វៀតណាមខិតខំប្រឹងប្រែងទទួលបានកំណើនសេដ្ឋកិច្ចពី៦,៦ដល់៦,៨%ក្នុង ឆ្នាំ២០១៩

(VOVWORLD) - បើទោះជាមានកំហិតនិងការសាកល្បងជាច្រើនក្នុងបរិបទដែលសភាព ការណ៍ពិភពលោកនិងតំបន់មានបម្រែបម្រួលដ៏ស្មុគស្មាញក្ដី ប៉ុន្តែ នាពេលកន្លង ទៅ វៀតណាមបានគ្រប់គ្រងអតិផរណាបានយ៉ាងល្អក៏ដូចជារក្សាបាននូវស្ថិរភាពនៃម៉ាក្រូសេដ្ឋ កិច្ច។ ជាមួយគ្នានោះ វៀតណាមបានជំរុញខ្លាំងក្នុងការរៀបចំរចនាសម្ព័ន្ធខឿន សេដ្ឋកិច្ចឡើងវិញ ផ្លាស់ប្ដូរថ្មីរូបសណ្ឋានកំណើន បញ្ជាណែនាំអភិវឌ្ឍន៍វិស័យ និងផ្នែកនានាដែលមានឧត្តមភាព សក្ដានុភាព អនុវត្តន៍បច្ចេកវិទ្យាខ្ពស់សំដៅ លើកស្ទួយផលិតភាព គុណភាព ប្រសិទ្ធភាពនិងសមត្ថភាពប្រកួតប្រជែង ព្រម ទាំងដាក់ចេញគោលដៅថ្មីសម្រាប់កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០១៩ផងដែរ។
វៀតណាមខិតខំប្រឹងប្រែងទទួលបានកំណើនសេដ្ឋកិច្ចពី៦,៦ដល់៦,៨%ក្នុង ឆ្នាំ២០១៩ - ảnh 1កិច្ចប្រជុំពេញអង្គនៃរដ្ឋសភាវៀតណាម 


 
របាយការណ៍ស្ដីពីសភាពការណ៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៨និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៩ ដែលថ្លែងដោយនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc នៅក្នុងកិច្ចប្រជុំពេញអង្គដំបូង នៃសម័យប្រជុំលើកទី៦ រដ្ឋសភានីតិកាលទី១៤ បានអះអាងថា៖ កំណើន GDP ក្នុងឆ្នាំ២០១៨នឹងហួសពី៦,៧%។ ទន្ទឹមនឹងនោះ ល្បឿនកំណើនរបស់វៀតណាមក៏ខ្ពស់ជាងបើប្រៀបនឹងដំណាក់កាល២០១០-២០១៥ ហើយគុណភាពកំណើនត្រូវបានលើកស្ទួយប្រកបដោយចីរភាពផងដែរ។

       កំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ២០១៨ហួសពី៦,៧%

        បន្តសន្ទុះអភិវឌ្ឍន៍ សភាពការណ៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមក្នុងរយៈពេល៩ខែនាដើមឆ្នាំ២០១៨ ទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ កំណើន GDP ក្នុងរយៈពេល៩ខែទទួលបាន៦,៩៨% ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១១មក។ ក្នុងឆ្នាំ២០១៨ GDP របស់វៀតណាមកើនឡើងជាង៦,៧% ព្រមទាំងសម្រេចសន្ទស្សន៍អភិវឌ្ឍន៍ទាំង១២ដែលត្រូវបានដាក់ចេញ ក្នុងនោះមានសន្ទស្សន៍ចំនួន៨ដែលត្រូវបានសម្រេចហួសគោលដៅ។ ទ្រង់ទ្រាយនៃខឿនសេដ្ឋកិច្ចបានកើនឡើង ១,៣ដង ហើយ GDP ក្នុងមនុស្សម្នាក់បានកើនឡើង៤៤០ដុល្លាអាមេរិកបើប្រៀបធៀបនឹងរយៈពេលដើមអាណត្តិ។ តាមនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានចាត់ទុកថា វៀតណាមគ្រោងនឹងសម្រេចគោលដៅទាំងអស់នៅក្នុងផែនការ៥ឆ្នាំ២០១៦-២០២០ តាមសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១២និងសេចក្ដីសម្រេចចិត្តរបស់រដ្ឋសភាបានដាក់ចេញ។

        “បរិយាកាសវិនិយោគធ្វើអាជីវកម្មត្រូវបានកែលំអពីមួយថ្ងៃទៅមួយថ្ងៃ។ វៀតណាមបានអនុវត្តន៍ការកាត់បន្ថយបែបបទរដ្ឋបាលយ៉ាងហោចណាស់៥០% ក្នុងនោះមានការជួយសម្រួលដល់លក្ខខ័ណធ្វើអាជីវកម្ម បែបបទត្រួតពិនិត្យទំនិញនាំចូលនាំចេញ ព្រមទាំងកាត់បន្ថយការចំណាយអាជីវកម្ម ពិសេសគឺការចំណាយទុន ការចំណាយលើបែបបទរដ្ឋបាល ផងដែរ។ វៀតណាមត្រូវបានវាយតម្លៃថា ជាប្រទេសមួយក្នុងចំណោមប្រទេសទាំង១០ដែលមានការសន្យាយ៉ាងខ្លាំងក្លាបំផុតអំពីការកែទម្រង់គោលនយោបាយពន្ធ។ ក្នុងឆ្នាំ២០១៨មានសហគ្រាសប្រមាណ១៣០ពាន់អង្គភាពត្រូវបានបង្កើតថ្មី បរិមាណសហករណ៍ក៏កើនឡើងយ៉ាងខ្លាំង ប្រាក់ចំណូលរបស់ពលករត្រូវបានលើកស្ទួយដែរ។ រដ្ឋាភិបាលបានផ្តោតលើការបញ្ជាណែនាំអនុវត្តន៍ដំណោះស្រាយយុទ្ធសាស្ត្រនិងការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ ហើយទទួលបានលទ្ធផលសំខាន់ៗជាច្រើន រួមចំណែកទៅក្នុងការអភិវឌ្ឍប្រទេសជាតិ អនុវត្តន៍យ៉ាងសកម្មនូវសេចក្ដីសម្រេចចិត្តរបស់មជ្ឈឹមស្ដីពីការសុក្រិតខឿនសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម រៀបចំរចនាសម្ព័ន្ធសហគ្រាសរដ្ឋឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន”។

        រដ្ឋាភិបាលវៀតណាមបានដាក់ចេញគោលដៅគឺទទួលបានកំណើន GDP ពី៦,៦ដល់៦,៨%ក្នុងឆ្នាំ២០១៩។ ក្នុងនោះ តម្លៃប្រើប្រាស់មានល្បឿនកំណើនជាមធ្យមចំនួន៤% ទំហំនាំចេញកើនឡើងពី៧ដល់៨% សមាមាត្ររវាងឱនភាពពាណិជ្ជកម្មជាមួយទំហំនាំចេញសរុបមិនហួសពី៣% ទុនវិនិយោគអភិវឌ្ឍន៍សង្គមសរុបស្រូបយកពី៣៣ដល់៣៤%នៃ GDP។

        បន្តអនុវត្តន៍យ៉ាងខ្លាំងក្លា ព្រមៗគ្នានិងប្រកបដោយប្រសិទ្ធភាពនូវភារកិច្ចនិងដំណោះស្រាយនានា

        នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ក្នុងប៉ុន្មានខែចុងឆ្នាំ២០១៨ វៀតណាមនឹងបន្តអនុវត្តន៍យ៉ាងខ្លាំងក្លា ព្រមៗគ្នានិងប្រកបដោយប្រសិទ្ធភាពនូវភារកិច្ចនិងដំណោះស្រាយនានាដែលត្រូវបានដាក់ចេញ ព្រមទាំងសង្កេតតាមដានសភាពការណ៍នៅក្នុងនិងក្រៅប្រទេស ដើម្បីចេញគោលនយោបាយឲ្យបានសមស្របនិងទាន់ពេលវេលា សំដៅជួយសម្រួលដល់ការធ្វើផលិតកម្ម អាជីវកម្ម អនុវត្តន៍ឲ្យបានល្អនូវការងារទប់ទល់នឹងគ្រោះធម្មជាតិនិងបម្រែបម្រួលអាកាសធាតុ ជំរុញខ្លាំងការងារបង្ការប្រឆាំងអំពើពុករលួយ ការខ្ជះខ្ជាយ ធានាសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់និងសុវត្ថិភាពសង្គម។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងថា៖

        “បន្តពង្រឹងគ្រឹះស្ថាននៃម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា លើកស្ទួយសមត្ថភាពផ្ទៃក្នុងដោយលក្ខណៈខ្លួនទីពឹងខ្លួននៃខឿនសេដ្ឋកិច្ច។ ផ្តោតទៅលើការកែលំអបរិយាកាសធ្វើអាជីវកម្ម ជំរុញកំណើនសេដ្ឋកិច្ច រៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ ផ្លាស់ប្ដូរថ្មីរូបសណ្ឋានកំណើន លើកស្ទួយផលិតភាព គុណភាព ប្រសិទ្ធភាពនិងសមត្ថភាពប្រកួតប្រជែងរបស់ប្រទេសជាតិ។ ប្ដេជ្ញាចិត្តផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត អនុវត្តន៍វិទ្យាសាស្ត្របច្ចេកវិទ្យានៃបដិវត្តន៍ឧស្សាហកម្មលើកទី៤ ព្រមទាំងអភិវឌ្ឍន៍វប្បធម៌សង្គម ធានាសុខុមាលភាពសង្គម លើកស្ទួយជីវភាពរស់នៅទាំងខាងសម្ភារៈនិងស្មារតីសម្រាប់ប្រជាជន បង្កើនការគ្រប់គ្រងធនធាន បរិស្ថាន ម្ចាស់ការទប់ទល់នឹងគ្រោះធម្មជាតិនិងបម្រែបម្រួលអាកាសធាតុផងដែរ”។

        នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា រដ្ឋាភិបាលនឹងផ្តោតទៅលើការបញ្ជាណែនាំអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដើម្បីបន្តធ្វើសកម្មភាពយ៉ាងខ្លាំងក្លា ជំនះពុះពារលើការលំបាកសាកល្បង ខិតខំប្រឹងប្រែងសម្រេចរួចគោលដៅនិងភារកិច្ចទាំងអស់ក្នុងឆ្នាំ២០១៩ រួមចំណែកអនុវត្តន៍ប្រកបដោយជោគជ័យនូវផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល៥ឆ្នាំចាប់ពីឆ្នាំ២០១៦ដល់ឆ្នាំ២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ