ព្រឹត្តិការណ៍កីឡាលេចធ្លោបំផុតក្នុងប្រទេសឆ្នាំ២០១៦ជ្រើសរើសដោយវិទ្យុសម្លេងវៀតណាម

១.កីឡាវៀតណាមជាលើកដំបូងទទួលបានមេដាយមាស Olympic

        កីឡាវៀតណាមជាលើកដំបូងទទួលបានមេដាយមាស Olympic ។អ្នកបង្កើត
ឡើង ស្នាដៃដ៏អស្ចារ្យនេះជាកីឡាករបាញ់កាំភ្លើង Hoang Xuan Vinh។ ដោយស្នាដៃ
នេះ Hoang Xuan Vinh ជាកីឡាករវៀតណាមដំបូងបំបែកឯកទគ្គកម្មនៅ Olympic
 ផងដែរ។

ព្រឹត្តិការណ៍កីឡាលេចធ្លោបំផុតក្នុងប្រទេសឆ្នាំ២០១៦ជ្រើសរើសដោយវិទ្យុសម្លេងវៀតណាម - ảnh 1
កីឡាវៀតណាមជាលើកដំបូងទទួលបានមេដាយមាស Olympic

២.កីឡាករ Le Van Cong ដណ្តើមបានមេដាយមាស Paralympic ដំបូង
      បន្ទាប់ពី៥លើកចូលរួម Paralympic មក ក្រុមកីឡាជនពិការវៀតណាមក៏ដណ្តើម
បានមេដាយមាសមួយគ្រឿងជាលើកដំបូង។​ដោយស្នាដៃនេះ អត្តពលិករ Le Van Cong
 ក៏បានបំបែកឯកទគ្គកម្មពិភពលោករបស់ខ្លួននិងឯកទគ្គកម្ម​ Paralympic ផង ដែរ។

ព្រឹត្តិការណ៍កីឡាលេចធ្លោបំផុតក្នុងប្រទេសឆ្នាំ២០១៦ជ្រើសរើសដោយវិទ្យុសម្លេងវៀតណាម - ảnh 2
កីឡាករ Le Van Cong ដណ្តើមបានមេដាយមាស Paralympic ដំបូង

៣.Fusal វៀតណាមដណ្តើមបានសិទ្ធិចូលរួមប្រគូតពានរង្វាន់ជើងឯកពិភពលោក

        ក្រុមជម្រើសជាតិវៀតណាមបានធ្វើឲ្យកក្រើកនៅក្នុងវគ្គផ្តាច់ព្រ័ត្រ Futsal អាស៊ី
បន្ទាប់ពីឈ្នះក្រុមម្ចាស់ពានរង្វាន់ជើងឯកជប៉ុនក្នុងពូលទី៤។​ដោយជ័យជម្នះនេះក្រុម
ជម្រើសជាតិវៀតណាមទទួលបានសិទ្ធិចូលរួមប្រគួតដណ្តើមពានរង្វាន់បាល់ទាត់
ជើងឯក Fifa Fusal World ដែលបានរៀបចំឡើងនៅប្រទេស កូឡុំប៊ី។

ព្រឹត្តិការណ៍កីឡាលេចធ្លោបំផុតក្នុងប្រទេសឆ្នាំ២០១៦ជ្រើសរើសដោយវិទ្យុសម្លេងវៀតណាម - ảnh 3
Fusal វៀតណាមដណ្តើមបានសិទ្ធិចូលរួមប្រគូតពានរង្វាន់ជើងឯកពិភពលោក

៤.ក្រុមជម្រើសជាតិវៀតណាមដណ្តើមបានសំបុត្រចូលរួម U20 World Cup
២០១៧

        ក្រោម​ការដឹកនាំរបស់គ្រូបង្វឹក Hoang Anh Tuan ក្រុមជម្រើសជាតិ U19 វៀត
 ណាមបានឈ្នះ U19 ម្ចាស់ផ្ទះ បារ៉ែន ដោយអាត្រា ១-០នៅពូលទី៤នៃពានរង្វាន់
U19 អាស៊ី។​លទ្ធផលនេះបានជួយឲ្យក្រុមជម្រើសជាតិវៀតណាមក្លាយទៅជាក្រុម
ទី១០ ដណ្តើមបានសំបុត្រចូលរួមវគ្គផ្តាច់ព្រ័ត្រ U20 World Cup ២០១៧នៅកូរ៉េខាង
ត្បូង។

ព្រឹត្តិការណ៍កីឡាលេចធ្លោបំផុតក្នុងប្រទេសឆ្នាំ២០១៦ជ្រើសរើសដោយវិទ្យុសម្លេងវៀតណាម - ảnh 4
ក្រុមជម្រើសជាតិវៀតណាមដណ្តើមបានសំបុត្រចូលរួម U20 World Cup ២០១៧

៥. Nguyen Thi Anh Vien ដណ្តើមបានមេដាយមាសអាស៊ីលើកដំបូងនៅវិញ្ញាសារ
ហែលទឹក

        នៅក្នុងពានរង្វាន់ហែលទឹកអាស៊ី២០១៦ដែលបានប្រព្រឹត្តទៅនៅប្រទេសជប៉ុន
កីឡាការិនីហែលទឹក Nguyen Thi Anh Vien ដណ្តើមបានមេដាយមាសផងដែរ។

ព្រឹត្តិការណ៍កីឡាលេចធ្លោបំផុតក្នុងប្រទេសឆ្នាំ២០១៦ជ្រើសរើសដោយវិទ្យុសម្លេងវៀតណាម - ảnh 5
Nguyen Thi Anh Vien ដណ្តើមបានមេដាយមាសអាស៊ីលើកដំបូងនៅវិញ្ញាសារហែលទឹក

៦. កីឡាវាយអុកវៀតណាមទទួលបានមេដាយមាសអាស៊ី

        នៅក្នុងពានរង្វាន់កីឡាវាយអុកអាស៊ី កីឡាករ Nguyen Thi Mai Hung ទទួល
បានមេដាយ មាសដ៏ត្រចេះត្រចង់។នៅក្នុងពានរង្វាន់នេះដែរ កីឡាករ Le Quang Liem
ដណ្តើមបាន មេដាយប្រាក់។​កីឡាករអុកទាំងពីរនាក់នេះក៏ទទួលបានសិទ្ធិចូលរួមពាន
រង្វាន់ជើងឯកវាយអុកពិភពលោក។

ព្រឹត្តិការណ៍កីឡាលេចធ្លោបំផុតក្នុងប្រទេសឆ្នាំ២០១៦ជ្រើសរើសដោយវិទ្យុសម្លេងវៀតណាម - ảnh 6
កីឡាវាយអុកវៀតណាមទទួលបានមេដាយមាសអាស៊ី

៧.ក្រុមកីឡាបាល់ទាត់ជម្រើសជាតិមិនបានឈានដល់វគ្គផ្តាច់ព្រ័ត្រការប្រគួត
ពានរង្វាន់ជើងឯកបាល់ទាត់អាស៊ី

        ទទួលបានការរំពឹងទុកជាច្រើនពីអ្នកគាំទ្រក៏ដូចជាមានការត្រៀមរៀបចំយ៉ាង
ម៉ត់ ចត់ក៏ដោយប៉ុន្តែក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមទទួលបរាជ័យនៅក្នុងការ
ប្រគួត ពានរង្វាន់ជើងឯកបាល់ទាត់អាស៊ី (AFF Suzuki Cup 2016)។

ព្រឹត្តិការណ៍កីឡាលេចធ្លោបំផុតក្នុងប្រទេសឆ្នាំ២០១៦ជ្រើសរើសដោយវិទ្យុសម្លេងវៀតណាម - ảnh 7
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិមិនបានឈានដល់វគ្គផ្តាច់ព្រ័ត្រការប្រគួតពាន រង្វាន់ជើងឯកបាល់ទាត់អាស៊ី

៨.ក្រុមកីឡាម្ចាស់ផ្ទះវៀតណាមនាំមុខ Asian Beach Games 2016

        ទទួលរៀបចំមហោស្រពកីឡាមានលក្ខណៈអន្តរជាតិនោះ ក្រុមកីឡាវៀតណាម
ដណ្តើមបានជ័យជម្នះនៅមហោស្រពកីឡាឆ្នេរសមុទ្រលើកទី៥ - Asian Beach Games
 ២០១៦ដោយទទួលបានមេដាយគ្រប់ប្រភេទទៅដល់១៣៩គ្រឿង ក្នុងនោះមេដាយ មាសគឺ៥២គ្រឿង។

ព្រឹត្តិការណ៍កីឡាលេចធ្លោបំផុតក្នុងប្រទេសឆ្នាំ២០១៦ជ្រើសរើសដោយវិទ្យុសម្លេងវៀតណាម - ảnh 8
ក្រុមកីឡាម្ចាស់ផ្ទះវៀតណាមនាំមុខ Asian Beach Games 2016

៩. Ly Hoang Nam គូសសញ្ញាថ្មីសម្រាប់វិញ្ញាសារកីឡាវាយកូនបាល់

        Ly Hoang Nam គូសសញ្ញាថ្មីសម្រាប់វិញ្ញាសារកីឡាវាយកូនបាល់ ខណៈដែល
ទទួលបានជ័យជម្នះច្រើនក្នុងតារាងរៀបចំណាត់ថ្នាក់ ATP។ នៅក្នុងស្រុកវិញ  Ly
Hoang Nam ក៏ទទួលបានពានរង្វាន់នៅក្នុងការប្រកួតពានរង្វាន់ជើងឯកនិងពានរង្វាន់
កីឡាវាយកូនបាល់ឆ្នើម។

ព្រឹត្តិការណ៍កីឡាលេចធ្លោបំផុតក្នុងប្រទេសឆ្នាំ២០១៦ជ្រើសរើសដោយវិទ្យុសម្លេងវៀតណាម - ảnh 9
Ly Hoang Nam គូសសញ្ញាថ្មីសម្រាប់វិញ្ញាសារកីឡាវាយកូនបាល់

១០.មហោស្រពកីឡា​Phu Dong ទូទាំងប្រទេសលើកទី៩

        ចូលរួមមហោស្រព Phu Dong ទូទាំងប្រទេសលើកទី៩មានគ្រូបង្វឹក កីឡារ កីឡា
ការិនីរាប់ពាន់នាក់ ដែលបានប្រព្រឹត្តទៅនៅខេត្ត Nghe An និងខេត្ត Thanh Hoa។ ក្រុម
កីឡាទីក្រុងហូជីមិញ ហាណូយនិងទីក្រុង Thanh Hoa ទទួលបានពាន រង្វាន់តាមលំដាប់
ថ្នាក់ទី១ ទី២និងទី៣ផងដែរ៕

ព្រឹត្តិការណ៍កីឡាលេចធ្លោបំផុតក្នុងប្រទេសឆ្នាំ២០១៦ជ្រើសរើសដោយវិទ្យុសម្លេងវៀតណាម - ảnh 10
មហោស្រពកីឡាPhu Dong ទូទាំងប្រទេសលើកទី៩


ប្រតិកម្មទៅវិញ

ផ្សេងៗ