របត់សំខាន់ក្នុងទំនាក់ទំនងបារាំងនិងគុយបា

(VOV)_ប្រធានរដ្ឋគុយបា លោក Raul Castro កំពុងបំពេញដំណើរ​ទស្សកិច្ច​ជា
​ផ្លូវការ នៅសាធារណរដ្ឋបារាំង។ នេះគឺជាដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រ​ដើមដំ
បូងរបស់ថ្នាក់ដឹកនាំគុយបានៅបារាំង ចាប់តាំងពីឆ្នាំ ១៩៩៥មក។ ដំណើរ​ទស្សន
កិច្ចក្នុងរយៈពេល២ថ្ងៃ របស់លោកប្រធាន Raul Castroបានគូសសញ្ញា​សំខាន់ ក្នុង
កែលំអេទំនាក់ទំនងរវាងគុយបាជាមួយបារាំងនិយាយដោយ​ឡែក និងប្រទេស
ជួរមុខលើពិភពលោកនិយាយរួម បន្ទាប់ពីពេលដែលប្រទេសនេះស្ដាទំនាក់ទំនង
ការទូតជាមួយអាមេរិកនាឆ្នាំ ២០១៥មក។ 

របត់សំខាន់ក្នុងទំនាក់ទំនងបារាំងនិងគុយបា - ảnh 1
របត់សំខាន់ក្នុងទំនាក់ទំនងបារាំងនិងគុយបា

ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋគុយបា លោក Raul Castro បន្ទាប់ពី​ដំណើរ​
ទស្សនកិច្ចនៅគុយបារបស់ប្រធានាធិបតីបារាំងលោក Francois Hollande នាខែឧស
ភា ឆ្នាំ ២០១៥។នេះគឺជាដំណើរទស្សនកិច្ចជាផ្លូវការរបស់ថ្នាក់ដឹកនាំ​គុយបានៅបា
រាំង ចាប់ពីដំណើរទស្សនកិច្ចរបស់អតីតថ្នាក់ដឹកនាំ លោកប្រធាន ​Fidel Castro មុន
នេះ ២១ឆ្នាំ។ ដំណើរទស្សនកិច្ចលើកនេះនឹងបើកចេញ​ទំព័រប្រវត្តិសាស្ត្រថ្មី ក្នុងទំ
នាក់ទំនងរវាងប្រទេសកោះ អាមេរិកខាងត្បូងនេះ ជា​មួយបណ្ដាប្រទេសលោក
ខាងលិចនិយាយរួម និងបារាំងនិយាយដោយឡែកក្នុង​វិស័យជាច្រើន។

          ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី

        ក្នុងរយៈពេល២ថ្ងៃបំពេញទស្សនកិច្ចនៅបារាំង ប្រធានរដ្ឋគុយបា លោក ​Raul
Castro មានជំនួបសន្ទនាជាមួយប្រធានាធិបតីបារាំង លោក Francois Hollande ជួប
សន្ទនាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងៗទៀត របស់បារាំង។ភាគីទាំងពីរបានពិ
ភាក្សាបើកទូលាយ ទំនាក់ទំនងលើច្រើនវិស័យ ពីនយោបាយ ​សេដ្ឋកិច្ច ពាណិជ្ជកម្ម 
ហិរញ្ញវត្ថុ វិនិយោគ និងវប្បធម៌។ 

          នាបច្ចុប្បន្ន ពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅមានកំហិត ដោយមានទំហំ
ប្រាក់ ៣៨៨លានដុល្លារអាមេរិក ក្នុងមួយឆ្នាំប៉ុណ្ណោះ។ តាមប្រធានាធិបតីបារាំង
 ប្រការសំខាន់មិនមែនជាបណ្ដាកិច្ចសន្យាដែលបានចុះហត្ថលេខាជាមួយគុយបាទេ
 នោះគឺពីទីនេះ អាជីវករបារាំងនឹងបន្តទាក់ទងជាមួយទីផ្សារអាមេរិកឡាទិនធំ​ទូ
លាយនេះទៀតផង។

          ដំណើរទស្សនកិច្ចនៅបារាំងរបស់លោកប្រធានរដ្ឋគុយបា ត្រូវបានអនុវត្ត​
បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំងនៅប្រទេសកោះនេះ នាខែ
​ឧសភាឆ្នាំ ២០១៥។ បេសកជនពិសេសរបស់ប្រធានាធិបតីបារាំង ស្ដីអំពីគុយបា 
លោក Jean Pierre Bel បានសង្កត់ធ្ងន់ថា៖ទំនាក់ទំនងរវាងប្រទេស​ទាំងពីរ ​កំពុង
នៅក្នុងដំណាក់កាលល្អបំផុតពីមុនមក ដោយសារភាគីទាំងពីរបង្កើនទំនុក​ទុកចិត្ត
 និងគោរពគ្នាទៅវិញទៅមក។ លោកក៏បានអះអាងថា៖ បារាំងជានិច្ចកាលប្រឆាំង
បទហ៊ុំព័ទ្ធសេដ្ឋកិច្ចប្រឆាំងគុយបានៅក្នុង EU ។ នាបច្ចុប្បន្ន បារាំងជាដៃគូមួយក្នុង
ចំណោមដៃគូសេដ្ឋកិច្ចជួរមុខរបស់គុយបា ដោយមានបរិមាណពាណិជ្ជកម្មទ្វេភា
គីមានទំហំ១៩៥លានដុល្លារអាមេរិក។ ប៉ុន្តែ ​កំរិតនេះមិនសមស្របជាមួយគោល
បំណងរបស់ភាគីទាំងពីរ។ ក្រៅពីនោះ នា​ពេលថ្មីៗនេះ បារាំងក៏គឺជាភាកីជំរុញកិច្ច
ព្រមព្រៀងលុបចោលបំណុលចំនួន​៨,៥លានដុល្លាអាមេរិក សំរាប់គុយបា របស់ក្លិប
បារីស បើកផ្លូវអោយគុយបាបន្តទាក់ទងនឹងទីផ្សារហិរញ្ញវត្ថុអន្តរជាតិនានា។ បារាំង
ក៏ដើរតួនាទីឈានទៅមុខ ក្នុងដំណើការបង្កើនទំនាក់ទំនងរវាងគុយបាជាមួយទ្វីបអឺ
រ៉ុបនិយាយរួម។

          បើកចេញសម័យកាលថ្មីក្នុងទំនាក់ទំនងបារាំង-គុបា

           យល់ដឹងច្បាស់អំពីផលប្រយោជន៍សេដ្ឋកិច្ចនិងពាណិជ្ជកម្មនេះ បានជា​បន្ទាប់
ពីពេលទំនាក់ទំនងអាមេរិក-គុយបាត្រូវបានកែលំអរ បារាំងបាន​ឈានទៅ​មុខ ក្នុង EU
 ជំរុញទំនាក់ទំនងជាមួយគុយបា។ ប្រធានាធិបតីបារាំងជាថ្នាក់ដឹកនាំ​អឺរ៉ុបដើមដំបូង 
ទៅបំពេញទស្សនកិច្ចនៅគុយបា ក្នុងរយៈពេលច្រើនទស្សវត្ស៍​កន្លងទៅ។ អមដំណើរ
ទស្សនកិច្ចលើកនេះ មានថ្នាក់ដឹកនាំអង្គភាពអាជីវកម្ម​ចំនួន៣០របស់បារាំង ជាសក្ខី
ភាពចំពោះគោលបំណងជំរុញទំនាក់ទំនងជាមួយប្រទេសកោះនេះ និងបង្កើនការវត្ត
មានរបស់អង្គភាពអាជីវកម្មបារាំងនៅទីនេះ។

          តាមបណ្ដាអ្នកវិភាគថា៖​ដំណើរទស្សនកិច្ចនៅបារាំងរបស់ប្រធានរដ្ឋ​គុយបា​
លើកនេះ បានអះអាងនូវដំណាក់កាលថ្មីក្នុងការបង្កើនទំនាក់ទំនងសហប្រតិបត្តិការ
រវាងប្រទេសទាំងពីរ បន្ទាប់ពីដំណើរទស្សនកិច្ចនៅគុយបារបស់ប្រធានាធិបតីបារាំង 
នាខែឧសភាឆ្នាំ២០១៥។ ហើយប្រការសំខាន់ជាងទៀត នោះគឺពង្រឹងរូបភាពគុយបា
នៅលើឆាកអន្តរជាតិ។ ក្នុងពេលជាមួយគ្នានោះ បារាំងក៏សង្ឃឹមថា​ទទួលបានផល
ប្រយោជន៍ជាច្រើន ក្នុងការជំរុញទំនាក់ទំនងនេះ។ 

          ការបង្កើតទំនាក់ទំនងការទូតនាឆ្នាំ ១៩០២ បារាំងនិងគុយបាមានទំនាក់ទំ​នង
ជិតស្និទ្ធិអំពីប្រវត្តិសាស្ត្រ និងវប្បធម៌។ បារាំងក៏ជាដៃគូពាណិជ្ជកម្មសំខាន់​ របស់ប្រ
ទេសកោះនេះ ដោយឈរលំដាប់ថ្នាក់ទី១១លើពិភពលោក និងទី៥នៅទ្វីបអឺរ៉ុប។ ដំ
ណើរទស្សនកិច្ចលើកនេះរបស់ប្រធានរដ្ឋគុយបា លោក Raul Castro មិន​គ្រាន់​តែគូ
សញ្ញាសំខាន់ ក្នុងការកែលំអរទំនាក់ទំនងរវាងគុយបាជាមួយ​ប្រទេសជួរមុខលើពិ
ភពលោកប៉ុណ្ណោះទេ ថែមទាំងបើកចេញឱកាសនានាសំរាប់ប្រទេសនេះ ​អនុវត្ត
គោលមាគា៏អភិវឌ្ឍន៍សេដ្ឋកិច្ចថ្មីទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ