(VOVWORLD) -ព្រឹត្តិការណ៍និងបញ្ហាចំនួន ១០ដែលលេចធ្លោបំផុតក្នុងប្រទេសវៀត ណាមនាឆ្នាំ២០១៧។
១. វៀតណាមទទួលរៀបចំប្រកបដោយជោគជ័យឆ្នាំ APEC ២០១៧
ឆ្នាំ APEC ២០១៧ ក្រោមប្រធានបទ “បង្កើតកម្លាំងចលករថ្មី រួមគ្នាពូនជ្រុំអនា គត” ដោយមានព្រឹត្តិការណ៍ចំនួន២៤៣ដែលបានរៀបចំតាមបណ្តាខេត្ត ក្រុងចំនួន១០ លើទូទាំងប្រទេស ក្នុងនោះ កំពូលគឺសប្តាហ៍ជាន់ខ្ពស់ដែលប្រារពនៅទីក្រុង Da Nang ពីថ្ងៃទី៦ដល់ថ្ងៃទី ១១វិច្ឆិកាឆ្នាំ២០១៧។ ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ វៀតណាមបានម្ចាស់ការសម្របសម្រួលនូវសកម្មភាពទាំងអស់ ដាក់ចេញមតិបញ្ចេញនិងដំណោះស្រាយមាន សារៈសំខាន់ជាច្រើន រួមចំណែកលើកកំពស់ឋានៈនិងកិត្យានុភាពរបស់វៀតណាមក្នុង តំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ក្នុងសប្តាហ៍ជាន់ខ្ពស់ APEC បានប្រព្រឹត្តទៅដំណើរទស្សន កិច្ចទ្វេភាគីមួយចំនួន ក្នុងនោះមានដំណើរទស្សនកិច្ចមានចរិតលក្ខណៈប្រវត្តិ សាស្ត្រ រួមទាំងមានជំនួបចរចា ជួបពិភាក្សាទ្វេភាគីជាច្រើន រវាងថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀត ណាមជាមួយថ្នាក់ដឹកនាំនៃប្រទេសនានានិងខឿនសេដ្ឋកិច្ចរីកចំរើនលើពិភពលោក ផងដែរ។
វៀតណាមទទួលរៀបចំប្រកបដោយជោគជ័យឆ្នាំ APEC២០១៧ |
២.សន្និបាតមជ្ឈឹម៥និង៦បន្តអនុវត្តជាក់ស្តែងរាល់ភារកិច្ចសំ ខាន់ៗ ដែលសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១២ដាក់ចេញ
បណ្តាសេចក្តីសម្រេចចិត្តនៃសន្និបាតមជ្ឈឹមទី៥និងទី៦បានផ្តោតសំខាន់លើ បញ្ហាធំៗរបស់ប្រទេសជាតិ ចាំបាច់ផង និងមានលក្ខណៈយុទ្ធសាស្ត្រយូរអង្វែងទៀត ផង។ នោះគឺធ្វើអោយល្អឥតខ្ចោះនូវយន្តការសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយម បន្ត រៀបចំឡើងវិញ ផ្លាស់ប្តូរនិងលើកកំពស់ប្រសិទ្ធិភាពរបស់សហគ្រាសរដ្ឋ អភិវឌ្ឍន៍ សេដ្ឋកិច្ចឯកជនឲ្យក្លាយទៅជាកម្លាំងចលករសំខាន់នៃខឿនសេដ្ឋកិច្ចទីផ្សារសង្គម និយម លើកកំពស់និងថែទាំសុខភាពប្រជាជននិងបញ្ហាសំ ខាន់ៗមួយចំនួនទៀត។
ទិដ្ឋភាពនៃមហាសន្និបាត |
៣.បក្សនិងរដ្ឋបង្ហាញនូវការប្តេជ្ញាយ៉ាងខ្លាំងក្លាក្នុងកិច្ចការតស៊ូ បង្ការប្រឆាំងអំពើពុក រលួយនិងភាពអសកម្ម
ការប្តេជ្ញាចិត្តនយោបាយយ៉ាងខ្លាំងក្លា ច្បាស់លាស់របស់បក្សនិងរដ្ឋ ដែលអគ្គលេខាបក្សលោក Nguyen Phu Trong ជាប្រមុខ បក្សទាំង មូល ប្រជាជនទាំងមូលនិង កងទ័ពទាំងមូលគាំទ្រជួយជ្រោមជ្រែងជា និច្ច។ ថ្នាក់ដឹកនាំច្រើនរូប រួមទាំងសមាជិក គណៈកម្មាធិការមជ្ឈឹម កា រិយាល័យនយោបាយ គណៈលេខាធិការ ត្រូវផ្តន្ទាទោស ពីបទមានអំពើពុករលួយ ចេតនាបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ រឿងពុករលួយដ៏ស្មុគស្មាញ ជាច្រើនក៏ត្រូវការកាត់ទោសផងដែរ។
ប្រសាសន៍មួយឃ្លារបស់អគ្គលេខាលោក Nguyen Phu Trong ស្តីពីការប្តេជ្ញា បង្ការប្រឆាំងអំពើពុករលួយ “ឡកំពុងក្តៅគឺអុសស្រស់ក៏ត្រូវ ឆេះដែរ” បានក្លាយទៅជា បទបញ្ជាបង្ការប្រឆាំងអំពើពុករលួយនិងភាពអសកម្ម។
បក្សនិងរដ្ឋបង្ហាញនូវការប្តេជ្ញាយ៉ាងខ្លាំងក្លាក្នុងកិច្ចការតស៊ូ បង្ការប្រឆាំងអំពើពុក រលួយនិងភាពអសកម្ម |
៤.វៀតណាមសម្រេចហួសកម្រិតគោលដៅទាំង១៣ដោយរដ្ឋ សភាប្រគល់ GDP ទទួលបាន៦,៨១%
ឆ្នាំ២០១៧ កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិត្រូវបានកែលំអ កាត់បន្ថយការ ពឹងផ្អែកទៅលើការនាំចេញធនធានផលរ៉ែ។ សន្ទស្សន៍ងាយស្រួលក្នុងអាជីវកម្មឆ្នាំ ២០១៧ កើន១៤កម្រិត ឈរចំណាត់ថ្នាក់ ទី៦៨ក្នុងចំណោម១៩០ប្រទេសមានខឿន សេដ្ឋកិច្ចរីកចំរើនលើពិភព លោក។ ការនាំចេញទំនិញទទួលបាន៤០០ពាន់លានដុល្លារ អាមេរិក។ ជញ្ចីងពាណិជ្ជកម្មរបស់វៀតណាមផ្លាស់ប្តូរពីការនាំចូលហួសកម្រិតទៅជា ការនាំចេញហួសកម្រិតវិញ ក្នុងរយៈពេលពីរឆ្នាំបន្តបន្ទាប់ គឺឆ្នាំ២០១៦និង២០១៧។ ជា ពិសេស មានការផ្លាស់ប្តូរជាច្រើន ក្នុងនោះ មានការកសាងយន្តការ ជម្រុញការកែ ទម្រង់បែបបទរដ្ឋបាល ពោលគឺបែបបទរដ្ឋបាលចំនួន៥ពាន់ត្រូវបានកាត់បន្ថយ។
វៀតណាមសម្រេចហួសកម្រិតគោលដៅទាំង១៣ដោយរដ្ឋ សភាប្រគល់ GDP ទទួលបាន៦,៨១% |
៥. រដ្ឋសភាអនុម័តលើគោលការណ៍វិនិយោគខ្សែផ្លូវល្បឿនលឿនជើង-ត្បូង
គម្រោងការកសាងកំណាត់ផ្លូវគោកល្បឿនលឿននៃខ្សែផ្លូវជើង-ត្បូងភាគខាង កើត (វៀតណាម) ដំណាក់កាល២០១៧-២០២០ ដោយចំណាយសរុបជាង១១៨.០០០ ពាន់លានដុង មានប្រវែង ៦៥៤គីឡូ ម៉ែត្រ ឆ្លងកាត់ខេត្តក្រុងចំនួន១៣។ ផ្លូវល្បឿន លឿនជើង-ត្បូង នឹងបង្កើតកម្លាំងចលករថ្មីសំដៅជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ចនិង លើកកំពស់លទ្ធភាពប្រកួតប្រជែង។ គម្រោងការគមនាគមន៍ធំមួយទៀតក៏ត្រូវបានរដ្ឋ សភាអនុម័តនោះគឺកសាងព្រលានយន្តហោះអន្តរជាតិ Long Thanh ដោយមាន ចំណាយសរុបឡើងដល់២៣.០០០ពាន់លាន ដុង។
រដ្ឋសភាអនុម័តលើគោលការណ៍វិនិយោគខ្សែផ្លូវល្បឿនលឿនជើង-ត្បូង |
៦.រៀបចំប្រកបដោយជោគជ័យបណ្តាទិវាបុណ្យសំខាន់ៗរបស់ប្រទេសជាតិ
ឆ្នាំ២០១៧ជាឆ្នាំដែលវៀតណាមរៀបចំសកម្មភាពជាក់ស្តែង ពោរពេញទៅ ដោយអត្ថន័យជាច្រើន ក្នុងនោះមានពិធីរំលឹកខួបលើកទី៧០ នៃទិវាយុទ្ធជនពិការ យុទ្ធ ជនពលី (ថ្ងៃទី២៧កក្កដា១៩៤៧-ថ្ងៃទី២៧ កក្កដាឆ្នាំ២០១៧) រំលឹកខួបលើកទី១០០ នៃ ទិវាបដិវត្តន៍ខែតុលារុស្ស៊ី (ថ្ងៃទី៧វិច្ឆិកា១៩១៧-ថ្ងៃទី៧វិច្ឆិកា២០១៧) រំលឹកខួបលើកទី ៤៥ឆ្នាំនៃជ័យជម្នះ “ហាណូយ-Dien Bien Phu លើអាកាស” (ខែធ្នូឆ្នាំ១៩៧២-ខែធ្នូ២០១៧) ឆ្នាំមិត្តភាពវៀតណាម-កម្ពុជានិងឆ្នាំសាមគ្គីភាព មិត្តភាព វៀតណាម-ឡាវ។
រៀបចំប្រកបដោយជោគជ័យរាល់ពិធីបុណ្យសំខាន់ៗរបស់ប្រទេសជាតិ |
៧.ចម្រៀង Bai Choi និងចម្រៀង Xoan ត្រូវបានរៀបបញ្ចូលក្នុងបញ្ជីរាយនាមបេតិកភណ្ឌវប្បធម៌អរូបី តំណាងមនុស្សលោក
ការដែលមានបន្ថែមសម្បត្តិបេតិកភណ្ឌវប្បធម៌របស់វៀតណាមដែលត្រូវបាន អង្គការ UNESCO ទទួលស្គាល់គឺមានអត្ថន័យសំខាន់ណាស់ រួមចំណែកផ្សព្វផ្សាយ និងអះអាងនូវអត្តសញ្ញាណវប្បធម៌ វៀតណាមជាមួយមិត្តភក្តិអន្តរជាតិ អះអាងនូវការ សន្យារបស់វៀត ណាមចំពោះកិច្ចការអភិរក្សនិងពង្រីកតម្លៃវប្បធម៌ទាំងអស់របស់វៀត ណាមនិងមនុស្សលោក។ ជាពិសេស រួមចំណែកតភ្ជាប់សហគមន៍ លើកស្ទុយការជួប សន្ទនារវាងបុគ្គល សហគមន៍និងបណ្តាជនជាតិដទៃ តាមគោលដៅខ្ពង់ខ្ពស់របស់ UNESCOផងដែរ។
ចម្រៀង Bai Choi និងចម្រៀង Xoan ត្រូវបានរៀបបញ្ចូលក្នុងបញ្ជីរាយនាមបេតិកភណ្ឌវប្បធម៌អរូបី តំណាងមនុស្សលោក |
៨.សកម្មភាពកីឡាក្នុងប្រទេស តំបន់និងអន្តរជាតិ ទទួលបានស្នាដៃខ្ពស់
ក្រុមកីឡាជាតិវៀតណាមដណ្តើមបានមេដាយចំនួន ១៦៩គ្រឿង (ក្នុងនោះមេ ដាយមាសចំនួន៥៩គ្រឿង) ឈរលំដាប់ថ្នាក់ទី៣នៅ SEA Games ២៩ ដែលបានរៀប ចំឡើងនៅទីក្រុង Kuala Lumpur ប្រទេស មាឡេស៊ី។ សម្រេចបានគោលដៅដែល បានដាក់ចេញសម្រាប់វិញ្ញាសារកីឡានៃកម្មវិធីប្រកួត Olympic និង ASEAN Games។ វិញ្ញាសារ អត្តពលកម្មវៀតណាមទទួលបានមេដាយមាសចំនួន១៧ គ្រឿងនៅ SEA Games ២៩។
កីឡាករ កីឡាការិនីវៀតណាមប្រកួតប្រកបដោយជោគជ័យ ដោយដណ្តើមបាន មេដាយចំនួន៤០គ្រឿង ក្នុងនោះមេដាយមាស គឺ១៣គ្រឿង ឈរលំដាប់ថ្នាក់ទី៩នៃ មហោស្រពកីឡាក្នុងផ្ទះនិងក្បាច់គុនអាស៊ី (AIMAG ៥) ដែលបានរៀបចំនៅទីក្រុង Ashgabat ប្រទេស Turkmenistan។
សកម្មភាពកីឡាក្នុងប្រទេស តំបន់និងអន្តរជាតិ ទទួលបានស្នាដៃខ្ពស់ |
៩.ទឹកជំនន់និងព្យុះខ្លាំងមិនដែលមានបណ្តាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរពីភាគខាងជើង ទៅដល់ភាគខាងត្បូងវៀតណាម
ខ្យល់ព្យុះបោកបក់ជាបន្តបន្ទាប់ ភ្លៀងធ្លាក់រាយប៉ាយពីខែសីហាដល់ខែវិច្ឆិការ បណ្តាលទឹកជំនន់ ការរអិលបាក់ដី បាក់ភ្នំយ៉ាងខ្លាំងនៅតំបន់ពាយ័ព្យនិងភាគកណ្តាល វៀតណាម។ ដំណាច់ឆ្នាំ២០១៧ ព្យុះ លេខ១៥និង១៦ដោយទឹកភ្លៀងធ្លាក់ខ្លាំងបាន បោសបក់តាមតំបន់ឆ្នេរសមុទ្រនិងខេត្តភាគខាងត្បូងមួយចំនួន។ យោងតាមស្ថិតិ ក្នុង ឆ្នាំ ២០១៧ គ្រោះធម្មជាតិ ព្យុះ ទឹកជំនន់បានឆក់យកអាយុជីវិតរបស់មនុស្សជាង ៣០០ នាក់ ផ្ទៃដីដាំដុះនិងវារីវប្បកម្ម ត្រូវរង់ការខូចខាតយ៉ាងធ្ងន់ធ្ងរ សំណងហេដ្ឋារច នាសម្ព័ន្ធនិងផ្ទះសម្បែងរបស់ប្រជាជនត្រូវបំផ្លាញ។ ការខូចខាតឡើងទៅដល់រាប់ពាន់លាន ដុង។
ទឹកជំនន់និងព្យុះខ្លាំងមិនដែលមានបណ្តាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរពីភាគខាងជើង ទៅដល់ភាគខាងត្បូងវៀតណាម |
១០. បង្ហាញកំហុសក្នុងការកសាងការគ្រប់គ្រងនិងធ្វើអាជីវកម្មចរាចរណ៍ BOT ហើយ គ្រោះថ្នាក់ចរាចរណ៍មិនត្រូវបានកាត់បន្ថយទេ៕