វៀតណាម - សហព័ន្ធរុស្ស៊ីពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រ

(VOVWORLD) -ទទួលការអញ្ជើញរបស់ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin នោះ នាថ្ងៃទី ៥ ខែកញ្ញា អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី។ ដំណើរទស្សនកិច្ចនេះប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែកញ្ញា។នេះគឺជាដំណើរទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ីជាលើកដំបូងរបស់ថ្នាក់ដឹកនាំកំពូលវៀតណាម ក្រោយពីពេលប្រធានាធិបតី លោក Vladimir Putin ឈ្នះឆ្នោតសារជាថ្មីនាខែមិនាឆ្នាំ២០១៨។ ដំណើរទស្សនកិច្ចនេះធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងរុស្ស៊ី និងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
វៀតណាម - សហព័ន្ធរុស្ស៊ីពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រ - ảnh 1អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong  និងប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin 

ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តិទៅក្នុងបរិបទដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍន៍ ដ៏ល្អប្រសើរ ជាពិសេសគឺមុនពេលព្រឹត្តិការធំៗក្នុងឱកាសរំលឹកខួបលើកទី ២៥ ទិវាចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីគោលការណ៍ជាសារវន្តនៃទំនាក់ទំនងមិត្តភាព វៀតណាម -សហព័ន្ធរុស្ស៊ី (ឆ្នាំ 2019) និងលើកទី ៧០ ទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម -សហព័ន្ធរុស្ស៊ី( ឆ្នាំ 2020) 

ប្រវត្តិសាស្ត្របានសរឲ្យឃើញថា ទំនាក់ទំនងរវាងវៀតណាម និងសូវៀតកាលពីមុហើយបាន និងឆ្លងផុតពីរាល់ការសាកល្បង។ សូវៀតគឺជាប្រទេសដំបូង នៅលើពិភពលោក ដែលទទួលស្គាល់ និងបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយវៀតណាមនាថ្ងៃទី ៣០ ខែមករាឆ្នាំ១៩៥០ ដោយបង្កើតមូលដ្ឋានគ្រឹះសម្រាប់ចំណងមិត្តភាពរឹងមាំ និងទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។

ក្រោយពីខែធ្នូ ឆ្នាំ១៩៩១ ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងសហព័ន្ធរុស្ស៊ីកាន់តែអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយយ៉ាងខ្លាំងក្លា។ ការដែលភាគីទាំងពីចុះហត្ថលេខាលើលើសន្ធិសញ្ញាស្តីពីគោលការណ៍ជាសារវន្តនៃទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងសហព័ន្ធរុស្ស៊ីនាថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ១៩៩៤ បានបើកចេញដំណាក់កាលអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងទ្វេភាគី។

ចាប់តាំងពីពេលប្រទេសទាំងពីរបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយនាឆ្នាំ២០១២ មក ទំនាក់ទំនងនយោបាយកាន់តែមានភាពជឿទុកចិត្តខ្ពស់។ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានវាយតម្លៃថា៖

“ដោយមានការជឿទុកចិត្តខ្ពស់តាមរយៈការផ្លាស់ប្តូរគណប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ រាល់យន្តការសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ការរួមសហការយ៉ាងជិតស្និទ្ធប្រកបដោយប្រសិទ្ធភាពលើឆាកអន្តរជាតិគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍទំនាក់នងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយដោយចីរភាពរវាងប្រទេសទាំងពីរ”។

វៀតណាម - សហព័ន្ធរុស្ស៊ីពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រ - ảnh 2  រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov

កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងវៀតណាមនិងរុស្ស៊ីបានរីកចម្រើនជាវិជ្ជមាន ជាពិសេសគឺបន្ទាប់ពីពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពសេដ្ឋកិច្ចអាស៊ី អឺរ៉ុបចូលជាធរមាននាខែតុលា ឆ្នាំ ២០១៦ មក។ ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមនាខែមិនាឆ្នាំ ២០១៨ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានឲ្យដឹងថា៖

“យើងបានកត់សម្គាល់ដោយក្ដីពេញចិត្តថា នាឆ្នាំទៅមិញ តម្លៃប្រាក់ជួញដូរ ទំនិញរវាងប្រទេសទាំងពីរបានកើនឡើងជាង 30% ។ លទ្ធផលមកពីការដែលភាគីទាំងពីរបានអនុវត្តកិច្ចព្រមព្រៀង FTA រវាងវៀតណាម និងសហភាពសេដ្ឋកិច្ចអាស៊ី អឺរ៉ុប។ ទាំងរុស្ស៊ី និងវៀតណាមសុទ្ធតែបានឯកភាពថា មិនត្រឹមតែផ្ដោតសំខាន់ក្នុងការជំរុញពាណិជ្ជកម្មប៉ុណ្ណោះទេ ថែមទាំងបើកទួលាយការវិនិយោគទៀតផង ដើម្បីទទួលឲ្យបានលទ្ធផលជាវិជ្ជមាននាពេលខាងមុខ”។

រួមគ្នាពូនជ្រំអនាគត

ដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធ រុស្ស៊ីរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong គឺសំដៅបន្តអនុវត្តន៍គោលគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ សន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ប្រកដោយភាពព្រមៗគ្នា និងលើគ្រប់ជ្រុងជ្រោយ និងបង្កើតបរិយកាសអន្តរជាតិអំណោយផល សម្រាប់បុព្វហេតុកសាង ការពារនិងអភិវឌ្ឍន៍ប្រទេសជាតិ។

ទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើររវាងវៀតណាម និងសហព័ន្ធរុស្ស៊ីមានប្រវត្តិសាស្ត្រដ៏យូរអង្វែង ហើយត្រូវបានថ្នាក់ដឹកនាំជាច្រើនជំនាន់ និងប្រជាជននៃប្រទេសទាំងពីរខិតខំប្រឹងប្រែងពូនជ្រំ។ ដំណើរទស្សនកិច្ចលើកនេះរបស់អគ្គលេខាបក្សលោក Nguyen Phu Trong បន្តជាសញ្ញាសម្គាល់ដ៏សំខាន់ សំដៅជំរុញទំនាក់ទំនងភាពជាដៃគួយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀត
ណាម និងសហព័ន្ធរុស្ស៊ីឲ្យកាន់តែស៊ីជម្រៅ ជាក់ស្ដែង និងប្រដោយដោយប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ