ពង្រីកប្រភពធនធានរបស់អាណិកជនវៀតណាមក្នុងការកសាងប្រទេសជាតិ

(VOVWORLD) - នាបច្ចុប្បន្ន វៀតណាមមានអាណិកជនចំនួន ៤ លាន ៥ សែននាក់ដែលកំពុងរស់នៅរៀនសូត្រនិងធ្វើការនៅប្រទេសចំនួន ១០៩ លើពិ ពភលោក។ នាប៉ុន្មានថ្ងៃនេះ អាណិកជនវៀតណាមរាប់លាននាក់កំពុងវិលត្រឡប់មកប្រទេសវិញដើម្បីទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី (បុណ្យតេត) ក៏ដូចជាស្វែងរកឱកាសវិនិយោគអភិវឌ្ឍន៍នៅស្រុកកំណើតរបស់ខ្លួនដែរ។ រហូតមកដល់ ពេលនេះ រដ្ឋវៀតណាមបានអនុវត្តគោលនយោបាយជាច្រើនដើម្បីពង្រីកឲ្យបាន ប្រភពធនធានរបស់អាណិកជននៅឯបរទេស។
ពង្រីកប្រភពធនធានរបស់អាណិកជនវៀតណាមក្នុងការកសាងប្រទេសជាតិ - ảnh 1

ក្នុងជំនួបសំណះសំណាលអាណិកជនវៀតណាមនៃកម្មវិធី «និទាឃរដូវ ស្រុកកំណើត ២០១៨» ដែលបានរៀបចំឡើងនាថ្ងៃទី ៨ កុម្ភៈ នៅទីក្រុង ហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអះអាងថា៖ ចំពោះ ប្រទេសនិងជនជាតិវៀតណាម អាណិកជននៅឯបរទេសជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានឡើយ។ លោកប្រធានរដ្ឋមានគោលបំណងថា៖ ប្រជាជនវៀត ណាមនៅឯបរទេសមានបំណងជាសាច់ឈាមតែមួយដើម្បីបន្តពង្រីកស្មារតីស្នេហាជាតិឆ័ន្ទៈអភិវឌ្ឍន៍ដោយខ្លួងឯង បង្កើនផែនមហាសាមគ្គីជាតិ រួមកំលាំងកាយ ចិត្តជាមួយប្រជាជនទាំងមូលកសាងប្រទេសវៀតណាមកាន់តែខ្លាំងមាំមួន មាន ឋានៈឲ្យសមស្របលើឆាកអន្តរជាតិ។

ភាពកក់ក្តៅក្នុងសេចក្តីស្រឡាញ់របស់មាតុប្រទេស

ពង្រីកប្រភពធនធានរបស់អាណិកជនវៀតណាមក្នុងការកសាងប្រទេសជាតិ - ảnh 2 បណ្ឌិត Phan Bich Thien អាណិកជនវៀតណាមនៅហុងគ្រីស

បណ្ឌិត Phan Bich Thien អាណិកជនវៀតណាមនៅហុងគ្រីស ទោះបីជា រស់នៅឯបរទេសអស់រយៈពេលជាង ៣០ ឆ្នាំហើយក្តី ប៉ុន្តែ នាបុណ្យតេតណាក៏ ដោយ លោកស្រីខំប្រឹងប្រែងរៀបចំការងារដើម្បីវិលត្រឡប់មកប្រទេសវិញ។ តភ្ជាប់ជាមួយស្រុកកំណើតនិងមានគំរោងការណ៍វិនិយោគអាជីវកម្មជាច្រើននៅ វៀតណាម លោកស្រី Phan Bich Thien បានចាត់ទុកថា៖ ការយកចិត្តទុកដាក់ របស់បក្សរដ្ឋចំពោះអាណិកជនវៀតណាមនៅឯបរទេសជាក់ស្តែងតាមរយៈសកម្មភាពដូចជា៖ ការសាកសួសុកទុក្ខសហគមន៍ ទទួលស្គាល់បំណងប្រាថ្នានិងមតិ របស់បងប្អូន ឬ ដោះស្រាយបញ្ហាចុះបញ្ជីសញ្ជាតិ បង្កលក្ខណៈងាយស្រួលសំរាប់ អាណិកជនទិញលំនៅដ្ឋាននៅវៀតណាម។ ចំពោះការយកចិត្តទុកដាក់ទាំងនេះ លោកស្រី Phan Bich Thien ចាប់អារម្មណ៍ថា៖ ស្រុកកំណើតរបស់ខ្លួនស្និទស្នាល និងកក់ក្តៅណាស់។

«យើងខ្ញុំបានឃើញនូវការផ្លាស់ប្តូរយ៉ាងច្បាស់លាស់ នោះគឺការយកចិត្ត ទុកដាក់របស់បក្សរដ្ឋនិងរដ្ឋាភិបាលចំពោះបងប្អូនអាណិកជនវៀតណាមនៅឯបរ ទេស។ ជាឧទាហរណ៍ យើងខ្ញុំជាអាណិកជនវៀតណាមនៅឯបរទេសដែលមាន តំណាងនិងសម្លេងនៅគណៈកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាម។ ខ្ញុំ គិតថា៖ នេះជាការអះអាងយ៉ាងច្បាស់លាស់អំពីការដែល ឋានៈរបស់អាណិកជន នៅឯបរទេសត្រូវបានបក្សរដ្ឋនិងរណសិរ្យមាតុភូមិវៀតណាមយកចិត្តទុកដាក់ ជាក់ស្តែង។»

ពង្រីកប្រភពធនធានរបស់អាណិកជនវៀតណាមក្នុងការកសាងប្រទេសជាតិ - ảnh 3លោក  Tran Hoa Phuong អនុប្រធានគណៈកម្មាធិការ ទទួលបន្ទុកជនវៀតណាមនៅឯបរទេសទីក្រុងហូជីមិញ 

ជួបសំណះសំណាលជាមួយបងប្អូនអាណិកជនវៀតណាមក៏ដូចជាបណ្ដា អ្នកធ្វើការងារថែទាំតភ្ជាប់អាណិកជនក្នុងឱកាសបងប្អូនៗបានវិលត្រឡប់មកស្រុកកំណើតម្តងៗឬពន្លឿនវិនិយោគអាជីវកម្មមនុស្សម្នាសុទ្ធតែរំលឹកដល់សារាចរលេខ ៤៥ ឬ សេចក្តីសម្រេចចិត្តលេខ ៣៦ របស់ការិយាល័យនយោបាយស្តីពីការងារចំពោះជនវៀតណាមនៅឯបរទេសក្នុងស្ថានភាពថ្មី។ គោលនយោបាយទាំងនេះសម្តែងនូវទស្សនៈមុនក៏ដូចជាក្រោយរបស់បក្សកុម្មុយនិស្តវៀតណាមសំដៅពង្រីកប្រៀបខ្លាំងនៃផែនមហាសាមគ្គីជាតិទាំងមូលចូលក្នុងបុព្វហេតុកសាងនិងការពារប្រទេសជាតិ។ លោក  Tran Hoa Phuong អនុប្រធានគណៈកម្មាធិការ ទទួលបន្ទុកជនវៀតណាមនៅឯបរទេសទីក្រុងហូជីមិញ បានឲ្យដឹងថា៖

«ក្រសួងផ្នែកស្ថាប័ននៅទីក្រុងហូជីមិញសហការយ៉ាងជិតស្និទ ហើយទាក់ ទងជាប្រចាំជាមួយអាណិកជនវៀតណាមដើម្បីយកមតិការផ្តើមគំនិតរបស់គេ ក្នុងជីវភាពរស់នៅចូលក្នុងដំណើរការកសាងនិងអភិវឌ្ឍន៍ទីក្រុង។ ធ្វើយ៉ាងម៉េច ដើម្បីពង្រីកឲ្យបានប្រៀបខ្លាំងនៃអាណិកជនវៀតណាមនៅឯបរទេសក្នុងផែន មហាសាមគ្គីជាតិទាំងមូល។ អនុវត្តតាមការទូន្មានរបស់លោកប្រធានហូជីមិញ «សាមគ្គី សាមគ្គី មហាសាមគ្គី - ជោគជ័យ ជោគជ័យ មហាជោគជ័យ។»

ពង្រីកប្រភពធនធានសក្តានុភាព

        អនុវត្តទិសស្លោក «សហគមន៍ជនវៀតណាមនៅឯបរទេសជាផ្នែកមួយ ដែលមិនអាចកាត់ផ្តាច់បានឡើយនៃសហគមន៍បណ្ដាជនជាតិវៀតណាម» ក្នុងរយៈពេលកន្លងទៅបក្សរដ្ឋវៀតណាមមានគោលការណ៍គោលនយោបាយអភិវឌ្ឍន៍ផែនមហាសាមគ្គីជាតិទាក់ទាញប្រភពធនធានមនុស្សរបស់អាណិកជនវៀតណាមឆ្ពោះទៅអភិវឌ្ឍន៍ប្រទេសជាតិ។ ដើម្បីអំពាវនាវវិនិយោគពីសហគ្រិនជា អាណិកជនវៀតណាម រដ្ឋាភិបាលបានដំណើរកែទម្រង់បែបបទវិនិយោគក៏ដូចជា ការស្នាក់នៅធ្វើដំណើរទៅវិញទៅមកនិងអាទិភាពសំរាប់សហគ្រាសជាអាណិកជន។

        អាស្រ័យដោយនោះ នាបច្ចុប្បន្ន មានសហគ្រិនជាអាណិកជន វៀតណាមនៅអាមេរិក អូស្រ្តាលី រុស្ស៊ី បារាំង ហូឡង់ កាណាដា និងជប៉ុនចំនួន ៣៥៤៦ ក្រុមហ៊ុនដែលកំពុងវិនិយោគនៅខេត្តក្រុងចំនួន ៥១ ក្នុងចំណោមក្រុងខេត្ត ចំនួន ៦៣ នៅទូទាំងប្រទេសដោយមានប្រភពទុនសរុបទទួលបាន ៨ ពាន់ ៤ រយ លានដុល្លាអាមេរិក។ បណ្ដាគំរោងការណ៍វិនិយោគប្រមូលផ្តុំទៅលើវិស័យ អចលនវត្ថុ សេវាកម្មសណ្ឋាគារ ភោជនីយដ្ឋាន ទេសចរណ៍ បច្ចេកវិទ្យា software នាំចេញជលផល។ តាមរយៈសកម្មភាពវិនិយោគរបស់អាណិកជន បណ្ដាសហ គ្រាសឯកជននៅវៀតណាមអាចជំរុញយ៉ាងខ្លាំងដំណើរធ្វើសមាហរណកម្មជា មួយទីផ្សារអន្តរជាតិ លើកកំពស់សមត្ថភាពទាក់ទងបច្ចេកវិទ្យា ធ្វើសម្បូរបែប ផលិតផល ហើយនាំមកនូវតំលៃបន្ថែមខ្ពស់ជាងទៀត។

        ស្តីអំពីរូបីយវត្ថុពីបរទេស វៀតណាមកំពុងឈរនៅចំណោមប្រទេសចំនួន ១០ ដែលមានបរិមាណរូបីយវត្ថុពីបរទេសជួរមុខលើពិភពលោក។ គិតដល់ខែធ្នូឆ្នាំ ២០១៧ មក ចំនួនរូបីយវត្ថុពីបរទេសផ្ញើមកដល់វៀតណាមទទួលបាន ៥ ពាន់ ២ រយលាន ដុល្លាអាមេរិក កើនឡើង ៦% បើប្រៀបនឹងឆ្នាំ ២០១៦។ មុននេះ រូបីយវត្ថុពី បរទេសភាគច្រើនត្រូវបានផ្ញើដល់សាច់ញ្ញាតិ ប៉ុន្តែ ឥឡូវនេះ ប្រជាជនវៀតណាមនៅឯបរទេសបានយកចិត្តទុកដាក់ថែមទៀតដល់ការវិនិយោគអាជីវកម្មតាមទ្រង់ទ្រាយគ្រួសារឬការផ្សាភ្ជាប់វិនិយោគ។ ដោយហេតុនេះ រូបីយវត្ថុពីបរទេសនិងការដែលអាណិកជនវៀតណាមបង្កើនការវិនិយោគចូលក្នុងស្រុកកំណើតមានអត្ថន័យដ៏ធំធេងចំពោះការអភិវឌ្ឍរបស់ប្រទេសជាតិ។ បណ្ដាស្នាដៃរបស់ប្រទេសជាតិដែលទទួលបាននាឆ្នាំកន្លងទៅមានការរួមដៃ រួមកំលាំងកាយចិត្តដ៏សំខាន់ របស់សហគមន៍ជនវៀតណាមនៅឯបរទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ