រដ្ឋសភាបើកកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ៖ ភាពបត់បែន ទំនើប និង​ចាក់​គ្រឹះ​សម្រាប់ការផ្លាស់ប្ដូរថ្មី

(VOVWORLD) - នាថ្ងៃទី ២៥ ខែឧសភា សម័យប្រជុំលើកទី ៩ រដ្ឋសភាវៀតណាមនីតិកាលពី ១៤ បានឈានចូលសប្តាហ៍ធ្វើការទី ២ ហើយ។ របៀបនៃការប្រជុំតាមរយៈប្រព័ន្ធវីដេអូបន្តត្រូវបានអនុវត្តន៍ពេញមួយសប្តាហ៍ធ្វើការ។ នេះគឺជាលើកដំបូងហើយ ក្នុងរយៈពេល ជាង ៧០ ឆ្នាំ កន្លងទៅ ដែលរដ្ឋសភាវៀតណាមបានបើកកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូជាច្រើនថ្ងៃយ៉ាងដូច្នេះ។ 
រដ្ឋសភាបើកកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ៖ ភាពបត់បែន ទំនើប និង​ចាក់​គ្រឹះ​សម្រាប់ការផ្លាស់ប្ដូរថ្មី - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូរបស់រដ្ឋសភាវៀតណាម (រូបថត៖ quochoi.vn)

របៀបនៃកិច្ចប្រជុំនេះមិនត្រឹមជាការបន្សាំនឹងស្ថានភាពនៃជំងឺរាតត្បាត COVID – 19 ប៉ុណ្ណោះទេ ថែមទាំងចាក់គ្រឹះសម្រាប់ជំហានផ្លាស់ប្ដូរថ្មីក្នុងសកម្មភាពរបស់រដ្ឋសភាក្នុងសករាជ ៤.០ នេះផងដែរ។

របៀបប្រជុំតាមរយៈប្រព័ន្ធវីដេអូ ត្រូវបានរដ្ឋសភា អនុវត្តន៍ក្នុងរយៈពេល ២ សប្តាហ៍ធ្វើការដើមដំបូង នៃសម័យប្រជុំលើកទី៩ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ (ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៩ ខែឧសភា)។ សម័យប្រជុំនេះត្រូវបាន ផ្សាយចេញពីវិមានរដ្ឋសភា (នៃទីក្រុងហាណូយ) ទៅកាន់ខេត្ត ក្រុង ទាំង ៦៣ ចំណុះមជ្ឈឹម។ នេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលរដ្ឋសភាបានបើកកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ ហើយរដ្ឋសភាវៀតណាមក៏ជាសភាដើមដំបូង នៅលើពិភពលោក ដែលបានអនុវត្តន៍តាមទម្រង់បែបនេះនេះផងដែរ។

បើកកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ៖ សមស្របនឹងបរិបទជាក់ស្ដែង

ពិតណាស់ថា ក្នុងរយៈពេលកន្លងទៅ ជំងឺរាតត្បាត COVID – 19 បានផ្លាស់ប្តូរបញ្ហាជាច្រើនក្នុងជីវភាពរស់នៅ សេដ្ឋកិច្ច សង្គមក្នុងប្រទេស ដែលក្នុងនោះមានកិច្ចប្រជុំរដ្ឋសភាផងដែរ។ ការជ្រើសរើសរបៀបប្រជុំតាមរយៈប្រព័ន្ធវីដេអូចំពោះជុំទី ១ នៃសម័យប្រជុំលើកទី ៩ រដ្ឋសភានីតិកាលទី ១៤ ត្រូវបានវាយតម្លៃថាសមស្រប ខណៈដែលសង្គមទាំងមូលនៅតែស្ថិតក្នុងដំណាក់កាលបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID – 19។ ក្នុងសស័យបើកកិច្ចប្រជុំលើកទី ៩ រដ្ឋសភានីតិកាលទី ១៤ (ថ្ងៃទី ២០ ខែឧសភា) ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអះអាងថា៖

“ការផ្លាស់ប្ដូរថ្មីវិធីសាស្រ្តនៃសម័យប្រជុំលើកនេះបានសរឲ្យឃើញថា រដ្ឋសភាតែងតែមានការផ្លាស់ប្ដូរជានិច្ច ពោលគឺអាច បត់បែនតាមកាលៈទេសៈដោយអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ឲ្យស្របតាមស្ថានភាពសេដ្ឋកិច្ច សង្គម ដើម្បីផលប្រយោជន៍របស់ប្រជាជនផងដែរ“។

ជាក់ស្ដែង ក្រោយរយៈពេលបើកកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូជាបន្តបន្ទាប់មក សញ្ញាវិជ្ជមានជាច្រើនត្រូវបានកត់សម្គាល់ ដូចជាសមាជិកសភានៅតាមខេត្ត ក្រុងទាំង ៦៣ បានចុះឈ្មោះថ្លែងមតិយោបល់ ជជែកវែកញែកដូចទៅនឹងមស័យប្រជុំមុនៗ។ បញ្ជីចុះឈ្មោះថ្លែងមតិត្រូវបានធ្វើបច្ចុប្បន្នភាពទៅក្នុងប្រព័ន្ធប្រតិបត្តិរបស់គណៈអធិបតី ហើយត្រូវបានបង្ហាញនៅលើអេក្រង់ក្នុងសាលប្រជុំ Dien Hong។ លោកស្រី Chau Quynh Dao សមាជិការសភា ខេត្ត Kien Giang បានវាយតម្លៃថា៖

“ការចុះឈ្មោះថ្លែងមតិ ឬជជែកវែកញែកពិតជាបានបើកចំហ ប្រកបដោយតម្លាភាព ទាន់ពេលវេលា ហើយមិនប៉ះពាល់ដល់ពេលវេលាឡើយ។ ប្រជុំតាមរយៈប្រព័ន្ធវិដេអូនេះក៏ធានាបានគុណភាពច្បាស់លាស់ផងដែរ“។

ក្រៅពីនេះ ការផ្ដល់ព័ត៌មានដល់សមាជិកសភាត្រូវបានធានាអនុវត្តន៍តាមរយៈកម្មវិធីផ្នែកទន់។ សមាជិកសភាអាចប្រើប្រាស់កម្មវិធីរបស់រដ្ឋសភា ដើម្បីពិនិត្យឯកសារ ឬបណ្ណាល័យឌីជីថល ដើម្បីស្វែងរក និងប្រើប្រាស់ឯកសារយោងនៃសម័យប្រជុំលើកទី ៩ ។ លោក Nguyen Duy Huu សមាជិកសភាខេត្ត  Dak Lak បានចែករំលែកថា៖

“យើងខ្ញុំមានអារម្មណ៍ពេញចិត្តចំពោះគុណភាពនៃប្រព័ន្ធវីដេអូនេះ ព្រោះថាវាបានឆ្លើយតបនឹងរាល់តម្រូវការរបស់សមាជិកសភា។ ដោយអនុវត្តន៍ទម្រង់នេះ រដ្ឋសភាបានបោះជំហានដ៏វែងក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដើម្បីបម្រើសម័យប្រជុំនានា“។

រដ្ឋសភាបើកកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ៖ ភាពបត់បែន ទំនើប និង​ចាក់​គ្រឹះ​សម្រាប់ការផ្លាស់ប្ដូរថ្មី - ảnh 2មជ្ឈមណ្ឌលគ្រប់គ្រងប្រព័ន្ធវីដេអូនៅវិមានរដ្ឋសភា (រូបថត៖ quochoi.vn)

បុព្វបទសម្រាប់រដ្ឋសភា អេឡិចត្រូនិ

យោងតាមអគ្គលេខាធិការរដ្ឋសភា និងជាប្រធានខុទ្ធកាល័យរដ្ឋសភា លោក Nguyen Hanh Phuc បានឲ្យដឹងថា៖ ក្នុងដំណាក់កាល ដែលវៀតណាមកំពុងឈានចូលបច្ចេកវិទ្យា ៤.០ នោះ ការអនុវត្តន៍បច្ចេកវិទ្យាព័ត៌មានទៅក្នុងសម័យប្រជុំរដ្ឋសភាគឺចាំបាច់ណាស់។ នេះគឺជាការលាកល្បងសម្រាប់ទម្រង់ប្រជុំថ្មី។ ប្រសិនជាទម្រង់ប្រជុំនេះបានប្រព្រឹត្តិទៅយ៉ាងរលូននោះវានឹងក្លាយទៅជាជំហានផ្លាស់ប្ដូរថ្មីក្នុងសកម្មភាពរបស់រដ្ឋសភាវៀតណាម។ លោក Nguyen Hanh Phuc បានសំណេះសំណាលថា៖

“យើងតែងតែនិយាយាថា ប្រែក្លាយគ្រោះអាសន្នទៅជាឱកាស។ នេះគឺជាឱកាស សម្រាប់យើងត្រៀមរៀបចំសម្រាប់ការផ្លាស់ប្ដូរថ្មី ពោលគឺមិនត្រឹមតែធានាការសន្សំសំចៃពេលវេលានិងថវិកាប៉ុណ្ណោះទេ ថែមទាំងផ្លាស់ប្តូរទៅជាការអនុវត្តបច្ចេកវិទ្យាសម័យ ៤.០ ទៀតផង ។ សម័យប្រជុំនេះ គឺជាជំហានត្រៀមរៀបចំ ដើម្បីផ្ទេរប្ដូរទៅជាបច្ចេកវិទ្យាសម័យ ៤.០ ហើយជាពិសេសគឺជាជំហានដ៏សំខាន់ ដើម្បីសុក្រឹតរាល់កម្មវិធីផ្នែកទន់សម្រាប់សមាជិកសភាធ្វើការសិក្សាស្រាវជ្រាវ ចូលរួមមតិផងដែរ“។

ការជ្រើសរើសរបៀបប្រជុំតាមរយៈប្រព័ន្ធវិដេអូសម្រាប់ដំណាក់កាលទី ១ នៃសម័យប្រជុំលើកទី ៩ រដ្ឋសភានីតិកាលទី ១៤ គឺសមស្របនឹងបរិបទក្នុងស្រុក និងអន្តរជាតិនាបច្ចុប្បន្ននេះ។ ទោះបី នេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលរដ្ឋសភាបានប្រតិបត្តិកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ ហើយរដ្ឋសភាវៀតណាម គឺជាសភាដើមដំបូងមួយនៅលើពិភពលោកដែលបានអនុវត្តន៍ទម្រង់បែបនេះក៏ដោយ  ប៉ុន្តែការប្រជុំតាមរយៈប្រព័ន្ធវីដេអូកំពុងពង្រីកប្រសិទ្ធភាព ធានាគុណភាព។ ជាពិសេសគឺ បង្កើតមូលដ្ឋានគ្រឹះផ្លាស់ប្ដូរថ្មីនូវរបៀបប្រជុំរបស់រដ្ឋសភានានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ