វៀតណាមចូលរួមយ៉ាងសកម្មក្នុងដំណាក់កាលស្តារឡើងវិញប្រព័ន្ធអេកូឡូស៊ី

(VOVWORLD) -  ការពារនិងស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី ដើម្បីជាផលប្រយោជន៍សម្រាប់មនុស្សនិងធម្មជាតិ។ សារនេះក៏ជាការប្តេជ្ញាចិត្តដ៏មុតមាំរបស់អង្គការសហប្រជាជាតិ ក៏ដូចជាប្រទេសជាច្រើននាពេលបច្ចុប្បន្ននេះ ក្នុងការងារបង្ការ ទប់ស្កាត់និងបញ្ច្រាសការបំផ្លាញ លើលំហរធម្មជាតិ។ ជាប្រទេសមួយដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីការប្រែប្រួលអាកាសធាតុ វៀតណាមកំពុងធ្វើសកម្មភាពយ៉ាងសកម្មដើម្បីការពារប្រព័ន្ធអេកូឡូស៊ី ដែលជាដំបូងបង្អស់បានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគោលដៅរួមរបស់ពិភពលោក លើការងារអភិរក្សជីវៈចម្រុះ។
វៀតណាមចូលរួមយ៉ាងសកម្មក្នុងដំណាក់កាលស្តារឡើងវិញប្រព័ន្ធអេកូឡូស៊ី  - ảnh 1ការការពារទង្វើបរបាញ់និងការជួញដូរសត្វព្រៃគឺជាដំណោះស្រាយមួយដែលរួមចំណែកដល់ការស្តារប្រព័ន្ធអេកូឡូស៊ីឡើងវិញ  (រូបថត៖ Vietnam+)

យោងតាមរបាយការណ៍ថ្មីបំផុតនៃកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ អង្គការកសិកម្មរុក្ខាប្រមាញ់នៃអង្គការសហប្រជាជាតិថា ប្រព័ន្ធអេកូឡូស៊ីរបស់ពិភពលោកកំពុងប្រឈមមុខនឹងការគំរាមកំហែងយ៉ាងធំធេង ដូចជាការកាប់បំផ្លាញព្រៃឈើ ទឹកទន្លេនិងបឹងរងការបំពុល ដី លិចទឹកនិងវាលភក់រងការរីងស្ងួត ហើយតំបន់ឆ្នេរសមុទ្រនិងមហាសមុទ្រត្រូវធ្វើអាជីវកម្មហួសហេតុពេក។

អនុវត្តន៍យ៉ាងសកម្មរាល់គោលដៅអន្តរជាតិ

នៅវៀតណាម យោងតាមរបាយការណ៍របស់នាយកដ្ឋានអភិរក្សធម្មជាតិនិងជីវចម្រុះ នៃអគ្គនាយកបរិស្ថាននៃក្រសួងធនធានធម្មជាតិនិងបរិស្ថានវៀតណាមថា ទន្ទឹងនឹងការដែល តំបន់ព្រៃស្រោងដែលកំពុងរួមតូច មានប្រភេទសត្វកម្រនិងមានតម្លៃជាច្រើនទៀត ក៏កំពុងធ្លាក់ចុះយ៉ាងខ្លាំងអំពីបរិមាណផងដែរ។

ចំពោះមុខស្ថានភាពនោះ ដោយកំណត់ការអភិរក្សជីវៈចម្រុះមិនត្រឹមតែស្ថិតក្នុងវិសាលភាពដោយឡែកនៃប្រទេសនីមួយៗប៉ុណ្ណោះទេ ថែមទាំងលើទ្រងទ្រាយសកលទៀតផង តាមនោះ វៀត ណាមបានអនុវត្តន៍យ៉ាងសកម្មនូវគោលដៅអន្តរជាតិរួមស្តីពីការអភិរក្សជីវៈចម្រុះ។ ការអនុវត្តន៍យ៉ាងសកម្មនេះ ត្រូវបានបង្ហាញតាមរយៈការអភិវឌ្ឍនូវយន្តការនិងគោលនយោបាយថ្មីៗ ការអនុវត្តយុទ្ធសាស្ត្រ ផែនការ កម្មវិធីនិងគម្រោងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវចំរុះប្រកបដោយនិរន្តរភាព ការស្តារប្រព័ន្ធអេកូឡូស៊ីធម្មជាតិដូចជា ព្រៃ និងសមុទ្រជាដើម។ បណ្ឌិត Nguyen Van Tai អគ្គនាយកនៃនាយកដ្ឋានបរិស្ថានបានចាត់ទុកថា៖ “ជីវៈចម្រុះរបស់វៀតណាមគឺជាផ្នែកមួយនៃជីវចម្រុះរបស់ពិភពលោក។ ដូច្នេះ ត្រូវតែមានការរួមបញ្ចូលគ្នារវាងប្រទេសនានាក្នុងនោះមានវៀតណាមនិងបណ្តាប្រទេសជុំវិញពិភពលោក ដើម្បីអភិរក្សជីវៈចម្រុះ។ ទី ២ ត្រូវមានកិច្ចសហការពីអង្គការអន្តរជាតិ សហគមន៍ប្រជាជន រដ្ឋាភិបាល អ្នកវិទ្យាសាស្ត្រ រួមទាំងភាគីពាក់ព័ន្ធដទៃទៀត។ ទន្ទឹមជាមួយគ្នានោះ គួរតែមានការរួមបញ្ចូលគ្នានិងសម្របសម្រួលរវាងក្រសួងនិងវិស័យពាក់ព័ន្ធ រវាងថ្នាក់មជ្ឈឹមនិងមូលដ្ឋាន រួមទាំងសហគមន៍ អង្គការនយោបាយសង្គមវីជ្ជាជីវៈទៀតផង"។

ការចាប់ផ្តើមនៃទសវត្សរ៍ស្តារប្រព័ន្ធអេកូឡូស៊ី

ក្នុងរយៈពេលកន្លងមក ដោយឈរលើមូលដ្ឋាននៃទិសដៅចែងក្នុងអនុសញ្ញាជីវចម្រុះ ដែលវៀត ណាមបានចូលរួមនោះ វៀតណាមបានកសាងប្រព័ន្ធនៃភ្នាក់ងារគ្រប់គ្រង ក្របខ័ណ្ឌគោលនយោបាយនិងច្បាប់ស្តីពីជីវៈចម្រុះ; ប្រព័ន្ធនៃតំបន់អភិរក្សត្រូវបានបង្កើតឡើង និងពពួកសត្វកម្រនិងជិតផុតពូជត្រូវបានការពារដោយច្បាប់និងតាមរយៈកម្មវិធីសកម្មភាពនានា។ ទន្ទឹមជាមួយគ្នានោះ ការយល់ដឹងអំពីសារៈសំខាន់និងតួនាទីនៃជីវៈចម្រុះសម្រាប់ជីវភាពរស់នៅនិងការអភិវឌ្ឍប្រកបដោយចីរភាពស្ថេរភាពរបស់ប្រទេសកំពុងបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។

យ៉ាងណាមិញ ឆ្នាំ ២០២១ គឺជាឆ្នាំនៃការចាប់ផ្តើមសកម្មភាពរបស់អង្គការសហប្រជាជាតិស្តីពីទសវត្សនៃការស្តារប្រព័ន្ធអេកូឡូស៊ី (២០២១ - ២០៣០) ហើយក៏ជាកាលបរិច្ឆេទចុងក្រោយនៃទិសដៅអនុវត្តន៍របៀបវារៈឆ្នាំ ២០៣០ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។ ឆ្ពោះទៅគោលដៅនេះរបស់អង្គការសហប្រជាជាតិ  វៀតណាមបានបង្កើតយុទ្ធសាស្ត្រជាតិ ស្តីពីជីវៈចម្រុះដល់ឆ្នាំ ២០៣០ និងទិសដៅដល់ឆ្នាំ ២០៤០ ក្នុងនោះមានខ្លឹមសារកសាងប្រព័ន្ធគោលនយោបាយនិងច្បាប់សមកាលកម្មសម្រាប់ការអភិរក្សធម្មជាតិនិងជីវចម្រុះ។ លោកស្រី Hoang Thi Thanh Nhan អនុប្រធាននាយកដ្ឋានអភិរក្សនិងជីវៈចម្រុះ នៃអគ្គនាយកបរិស្ថានវៀតណាមបានឲ្យដឹងថា៖ “ក្នុងដំណាក់កាលត្រៀមរៀបចំនេះ នឹងធ្វើការពិនិត្យលើសំណើរនៃក្របខ័ណ្ឌសកលស្តីពីជីវៈចម្រុះឆ្នាំ ២០៣០ ដើម្បីអនុវត្តន៍ជាក់ស្តែងរាល់អាទិភាពនៃសកម្មភាពដែលសមស្របនឹងលក្ខខណ្ឌរបស់វៀតណាម។ ដោយហេតុនេះ ក្រៅពីការអភិរក្សជីវៈចម្រុះ តម្លៃនៃធម្មជាតិរបស់វៀតណាមក៏រួមចំណែកដល់ការអនុវត្តការអភិរក្សជីវៈចម្រុះទូទាំងពិភពលោកផងដែរ”។

អាចនិយាយបានថា ជីវចម្រុះនៃប្រព័ន្ធអេកូឡូស៊ីបាននាំមកនូវផលប្រយោជន៍ដោយផ្ទាល់ដល់ប្រជាជននិងបានចូលរួមចំណែកយ៉ាងច្រើនដល់សេដ្ឋកិច្ចរបស់ប្រទេសជាតិ។ ក្នុងនោះ វៀត ណាម កំពុងខិតខំប្រឹងប្រែង គ្រប់គ្រងនិងឃ្លាំមើលដើម្បីប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនិងចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ