រណសិរ្សមាតុភូមិវៀតណាមឃ្លាំមើលយ៉ាងម៉ត់ចត់កិច្ចការបោះឆ្នោត

(VOVworld)-ចាប់ពីថ្ងៃទី២០មិនាខាងមុខ គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុ ភូមិវៀតណាមនឹងរៀបចំការឃ្លាំមើលចំនួន៣លើក សំដៅស្វែងយល់នូវការលំ បាកនិងការជំពាក់ជំពិននានាក្នុងការអនុវត្តជាក់ស្តែងកិច្ចការបោះឆ្នោតនៅតំបន់
នីមួយៗ។  នេះជាសកម្មភាពសំខាន់ក្នុងដំណើរការត្រៀមរៀបចំការបោះឆ្នោត
សមាជិកសភា នីតិកាលទី១៤និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ
២០១៦-២០២១ ដែលប្រព្រឹត្តទៅនាថ្ងៃទី២២ឧសភាខាងមុខ។

រណសិរ្សមាតុភូមិវៀតណាមឃ្លាំមើលយ៉ាងម៉ត់ចត់កិច្ចការបោះឆ្នោត - ảnh 1
ក្រុមឃ្លាំមើលនៃគណៈកម្មាធិការអចិន្រៃយ៍រដ្ឋសភាត្រួតពិនិត្យ
ការងារបោះឆ្នោតនៅខេត្ត Quang Tri (រូបថតៈ nhandan)

    គោលដៅនៃការឃ្លាំមើលកិច្ចការបោះឆ្នោតគឺដើម្បីក្តាប់ជាប់នូវស្ថានភាពនិង លទ្ធផលនៃការអនុវត្តកិច្ចការបោះឆ្នោតរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាមនៅតំបន់នានា។ តាមរយៈការងារឃ្លាំមើលនេះ រកឃើញរាល់ការ លំបាកនិងការជំពាក់ជំពិនក្នុងការអនុវត្តជាក់ស្តែងកិច្ចការបោះឆ្នោតនៅតំបន់ រួម
ទាំង រកឃើញការរំលោភច្បាប់បោះឆ្នោត ដើម្បីមានវិធានការដោះស្រាយសំដៅ
ធានា​ឲ្យការបោះឆ្នោតនាថ្ងៃទី២២ឧសភាប្រកបដោយប្រជាធិបតេយ្យ ត្រឹមត្រូវតាម
ច្បាប់ សុវត្ថិភាពនិងក្លាយទៅជាទិវាបុណ្យរបស់ប្រជាជនពិតប្រាកដ។

        ឃ្លាំមើលការបោះឆ្នោតត្រឹមត្រូវតាមច្បាប់

        យោងតាមលោក Vo So អ្នកបោះឆ្នោតនៅខ័ណ្ឌ Dong Da ទីក្រុងហាណូយ
ថា ច្បាប់បោះឆ្នោតរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនឆ្នាំ២០១៥បានកំណត់ច្បាស់
រណសិរ្សមាតុភូមិវៀតណាមមានភារកិច្ចឃ្លាំមើលការងារបោះឆ្នោត។​តាមនោះ
រណ សិរ្សមាតុភូមិគប្បីឃ្លាំមើលទាំងស្រុងនូវដំណើការរៀបចំការបោះឆ្នោតសមា
ជិក សភានីតិកាលទី១៤និងក្រុមប្រឹក្សាគ្រប់ជាន់ថ្នាក់អាណត្តិ២០១៦-២០២១។

        “រណសិរ្សគប្បីអនុវត្តការងារជាក់ស្តែងដោយក្តាប់បានចំនួនអង្គការចូល រួមការបោះឆ្នោតក៏ដូចជាច្បាប់បោះឆ្នោត។ រណសិរ្សក៏ត្រូវឃ្លាំមើលនូវរបៀប
រៀបចំការបោះឆ្នោត ឧទ្ទេសនាមសមាជិកឈរឈ្មោះរួមទាំងប្រជាប្រិយភាព របស់បេក្ខជនឈរឈ្មោះផងដែរ”។

        នៅក្នុងកិច្ចការសំខាន់ចំនួន៦សម្រាប់ការបោះឆ្នោតសមាជិកសភានីតិ កាលទី១៤និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ២០១៦-២០២១ ក្រៅ ពីការពិគ្រោះយោបល់ ជ្រើសរើស ឧទ្ទេសនាមបេក្ខជននោះ ការងារឃ្លាំមើល​កិច្ចការបោះឆ្នោតគឺដើរតួនាទីសំខាន់ជាទីបំផុត។ លោក Le Truyen អតីតអនុ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតភូមិវៀតណាមបានចាត់ទុកថា៖

        “ឃ្លាំមើលពុំមែនជាការឃ្លាំមើលជាទូទៅនោះទេ គឺឆ្ពោះទៅការឃ្លាំមើល
ការងារផ្ទាល់ ទាំងរបៀបបោះឆ្នោតនិងរបៀបរាប់សន្លឹកឆ្នោតជាដើម។ ឃ្លាំមើល
ក៏មានន័យថា ឃ្លាំមើលលើបុគ្គលខ្លួនឯងផ្ទាល់ ឃ្លាំមើលដំណើរការពិគោះយោ
បល់ តើត្រឹម ត្រូវតាមស្មារតីប្រជាធិបតេយ្យដែរឬទេ។ ដោយសារ បោះឆ្នោតជា
ការងាររួម ចំណែកសំខាន់ចូលក្នុងការផ្លាស់ប្តូរប្រព័ន្ធស្ថាប័ននីតិរដ្ឋផងដែរ”។

រណសិរ្សមាតុភូមិវៀតណាមឃ្លាំមើលយ៉ាងម៉ត់ចត់កិច្ចការបោះឆ្នោត - ảnh 2
សន្និសីទណែនាំរបៀបឧទ្ទេសនាមបេក្ខជនឈរឈ្មោះនៅ
ស្ថាប័នមជ្ឈឹមនានា

        ផ្តោតសំខាន់ទៅលើកិច្ចការឃ្លាំមើលការឃោសនាបោះឆ្នោត

        ដើម្បីអនុវត្តកិច្ចការឃ្លាំមើលការបោះឆ្នោត គណៈកម្មាធិការមជ្ឈឹមរណសិរ្ស មាតុភូមិវៀតណាមទើបនឹងអនុម័តផែនការអនុវត្តកិច្ចការឃ្លាំមើលបោះឆ្នោត សមាជិកសភារនីតិកាលទី១៤ និងបោះឆ្នោតក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ២០១៦-២០២១។​តាមនោះចាប់ពីថ្ងៃទី២០មិនាខាងមុខ រណសិរ្សមាតុ ភូមិនឹងរៀបចំការឃ្លាំមើលចំនួន៣លើក។ គួរឲ្យកត់សម្គាល់គឺក្នុងលើកទី៣ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនឹងផ្តោតការឃ្លាំមើលលើយុទ្ធនា ការឃោសនាបោះឆ្នោត ក្នុងនោះមានទាំងការរៀបចំឃោសនាការបោះឆ្នោត របស់ស្ថាប័នអង្គភាពនានា រួមទាំងការទទួលខុសត្រូវរបស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការឃោសនាបោះឆ្នោតតាមច្បាប់បោះឆ្នោតរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជន
ឆ្នាំ២០១៥។ លោក Nguyen Van Pha អនុប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាមបានឲ្យដឹងថា៖

        “រណសិរ្សមាតុភូមិវៀតណាមនិងអង្គការមហាជននានានឹងឃ្លាំមើលយ៉ាង ហ្មត់ចត់ដំណើការឃោសនាបោះឆ្នោត។​ឧទាហរណ៍ការជូនអំណោយឬទៅធ្វើ
សម្បុរសធម៌ជាដើម ប្រសិនបើលោកមិនដែលមកភូមិស្រុកនេះ ប៉ុន្តែដោយការ ឃោសនាបោះឆ្នោតលោកទើបមកជូនអំណោយនៅភូមិស្រុកនោះនឹងមាន បញ្ហា
ចោទឡើងហើយ។ ពោលគឺរណសិរ្សមាតុភូមិនឹងមានភារកិច្ចឃ្លាំមើល សកម្មភាព
ឃោសនាបោះឆ្នោតឲ្យត្រឹមត្រូវតាមច្បាប់”។

        តាមផែនការ សកម្មភាពឃ្លាំមើលការបោះឆ្នោតនឹងបានដំណើរការទាន់
ពេលវេលា សន្សំសំចៃ មានប្រសិទ្ធភាព ត្រឹមត្រូវតាមខ្លឹមសារនិងកាលបរិចេ្ឆទ
ដែល​បានដាក់ចេញ។​រាល់ការរំលោភច្បាប់បោះឆ្នោតនឹងត្រូវបានជូនដំណឹង បន្ទាន់ទៅកាន់អចិន្ត្រៃយ៍គណៈបញ្ជាណែនាំនៃគណៈកម្មាធិការមជ្ឈឹមរណសិរ្ស មាតុភូមិវៀតណាមនិងក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត ដើម្បីពិនិត្យដោះ ស្រាយសំដៅធានាឲ្យការបោះឆ្នោតប្រកបដោយប្រជាធិបតេយ្យនិងត្រឹមត្រូវតាម
​ច្បាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ