មហាជ័យជំនះនិទាឃៈរដូវ១៩៧៥និងសិល្បៈពង្រីកកម្លាំងពលំទូទៅ

(VOVworld)-ក្រឡែកមើលឡើងវិញលើវមហាជ័យជំនះនិទាឃៈរដូវ១៩៧៥ អតីត
យុទ្ធជន អ្នកវិទ្យាសាស្រ្ត អ្នកស្រាវជ្រាវអំពីប្រវត្តិសាស្រ្តជាច្រើនរបស់វៀតណាម
បានបន្តអះអាងថា ជ័យជំនះនេះជាលទ្ធផលនៃសិល្បៈយោធាវៀតណាម ក្នុងនោះ សំខាន់បំផុតគឺឆ្លៀតយកបានឱកាស ដើម្បីនាំចេញសេចក្តីសម្រេចចិត្ត នយោបាយ
ទាន់ពេលវេលា ។ ជាងនេះទៅទៀត គឺសិល្បៈតស៊ូរបស់ប្រជាជនវៀតណាម
ទាំងមូល។

មហាជ័យជំនះនិទាឃៈរដូវ១៩៧៥និងសិល្បៈពង្រីកកម្លាំងពលំទូទៅ - ảnh 1
លោក Le Duc Tho រួមជាមួយថ្នាក់ដឹកនាំការិយាល័យ
នយោបាយបញ្ជាណែនាំផ្ទាល់យុទ្ធនាការរំដោះភាគខាងត្បូង
វៀតណាម (រូបថតៈ ឯកសារ)

        យោងទៅតាមស្ថានភាពជាក់ស្តែងនៅភាគខាងត្បូងវៀតណាម ក្រោយ
កិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៧៣ និងការត្រៀមកងកម្លាំងសម្រាប់ការប្រយុទ្ធ
គឺធំៗ នាថ្ងៃទី៤មិនាឆ្នាំ១៩៧៥ កងទ័ពនិងប្រជាជនវៀតណាមបានអនុវត្តយុទ្ធ
នាការ Tay Nguyen ចាប់ផ្តើមឲ្យយុទ្ធសាស្រ្តនិទាឃៈរដូវ ១៩៧៥ នៅទូទាំងភាគ
ខាងត្បូងនិង ទទួលបានជ័យជំនះយ៉ាងឆាប់រហ័ស។ ខណៈដែលយុទ្ធនាការនេះ
កំពុងប្រព្រឹត្ត​ទៅ ការិយាល័យនយោបាយបានបើកកិច្ចប្រជុំ​ បញ្ជាណែនាំថា
ជម្រុញខ្លាំងល្បឿន និងប្តេជ្ញារំដោះភាគខាងត្បូងវៀតណាមមុននឹងរដូវវស្សាឆ្នាំ
១៩៧៥។

        ក្តាប់ជាប់ឱកាសយុទ្ធសាស្រ្ត

        បន្ទាប់ពីយុទ្ធនាការ Tay Nguyen យុទ្ធនាការរំដោះទីក្រុង Hue –Da Nang
ក៏ទទួលបាន ជ័យជំនះទាំងស្រុងនាប៉ុន្មានថ្ងៃចុងខែមិនាឆ្នាំ១៩៧៥ដែរ។ បណ្តា
អង្គភាព កម្លាំងប្រជាជនទាំងមូលនិងកងទ័ពទាំងមូល បានក្តាប់ជាប់សតិ
អារម្មណ៍បញ្ជាណែនាំរបស់ការិយាល័យនយោបាយ គឺ “ក្តាប់ជាប់ឱកាសយុទ្ធ
សាស្រ្តថែមទៀត ពោលគឺ លឿន  ខ្លាំងមោះមុត និងទទួលជ័យជំនះជាពិត
ប្រាកដ”។ ឧត្តមសេនីយ៍ទោ Vo Van Tuan អគ្គសេនាធិការរងកងទ័ពប្រជាជន
វៀតណាមបានឲ្យដឹងថា៖

        “នេះជាការវាយតម្លៃឈ្លាសវៃ បន្ទាន់របស់បក្ស របស់ការិយាល័យនយោ
បាយ របស់អគ្គបញ្ជាការដ្ឋាន។ ដោយហេតុនេះ ក្នុងសារទូរលេខរបស់នាយ
ឧត្តមសេនីយ៍ Vo Nguyen Giap មានពាក្យថា លឿន លឿន ថែមទៀត ខ្លាំង មោះមុតនិងខ្លាំងមោះមុតថែមទៀត។  នេះជាឱកាស យើងឈានទៅមុខ”។

មហាជ័យជំនះនិទាឃៈរដូវ១៩៧៥និងសិល្បៈពង្រីកកម្លាំងពលំទូទៅ - ảnh 2
សាស្រ្តារចា្យរង បណ្ឌិត Nguyen Trong Phuc

        ពេលនោះ កងទ័ពនិងប្រជាជនវៀតណាម មានកងកម្លាំងខ្លាំងមាំមួន រួមមានកងពូលសំខាន់ៗ កម្លាំងប្រដាប់អាវុធតំបន់ និងកម្លាំងនយោបាយមហា
ជនដ៏ ខ្លាំងក្លា។ស្តីពីកម្លាំងពលំនេះ សាស្រ្តារចា្យរង បណ្ឌិត Nguyen Trong Phuc អតីតប្រធានវិទ្យាស្ថានប្រវត្តិសាស្រ្តបក្សបានសង្កត់ធ្ងន់ថា៖

        “ការពង្រីកកម្លាំងពលំទូទៅនេះ ជាលក្ខណៈវិសេសវិសាលនៃការតស៊ូ ប្រយុទ្ធរបស់ប្រជាជនវៀតណាម។ ប្រការនេះ បានបង្កើតកម្លាំងពលំទាំងខាង
នយោបាយ យោធា តស៊ូការទូតផង​ប្រយុទ្ធផង ចរចារផង  ប្រមូលផ្តុំកម្លាំង
របស់មហាជននិងការ ជួយឧបត្ថម្ភពីភាគខាងជើងទៀតផង”។

        សិល្បៈពង្រីកកម្លាំងពលំទូទៅ

        បំណងប្រាថ្នាដ៏ប្តូរផ្តាច់ឆ្ពោះទៅសន្តិភាពឯករាជ្យនិងឯករាជ្យប្រទេស
ជាតិរបស់ជនជាតិទាំងមូល បានបង្កើតឡើងកម្លាំងសាមគ្គីជាតិរបស់វៀតណាម
ក្នុងការក្រោកឈរឡើង នានិទាឃៈរដូវឆ្នាំ១៩៧៥។ ប្រជាជាតិវៀតណាមដណ្តើម
បានជ័យជំនះជាជំហាន ៗ ហើយចុងក្រោយគឺជ័យជំនះនៃការក្រោកឈរឡើង
រំដោះភាគខាងត្បូងវៀត ណាម។ សាស្រ្តាចារ្យ បណ្ឌិត Dinh Xuan Dung អតីត
យុទ្ធជនដែលចូលរួមយុទ្ធនាការនេះឲ្យដឹងថា៖

        “សត្រូវស្មានថា វៀតណាមគ្មានអ្វីសោះ គ្មានកម្លាំងដើម្បីរំដោះភាគខាង
ត្បូង។ ប៉ុន្តែ ដូចជាកម្លាំងមហាអស្ចារ្យមួយ រថគ្រោះ ពាសដែក និង កងពលជា
ច្រើនធ្វើដំណើរពី TayNguyen ខេត្ត Quang Tri និងពីភាគខាងត្បូងមកក្នុងពេល
វេលាដ៏ខ្លីបានរំដោះភាគខាងត្បូងទាំងស្រុង”។

        ក្នុងការវាយប្រយុទ្ធនេះ កងទ័ពប្រជាជនវៀតណាមពង្រីកបានការជួយ
ឧបត្ថម្ភពីមហាជន និងយុវជនស្មគ្រចិត្ត ។ ការវាយប្រហារដូចព្យុៈរបស់ បណ្តា
កងពលធំៗ បានបន្តកម្លាំងឲ្យចលនាក្រោកឈរឡើងរបស់មហាជន ឈាន
ទៅការកំទិចខ្លាំងសរត្រូវ ដណ្តើមរដ្ឋអំណាចយ៉ាងឆាប់ៗ។

        ការវាយប្រហារនិងការការក្រោកឈរឡើងនិទាឃៈរដូវ១៩៧៥ បានប្រព្រឹត្ត
ទៅក្នុងរយៈពេល៥៥យប់ថ្ងៃ។ យុទ្ធនាការនេះ មានកំពស់ទាំងខាងយោធាផង
និងនយោបាយផង ហើយ ទទួលជ័យជំនះក្នុងរយៈពេលខ្លី។ ទាំងអស់នេះ បានសម្តែងនូវការឈ្លាសវៃ សិល្បៈដឹកនាំដ៏ឆ្នើមរបស់បក្សកុម្មនិស្តវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ