វៀតណាមជានិច្ចកាលគោរពនិងការពារសិទ្ធិសេរីភាពត្រឹមត្រូវរបស់ប្រជាជន

(VOV)_អ្នកនាំពាក្យនៃអគ្គស្នងការទទួលបន្ទុកបញ្ហាសិទ្ធិមនុស្ស នៃអង្គការ
សហប្រជាជាតិ ទើបនឹងមានបទថ្លែងមតិខ្វះភាពត្រឹមត្រូវ គ្មានភ័ស្តុតាងជាក់ស្ដែង
 អំពីការប្រមូលផ្តុំមនុស្សជាច្រើន នាពេលថ្មីៗនេះ នៅទីក្រុងហាណូយ និងទីក្រុងហូជី
មិញ ដោយប្រើពាក្យស្លោកគឺ៖ការពារបរិស្ថាន បន្ទាប់ពីបញ្ហាវិបត្តិនៅសមុទ្រកើតមាន
ឡើង នៅតំបន់ភូមិភាគកណ្ដាលវៀតណាម។ នេះគឺជាសកម្មភាពមួយមានគោលដៅ
បដិសេធស្ថានភាពការពិតជាក់ស្ដែងគឺវៀតណាម​គោរពនិងការពារ​សិទ្ធិសេរីភាពត្រឹម
ត្រូវរបស់ប្រជាជន ទាំងខាងច្បាប់ និងស្ថានភាពជាក់ស្ដែង។ 

វៀតណាមជានិច្ចកាលគោរពនិងការពារសិទ្ធិសេរីភាពត្រឹមត្រូវរបស់ប្រជាជន - ảnh 1
វៀតណាមជានិច្ចកាលគោរពនិងការពារសិទ្ធិសេរីភាពត្រឹមត្រូវរបស់ប្រជាជន

អ្នកនាំពាក្យនៃអគ្គស្នងការទទួលបន្ទុកបញ្ហាសិទ្ធិមនុស្ស បានចោទប្រកាន់វៀត
ណាម ៖មានអំពើហឹង្សាចំពោះមនុស្សជួបជុំគ្នា ដែលក្នុងនោះមាននារី និងកុមារ គឺ
គ្មានមូលដ្ឋាន និងខុសពីការពិតទាំងស្រុង។ នេះគឺជាទស្សនះខ្វះបរានុ​ម័ត្ត និងមាន
គោលដៅ។

          ការពារបរិស្ថានឬបង្កអ៊ូកឡុក ញុះញង់ឱ្យមានកុបកម្មសំដៅផ្តួលរលំរបប

        មិនពិបាកដើម្បីឃើញថា៖ ការប្រមូលផ្តុំមនុស្សច្រើន ដោយប្រើពាក្យស្លោក៖ ការ
ពារបរិស្ថាននៅវៀតណាម គឺដោយសារសមាសភាពប្រឆាំង រួមទាំងក្រុម​ភេរវករ Viet
Tan ដែលបានរៀបចំ ឬមានឧបាយកល បង្កអ៊ុកឡុក​ ញុះញង់អោយ​មានកុបកម្ម សំ
ដៅផ្តួលរលំរបប ដោយមានសេណារីយូពីមុន។ គេបានតភ្ជាប់មុខសញ្ញានានានៅក្នុង
និងក្រៅប្រទេស ប្រើបញ្ហាបរិស្ថាន ដើម្បីទាក់ទាញប្រជាជន​ចូលរួម ធ្វើបាតុកម្ម និង
ប្រឆាំងនឹងកងកម្លាំងរក្សាសណ្ឋាប់ធ្នាប់សង្គម។ អាជ្ញាធរវៀតណាមទើបនឹងចាប់ឃុំ
ខ្លួនមុខសញ្ញាចំនួន២នាក់ ដែលបានទទួលប្រាក់ពី​អង្គការភេរវកម្ម Viet Tan ដើម្បី
ប្រមូលផ្តុំ ផ្សព្វផ្សាយឯកសារ រូបភាពខុសឆ្គង ​ដើម្បីប្រជាជនប្រឆាំងនឹងរដ្ឋ បំផ្លាញ់
ការបោះឆ្នោតរដ្ឋសភា និងក្រុមប្រឹក្សាប្រជា​ជនគ្រប់ជាន់ថ្នាក់ដែលនឹងប្រព្រឹត្តទៅ
នាពេលឆាប់ៗនេះ បង្កអស្ថិរភាពសន្តិសុខ ​នយោបាយនៅវៀតណាម។

          វៀតណាមជានិច្ចកាលគោរព ការពារសិទ្ធិនិងសេរីភាពរបស់ប្រជាជន

        ក្នុងស្ថានភាពជាក់ស្ដែង វៀតណាម ជានិច្ចកាលគោរព ធានាសិទ្ធិទាំង​ឡាយ 
និងសេរីភាពជាសារវ័ន្តរបស់ប្រជាជន ដែលក្នុងនោះមានសិទ្ធិជួបជុំគ្នា ​សេរីភាព
ខាងនិយាយស្ដី សមស្របជាមួយរដ្ឋធម្មនុញ្ញ និងបទដ្ឋាននានារបស់​អន្តរជាតិចំ
ពោះសិទ្ធិមនុស្ស។ បន្ទាប់ពីពេលជាសមាជិកអង្គការសហប្រជាជាតិ នាឆ្នាំ ១៩៧៧
 វៀតណាមបានចូលរួមអនុសញ្ញាអន្តរជាតិស្ទើតែទាំងអស់ ស្ដីអំពីសិទ្ធិមនុស្ស។
ទន្ទឹមនឹងនោះ វៀតណាមក៏បានចេញផ្សាយបណ្ដាសារាចរ អនុក្រិត និងវិធាន
ការផ្សេងៗ តាមច្បាប់វៀតណាមនិងបទដ្ឋានអន្តរជាតិនានា ដើម្បីធានាសន្តិ
សុខ និងសុវត្ថិភាពសំរាប់ប្រជាជន ពិសេសគឺអ្នកចាសជរា នារីនិងកុមារ។ ​វៀត
ណាមបាន និងកំពុងជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ អាណត្តិ ២០១៤-២០១៦ វៀតណាមតែងតែចូលរួមជំនួបសន្ទនាស្ដីអំពី​សិទ្ធិ
មនុស្សជាមួយអាមេរិក អូស្ត្រាលី ស្វីសនិង EU។ ការគោរព និងធានាសិទ្ធិ ​និង
សេរីភាពរបស់ប្រជាជន នៅវៀតណាម ត្រូវបានបង្ហាញនៅក្នុងស្ថានភាពជាក់
ស្ដែង និងបានអន្តរជាតិទទួលស្គាល់។ 

          សេរីភាព ប្រជាធិបតេយុ្យក្នុងក្របខ័ណ្ឌច្បាប់

        តាមអនុសញ្ញាអន្តរជាតិស្ដីអំពីសិទ្ធិស៊ីវិល និងនយោបាយ ដែលវៀតណាម
បានចូលរួម ចុះហត្ថលេខា នាថ្ងៃទី២៤កញ្ញា ឆ្នាំ ១៩៨២ សិទ្ធិនិងសេរីភាពរបស់
ប្រជាជនត្រូវបានអនុវត្តតាមការកំណត់របស់ច្បាប់ មិនជះឥទ្ធិពលដល់សណ្ដាប់
ធ្នាប់សង្គម សន្តិសុខជាតិ សិលធម៌ សុខភាពសហគមន៍ សិទ្ធិនិងផលប្រយោជន៍
​របស់បុគ្គលណាមួយ។ ជាច្បាស់លាស់ថា៖​សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋត្រូវ​បាន​​​
គោរពនិងធានា ក្នុងក្របខ័ណ្ឌរដ្ឋធម្មនុញ្ញ និងច្បាប់វៀតណាម។

          ដូច្នេះ វិធានការទាំងឡាយ ដែលបានរដ្ឋវៀតណាមអនុវត្តក្នុងរយៈពេល
កន្លងទៅ ចំពោះការជួបជុំមនុស្សច្រើន ដោយបានប្រើបញ្ហាបរិស្ថាននោះ ដើម្បីបង្កអ៊ុកឡុក ញុះញង់គឺដើម្បីរក្សាស្ថិរភាពនយោបាយ សង្គម ធានាជីវភាពរស់
នៅរបស់ប្រជាជនប្រកបដោយសុខសាន្តត្រាណ។

          ដោយស្ថានភាពជាក់ស្ដែងដូច្នេះ អ្នកនាំពាក្យនៃអគ្គស្នងការទទួលបន្ទុក
បញ្ហាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ស្ដីអំពីការជួបជុំមនុស្សជាច្រើន 
នៅវៀតណាមគឺជាការខុសឆ្គងទាំងស្រុង ថែមទាំងមានការបង្ខូចបញ្ហាសិទ្ធិ
មនុស្សនៅវៀតណាមទៀតផង។ ការខ្វះបរានុម័តដោយចេតនា ចំពោះបញ្ហាសិទ្ធិ
មនុស្ស របស់ប្រទេសនិមួយៗនេះ ជាការងារមួយត្រូវរិះគន់ មិនអាចអធិប្បាយ 
មិនបានសាធារណះមតិនៅវៀតណាមនិងអន្តរជាតិទទួលបានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ