រណសិរ្សមាតុភូមិវៀតណាម៖រួមដំណើរជាមួយការអភិវឌ្ឍន៍នៃប្រទេសជាតិ។

រណសិរ្សមាតុភូមិវៀតណាម៖រួមដំណើរជាមួយការអភិវឌ្ឍន៍នៃប្រទេសជាតិ។ - ảnh 1
មហាសន្និបាតលើកទី៨រណសិរ្សមាតុភូមិវៀតណាម៖រួមដំណើរជាមួយការអភិវឌ្ឍន៍នៃប្រទេសជាតិ (mattran.org.vn)

        Vovworld-រណសិរ្សមាតុភូមិវៀតណាមជាផ្នែកមួយកកើតឡើងក្នុងប្រព័ន្ធ
នយោបាយ​របស់វៀតណាមបច្ចុប្បន្ន។ រណសិរ្សមាតុភូមិវៀតណាមប្រមូលផ្ដុំ
ពង្រីកកំលាំង​មហាសាមគ្គីភាពប្រជាជាតិទាំងមូលអនុវត្តប្រជាធិបតេយ្យបង្កើន
ការស្រុះចិត្ត​គំនិតសង្កមឃ្លាំមើលបដិវាទសង្គមចូលរួមកសាងបក្សរដ្ឋក៏ដូចជា
សកម្មភាពកិច្ចការបរទេស​ប្រជាជនរួមចំណែកកសាងនិងការពារមាតុប្រទេស។

        ក្នុងកាលៈទេសៈបច្ចុប្បន្ន ការងារប្រមូលផ្ដុំកសាងផែនមហាសាមគ្គីភាព
ប្រជាជន​ទាំងមូលនិងបង្កើនការឃ្លាំមើលនិងបដិវាទសង្គមជាភារកិច្ចស្នូលមួយ
ដែលបានដាក់ចេញ​សំរាប់រណសិរ្សមាតុភូមិវៀតណាម។

ប្រមូលផ្ដុំផែនមហាសាមគ្គីប្រជាជនទាំងមូល

        មហាសាមគ្គីជាប្រពៃណីដ៏ថ្លៃថ្លារបស់ប្រជាជាតិ​បង្កើតឡើងនូវកំលាំងពលំ​ផ្ដល់មកជោគជ័យរបស់បុព្វហេតុបដិវត្តន៍វៀតណាម។ ដើម្បីបង្កើននិង​ពង្រីក​កំលាំងមហាសាមគ្គីភាពប្រជាជាតិទាំងមូលបក្សកុម្មុយនីស្តវៀតណាមនិង​លោកប្រធានហូជីមិញបានបង្កើតនិងដឹកនាំអង្គការរណសិរ្សប្រជាជាតិឯកភាព
វៀតណាមបច្ចុប្បន្នគឺរណសិរ្សមាតុភូមិវៀតណាម។ មជ្ឈឹមបក្សបានផ្សព្វផ្សាយ​សេចក្តីសំរេចចិត្តគោលការណ៍គោលនយោបាយជាច្រើនសំដៅថែទាំនិងពង្រីក
បណ្ដាវណ្ណបណ្ដាស្រទាប់ជាន់ថ្នាក់កំលាំងក្នុងសង្គម។ ក្នុងកាលៈទេសៈនោះ
រណសិរ្សមាតុភូមិ​វៀតណាមគ្រប់ជាន់ថ្នាក់បានបង្កើនការចលនាប្រជាជនជំរុញ
ចលនាប្រឡង​ប្រណាំងស្នេហាជាតិរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកាត់បន្ថយ
ភាពក្រីក្រ។

        ពង្រីកតួនាទីស្នូលសាមគ្គីភាពប្រជាជាតិទាំងមូលក្នុងដំណាក់កាលបច្ចុប្បន្ន រណសិរ្សបានពហុបែបភាវូបនីយកម្មរបៀបប្រមូលផ្ដុំ ចលនាប្រជាជនគ្រប់​ស្រទាប់​ដោយការចលនាមានចរិតលក្ខណៈប្រជាជនទាំងមូល។ ទន្ទឹមនឹងនោះ​រណសិរ្ស
បានផ្ទៀងស្ដាប់និងប្រមូលផ្ដុំមតិបំណងប្រាថ្នាសមស្របរបស់ប្រជាជនដើម្បីឆ្លុះ
បញ្ចាំងជាមួយបក្សនិងរដ្ឋរួមចំណែកកសាងកែលំអរគោលការណ៍​គោលនយោ
បាយច្បាប់។ លោក Tran Hau អតីតអគ្គនិពន្ធនាយកទស្សនាវដ្ឋី​រណសិរ្សបានចាត់
ទុកថា៖

“ខ្ញុំស្នើរប្រកាសកម្មវិធីមហាសាមគ្គីភាពប្រជាជាតិដើម្បីមាតុប្រទេសវៀតណាម
សន្តិភាពឯកភាពឯករាជ្យប្រជាធិបតេយ្យនិងសម្បូររុងរឿង។ នេះជា​សំណូមពរ
ដែលខ្ញុំចាត់ទុកថា ជនរួមជាតិជាង៩០លាននាក់មានបំណងឆ្ពោះទៅ​មហាសន្និបាតដើម្បីស្ដាប់សម្លេងសេចក្តីអំពាវនាវរបស់មហាសន្និបាត។”

បង្កើនការឃ្លាំមើលបដិវាទសង្គម

        តួនាទីរបស់រណសិរ្សមាតុភូមិវៀតណាមមិនត្រឹមតែចលនាស្មារតីស្នេហា​ជាតិសកម្មធ្វើពលកម្មរបស់ប្រជាជនទាំងមូលប៉ុណ្ណោះទេ ថែមទាំងត្រូវទទួល​តួនាទីឃ្លាំមើលនិងបដវាទសង្គមចំពោះកិច្ចដឹកនាំរបស់បក្សនិងការគ្រប់គ្រង​របស់
រដ្ឋ។ ឃ្លាំមើលនិងបដិវាទសង្គមមិនត្រឹមតែជាការរួមមតិជាមួយបក្សនិងរដ្ឋ​ប៉ុណ្ណោះ
ទេថែមទាំងពិគ្រោះពិនិត្យចំពោះគោលការណ៍គោលនយោបាយដើម្បីធ្វើឲ្យកិច្ច
ដឹកនាំគ្រប់គ្រងបានល្អជាងទៀត។

        ស្ដីពីការបដិវាទ ក្នុងរយៈពេលកន្លងមក ការរួមមតិកសាងរដ្ឋធម្មនុញ្ញ​២០១៣
​ក្នុង​ចំណោមមតិចំនួន២២លាននោះ សមាជិករបស់រណសិរ្សមាតុភូមិ​បាន​រួមមតិ
ជាង៨លានលើក។

        ស្ដពីឃ្លាំមើល នាបច្ចុប្បន្នរណសិរ្សកំពុងអនុវត្តខ្លឹមសារឃ្លាំមើលចំនួន៥​នៅថ្នាក់ជាតិនិងដំបន់។ ទន្ទឹមនឹងនោះរណសិរ្សក៏បានចុះហត្ថលេខាលើកម្មវិធី​សហការជាមួយក្រសួងស្ថាប័នជាច្រើនដើម្បីឃ្លាំមើលតាមវិស័យ។

        ដើម្បីរណសិរ្សពង្រីកនូវប្រសិទ្ធភាពសកម្មភាពឃ្លាំមើលនិងបដិវាទ លោក
Nguyen Song Phi អនុប្រធានសមាគមអតីតយុទ្ថជនវៀតណាម អង្គការ​សមាជិក​របស់រណសិរ្សមាតុភូមិវៀតណាមបានចាត់ទុកថា៖

        “កត្តមនុស្ស-កម្មាភិបាលរណសិរ្សត្រូវមានសមត្ថភាពទើបគ្រប់លក្ខណៈ​
ដើម្បី​បក់ស្រាយឲ្យប្រជាជនណែនាំឲ្យប្រជាជន។​ បើចង់ឃ្លាំមើលបានត្រូវមាន​
កម្មវិធីឃ្លាំមើល ខ្លឹមសារឃ្លាំមើលនិងមនុស្សមានសមត្ថភាពឃ្លាំមើល។”

រណសិរ្សមាតុភូមិវៀតណាមជាអង្គការនយោបាយសង្គមមានតួនាទីការពារសិទ្ធិ
និងផលប្រយោជន៍ស្របច្បាប់សមស្របរបស់ប្រជាជន។​ ការបង្កើន​លទ្ធភាព​សាមគ្គីភាពប្រជាជនទាំងមូលបង្កើនការឃ្លាំមើលបដិវាទសង្គមក្នុង​ដំណាក់កាល
ខាងមុខនឹងរួមចំណែកពង្រឹងអះអាងនូវតួនាទីរបស់រណសិរ្សមាតុភូមិរួមចំណែក
សកម្មក្នុងការអភិវឌ្ឍន៍របស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ