ពង្រាងច្បាប់រដ្ឋប្បវេណី(ធ្វើវិសោធនកម្ម)ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ប្រទេសជាតិ

(VOVworld)- ប្រជាជនវៀតណាមរួមមតិទៅលើពង្រាងច្បាប់រដ្ឋប្បវេណី(ធ្វើវិសោ
ធនកម្ម) ចាប់ពីដើមសប្តាហ៍នេះ។ ព្រឹត្តការណ៍នេះ នឹងអូសបន្លាយក្នុងរយៈ
ពេល៣ខែ។ ការធ្វើវិសោធនកម្ម បំពេញបន្ថែម ក្រមច្បាប់រដ្ឋប្បវេណី គឺសំដៅ
កែសម្រួល ទំនាក់ទំនងសង្គមទាំងស្រុង ត្រូវបានកកើតឡើងតាមគោលការណ៍
សេរីភាព ស្ម័គ្រចិត្ត សមភាព និងមានការទទួលខុសត្រូវសម្រប់ភាគីចូលរួម។       ពង្រាងក្រមច្បាប់រដ្ឋប្បវេណី(ធ្វើវោសោធនកម្ម)មាន៧១០មាត្រា។ បញ្ហា ស្នូលៗដែលដំណើរការស្ទង់មតិប្រជាជនអំពីពង្រាងក្រមច្បាប់នេះ​រួមមាន៖ ការទទួលខុសត្រូវរបស់ស្ថាប័នមានសមត្ថកិច្ចក្នុងកិច្ចការពារសិទ្ធិរដ្ឋប្បវេណី សិទ្ធិជាសាច់ញាតិរបស់បុគ្គលនិងម្ចាស់កម្មវត្ថុនៃទំនាក់ទំនងច្បាប់រដ្ឋប្បវេណី
ជាដើម។

ពង្រាងច្បាប់រដ្ឋប្បវេណី(ធ្វើវិសោធនកម្ម)ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ប្រទេសជាតិ - ảnh 1
រូបថតៈ Binhduong.gov.vn

       ក្រមច្បាប់រដ្ឋប្បវេណីជាក្រមច្បាប់សារវ័ន្តក្នុងប្រព័ន្ធច្បាប់វៀតណាម

       ក្រមច្បាប់រដ្ឋប្បវេណីមានតួនាទីដ៏សែនសំខាន់ជាពិសេស ដោយមានការ
កំណត់ អំពីគោលការណ៍ជាសារវ័ន្តនៃច្បាប់រដ្ឋប្បវេណី កិ្រតក្រមច្បាប់ស្តីពីការ
ប្រតិបត្តិរបស់បុគ្គល នីតិបុគ្គល សិទ្ធិនិងការទទួលខុសត្រូវអំពីសាចញត្តិ និង
ទ្រព្យសម្បត្តិបុគ្គល នីតិបុគ្គលក្នុងបណ្តាទំនាក់ទំនងរដ្ឋប្បវេណី អាពារហ៍ពិពារ
ហ៍ និងគ្រួសារជាដើម។ ស្តីពីសារៈសំខាន់នៃក្រមច្បាប់រដ្ឋប្បវេណីធ្វើវិសោធន
កម្ម នេះចំពោះជីវភាពរស់នៅសង្គម មេធាវី Nguyen Trong Ty ជាអតីតប្រធាន ក្រុមមេធាវីទីក្រុងហាណូយបានឲ្យដឹងថា៖

       “ក្រមច្បាប់រដ្ឋប្បវេណីនេះជាក្រមច្បាប់សំខាន់បំផុតក្នុងប្រព័ន្ធច្បាប់វៀត
​ណាម។ ដោយសារ កម្មសិទ្ធិរបស់ប្រជាជននិងសាច់ញ្ញាត្តិត្រូវបានកំណត់ ក្នុង
ក្រមច្បាប់នេះ និងមានឥទ្ធិពលជាក់ ស្តែងទៅកាន់ជីវភាពរបស់នៅរបស់ប្រជា
ជនម្នាក់ៗ។​ការធ្វើវិសោធនកម្មក្រម ច្បាប់រដ្ឋប្បវេណីឲ្យស្របនឹងរដ្ឋធម្មនុញ្ញគឺ
ត្រឹមត្រូវណាស់ ។”

       បំពេញបន្ថែមចំណុចថ្មីជាច្រើនដើម្បីឆ្លើយតបនឹងតម្រូវការជាក់
ស្តែង

ពង្រាងច្បាប់រដ្ឋប្បវេណី(ធ្វើវិសោធនកម្ម)ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ប្រទេសជាតិ - ảnh 2
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc
រូបថតៈ Binhduong.gov.vn

       ក្នុងបញ្ហាសំខាន់ៗចំនួន១០ ដែលបានដាក់ចេញស្ទង់មតិប្រជាជនក្នុងនោះ
បានកំណត់អំពីការទទួលខុសត្រូវរបស់ស្ថាប័នមានសមត្ថកិច្ច ក្នុងកិច្ចការពារ
សិទ្ធិ រដ្ឋប្បវេណី ម្ចាស់កម្មវត្ថុនៃទំនាក់ទំនងច្បាប់រដ្ឋប្បវេណី ។ល។ បញ្ហាទាំង
អស់នេះនៅមានការខ្វែងគំនិតជាច្រើន។ លោក Nguyen Xuan Phuc ឧបនាយក
រដ្ឋមន្ត្រីវៀតណាមបានចាត់ទុកថា៖

       “ក្នុងការធ្វើវិសោធនកម្មលើកនេះ ក្រមច្បាប់រដ្ឋប្បវេណី ត្រូវបង្ហាញឲ្យ បាននូវទស្សនសំខាន់ៗចំនួន២ នោះគឺត្រូវក្លាយទៅជាគ្រឹះស្ថានគតិយុត្តិ នៃ
ប្រព័ន្ធច្បាប់។​ទី២គឺត្រូវក្លាយទៅជាក្រមច្បាប់នៃខឿនសេដ្ឋកិច្ចទីផ្សារតាម
ទិសសង្គមនិយម។

       ស្តីពីការទទួលខុសត្រូវរបស់ស្ថាប័នមានសមត្ថិកិច្ចក្នុងកិច្ចការពារសិទ្ធិ
រដ្ឋប្បវេណី ពង្រាងច្បាប់បំពេញបន្ថែមបានកំណត់ថាតុលាការមិនត្រូវ បដិ
សេធ លើសំណូមពរដោះស្រាយរឿងក្តីឡើយ ដោយមូលហេតុថា មិនទាន់ មានច្បាប់ប្រតិបត្តិនៅឡើយ។ ស្តីពីសិទ្ធិប្រជាជន ពង្រាងសេចក្ដីបានកំណត់​សិទ្ធិបានធានាអំពីសុវត្ថិភាពជីវភាពរស់នៅរបស់ខ្លួន ការសំងាត់របស់បុគ្គល 
និងបំពេញបន្ថែមសិទ្ធិថ្មីមួយចំនួន ដូចជា៖ សិទ្ធិបង្កើតសមាគម សិទ្ធិទាក់
ទងព័ត៍មាន សិទ្ធិបានរស់។ ​មេធាវី Nguyen Trong Ty បានអោយដឹងថា៖

        “ទស្សនះរបស់បក្ស រដ្ឋ គឺយកចិត្តទុកដាក់ជាពិសេសដល់សិទ្ធិជាក់​ស្ដែងរបស់ប្រជាជន។ វាត្រូវសមស្របជាមួយសិទ្ធិស៊ីវិលដែលបានរដ្ឋធម្ម​នុញ្ញ ២០១៣ ធ្វើវិសោធនកម្ម។ រដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ បាននាំសិទ្ធិនិង​កាតព្វកិច្ចរបស់ប្រជាពលរដ្ឋនៅលើជំពូកទី២ ជាជំពូកសំខាន់ គឺក្នុងច្បាប់​រដ្ឋប្បវេណីលើកនេះ បក្ស រដ្ឋ បានយកចិត្តទុកដាក់ជាពិសេសដល់ការធានា
សិទ្ធិនិងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ។ ក្រៅពីសិទ្ធិអំពីនយោបាយ សិទ្ធិ
បានបោះឆ្នោត សិទ្ធិបានចូលរួមអង្គការរដ្ឋ ឃ្លាំមើលស្ថាប័នរដ្ឋ​គឺសិទ្ធិសំ
ខាន់​បំផុត​របស់ប្រជាពលរដ្ឋនោះគឺសិទ្ធិកម្មសិទ្ធិ។”

        ច្បាប់រដ្ឋប្បវេណីជាក្រមច្បាប់ធំ មូលដ្ឋាននៅក្នុងប្រព័ន្ធច្បាប់វៀតណាម។
 ការធ្វើវិសោធនកម្មមាត្រជាង២០០ នៃច្បាប់នេះជាប្រការដ៏សែនសំខាន់ បំពេញ
តម្រូវការជាក់ស្ដែង បំរើការអភិវឌ្ឍន៍របស់ប្រទេសជាតិ អោយទាន់ដំណើការធ្វើ
សមាហរណកម្មអន្តរជាតិកាន់តែស៊ីជំរៅ និងទូលំទូលាយ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ