វៀតណាម និងចិន សហការកសាងខ្សែព្រំដែនប្រកបដោយសន្តិភាព និងមិត្តភាព

(VOVWORLD) - ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិនលើកទី៧ ឆ្នាំ២០២២ ទើបបានប្រព្រឹត្តទៅនៅស្រុក Quang Hoa ខេត្ត Cao Bang (វៀតណាម) និងស្រុក Lungzcou ខេត្ត Guangxi (ចិន)។ 
វៀតណាម និងចិន សហការកសាងខ្សែព្រំដែនប្រកបដោយសន្តិភាព និងមិត្តភាព - ảnh 1ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិនលើកទី៧ ឆ្នាំ២០២២ (រូបថត៖ qdnd.vn)

សកម្មភាពនេះបានបង្ហាញពីការយល់ដឹងរួមគ្នាដ៏សំខាន់រវាងបក្ស រដ្ឋ និងកងទ័ពនៃប្រទេសទាំងពីរ ដែលបានប្តេជ្ញាចិត្តពង្រឹងថែមទៀតនូវទំនាក់ទំនងសាមគ្គីភាពចិន វៀតណាម បង្កើនការជឿទុកចិត្តនយោបាយ និងពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្ដែង ក៏ដូចជារួមគ្នាកសាងខ្សែព្រំដែនប្រកបដោយសន្តិភាព និងស្ថិរភាពផងដែរ។

រួមគ្នាពូនជ្រុំកសាងទំនាក់ទំនង

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយមានការខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការរបស់ភាគីទាំងពីរគឺអាចមើលឃើញថាស្ថានការណ៍ព្រំដែន និងតំបន់ព្រំដែនគោក រវាងវៀតណាម និងចិនត្រូវបានរក្សាប្រកបដោយស្ថិរភាព ខ្សែបន្ទាត់ព្រំដែន និងប្រព័ន្ធបង្គោលព្រំដែនជាតិត្រូវបានរក្សាយ៉ាងរឹងមាំ ហើយសន្តិសុខ និងសណ្តាប់ធ្នាប់ត្រូវបានធានា។ សកម្មភាពជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនរួមជាមួយសកម្មភាពជួបប្រាស្រ័យ កិច្ចការបរទេសរបស់បក្ស អាជ្ញាធរ និងប្រជាជនរវាងខេត្តព្រំដែនទាំង ៧ នៅភាគខាងជើងវៀតណាមជាមួយខេត្ត Guangxi និងខេត្ត Yunnam ចិន កាន់តែប្រកបដោយប្រសិទ្ធភាពជាក់ស្ដែងពីមួយថ្ងៃទៅមួយថ្ងៃ។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មតាមព្រំដែន ច្រកទ្វារព្រំដែននៃភាគីទាំងពីរមានការអភិវឌ្ឍឥតឈប់ឈរជាមួយទំហំពាណិជ្ជកម្មស្រូបយកប្រមាណ ៨៥% នៃទំហំពាណិជ្ជកម្មទំនិញឆ្លងដែនរវាងវៀតណាម ជាមួយប្រទេសជិតខាងនានា។

ភាគីទាំងពីរបានសម្របសម្រួលគ្នាអនុវត្តន៍ឯកសារគតិយុត្តចំនួន ៣ ស្តីពីព្រំដែន និងអនុវត្តន៍កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការការពារ និងធ្វើអាជីវកម្មធនធានទេសចរណ៍ល្បាក់ទឹក Ban Gioc និងកិច្ចព្រមព្រៀងស្តីពីនាវា ទូកធ្វើដំណើរដោយសេរីនៅមាត់ទន្លេ Beilun ប្រកបដោយវឌ្ឍនភាពវិជ្ជមានជាច្រើន។ ទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពរវាងកងទ័ពការពារព្រំដែនវៀតណាម ជាមួយកងកម្លាំងការពារព្រំដែនចិន និងប្រជាជននៅតំបន់ព្រំដែននៃប្រទេសទាំងពីរមានកាបោះជំហានថ្មី។ សកម្មភាពដ៏មានអត្ថន័យជាច្រើនដូចជាការតភ្ជាប់តំបន់លំនៅដ្ឋាននៅសង្ខាងព្រំដែន ការចងសម្ព័ន្ធមេត្រីភាព "បន្ទាយមិត្តភាព ព្រំដែនសន្តិភាព" ពិធីជួបប្រាស្រ័យវប្បធម៌ក្នុងស្រុក និងការជួយសម្រួលគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ចបានសរឲ្យឃើញពីប្រសិទ្ធភាពជាក់ស្ដែង។ តាមនោះ អាចបញ្ជាក់ថា ព្រំដែនគោកវៀតណាម ចិន មិនត្រឹមតែដើរតួនាទីកំណត់ព្រំដែនទឹកដីរបស់ប្រទេសនីមួយៗប៉ុណ្ណោះទេ ថែមទាំងជាលំហសហប្រតិបត្តិការ អភិវឌ្ឍន៍ ជាស្ពានតភ្ជាប់នៃទំនាក់ទំនងសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរ និងប្រជាជននៅតំបន់ព្រំដែនទៀតផង។

ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម -ចិនដើរតួនាទីយ៉ាងសំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ

វៀតណាម និងចិន សហការកសាងខ្សែព្រំដែនប្រកបដោយសន្តិភាព និងមិត្តភាព - ảnh 2រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម Phan Van Giang និងរដ្ឋមន្ត្រីការពារជាតិចិនលោក Wei Fenghe (រូបថត៖ VNA)

នាខែមីនា ឆ្នាំ ២០១៤ ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិនបានប្រព្រឹត្តទៅជាលើកដំបូងនៅខេត្ត Quang Ninh (វៀតណាម) និងខេត្ត Guangxi (ចិន) ប្រកបដោយជោគជ័យជាផ្លែផ្កា។ ព្រឹត្តិការណ៍នេះមានអត្ថន័យដ៏សំខាន់ បើកជំពូកថ្មីដែលជាការចាប់ផ្ដើមអំណោយផលក្នុងកិច្ចសហប្រតិបត្តិការការពារជាតិ។ ដោយផ្អែកលើមូលដ្ឋាននោះ ជំនួបប្រាស្រ័យជាបន្តបន្ទាប់ត្រូវបានរៀបចំឡើងជាមួយនឹងកម្រិត និងទ្រង់ទ្រាយកាន់តែអធិកអធម ជាក់ស្ដែងនិងស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។

បន្ទាប់ពីជំនួបប្រាស្រ័យនីមួយៗយន្តការសហប្រតិបត្តិការរវាងកងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរកាន់តែត្រូវបានសុក្រិត និងអភិវឌ្ឍន៍។ ការងារសម្របសម្រួលគ្រប់គ្រង និងការពារព្រំដែន ការគ្រប់គ្រងអន្តោប្រវេសន៍ ការប្រយុទ្ធប្រឆាំងបទល្មើសទទួលបានប្រសិទ្ធភាពក្នុងស្មារតីយោគយល់ និងគោរពគ្នាទៅវិញទៅមក។

អាចអះអាងថា ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងកងទ័ពទាំងពីរ រួមចំណែកកសាងខ្សែព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។ ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិនលើកទី ៧ បានអះអាងសារជាថ្មីពីការយល់ដឹងរួមរវាងប្រទេសទាំងពីរដោយប្តេជ្ញាចិត្តពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពរវាងចិន-វៀតណាម ព្រមទាំងបង្កើនទំនុកទុកចិត្តនយោបាយក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងថែមទៀតនាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ