រកឡើងវិញនូវតំលៃពិតសំរាប់ទីផ្សាមួលប័ត្រ។

ឆ្នាំ​២០១២​ រួមជាមួយ​ការរៀបចំឡើងវីញ រចនាសំព័ន្ធអង្គភាពអាជីវកម្ម
រដ្ឋ​​នឹងធនាគារ វៀតណាមក៏មានផែនការកែទម្រង់ទីផ្សារមូលប័ត្រយ៉ាង
ខ្លាំងក្លាដែរ។​នេះត្រូវបានចាត់ទុកជាចំណែកសំខាន់១របស់ទីផ្សាហិរញ្ញវត្ថុ​
ក្នុងការបំផុសប្រភពទុនសំរាប់ការអភិវឌ្ឌ្យប្រទេសជាតិ។

        គណះកម្មាការមូលប័ត្ររដ្ឋ​ បានជ្រើសរើសឆ្នាំ ២០១២​ធ្វើជាឆ្នាំរៀបចំ

ឡើងវិញទីផ្សារមូលប័ត្រ ហើយបានដាក់ជូនរដ្ឋាភិបាលនូវគំរោងការណ៏

រៀបចំឡើងវិញទីផ្សារ។ តាមបណ្តាអ្នកជំនាញការ​ថា៖នេះជាការងារ

ចាំបាច់១។ក្នុងរយះពេលជាង១១ឆ្នាំធ្វើសកម្មភាព ទីផ្សារមូលប័ត្រ​ វៀត
ណាម​បានបំផុសទឹកប្រាក់ចំនួន ​​400​ លានលាន​ដុង។ពីនោះជួយដល់
បណ្តាអង្គភាពអាជីវកម្ម​ធ្វើសកម្មភាពប្រកបដោយមានប្រសិទ្ធភាព។​  
ក៏ប៉ុន្តែ​ក្នុងរយះពេលប៉ុន្មានឆ្នាំថ្មីៗនេះ ទីផ្សារមូលប័ត្រវៀតណាមមានសញ្ញា
បាត់តុល្យភាព។គិតមកដល់ចុងឆ្នាំ​២០១១ សន្ទស្សលើទីផ្សារគឺ VN – Index
ថយចុះ​២៥%​បើប្រៀបទៅនឹងឆ្នាំ​២០១០​។​​ការថយចុះយ៉ាងខ្លាំង​របស់ទីផ្សារ
មូលប័ត្រនេះ​ ១ចំណែក​នេះគឺដោយសារសភាពការណ៏សេដ្ឋកិច្ចពិភពលោក
ជួបការលំបាក​។ ក៏ប៉ុន្តែភាគច្រើនគឺដោយសារបណ្តាបញ្ហានៅខាងក្នុងទីផ្សារ​
ក្នុង​ប្រទេសដែលតាមបណ្តាអ្នកជំនាញការ​ថា៖បើមិនដោះ​ស្រាយឆាប់ៗ​នឹងពិបាកទាញទំនុកទុកចិត្តរបស់បណ្តាវិនិយោគិនមកវិញបានឡើយ។នា
ឆ្នាំ​២០០0 នៅទូទាំងប្រទេសវៀតណាមមាន​តែក្រុមហ៊ុនមូល​ប័ត្រចំនូន៦និង
មានតែក្រុមហ៊ុន​២ចុះឈ្មោះចូលរួមទីផ្សារមូល​ប័ត្រ​ប៉ុណ្ណោះ​ប៉ុន្តែរហូតមក​​ដល់ពេលនេះនៅទីផ្សារបានមានការចូលរូមរបស់ក្រុមហ៊ុន​
មូល​ប័ត្រចំនូន១០៥។ក្នុងនោះក្រុមហ៊ុនជាច្រើនមានទ្រង់ទ្រាយតូចសមត្ថភាព
ហិរញ្ញវត្ថុខ្សោយមិនធានាបានប្រសឹទ្ឋភាពធ្វើសកម្មភាព។តាមបណ្តាអ្នកជំនាញការថា:គប្បីជ្រើសរើស​​ក្រុមហ៊ុនមូល​ប័ត្រ​ពី២០ដល់​៣០អោយគង់វង្សលើទីផ្សារដោយមាន មុខងារធ្វើសកម្មភាព​ដ៍ច្បាស់លាស់និងជូនដំណឹងមានលក្ខណចំហរនិងតម្លាភាព។
អគ្គលេខាធិការសម្ព័ន្ឋសមាគមអាជីវកម្មមូល​ប័ត្រវៀតណាម លោក 
Nguyen Thanh Ky ចាត់ទុកថា​:​ “  អាចនិយាយបានថា:ក្នុងរយះពេល
កន្លងទៅទីផ្សារ
មូល​ប័ត្រវៀតណាមមានការទ្រេកទ្រោតនិងបញ្ហា
ជាច្រើន​ក្នុងការងារកំណត់បទដ្ឋាន​របាយការណ៍ពត៏-មាន។ប្រការនេះនាំមកស្ថានភាពខ្វះចរិតលក្ខណះបើកចំហរតម្លាភាព
និងមិន
ទាន់ពេល វេលា   “។

រួមជាមួយនោះការចុះបញ្ជីលើទីផ្សារមូល​ប័ត្ររបស់បណ្តាអង្គភាព​អាជីវកម្មនាពេលកន្លងទៅពុំទាន់ទទូលបានប្រសឹទ្ឋភាពនៅ​ឡើយ។
ពុំនោះសោត ក្រុមហ៊ុនជាច្រើនសូមលុបចោលការចុះឈ្មោះ​ដើម្បី
សង្គ្រោះតំលៃភាគហ៊ុនដែលកំពុងត្រូវធ្លាក់ចុះយ៉ាងខ្លាំង។ អ្នកជំនាញ
ការ​វិភាគ​នៃក្រុមហ៊ុន​មូលប័ត្រ​ Habubank  Do Bao Ngoc ឲ្យដឹងថា៖​​មាន​ការពិតជាក់ស្តែង១គឺតំលៃភាគហ៊ុន​របស់ក្រុមហ៊ុនជាច្រើន​ថយចុះ
ក្រោមតំលៃបញ្ជី។​អង្គភាពអាជីវកម្មជាច្រើនចាត់ទុកថា៖ តំលៃ
ភាគហ៊ុន​លើទីផ្សារ​នាសព្វថ្ងៃទាបជាងតំលៃពិតរបស់អង្គភាព
អាជីវកម្មយ៉ាង
ច្រើន។ដោយមានគំនិតគិតគូរដូច្នេះ​អង្គភាពអាជីវកម្ម
បានពិនិត្យឃើញថា៖​ការចុះឈ្មោះលើផ្សារមូលប័ត្រនាសព្វថ្ងៃ​ចំពោះ
គេ​គឺជាទណ្ឌកម្ម​១​ ក្នុងពេល
ដែលគេកំពុងធ្វើអាជីវកម្មរកស៊ី​ល្អ។

នៅចំពោះមុខស្ថានភាពស្រុតចុះ​របស់ទីផ្សារមូលប័ត្រគណះកម្មាការ

មូលប័ត្ររដ្ឋ​ បានកសាងគំរោងការណ៏រៀបចំឡើងវិញទីផ្សារមូលប័ត្រ​ដែលគ្រោង

អនុវត្តចាប់ពីថ្ងៃទី​១​មេសាឆ្នាំនេះ។​គំរោងការណ៏នឹងត្រូវបានអនុវត្ត ក្នុងដំណាក់

កាលចំនួន២ គឺពីឆ្នាំ​២០១២​ដល់ឆ្នាំ​២០១៣ នឹង​ពីឆ្នាំ​២០១៣​ដល់ឆ្នាំ​២០១៥។​ដើម្បីធានាឲ្យដំណើរការនេះទទួលជោគជ័យ​ អ្នកជំនាញការ​ជាច្រើនចាត់ទុក

ថា៖​ត្រូវការអនុវត្តទាំងវិធានការណ៏សេដ្ឋកិច្ចនឹងរដ្ឋបាល​ក្នុងនោះសំខាន់គឺ

ដំណោះស្រាយសេដ្ឋកិច្ច​។​ទោះបីជាលំបាក់ក៏ដោយ​ ក៏ប៉ុន្តែ ការរៀបចំឡើងវិញ

រចនាសំព័ន្ធ​ទីផ្សារមូលប័ត្រ​ គឺជាតំរូវការចាំបាច់១​សំដៅ​លើកទិផ្សារសំខាន់នេះ

ងើបឡើងវិញជួយឧបត្ថម្ភប្រកបដោយមានប្រសិទ្ថភាពដល់ការអភិវឌ្ឌ្យប្រទេស

ជាតិ​ក្នុងឆ្នាំ​២០១២៕


ប្រតិកម្មទៅវិញ

ផ្សេងៗ