ភាពតានតឹងថ្មីក្នុងទំនាក់ទំនងរវាងរុស្ស៊ីនិង EU

ភាពតានតឹងថ្មីក្នុងទំនាក់ទំនងរវាងរុស្ស៊ីនិង EU - ảnh 1
កាំជណ្ដើរតានតឹងថ្មីក្នុងទំនាក់ទំនងរវាងរុស្ស៊ីនិង EU (AFP)


        Vovworld-ឆ្លើយសម្ភាសរបស់កាសែត Welt am Sonntag របស់អាល្លឺម៉ង់ ប្រធាន
គណៈកម្មការអឺរ៉ុប​(EC) លោក Jean Claude Juncker បានឲ្យដឹងថា កំលាំង​នេះនឹង
ជួយ EU សហការល្អជាងអំពីគោលនយោបាយកិច្ចការបរទេសនិង​ការពារជាតិនិង
ដើម្បីការទទួលខុសត្រូវរួមរបស់ទ្វីបអឺរ៉ុបចំពោះទូទាំងពិភព​លោក។​ កងទ័ពទ្វីបអឺរ៉ុប
ឯកភាពនឹងពង្រឹងគោលនយោបាយរបស់ EU អំពី​សន្តិសុខ​ក្នុងកាលៈទេសៈប្រព្រឹត្ត
ទៅវិបត្តិដូចជាវិបត្តិនៅអ៊ុយក្រែន។

        បន្ទាប់ពីសង្គ្រាមលោកលើកទី២ អំឡុងទសវត្សទី៥០នៃសតវត្សមុន អាល្លឺម៉ង់
បារាំងនិងអ៊ីតាលីនិងប្រទេសក្នុងសម្ព័ន្ធភាពគយ Benelux ចង់បង្កើតសហគមន៍​
ការពារជាតិទ្វីបអឺរ៉ុប។ ប៉ុន្តែការផ្ដើមគំនិតនេះត្រូវបែកបាក់ដោយមិនឆ្លងផុត​ពី​របង
នៅរដ្ឋសភាបារាំង។ នាឆ្នាំ២០០៤ EU បានសំរេចចិត្តបង្កើត​កំលាំងយោធាមួយរវាង
បណ្ដាប្រទេសជាសមាជិកដើម្បីត្រៀមខ្លួនជាស្រេច​ធ្វើអន្តរាគមន៍ក្នុងដំបន់វិបត្តិ ប៉ុន្តែ
កំលាំងនេះមិនដែលបានដាក់ពង្រាយឡើយ។

កំលាំងកងទ័ពរួមគឺជាទស្សនៈវិស័យយថាទស្សន៍របស់ទ្វីបអឺរ៉ុបខណៈឱកាស
មកដល់

        តាមប្រធាន EC ថា រូបភាព EU ត្រូវថយចុះលើវិស័យកិច្ចការបរទេស ហាក់ដូចជា
EU មិនធានាបានការទទួលខុសត្រូវរបស់ខ្លួនយ៉ាងម៉ត់ចត់ឡើយ។ ជាង​នេះទៅទៀត
កំលាំងកងទ័ពរួមរបស់ EU បានធ្វើឲ្យពិភពលោកឃើញថានឹងគ្មាន​ពេល​ណាកើតមាន
ឡើងសង្គ្រាមរវាងប្រទេសជាសមាជិក នឹងកើតមានឡើងជួយឲ្យការចំណាយ​ថវិការ​រដ្ឋ
សំរាប់កងទ័ពប្រកបដោយប្រសិទ្ធភាពជាងនិងប្រទេសជាសមាជិកទាំង២៨​ក្នុងប្លុកនឹង
ក្លាយទៅជាឯកភាពជាងទៀត។ លោក Juncker ក៏អះអាងដែរថា ដោយ​ការសំរេចចិត្ត
បង្កើតកំលាំងកងទ័ពរួម EU នឹងផ្ញើរជូនដល់រុស្ស៊ីសារមួយថា ប្រទេស​ជាសមាជិកគោរព
ការការពារផលប្រយោជន៍របស់ EU។

បណ្ដាលការបែកបាក់ផ្ទៃក្នុងបង្កើនការខ្វែងគំនិត

        ប្រសិទ្ធភាពជាក់ស្ដែងពីគោលគំនិតបង្កើតកងទ័ពរួមមិនទាន់ដល់ទីណា​ឡើយ ប៉ុន្តែ
សំណើររបស់ប្រធាន EC ជួបនឹងប្រតិកម្មបញ្ច្រាស់គ្នាភ្លាមមួយ​រំពេក​មុនបង្អស់គឺផ្ទៃក្នុង
EU នាថ្ងៃទី៩មិនា អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel និងរដ្ឋមន្ត្រីការបរទេស
លោក Frank Walter Steinmeier បានសម្ដែង​ការ​គាំទ្រការផ្ដើមគំនិតរបស់ប្រធាន EC។ អធិការបតីអាល្លឺម៉ង់បានចាត់ទុកថា ជា​សារវន្ត កិច្ចសហប្រតិបត្តិការយោធាស៊ីជម្រៅនៅ
ទ្វីបអឺរ៉ុបជាប្រការគួរតែធ្វើ​សំដៅ​ទប់ទល់នឹងការសាកល្បងសកលខណៈដែលត្រូវមាន
ចម្លើយរួមរបស់​ប្លុក។

        ប្រសិនបើមជ្ឈដ្ឋានអ្នកនយោបាយអាល្លឺម៉ង់ស្រុះចិត្តគំនិតជាមួយសំណើរ​របស់
ប្រធាន EC នោះ ទស្សនៈរបស់លោក Juncker ជួបនឹងការប្រឆាំង​ជំទាស់​របស់សមាជិក
មួយចំនួនរបស់ទ្វីបអឺរ៉ុប ពិសេសគឺបារាំងនិងអង់គ្លេស។​ ប្រទេស​ទាំងពីរនេះប្រុងប្រយ័ត្ន
ជាមួយការប្រគល់តួនាទីដ៏ធំធេងជាងសំរាប់ EU ពីព្រោះ​ប្រការនេះអាចធ្វើឲ្យខ្សោយនិង
ធ្វើឲ្យសម្ព័ន្ធភាពយោធានអាតឡង់ទីកខាងជើង (NATO) ត្រូវចេញទៅខាងក្រៅ។ ក្រៅពី
នោះអង់គ្លេសចាត់ទុកថា នេះជាគោល​គំនិត​គ្មានយថាទស្សន៍ឡើយ ពីព្រោះអង់គ្លេសមិន
ទាន់មានគំនិតចូលរួមសម្ព័ន្ធ​ភាព​​យោធានេះទេ។ ខណៈពេលនោះ លោក Jonathan Steele
អ្នកជំនាញការ​បញ្ហាអន្តរជាតិរបស់ទស្សនាវត្តីអ្នកការពារ(អង់គ្លេស) បានចាត់ទុកថា EU
ត្រូវ​ប្រុងប្រយ័ត្នខណៈនាំចេញការផ្ដើមគំនិតបណ្ដាលការខូចខាតដល់ទំនាក់ទំនងជាមួយរុស្ស៊ីខណៈដែលនាបច្ចុប្បន្នវិធានការដាក់ទណ្ឌកម្មរបស់ EU ទៅលើ​រុស្ស៊ី​កំពុងមាន
ឥទ្ធិពលបញ្ច្រាស់ទៅលើខឿនសេដ្ឋកិច្ចខ្សោយក្នុង EU។

        លើជ្រុងជ្រោយអន្តរជាតិ មិនអាចលើកលែងប្រតិកម្មរបស់រុស្ស៊ីឡើយ។ ព្រឹទ្ធ​សមាជិក
ជាន់ខ្ពស់រុស្ស៊ីលោក Leonid Slutsky បានចាត់ទុកថា EU កំពុង​យល់ច្រឡំអំពីរុស្ស៊ី។ លោក
បានសសេរលើបណ្ដាញ Twitter របស់ខ្លួនថា ច្បាប់​យល់ច្រឡំរបស់ទ្វីបអឺរ៉ុបគឺចង់បង្កើត
កំលាំងកងទ័ពឯកភាពដើម្បីតុល្យភាពជា​មួយរុស្ស៊ី ជាប្រទេសដែលគ្មានគំនិតឈានទៅ
សង្គ្រាមជាមួយប្រទេសណាមួយ​ឡើយ។ សមាជិកគណៈកម្មាធិការការពារជាតិឌុយម៉ា
ជាតិរុស្ស៊ីលោក Franz Klintsevich បានចាត់ទុកថា ប្រសិនបើកងទ័ពរួមរបស់សហភាព
អឺរ៉ុបបានបង្កើត​នោះ អាចក្លាយទៅជាអំពើរបង្ករឿងហេតុ។

ក្នុងកាលៈទេសៈរុស្ស៊ីនិងភាគីទាក់ទិននានាមិនទាន់រកឃើញវិធានការដោះស្រាយវិបត្តិ
នៅអ៊ុយក្រែននោះ ការដែល EU បង្កើនបទដាក់ទណ្ឌកម្មទៅលើ​រុស្ស៊ី នាពេលថ្មីៗនេះគឺការ
អំពាវនាវបង្កើតកងទ័ពរួមរបស់ EU កាន់តែបាន​បណ្ដាលការខូចខាតទៅលើទំនាក់ទំនង
រវាង EU និងរុស្ស៊ី។ ប្រការនេះច្បាស់​ថា​គ្មានប្រយោជន៍សំរាប់ភាគីណាមួយឡើយនិងធ្វើ
ឲ្យការខ្វែងគំនិតនាបច្ចុប្បន្ន​រវាងរុស្ស៊ីនិង EU កាន់តែពិបាកដោះស្រាយជាងទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ