ពុទ្ធសាសនាវៀតណាម ដើម្បីពិភពលោកសន្តិភាព និងអភិវឌ្ឍន៍

(VOVWORLD) -ចាប់តាំងពីឆ្នាំ២០០០ មក មហាពិធីវិសាខបូជា នៃអង្គការសហប្រជាជាតិត្រូវបានរៀបចំឡើងនៅប្រទេសជាច្រើនលើពិភពលោក។ ចំពោះវៀតណាម មហាពិធី វិសាខបូជា ឆ្នាំ ២០១៩ គឺជាមហោពិធីលើកទី ៣ ដែលវៀតណាមបានទទួលរៀបចំ។

នេះគឺជាមហាពិធីសាសនាពិភពលោក ដែលទាក់ទាញការចូលរួមរបស់ប្រតិភូពុទ្ធសាសនាយ៉ាងច្រើនកុះករមកពី

ពុទ្ធសាសនាវៀតណាម ដើម្បីពិភពលោកសន្តិភាព និងអភិវឌ្ឍន៍ - ảnh 1 ទិដ្ឋភាពនៃពិធីបើក (រូបថត៖ គណៈចាត់តាំង)

ប្រទេស និងតំបន់ដែនដីចំនួន ១១២។ ព្រឹត្តិការណ៍នេះបានសរឲ្យឃើញថាព្រះពុទ្ធសាសនាវៀតណាមបានធ្វើសមាហរណកម្មកាន់តែសកម្ម ដើម្បីពិភពលោកមួយមានសន្តិភាព និងអភិវឌ្ឍន៍ដោយចីរភាព។

ក្រោមប្រធានបទ “វិធីសាស្ត្រអភិក្រមនៃពុទ្ធសាសនាលើការដឹកនាំសកលលោកនិងការទទួលខុសត្រូវក្នុងការចែករំលែកដើម្បីសង្គមមួយប្រកបដោយចីរភាព” នោះ មហាពិធីវិសាខបូជានៃអង្គការសហប្រជាជាតិ ឆ្នាំ២០១៩ នៅវៀតណាមគឺជាឱកាសដើម្បីពិភពលោកបង្ហាញនូវការប្តេជ្ញាចិត្ត ព្រួតដៃគ្នាកសាងសន្តិភាព។ មហាពិធីវិសាខបូជាគឺជាឱកាសសម្រាប់ពុទ្ធបរិស័ទគ្រប់រូបលើកតម្កើង ព្រះពុទ្ធ និងត្រិះរិះអំពីសច្ចៈធម៌សន្តិភាព ការកាត់បន្ថយជម្លោះ ទុក្ខវេទនារបស់មនុស្សជាតិ ការលើកសរសរ និងការជំរុញចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេស។

ព្រះពុទ្ធសាសនាវៀតណាមរួមវិភាគទានដល់សន្តិភាពពិភពលោក

ប្រធានបទនៃ មហាពិធីវិសាខបូជាឆ្នាំ២០១៩ បានអះអាងនូវទស្សនវិស័យ និងការយកចិត្តទុកដាក់ជាសកលចំពោះរាល់បញ្ហាសកល។ នាប៉ុន្មានថ្ងៃថ្មីៗនេះ បណ្ដាប្រតិភូ ដែលបានចូលរួម មហាពិធីវិសាខបូជាឆ្នាំ២០១៩ បានរួមគ្នាពិភាក្សាអំពីរាល់បញ្ហាដូចជា៖ ការដឹកនាំដោយមានការទទួលខុសត្រូវដើម្បីសន្តិភាពយ៉ាងរឹងមាំ វិធីសាស្ត្រអភិក្រមនៃពុទ្ធសាសនាអំពីសុខដុមរមនាគ្រួសារ ការថែទាំសុខភាពនិង សង្គមប្រកបដោយចីរភាព ការអប់រំនិងក្រមសីលធម៌សកល។ ហើយតាមនោះ រួមចំណែកចាត់វិធានការជាក់ស្ដែង និងសមស្របជាសកលដើម្បីដោះស្រាយរាល់បញ្ហារបស់អង្គការសហប្រជាជាតិ ដោយផ្អែកលើបញ្ញារបស់ព្រះពុទ្ធ។ ព្រះតេជគុណ Thich Hue Thong អគ្គលេខាធិការរងនៃក្រុមប្រឹក្សាភិបាល និងជានាយខុទ្ទកាល័យទី ២ នៃ មជ្ឈឹមសមាគមព្រះពុទ្ធសាសនាវៀតណាមមានពុទ្ធដីការថា៖

“មហាពិធីវិសាខបូជាឆ្នាំនេះគឺជាសិក្ខាសាលាវិទ្យាសាស្រ្តអំពី វិធីសាស្ត្រអភិក្រមនៃពុទ្ធសាសនាលើការដឹកនាំសកល និងការចែករំលែកការទទួលខុសត្រូវរបស់ខ្លួន។ ប្រការនេះបានអះអាងថា អង្គការសហប្រជាជាតិនិងថ្នាក់ដឹកនាំនានាបានចាត់ទុកអត្ថន័យ តម្លៃមនុស្សសាស្ត្រ និងសតិអារម្មណ៍ និងទ្រឹស្ដី របស់ពុទ្ធសាសនាគឺមានសារៈសំខាន់ណាស់ ក្នុងការរួមចំណែកកសាងសង្គមដោយចីរភាព។ តាមប្រធានបទនេះ គណៈអភិបាលនៃខេត្ត ក្រុងមួយចំនួនរបស់វៀតណាមបានរៀបចំសិក្ខាសាលានានា សំដៅ លើកតម្កើង ក៏ដូចជាអះអាងនូវតួនាទីដឹកនាំរបស់ពុទ្ធសាសនា ដែលបានរួមចំណែកទៅក្នុងការដឹកនាំជាសកល ដើម្បីនាំមកនូវជីវភាពរស់នៅប្រកបដោយចីរភាពជូនមនុស្សជាតិផងដែរ“។

វាយតម្លៃជាវិជ្ជមានអំពីសំណើររបស់វៀតណាមនោះ បណ្ដាប្រតិភូអន្តរជាតិ បានចាត់ទុកថា ប្រធានបទនៃមហាពិធីវិសាខបូជានេះ គឺមានសារៈសំខាន់ក្នុងបរិបទ ដែលសង្គ្រាម ភាពក្រីក្រគឺជាគ្រោះរបស់ពិភពលោក។ ហើយតាមនោះ រួមចំណែកបង្ហោះ សារអំពីគោលបំណងរបស់យើងគឺ ព្រួតដៃគ្នា ដើម្បីការអភិវឌ្ឍរួម។  ព្រះតេជគុណ Thich Giac Toan អនុប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈឹមសមាគមពុទ្ធសាសនាវៀតណាមមានពុទ្ធដីកាថា៖

“យើងទាំងអស់គ្នាសុទ្ធតែបានឆ្ពោះទៅរកការរួមវិភាគទានសម្រាប់ស្មារតីរបស់
ពុទ្ធសានា បម្រើឧត្តមគតិសន្តិភាពដល់មនុស្សជាតិ។ នេះគឺជាឧត្តមគតិដ៏ធំធេងបំផុត ដែលសមាគមពុទ្ធសាសនាវៀតណាមមានគោលបំណងចង់រួមចំណែកទៅក្នុងពុទ្ធសាសនាពិភពលោក ក៏ដូចជាសហគមពិភពលោកអំពីលក្ខណៈស្រស់ស្អាតរបស់ព្រះពុទ្ធ និង ព្រះពុទ្ធសាសនា“។

សញ្ញាសម្គាល់របស់វៀតណាម

ព្រះតេជគុណ Thich Nhat Tu អនុប្រធានគណៈកម្មការសាសនាអន្តជាតិ នៃមជ្ឈឹមសមាគមពុទ្ធសាសនាវៀតណាមមានពុទ្ធដីកាថា៖ មហាពិធីវិសាខបូជា នៃអង្គការសហប្រជាជាតិឆ្នាំ២០១៩ ទទួលបានការជឿជាក់ និងស្រឡាញ់ពីសំណាក់សហគមអន្តរជាតិ និងសហគមពុទ្ធសាស្នាអន្តរជាតិ៖

“នេះគឺជាលើកដំបូងហើយ ដែលទំនាក់ទំនងការទូតអន្តរជាតិរបស់ពុទ្ធសាសនាវៀតណាមទទួលបានសមិទ្ធិផលខ្ពស់បំផុតតាំងពីរមុនមក។ ហើយតាមនោះ យើងទទួលបានបទពិសោធន៍ថានៅពេលមានការប្តេជ្ញាចិត្តនិងការគោរពដោយស្មោះសរនោះ យើងនឹងទទួលបានការចូលរួមយ៉ាងសប្បាយរីករាយពីសំណាក់សហគមពុទ្ធសាសនាលើពិភពលោក“។

មហាពិធីវិសាខបូជាឆ្នាំ២០១៩ គឺជាវេទិកាដ៏ធំទូលាយ សម្រាប់វៀតណាម មិនត្រឹមតែផ្សព្វផ្សាយអំពីរូបភាពទឹកដី និងមនុស្សដ៏រួសរាយរាក់ទាក់ ស្រឡាញ់ភ្ញៀវ ស្រឡាញ់សន្តិភាពប៉ុណ្ណោះទេ ថែមទាំងបង្ហាញនូវការទទួលខុសត្រូវរបស់វៀតណាមចំពោះអង្គការសហប្រជាជាតិ ក្នុងនាមជាសមាជិកមួយដ៏សកម្ម ម្ចាស់ការ ចំពោះសន្តិភាពពិភពលោកទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ