របត់ជាប្រវត្តិសាស្ត្រក្នុងកំណាត់ផ្លូវ៤៨ឆ្នាំនៃការចាប់បដិសន្ធិនិងអភិវឌ្ឍន៍របស់អាស៊ាន

(VOVworld)- នាថ្ងៃទី២០វិច្ឆិកា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានចាកចេញពីទីក្រុងហាណូយ អញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់ អាស៊ានលើក
ទី២៧និងបណ្តាសន្និសីទទាក់ទិននានាដែលនិងប្រារព្វឡើងនៅ រដ្ឋធានី គូឡាឡាំ
ពួប្រទេសម៉ាឡេស៊ីចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២២វិច្ឆិកា។​នៅសន្និសីទលើកនេះ វៀត
ណាមនឹងបន្ត ពង្រីកតួនាទីនិងការទទួលខុសត្រូវរបស់ខ្លួនចូលក្នុងការជម្រុញអា
ស៊ានមួយ សាមគ្កី ឯកភាពជិតស្និទ្ធជាង ក៏ដូចជាជម្រុញតួនាទីរបស់អាស៊ានក្នុង
ការធានា សន្តិភាព សន្តិសុខ កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ក្នុងតំបន់។សន្និ
សីទជាន់ខ្ពស់អាស៊ានបានប្រព្រឹត្តទៅនៅពេលវេលាមានសារៈសំខាន់ចំទៅនឹងការ
ដែលសហគមន៍អាស៊ានកំពុងឈានដល់ការបញ្ចប់រាល់កិច្ចការចុងក្រោយសម្រាប់
បង្កើតសហគមន៍អាស៊ាន២០១៥ នឹងបានប្រសូត្រជាផ្លូវការនាថ្ងៃទី៣១ធ្នូ២០១៥
ខាងមុខព្រមទាំងត្រៀមរៀបចំឲ្យដំណាក់កាលអភិវឌ្ឍន៍ជាបន្ត។ ក្នុងពេលជាមួយ
គ្នានោះ បរិយាកាសអន្តរជាតិនិងតំបន់នៅមានបំរ៉ែបំរួលយ៉ាងច្រើន ដូច្នេះបានដាក់
ចេញ ឱកាសនិងការសាកល្បងថ្មីជាច្រើនសម្រាប់អាស៊ានផងដែរ។

        អាស៊ាន២៧៖ របត់សំខាន់ក្នុងដំណើការអភិវឌ្ឍន៍របស់អាស៊ាន

          សន្និសីទលើកនេះ ត្រូវបានចាត់ទុកជារបត់ប្រវត្តិសាស្ត្រមួយរបស់អាស៊ាន ខណៈដែលថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកអាស៊ានទាំង១០បានចុះហត្ថលេខា លើឯកសារគតិយុត្តិសំខាន់ចំនួន២ ។ នោះគឺ “សេចក្តីថ្លែងការណ៍ស្តីពីការ បង្កើត
សហគមន៍អាស៊ានឆ្នាំ២០១៥” និង “សេចក្តីថ្លែងការណ៍ស្តីពីទស្សនៈវិស័យ សហ
គមន៍អាស៊ាន២០២៥៖ស្ថិរភាពបោះជំហានទៅមុខ”។ ដោយការចុះហត្ថលេ​ខាលើ
សេចក្តីថ្លែងការណ៍បង្កើតសហគមន៍អាស៊ាន​២០១៥នេះ គឺបានបញ្ជាក់ថា សហ
គមន៍អាស៊ានបានចាប់បដិ្តសន្ធិជាផ្លូវការ។ នេះជាសមិទ្ធិផលដ៏ធំធេងមួយ ដែលបាន
ពូនជ្រុំពីការខិតខំប្រឹងប្រែងរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ មួយនេះនារយៈ
ពេលពាក់កណ្តាលទស្សវត្សកន្លងទៅ។

        រួមជាមួយគ្នានោះ ថ្នាក់ដឹកនាំអាស៊ានក៏បានចុះហត្ថលេខាលើសេចក្តីថ្លែង
ការណ៍ស្តីពីទស្សនវិស័យសហគមន៍អាស៊ាន២០២៥ និងអនុម័តជាឯកឆ័ន្ទនូវផែន ការមេសំដៅអនុវត្តទស្សនវិស័យនេះដោយឈរលើសសរទ្រង់ចំនួន៣គឺនយោបាយ
សន្តិសុខ សេដ្ឋកិច្ចនិងវប្បធម៌សង្គម។ទាំងអស់នេះគឺជាឯកសាសំខាន់ បង្កើតមូល
ដ្ឋាន ក្របខ័ណ្ឌនិងកំណត់ទិសដៅសម្រាប់ការផ្សាភ្ជាប់របស់អាស៊ាននា ទសវត្ស
ខាងមុខ។ អគ្គលេខាធិការអាស៊ាន លោក Le Luong Minh អះអាងថា៖

        “បញ្ហាស្នូលដែលថ្នាក់ដឹកនាំអាស៊ាននឹងអនុម័តនៅសន្និសីទជាន់ខ្ពស់លើក
ទី២៧នេះ គឺបន្តការអនុវត្តគោលនយោបាយអភិវឌ្ឍន៍និរន្តភាព ដោយឈរលើ មូលដ្ឋាននៃការអនុវត្តវិធានការបង្រួញគំលាតរវាងបណ្តាប្រទេសអាស៊ានថ្មីនិង បណ្តាប្រទេសអាស៊ានចាស់។ ទស្សនៈរបស់អាស៊ានគឺកសាងសហគមន៍ជាក់
ស្តែងមួយ ជាសហគមន៍ដើម្បីប្រជាជន ដោយប្រជាជន”។

        ការដែលថ្នាក់ដឹកនាំអាស៊ានបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ទាំងពីរ
ពោលខាងលើ គឺបានបង្ហាញនូវទស្សនទាន ជោគជ័យថ្ងៃនេះជាគ្រឹះស្ថានសម្រាប់
អនាគត។ មិនត្រឹមតែប៉ុណ្ណោះ នេះក៏ត្រូវបានចាត់ទុកជាសេចក្តីប្រកាសជាផ្លូវការ ទៅកាន់ពិភពលោកអំពីការបង្កើតសហគមន៍អាស៊ាន២០១៥និងអះអាងនូវឋានៈ ថ្មីរបស់សហគមន៍អាស៊ានក្នុងសហគមន៍អន្តរជាតិ។

        វៀតណាមបន្តរួមចំណែកសម្រាប់ជោគជ័យរួមនៃសន្និសីទជាន់ខ្ពស់
អាស៊ាន២៧

        ឆ្លងកាត់រយៈពេល២០ឆ្នាំចូលរួមអាស៊ាន រាល់ការរួមចំណែករបស់វៀតណាម
បានបង្កើតឡើងកម្លាំងពលំរួមរបស់ សមាគម។ ដោយហេតុនេះ នៅសន្និ សីទលើក
នេះ វៀតណាមបន្តការចូលរួមដោយមានការទទួលខុសត្រូវសំដៅ បង្កើតឡើងការ
ស្រុះចិត្តគំនិតខ្ពស់ សាមគ្គីភាពនិងឯកភាពក្នុងប្លុកទាំងមូល។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានអះអាងថា៖

        “ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការយកចិត្តទុកដាក់របស់វៀតណាមតែ
ប៉ុណ្ណោះ ថែមទាំងរបស់ប្រទេសក្នុងនិងក្រៅតំបន់ទៀតផង។ ជាសមាជិកសកម្មមួយ
របស់ អាស៊ាន វៀតណាមបានដាក់ចេញសំណើរជាច្រើន ក្នុងនោះមានសំណើរពាក់
ព័ន្ធ ទៅនឹងការកសាងទំនុកទុកចិត្តនិងយកបទដ្ឋានរបស់អាស៊ានធ្វើជាបទដ្ឋានរបស់ តំបន់ទាំងមូលក្នុងគោលដៅកសាងតំបន់សន្តិភាពនិងស្ថិរភាពមួយក្រោយឆ្នាំ
២០១៥”។

        ជោគជ័យនៃសន្និសីទជាន់ខ្ពស់អាស៊ានលើកទី២៧ប្រកបអត្ថន័យដ៏ធំធេង
សម្រាប់ប្រទេសអាស៊ានទាំងអស់។ សហគមន៍អាស៊ានមួយបានចាប់បដិសន្ធិ នឹងបង្កើតកម្លាំងចលករសំខាន់ ដើម្បីនាំអាស៊ានឆ្ពោះទៅដំណាក់កាលថ្មី។ នេះជា បំណងប្រាថ្នារួមរបស់បណ្តាប្រទេសជាសមាជិកនានាក្នុងនោះមានវៀតណាមផង៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ