លោកស្រី Angela Merkel បញ្ចប់អាជីពនយោបាយ ប្រទេសអាល្លឺម៉ង់​ប្រឈម​នឹង​បញ្ហាជាច្រើននាពេលអនាគត

(VOVWORLD) -បន្ទាប់ពីរយៈពេលជិតពីរទសវត្សរ៍ ដែលជាថ្នាក់ដឹកនាំសម្ព័ន្ធគណបក្សប្រជាធិបតយ្យសង្គមគ្រឹស្តសាសនា (CDU) នោះ នាថ្ងៃទី ២៩ ខែតុលា អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានសម្រេចចាកចេញពីតំណែងនេះនេះ ដោយមិនឈរឈ្មោះបោះឆ្នោតជាប្រធានគណបក្សសារជាថ្មីទៀតទេនាខែធ្នូខាងមុខ ពោលគឺលោកស្រី អធិការបតីអាល្លឺម៉ង់នឹងបញ្ចាប់អាណត្តិជាផ្លូវការនាឆ្នាំ២០២១ ខាងមុខ។ តើឆាកនយោបាយអាល្លឺម៉ង់នឹងក្លាយទៅជាយ៉ាងណា ប្រសិនជាគ្មានស្ត្រី ដែលមានសិទ្ធិអំណាចរូបនេះ។ នេះគឺជាសំនួរមួយ ដែលនៅតែមិនទាន់មានអ្នកឆ្លើយតបបាន។
លោកស្រី Angela Merkel បញ្ចប់អាជីពនយោបាយ ប្រទេសអាល្លឺម៉ង់​ប្រឈម​នឹង​បញ្ហាជាច្រើននាពេលអនាគត - ảnh 1អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel (រូបថត៖ Getty)

សេចក្តីប្រកាសលាលែងពីតំណែងរបស់លោកស្រី Angela Merkel បានធ្វើឡើង បន្ទាប់ពីពេលសម្ព័ន្ធគណបក្សប្រជាធិប តយ្យសង្គមគ្រឹស្តសាសនា (CDU) និង គណបក្សសម្ព័ន្ធសង្គមគ្រឹស្តសាសនា (CSU) បានទទួលបរាជ័យក្នុងការបោះឆ្នោតមូលដ្ឋាននៅរដ្ឋ Hessen និង Bavaria ។

ទីបញ្ចប់ត្រូវបានរំពឹងទុកជាមុន

ការដកថយរបស់លោកស្រី Angela Merkel ត្រូវបានគិតរំពឹងទុកជាមុនចំពោះឆាកនយោបាយអាល្លឺម៉ង់ និងចំពោះខ្លួនលោកស្រី Merkel។  តាមការពិតជាក់ស្ដែង កិត្យានុភាពរបស់លោកស្រី Angela Merkel ក៏ដូចជាគណបក្សរបស់លោកស្រីបានធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីក្រោយការបោះឆ្នោតសកលនាខែកញ្ញា ឆ្នាំ ២០១៧មកម៉្លេះ។ ទោះបីជាលោកស្រី Angela Merkel នៅតែរក្សាបាននូវមុខតំណែងជាអធិកាបតីសម្រាប់អាណត្តិទី ៤ ហើយ សម្ព័ន្ធគណបក្សប្រជាធិបតយ្យសង្គមគ្រឹស្តសាសនា (CDU/CSU) របស់ លោកស្រីនៅតែដណ្ដើមបានអាសនៈច្រើនបំផុតនៅក្នុងរដ្ឋសភាក៏ដោយ ប៉ុន្តែលទ្ធផលបោះឆ្នោតនេះ គឺអន់បំផុតក្នុងរយៈពេល ៧០ ឆ្នាំ កន្លងទៅ។

នៅពេលនេះ អ្នកនយោបាយ និងអ្នកវិភាគអន្ដរជាតិជាច្រើននាក់បានប៉ានស្មានអំពីសម័យកាលអស្ថិរភាពថ្មីនៅឆាកនយោបាយអាល្លឺម៉ង់។ កាន់មុខតំណែងជាប្រធានគណបក្ស CDU តាំងពីឆ្នាំ ២០០០ មក ហើយក៏ជាអធិការបតីអាល្លឺម៉ង់តាំងពីឆ្នាំ ២០០៥ មកម៉្លេះ លោកស្រី Angela Merkel ជានិច្ចកាលជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងបញ្ជីស្ត្រីដែលមានសិទ្ធិអំណាចបំផុតនៅលើពិភពលោក។

ទោះជាយ៉ាងណាក៏ដោយ គោលនយោបាយបើកទូលាយរបស់លោកស្រី Angela Merkel ចំពោះវិបត្តិអន្តោប្រវេសន៍នៅអឺរ៉ុបនាឆ្នាំ២០១៥ នោះ គឺជាកត្តាដ៏សំខាន់មួយ ដែលធ្វើឲ្យលោកស្រីទទួលបរាជ័យខាងនយោបាយនៅអាល្លឺម៉ង់។ ជនអន្តោប្រវេសន៍ចំនួនជាង ១,៥ លាននាក់បានចូលមកប្រទេសអាឡឺម៉ង់ចាប់តាំងពីឆ្នាំ ២០១៤ ហើយប្រការនេះបានធ្វើឲ្យគណបក្សCDU បាត់បង់ការគាំទ្រពីសំណាក់អ្នកបោះឆ្នោតអភិរក្ស។

តើអនាគតអាល្លឺម៉ង់និងសហភាពអឺរ៉ុបនឹងទៅជាយ៉ាងណា?

ទោះបីជាលោកស្រី Merkel បានចាត់ទុកការសម្រេច របស់ខ្លួនគឺជាឱកាសដើម្បីបើកចេញនូវជំពូកថ្មីមួយ សម្រប់ប្រទេសអាល្លឺម៉ង់ក៏ដោយ ប៉ុន្តែ អ្នកជំនាញជាច្រើនបានប៉ាន់ស្មានថា ឆាកនយោបាយអាល្លឺម៉ង់អាចប្រឈមនឹងការសាកល្បងជាច្រើននាពេលអនាគត។

ទីមួយគឺ នាពេលខាងមុខ កិត្យានុភាព ក៏ដូចជាសំលេងរបស់លោកស្រីអំពីរាល់គោលនយោបាយរបស់រដ្ឋាភិបាលនឹងត្រូវចុះខ្សោយយ៉ាងខ្លាំង។ លើសពីនេះទៅទៀត ខណៈដែលសម្ព័ន្ធគណបក្សនេះត្រូវបានរំលាយនោះ លោកស្រី Angela Merkel នឹងត្រូវបញ្ចប់អាណត្តិមុនពេលកំណត់ផងដែរ។

ប្រការមួយទៀត ដែលបានសាធារណៈមតិចាប់អារម្មណ៍ខ្លាំងបំផុត គឺតើនរណាម្នាក់នឹងក្លាយទៅជាអ្នកស្នងតំណែងរបស់លោកស្រី A.Merkel សម្រាប់មុខតំណែងជាអធិការបតីនោះ។ ការចាកចេញពីមុខតំណែងរបស់លោកស្រី Merkel -ដែលត្រូវចាត់ទុកថាជានិមិត្តសញ្ញានៃស្ថិរភាព នឹង ធ្វើឱ្យប្រទេសអាល្លឺម៉ង់ ជួបប្រទះនឹងហានិភ័យជាច្រើន ពិសេសគឺនៅក្នុងបរិបទដែលទាំងកិច្ចការផ្ទៃក្នុង និងកិច្ចការបរទេសនៅតែមានបញ្ហាស្មុគស្មាញជាច្រើន។ ក្នុងនោះរួមមានគោលនយោបាយបើកទូលាយស្ដីពីទទួលជនអន្តោប្រវេសន៍ និងគោលនយោបាយ"រឹតត្បិតថវិកា" របស់រដ្ឋាភិបាលក៏រងការរិះគន់ពីសំណាក់អ្នកបោះឆ្នោតផងដែរ។ ស្ដីពីគោលនយោបាយកិច្ចការបរទេស និងគោលនយោបាយគាំពារពាណិជ្ជកម្មរបស់ ប្រធានាធិបតីអាមេរិក លោក Donald Trump និងគោលនយោបាយហ៊ុនព័ទ្ធដ៏រឹងមាំរបស់រុស្ស៊ី គឺសុទ្ធតែជាបញ្ហាប្រឈមសម្រាប់ប្រទេសអាល្លឺម៉ង់ ក្នុងតួនាទីជា ក្បាលម៉ាស៊ីនរបស់  EU ផងដែរ។

ពិតណាស់ថា ស្ថិរភាពនៃប្រទេសអាល្លឺម៉ង់ក៏ដូចជាសហភាពអឺរ៉ុប កឺកំពុងប្រឈមនឹងឧបសគ្គជាច្រើន មុនពេលផែនការចូលនិវត្តន៍របស់លោកស្រី Angela Merkel មកដល់។ ការដកថយរបស់ លោកស្រី Angela Merkel ហាក់ដូចជាបានឆ្លុះបញ្ចាំងអំពីការបែកបាកខាងឆ្នែកនយោបាយនៅអឺរ៉ុបកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ