វៀតណាមខំប្រឹងប្រែងជំនះពុះពារលើផលវិបាកដោយគ្រាប់បែកមីន

(VOV)_វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសត្រូវរងផលប៉ះពាល់ធ្ងន់
ធ្ងរបំផុតដោយគ្រាប់បែកមីននៅលើពិភពលោក។ វៀតណាមមានមនុស្ស​ចំនួនបួន
ហ្មឺននាក់ត្រូវស្លាប់ និងមនុស្សចំនួន៦ហ្មឺននាក់ទៀតរងរបួសដោយគ្រាប់បែកមីន
បណ្ដាលឡើងចាប់ពីឆ្នាំ១៩៧៥មក។ វៀតណាមបាននិងកំពុងអនុវត្ត​សកម្មភាព
ជំនះពុះពារទៅលើផលវិបាកដោយគ្រាប់បែកមីននិងជួយឧបត្ថម្ភជន​រងគ្រោះដោយ
គ្រាប់បែកមីន។  

វៀតណាមខំប្រឹងប្រែងជំនះពុះពារលើផលវិបាកដោយគ្រាប់បែកមីន - ảnh 1
វៀតណាមខំប្រឹងប្រែងជំនះពុះពារលើផលវិបាកដោយគ្រាប់បែកមីន(Hồ Cầu-TTXVN)

តាមលទ្ធផលនៃគំរោងការណ៍៖ ស៊ើបអង្កេតបង្កើតផែនទីតំបន់ត្រូវបំពុល​ដោយ
គ្រាប់បែកមីន នៅលើទូទាំងប្រទេស ផ្ទៃដីត្រូវបំពុលនិងទីកន្លែងសង្ស័យត្រូវបំពុល
ដោយគ្រាប់បែកមីន យុទ្ធភ័ណ្ឌចំនួន ជិត៧លានហិកតា ស្មើនឹង២០%លើផ្ទៃដី​ប្រ
ទេសវៀតណាម។ នាបច្ចុប្បន្ន ស្ថានភាពបំពុលដោយគ្រាប់បែកមីនក្រោយពី
សង្គ្រាមនៅវៀតណាមនៅធ្ងន់ធ្ងរណាស់។ តាមការប៉ាន់ស្មានថា៖ ពីឆ្នាំ ១៩៧៥
មក មានមនុស្សចំនួនបួនហ្មឺននាក់ត្រូវស្លាប់ និងមនុស្សចំនួន៦ហ្មឺននាក់ទៀតរង
រ​បួសដោយគ្រាប់បែកមីន។

វៀតណាមខំប្រឹងប្រែងជំនះពុះពារលើផលវិបាកដោយគ្រាប់បែកមីន - ảnh 2
វៀតណាមខំប្រឹងប្រែងជំនះពុះពារលើផលវិបាកដោយគ្រាប់បែកមីន(Hồ Cầu-TTXVN)

ជំរុញខ្លាំងការងាររ៉ាវរក សំអាតនិងជួយឧបត្ថម្ភជនរងគ្រោះដោយគ្រាប់បែកមីន

        ជាប្រចាំឆ្នាំ វៀតណាមបានផ្តល់ប្រាក់ចំនួនមួយពាន់លានដុងសំរាប់ការងាររ៉ាវរក បំផ្លាញ់ចោលគ្រាប់បែកមីន និងថវិការរាប់រយពាន់លានដុងដើម្បីជួយឧបត្ថម្ភ 
ព្យាបាលជំងឺ បណ្ដុះបណ្ដាមុខវិជ្ជាជីវះសំរាប់ជនរងគ្រោះ​ដោយគ្រាប់បែកមីន។ ​វៀត
ណាម​បានរៀបចំការរ៉ាវរក ប្រមូលផ្តុំ សំអាតគ្រាប់បែកមីនរាប់រយលានតោន រំដោះ
ដីធ្លីចំនួនរាប់ពាន់ហិកតា បង្កើតបរិយាកាសប្រកបដោយសុវត្ថិភាពសំរាប់ប្រជា​ជន 
កាត់បន្ថយគ្រោះថ្នាក់ដោយគ្រាប់បែកមីន គ្រឿងផ្ទះ។ ប៉ុន្តែ ការជំនះពុះពារទៅលើ
ផលវិបាកដោយគ្រាប់បែកមីន និងជួយឧបត្ថម្ភប្រជាជននៅជួបការលំបាកជាច្រើន។ 
លោក Nghiem Dinh Thien នាយករង មជ្ឈមណ្ឌលបច្ចេកវិទ្យា​សំអាតគ្រាប់បែកមីន
 អង្គទ័ព កងវិស្វកម្ម បានអោយដឹងថា៖

          “ ការរ៉ាវរក បំផ្លាញ់ចោលគ្រាប់បែកមីននៅក្នុងតំបន់ទីប្រជុំជននៅជួបការលំ
បាក​ជា​ច្រើន ដោយសារត្រូវមានផែនការ សក្ដានុភាពអំពីសេដ្ឋកិច្ច។ ទន្ទឹមនឹងនោះ 
​ក៏មានបញ្ហាចំនួន២ទៀតគឺ៖ទីមួយគឺអត្តនោម័ត និងទីពីរគឺប្រជាជនមិនយល់ដឹងអំ
ពីគ្រោះថ្នាក់ពីគ្រាប់បែកមីន និងយុទ្ធភ័ណ្ឌ។”

          ដើម្បីជួយឧបត្ថម្ភបណ្ដាជនរងគ្រោះដោយគ្រាប់បែកមីនឆ្លងកាត់លើការលំ
បាក ស្ថិរភាពជីវភាពរស់នៅ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ បក្ស រដ្ឋជានិច្ចកាលយកចិត្ត
ទុក​ដាក់ និងដាក់ចេញបណ្ដាគោលនយោបាយ ច្បាប់សំរាប់ជនរងគ្រោះដោយ
គ្រាប់បែកមីន ដើម្បីស្ថិរភាពជីវភាពរស់នៅ ឈានឡើងក្នុងជិវភាពរស់នៅ និង
បានទាក់ទងជាមួយសេវាកម្មនានា។ លោក To Duc អនុប្រធាន នាយកដ្ឋានគាំពា
រសង្គម​ ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបានអោយដឹងថា៖

          “ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចបានរួមសហការជាមួយគ្រប់​
ក្រសួង ស្ថានប័ននិងតំបន់ អភិវឌ្ឍន៍ប្រព័ន្ធសេវាកម្ម ចំពោះជនពិការនិយាយរួម 
និងជនរងគ្រោះដោយគ្រាប់បែកមីននិយាយដោយឡែក រួមបញ្ចូលជាមួយសហ
គមន៍។ នាពេលខាងមុខនេះ យើងខ្ញុំបន្តស្រាវជ្រាវយន្តការ គោលនយោបាយសំ
រាប់​ជនរងគ្រោះដោយគ្រាប់បែកមីនឡើងវិញ ដើម្បីជនរងគ្រោះទាំងឡាយបាន
ជួយឧបត្ថម្ភអោយទាន់ពេលវេលា និងគ្រប់គ្រាន់។ ក្រៅពីនោះ យើងខ្ញុំក៏បង្កើន
សមត្ថភាពសំរាប់តំបន់ ដើម្បីបញ្ជាណែនាំ អនុវត្តន៍កម្មវិធីជួយជនរងគ្រោះដោយ
គ្រាប់បែកមីនប្រកបដោយខ្សែសង្វាក់ និងជំនាញការ។”

          វៀតណាមរួមជាមួយសហគមន៍អន្តរជាតិរួមដៃជំនះពុះពារលើផលវិបាក​
ដោយគ្រាប់បែកមីន

        ដើម្បីសំអាតគ្រាប់បែកមីននៅសេសសល់ពីសង្គ្រាមនៅវៀតណាម ត្រូវមាន
ទឹកប្រាក់ចំនួនជាង១០ពាន់លានដុល្លារអាមេរិក និងអនុវត្តក្នុងរយៈពេល១០០ឆ្នាំ 
ហើយមិនទាន់គិតដល់ទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិកផ្សេងទៀតដើម្បី
​កសាងទីប្រជុំជន ធានាសន្តិសុខសង្គម នៅក្នុងតំបន់រងការបំពុលដោយគ្រាប់
បែក​មីន។ រួមជាមួយការខំប្រឹងប្រែងក្នុងប្រទេស នាពេលកន្លងទៅ អង្គការអន្តរ
ជាតិជាច្រើន បានជួយឧបត្ថម្ភវៀតណាមក្នុងការងារជួយសម្រួលសំរាប់ជនរង
គ្រោះដោយគ្រាប់បែកមីន។ ចាប់ពីកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធិភាព
នេះ វៀតណាមបានអនុវត្តរូបសណ្ឋានមួយចំនួន ផ្គត់ផ្គង់ចំណេះដឹង ឯកសារណែ
នាំ​បច្ចេកទេស បណ្ដុះបណ្ដាលសំរាប់ជួរកម្មាភិបាលបំរើការងារសង្គម តាមការ​
កំណត់ និងបទដ្ឋានអន្តរជាតិនានា សមស្របជាមួយលក្ខណះរបស់វៀតណាម។ 
ស្ដីអំពីបញ្ហានេះ លោក To Duc អនុប្រធាន នាយកដ្ឋានគាំពារសង្គម ​ក្រសួងការ
ងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបានអោយដឹងថា៖

          “ ផ្អែកទៅលើមូលដ្ឋានសហប្រតិបត្តិការជាមួយដៃគូរអន្តរជាតិនានា វៀត​
ណាមបានសម្រេចជាជំហានៗ បណ្ដាបែបផែន​គោលនយោបាយជួយឧបត្ថម្ភ​ 
ហើយអភិវឌ្ឍន៍ប្រព័ន្ធសេវាកម្ម និងលើកកំពស់សមត្ថភាពសំរាប់កម្មាភិបាលបំ
រើការងារបង្ការ ទប់ទល់នឹងគ្រាប់បែកមីន។​ ការងារទាំងនេះ ត្រូវបានវៀតណាម
​រួមសហការអនុវត្តជាមួយអង្គភាពអន្តរជាតិនានាយ៉ាងម៉ត់ចត់។”

          នាបច្ចុប្បន្ន ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម បានដាក់
ជូននាយករដ្ឋមន្ត្រី រដ្ឋាភិបាលពិនិត្យមើលនិងអនុម័តទៅលើគំរោងផែនការ​ក
សាងមូលដ្ឋានឯកសារ ស្ដីអំពីសន្តិសុខសង្គម។គោលដៅមួយក្នុងចំណោម​គោលដៅ នោះគឺ កសាងប្រព័ន្ធឯកសារ ស្ដីអំពីមុខសញ្ញាគាំពារសង្គម និងក្រុម​
ជនរងគ្រោះ ដែលក្នុងនោះមានជនរងគ្រោះដោយគ្រាប់បែកមីន។ទន្ទឹមនឹងនោះ
 ក្រសួងក៏រួមសហការជាមួយសមាគមជួយឧបត្ថម្ភជនពិការវៀតណាម អង្គការ
​មូលនិធិអតីតទាហានអាមេរិក និងអង្គការអន្តរជាតិនានា អនុវត្តធ្វើពិសោធការ​​
ក​សាងប្រព័ន្ធឯកសារស្ដីអំពីជនរងគ្រោះដោយគ្រាប់បែកមីន ដើម្បីលើកកំពស់
ថែមទៀតការងារថែទាំសំរាប់ជនរងគ្រោះដោយគ្រាប់បែកមីននៅវៀតណាម៕


ប្រតិកម្មទៅវិញ

ផ្សេងៗ