ជាងនេះអំពីវៀតណាម។ តាមនោះ នោះទំ
នាក់ទំនងរវាង វៀតណាមជាមួយប្រទេសជិតខាង ប្រទេសក្នុងតំបន់ និងបណ្តា
ប្រទេសមាន ទំនាក់ទំនងសំខាន់ជាមួយវៀតណាម ត្រូវបានពង្រឹងនិងពង្រីក”។

        ក្នុងពេលដែល ពិភពលោកទាំងមូលទើបនឹងឆ្លងផុតវិបត្តិហិរញ្ញវត្ថុ ជាពិ
សេស​វៀតណាមកំពុងស្ថិតក្នុងចំណោប្រទេសមានចំណូលមធ្យម ការជួយ​ឧបត្ថម្ភក្រៅរដ្ឋាភិបាលសម្រាប់វៀតណាមក្នុងរយៈ៥ឆ្នាំកន្លងទៅគឺជាង១,៤ពាន់​លានដុល្លារអាមេរិក។ ប្រភពទុនត្រូវបានរំដោះដោយឆ្លងតាមរយៈគំរោងការ ជាច្រើនបានជួយឲ្យផ្លាស់ប្តូមុកមាត់របស់តំបន់ តំបន់ឆ្ងាយដាចស្រយាល់ និង តំបន់ជនជាតិភាគតិចជាច្រើន។ អនុប្រធានសម្ព័ន្ធបណ្តាអង្គការមិត្តភាពវៀត
ណាមលោក Don Tuan Phong ឲ្យដឹងថា៖

        “ក្នុងរយៈ៥ឆ្នាំកន្លងទៅ យើងខ្ញុំបានទទួលអង្គការក្រៅរដ្ឋាភិបាលអន្តរ
ជាតិ មកវៀតណាម ជាង២០០។ នេះជាតួលេខគួរឲ្យកត់សម្គាល់ក្នុងខណៈ
ពេលដែលវៀតណាមជាប្រទេសមានចំណូលមធ្យម។ ចំពោះតម្លៃប្រាក់ជំនួយ គឺប៉ុន្មានឆ្នាំកន្លងទៅក៏សម្រេចបានតួលេខគួឲ្យកត់សម្គាល់ ខ្ពស់ជាងគោលដៅ ចំនួន៣រាយលានដុល្លាអាមេរិកជាតម្លៃជួយឧបត្ថម្ភរំដោះទុន ព្រមទាំងវ៉ាដាច់ តម្លៃប្រភពទុនODAឥតសំណង”។

        នាពេលកន្លងទៅ អាស្រ័យដោយធ្វើល្អការងារចលនា តស៊ូនយោបាយ  វៀតណាមទទួលបានការគាំទ្រខ្លាំងក្លាពីមិត្តភក្តិអន្តរជាតិ។ ជាពិសេស​ក្នុង
ឆ្នាំ២០១៣ វៀតណាមបានជាប់ជាសមាជិកក្រុមប្រឹក្សាសិទ្ធិ​មនុស្សអ.ស.ប
អាណត្តិ ២០១៤-២០១៦។

        បន្តនូវការច្បាមជាប់ការផ្តើមគំនិតធ្វើសមាហរណកម្មអន្តរជាតិ

        មុននេះ៣ឆ្នាំ ក្នុងសារលិខិត១ផ្ញើរមកសម្ព័ន្ធបណ្តាអង្គការមិត្តភាពវៀត ណាមក្នុងឪកាសរំលឹកខួបលើកទី៦០នៃទិវាប្រពៃណី (ខែវិច្ឆិកាឆ្នាំ២០១០) អតីត ប្រធានរដ្ឋវៀតណាមលោក Nguyen Minh Trietបានលើកច្បាស់ថា ក្នុងកិច្ចការ
តស៊ូរំដោះ ឯករាជ្យប្រទេសជាតិ ក៏ដូចជាកិច្ចការស្ថាបនាប្រទេសជាតិ គឺមាន កម្លាំងពលំរបស់ផែនមហាសាមគ្គីជាតិរួមជាមួយការគាំទ្រពីសហគមន៍អន្តរជាតិ បាននាំមកជោគជ័យសម្រាប់វៀតណាម។ ស្មារតីនេះ ត្រូវបានអ្នកធ្វើការងារ កិច្ចការបរទេសយល់ច្បាស់។ អនុប្រធានសម្ព័ន្ធបណ្តាអង្គការមិត្តភាពវៀត​
ណាមអះអាងថា ៖

        “ក្នុងអាណត្តិខាងមុខ សម្ព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាមនឹងបន្ត
ការ ពង្រីក ក្នុងនោះមានការច្បាមជាប់ការផ្តើមគំនិតរូមគឺធ្វើសមាហរណកម្ម អន្តរជាតិលើគ្រប់វិស័យ។ យើងខ្ញុំផ្តល់អាទិភាពអភិវឌ្ឍន៍ទំនាក់ទំនង ជាមួយ
បណ្តាប្រទេសអាស៊ាន ជាមួយប្រជាជននៃប្រទេសអាស៊ានទាំងអស់ ដើម្បី
បង្កើនការផ្សាភ្ជាប់​និងចែករំលែកក្នុងសហគមន៍អាស៊ាន”។

        រួមជាមួយកិច្ចការបរទេសរបស់បក្ស ការទូតរបស់រដ្ឋវៀតណាម ការទូត ប្រជាជនក៏កំពុងពង្រីកតួនាទី សំខាន់ក្នុងការចូលរួម អនុវត្តន៍គោលមាគ៌ា គោល
នយោបាយកិច្ចការបរទេសរួម រួមចណែកក្នុងការបង្កើតបរិយាកាស អន្តរជាតិ
ងាយស្រួល សម្រាប់ការអភិវឌ្ឍន៍របស់ប្រទេសជាតិ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ