វៀតណាម-កូរ៉េខាងត្បូង៖កំណាត់ផ្លូវ២៥ឆ្នាំសហប្រតិបត្តិការប្រកបដោយជោគជ័យ

(VOVWORLD) -នាថ្ងៃទី២២ធ្នូឆ្នាំ១៩៩២ វៀតណាមនិងកូរ៉េខាងត្បូងបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ។ នេះជារបត់សំខាន់ បង្កើតក្របខ័ណ្ឌសំរាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។២៥ឆ្នាំកន្លងទៅ វៀតណាមនិងកូរ៉េខាងត្បូងបានមានជំហានអភិវឌ្ឍន៍ខ្លាំងក្លា និងទទួលបានសមិទ្ធផលជាច្រើនលើគ្រប់វិស័យ។ 

នាថ្ងៃទី២២ធ្នូឆ្នាំ១៩៩២ វៀតណាមនិងកូរ៉េខាងត្បូងបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ។ នេះជារបត់សំខាន់ បង្កើតក្របខ័ណ្ឌសំរាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។២៥ឆ្នាំកន្លងទៅ វៀតណាមនិងកូរ៉េខាងត្បូងបានមានជំហានអភិវឌ្ឍន៍ខ្លាំងក្លា និងទទួលបានសមិទ្ធផលជាច្រើនលើគ្រប់វិស័យ។ 

វៀតណាម-កូរ៉េខាងត្បូង៖កំណាត់ផ្លូវ២៥ឆ្នាំសហប្រតិបត្តិការប្រកបដោយជោគជ័យ - ảnh 1

វៀតណាម-កូរ៉េខាងត្បូង៖កំណាត់ផ្លូវ២៥ឆ្នាំសហប្រតិបត្តិការប្រកបដោយជោគជ័យ

២៥ឆ្នាំកន្លងទៅ ទំនាក់ទំនងរវាងប្រទេសទាំងពីរ វៀតណាមនិងកូរ៉េខាងត្បូងបានអភិវឌ្ឍន៍ខ្លាំងក្លា  រឹងមាំ ជាក់ស្ដែងនិងលើគ្រប់វិស័យ៖នយោបាយសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វប្បធម៌និងជួបប្រាស្រ័យប្រជាជន។ 

          កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាចំណុចភ្លឺស្វាង

        រួមជាមួយទំនាក់ទំនងនយោបាយល្អប្រសើរនោះ ទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរក៏បានកើនឡើងយ៉ាងខ្លាំង ពិសេសគឺលើវិស័យពាណិជ្ជកម្ម វិនិយោគ ផ្តល់ជំនួយអភិវឌ្ឍន៍ ទេសចរណ៍និងពលកម្ម។ នាបច្ចុប្បន្ន កូរ៉េខាងត្បូងកំពុងក្លាយទៅជាដៃគូសេដ្ឋកិច្ចសំខាន់ជួរមុខរបស់វៀតណាម។ វៀតណាមក៏បានក្លាយទៅជាដៃគូសំខាន់របស់កូរ៉េខាងត្បូង។ កូរ៉េខាងត្បូងនាបច្ចុប្បន្នជាវិនិយោគិនបរទេសធំនៅវៀតណាម  ដោយមានគំរោងការណ៍ចំនួន៥៥០០ បង្កើតការងារធ្វើសំរាប់ពលករចំនួន៧០០ ០០០នាក់។ ប្រទេសទាំងពីរកំពុងខំប្រឹងប្រែងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១០០ ពាន់លានដុល្លារអាមេរិក នាឆ្នាំ២០២០។អនុរដ្ឋមន្ត្រីការបរទេស លោក Vu Hong Nam បានចាត់ទុកថា៖

          “ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងកូរ៉េខាងត្បូងបានអភិវឌ្ឍន៍ខ្លាំងក្លា។ ប្រទេសទាំងពីរបានក្លាយទៅជាដៃគូសំខាន់របស់គ្នា នៅលើគ្រប់ជាន់ថ្នាក់។ ជិត  ៥៦ ពាន់លានដុល្លារអាមេរិក ជាទុនចុះបញ្ជីរបស់វិនិយោគិនកូរ៉េខាងត្បូងនៅវៀតណាម នាខែកញ្ញាឆ្នាំ ២០១៧ ជាតួរលេខគួរអោយកត់សម្គាល់ ហើយបានជូយអោយកូរ៉េខាងត្បូងក្លាយទៅជាវិនិយោគិនឈរលំដាប់ថ្នាក់ទីមួយនៅវៀតណាម។ នេះជាសក្ខីភាពច្បាស់លាស់អំពីទំនាក់ទំនងទ្វេភាគី កំពុងអភិវឌ្ឍន៍ខ្លាំងក្លា ពីមួយថ្ងៃទៅមួយថ្ងៃ។”

          លោក Yong – Sun Choi  ប្រធានក្រុមហ៊ុនសំណង់ Hanshin កូរ៉េខាងត្បូង បានអោយដឹងថា៖ក្រុមហ៊ុនបានវិនិយោគ ធ្វើអាជីវកម្មជាង១០ឆ្នាំនៅវៀតណាមហើយ ។ លោកបានចាត់ទុកថា៖បរិយាកាសវិនិយោគអាជីវកម្មនៅវៀតណាមគឺល្អណាស់៖

          “ ក្រុមហ៊ុនបានចូលរួមអនុវត្តសំណង់ជាច្រើន នៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅវៀតណាម។ក្រុមហ៊ុនយើងខ្ញុំបានមានសំណង់ចំនួន១៦ អនុវត្តនៅវៀតណាមដូចជា៖ កសាងស្ពាន និងអាគារ។ យើងខ្ញុំសង្ឃឹមថា៖នឹងបានបន្តសហប្រតិបត្តិការជាមួយវៀតណាម ដើម្បីអនុវត្តសំណង់ជាច្រើននៅទីនេះ។”

          កិច្ចសហប្រតិបត្តិការផ្លាស់ប្តូរប្រជាជន ផ្លាស់ប្តូរវប្បធម៌

        ទេសចរណ៍ក៏ជាវិស័យមួយដែលបានប្រទេសទាំងពីរទទួលបានលទ្ធផលល្អប្រសើរ។ក្នុងឆ្នាំ២០១៦ការផ្លាស់ប្តូរភ្ញៀវទេសចររវាងប្រទេសទាំងពីរទទួលបានជិត១លាន៨សែននាក់។ មនុស្សចំនួនជិត១៥០ ០០០ នាក់កំពុងរស់នៅ សិក្សា និងធ្វើការនៅកូរ៉េខាងត្បូង បាននិងកំពុងជាស្ពានតភ្ជាប់ រួមចំណែកសំខាន់ក្នុងការបង្កើនទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅកូរ៉េខាងត្បូង  Nguyen Vu Tu បានចាត់ទុកថា៖

          “ រួមជាមួយការអភិវឌ្ឍន៍ដ៏ល្អប្រសើរនៃទំនាក់ទំនង វៀតណាម-កូរ៉េខាងត្បូង ក្រោយរយៈពេល២៥ឆ្នាំ  កសាង   យើងបានឃើញការរីកធំធាត់ខ្លាំងក្លារបស់ចលនានិស្សិតវៀតណាមនៅកូរ៉េខាងត្បូង។ ទន្ទឹមនឹងស្នាដៃក្នុងការសិក្សារៀនសូត្រ បណ្ដាមិត្តនិស្សិតវៀតណាម នៅកូរ៉េខាងត្បូង បានរួមដៃជាមួយស្ថានទូតវៀតនាម ប្រចាំនៅកូរ៉េខាងត្បូង សមាគមជនវៀតណាមនៅកូរ៉េខាងត្បូង រៀបចំសកម្មភាពជាក់ស្ដែងជាច្រើន សំដៅតភ្ជាប់សហគមន៍ ផ្សព្វផ្សាយអំពីរូបភាព ទឹកដី និងមនុស្សវៀតណាមនៅកូរ៉េខាងត្បូង។មិត្តទាំងនោះក៏ដើរតួនាទីស្នូល ក្នុងចលនាឆ្ពោះទៅស្រុកកំណើត ប្រទេសជាតិផងដែរ។”

          អាចបានឃើញថា ក្នុងរយៈពេល២៥ឆ្នាំកន្លងទៅ ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ  វៀតណាម-កូរ៉េខាងត្បូង កាន់តែជិតស្និទ្ធ និងទទួលបានលទ្ធផលល្អជាច្រើន។ រំលឹកខួបអនុស្សាវរីយ៍លើកទិ២៥ទិវាបង្កើតទំនាក់ទំនងការទូត ជាឱកាសមួយដើម្បីប្រទេសទាំងពីររំលឹកឡើងវិញនូវកំណាត់ផ្លូវកន្លងទៅ និងបន្តមានវិធានការជាក់ស្ដែងដើម្បីជំរុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរឡើងកំរិតថ្មី នាំមកនូវផលប្រយោជន៍ជាក់ស្ដែងសំរាប់ប្រជាជននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ