ពង្រឹងទំនាក់ទំនងប្រពៃណីវៀតណាម-បេឡារុស

ពង្រឹងទំនាក់ទំនងប្រពៃណីវៀតណាម-បេឡារុស - ảnh 1
ពង្រឹងទំនាក់ទំនងប្រពៃណីវៀតណាម-បេឡារុស (tgvn.com.vn)

        Vovworld-នេះជាដំណើរទស្សនកិច្ចដំបូងបង្អស់ក្នុងឋានៈជាអ្នកប្រមុខបក្ស​
កុម្មុយនីស្ត​វៀតណាមទៅបេឡារុស។ ក្នុងដំណើរទស្សនកិច្ចលើកនេះ អគ្គលេខា
​លោក Nguyen Phu Trong និងប្រធានាធិបតីបេឡារុសលោក Alexander Lukashenko
បានផ្លាស់ប្តូរវិធានការជាក់ស្ដែងសំដៅពង្រឹងនិងពង្រីកទំនាក់​ទំនង​មិត្តភាពជា
ប្រពៃណីជំរុញកិច្ចសហប្រតិបត្តិការលើច្រើនវិស័យរវាងប្រទេសទាំងពីរ នាំទំនាក់
ទំនងទ្វេភាគីអភិវឌ្ឍន៍ជាក់ស្ដែងនិងស៊ីជម្រៅ។

គ្រឹះស្ថានទំនាក់ទំនងប្រពៃណីល្អប្រសើរ

        ទំនាក់ទំនងវៀតណាម-បេឡារុសដោយផ្អែកលើគ្រឹះស្ថាននៃទំនាក់ទំនង​
ប្រពៃណីក្នុងប៉ុន្មានឆ្នាំពាក់កណ្ដាលចុងក្រោយនៃសតវត្សទី២០មុនពេលសហភាព
សូវៀត(មុននេះ)ត្រូវបែកបាក់។ នេះជាទំនាក់ទំនងលើគ្រប់វិស័យ។ ក្នុងប៉ុន្មាន​ឆ្នាំ
​កន្លងមកប្រទេសទាំងពីរបានបង្កើនទំនាក់ទំនងមិត្តភក្តិជាប្រពៃណីដ៏ល្អ​ប្រសើរនិង
កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ តំលៃប្រាក់ពាណិជ្ជកម្មទ្វេ​ភាគីវៀតណាម
-បេឡារុសក្នុងអំឡុង១០ឆ្នាំកន្លងមកបានកើនឡើង៧ដង នា​បច្ចុប្បន្នទទួលបានជាង
២០០លានដុល្លារអាមេរិក។ ប៉ុន្តែសក្ដានុភាពរបស់​ប្រទេស​ទាំងពីរមិនទាន់បាន
អាជីវកម្មឲ្យអស់ឡើយ។ ហេតុនេះហើយដំណើរ​ទស្សនកិច្ចនៅបេឡារុសរបស់លោក
Nguyen Phu Trong ត្រូវបានសង្ឃឹមនឹង​បង្កើតកំលាំងចលករថ្មីដើម្បីអភិវឌ្ឍន៍យ៉ាងខ្លាំង
ក្លាថែមទៀតនូវទំនាក់ទំនងនៃភាគីទាំងពីរ។ មុនដំណើរទស្សនកិច្ចពោលខាងលើ
ឆ្លើយសម្ភាសអ្នក​យក​ព័ត៌មាននៃវិទ្យុសម្លេងវៀតណាម ឯកអគ្គរដ្ឋទូតបេឡារុសប្រចាំ
នៅវៀត​ណាម​លោក Valery Sadokho បានអះអាងថា៖

        “បេឡារុសយកចិត្តទុកដាក់ដល់ដំណើរទស្សនកិច្ចសំខាន់នេះ។ អំពី​ប្រវត្តិសាស្ត្រ
ប្រទេសទាំងពីរទទួលបានកំរិតអភិវឌ្ឍន៍ទំនាក់ទំនងល្អប្រសើរ ជានិច្ចកាលជាមិត្តភក្តិ
ល្អជួយឧបត្ថម្ភគ្នាទៅវិញទៅមកនាពេលកន្លងមក។ យើង​ខ្ញុំសង្ឃឹមថាតាមរយៈដំណើរ
ទស្សនកិច្ចលើកនេះ ភាគីទាំងពីរអាចគិតគូ​លទ្ធភាព​លើកកំរិតទំនាក់ទំនងដៃគូឡើង
កំរិតថ្មី។ ប្រទេសទាំងពីរកំពុងមានភាព​ងាយស្រួលដើម្បីជំរុញទំនាក់ទំនងសហប្រតិ
បត្តិការនាំមកនូវផលប្រយោជន៍​សំរាប់ភាគីទាំងពីរ។”

        នាបច្ចុប្បន្ន វៀតណាមនិងបេឡារុសកំពុងសំរេចដមណើរការចរចារលើ​កិច្ច​ព្រម
ព្រៀងពាណិជ្ជកម្មសេរី (FTA) ត្រីភាគី រវាងវៀតណាមជាមួយសម្ព័ន្ធភាព​គយរួមមាន
រុស្ស៊ី-បេឡារុស-កាហ្សាក់ស្ថាន។ ពេលសំរេច កិច្ចព្រមព្រៀងនឹងនាំ​មក​ផលប្រយោជន៍
ជាច្រើនសំរាប់ប្រទេសនីមួយៗដូចជាកាត់បន្ថយពន្ធនាំចូល លើកកំពស់កំលាំងប្រកួត
ប្រជែងជាដើម។ សំខាន់ជាងទៀតគឺសេដ្ឋកិច្ចរបស់​ប្រទេសទាំងពីរនឹងជួយឧបត្ថម្ភល្អ
ជាងទៀត។

យថាទស្សន៍សហប្រតិបត្តិការទ្វេភាគីវៀតណាម-បេឡារុស

        កួរឲ្យយកចិតត្ទុកដាក់គឺ នាបច្ចុប្បន្នប្រទេសទាំងពីរកំពុងចរចារអំពីការ​បើក​ជើង
ហោះហើរត្រង់។ ជើងហោះហើរត្រង់នេះគ្រោងនឹងបង្កភាពងាយស្រួល​សំរាប់ការ
ផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ពិសេសគឺវិស័យ​ទេសចរណ៍។​ ឯកអគ្គរដ្ឋទូត
Valery Sadokho បានសង្កត់ធ្ងន់ថា៖

        “នេះមិនត្រឹមតែជាជើងហោះហើរត្រង់រវាងវៀតណាមទៅបេឡារុស​ប៉ុណ្ណោះ​ទេ
ថែមទាំងជាស្ពានទៅជើងហោះហើរផ្សេងៗទៀតនៅទ្វីបអឺរ៉ុប។ បេឡារុសក៏យកចិត្ត
ទុកដាក់ដល់ការបើកជើងហោះហើរទៅបណ្ដាប្រទេសអាស៊ី-អាគ្នេយ៍និងនាំភ្ញៀវ
ទេសចរណ៍មកទីនេះ។ វៀតណាមកន្លែងទេសចរណ៍គួរឲ្យ​ទាក់ទាញដើម្បីអភិវឌ្ឍន៍
ទេសចរណ៍ដូចជាសណ្ឋាគារល្អ ឆ្នេរសមុទ្រស្អាតជា​ដើម។”

        ក្នុងប៉ុន្មានឆ្នាំកន្លងមកបេឡារុសបានសហប្រតិបត្តិការបណ្ដុះបណ្ដាល​កម្មាភិបាល
អ្នកជំនាញការវៀតណាមជាច្រើនមានសមត្ថភាពឯកទេសខ្បស់។ រវាងប្រទេសទាំង
ពីរកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាត្រូវបានរក្សានិងអភិវឌ្ឍន៍គំរោងការ
ជាច្រើនត្រូវបានអនុវត្តនិងមានលទ្ធផលល្អ។ នា​បច្ចុប្បន្នមានជនវៀតណាមប្រមាណ
១ពាន់នាក់កំពុងរស់នៅបេឡារុស។ ជារួម សហគមន៍ជនវៀតណាមត្រូវបានរដ្ឋអំនាច
បង្កលក្ខណៈងាយស្រួលក្នុងការរៀនសូត្រស្នាក់នៅនិងអាជីវកម្មតាមច្បាប់នៃប្រទេស
សាម៉ី។ ​តាមគំរោងក្នុងដំណើរ​ទស្សនកិច្ចនៅបេឡារុសលើកនេះរបស់លោកអគ្គលេខា
Nguyen Phu Trong ភាគីទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ
មួយចំនួន។

        ដំណើរទស្សនកិច្ចនៅបេឡារុសរបស់លោក Nguyen Phu Trong បាន​បង្ហាញនូវ
បំណង់អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការលើគ្រប់វិស័យជាមួយបេឡារុស
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន​ពិសេសគឺ​សេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគ។
ក្រៅពីនោះនេះក៏ជាឱកាសដើម្បីភាគីទាំងពីរ​ផ្លាស់ប្តូរអំពីបញ្ហាដំបន់និងអន្តរជាតិដែល
យកចិត្តទុកដាក់ដូចគ្នាសំដៅបង្កើន​សហការប្រកបដោយប្រសិទ្ធភាពលើបណ្ដាវេទិការ
ពហុភាគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ