វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយបណ្តាដៃគូរសំខាន់នៅទ្វីបអឺរ៉ុប

(VOVworld)-ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥តុលា២០១៤ នាយករដ្ឋមន្រ្តីវៀតណាម
លោក Nguyen Tan Dung ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប៊ែលហ្សិក
សហភាពអឺរ៉ុប និងប្រទេសអាល្លឺម៉ង់។ ក្នុងដំណើរទស្សនកិច្ចនេះ គឺសំដៅផ្លាស់
ប្តូរទិសដៅ និងវិធានការដើម្បីជម្រុញទំនាក់ទំនងលើគ្រប់វិស័យ ជាក់ស្តែងនិង
ប្រកបដោយប្រសិទ្ធិភាពរវាងវៀតណាម ជាមួយបណ្តាដៃគូសំខាន់នៅទ្វីបអឺរ៉ុប
 ជាពិសេសគឺលើវិស័យសេដ្ឋកិច្ច។ ដំណើរទស្សនកិច្ចនេះ នឹងបន្តអនុវត្តការផ្តួច
ផ្តើមគំនិតធ្វើសមាហរណកម្មអន្តរជាតិលើគ្រប់ជ្រុងជ្រោយ និងរាល់ការ រួម
ចំណែកយ៉ាងសកម្ម ម្ចាស់ការរបស់វៀតណាមចំពោះរាល់បញ្ហាដែលមជ្ឈដ្ឋាន អន្តរជាតិកំពុងយកចិត្តទុកដាក់។ នេះក៏ជាសកម្មភាពកិច្ចការបរទេសដ៏សែន សំខាន់របស់វៀតណាមក្នុងឆ្នាំ២០១៤។

        កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាចំណុចភ្លឺក្នុងទំនាក់ទំនងទ្វេភាគី
វៀតណាម - ប៊ែលហ្សិក

        ប៊ែលហ្សិក- ជាទីមកដល់ដើមដំបូងក្នុងដំណើរទស្សនកិច្ចប្រទេសអឺរ៉ុប
មួយចំនួនរបស់នាយករដ្ឋមន្រ្តី Nguyen Tan Dung។ នាពេលកន្លងទៅ ទំនាក់
ទំនង រវាងវៀតណាមជាមួយប៊ែលហ្សិកបន្តមានការបោះជំហានលូតលាស់លើ
គ្រប់វិស័យ។ ទោះបីជាប៊ែលហ្សិកជាទីផ្សារតូច១ក្តី ប៉ុន្តែ ទំនាក់ទំនងពាណិជ្ជកម្ម
រវាងប្រទេស​ទាំងពីរគឺខ្ពស់ជាងប្រទេសEU និងអឺរ៉ុបមួយចំនួនទៀត។ តម្លៃប្រាក់
ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរនារយៈ៦ខែដើមឆ្នាំ២០១៤ ទទួលបាន១,២ពាន់
លានដុល្លារ អាមេរិក។ ការវិនិយោគផ្ទាល់របស់ ប៊ែលហ្សិកចូលវៀតណាម ទទួល
បាន ១៥៥ លានដុល្លារអាមេរិក។ វៀតណាមជាប្រទេសនៅទ្វីបអាស៊ីតែមួយគត់
 ទទួលបាន ជំនួយអភិវឌ្ឍ៍របស់ប៊ែលហ្សិក។

វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយបណ្តាដៃគូរសំខាន់នៅទ្វីបអឺរ៉ុប - ảnh 1
លោកនាយករដ្ឋមន្រ្តីអញ្ជើញបំពេញទស្សនកិច្ច
ប្រទេសប៊ែលហ្សិក (រូបថតៈ TTXVN)


        ដំណើរទស្សនកិច្ចជាផ្លូវការប្រទេសប៊ែលហ្សិករបស់នាយករដ្ឋមន្រ្តីលោក
Nguyen Tan Dung តាមសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្រ្តីប៊ែលហ្សិក លោក
 Elio Di Rupo រួមចំណែកជម្រុញថែមទៀតទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង
 ពីរលើគ្រប់វិស័យ  ជាពិសេស លើវិស័យកំពង់ផែ កំណើនបៃតង់ បច្ចេកវិទ្យាខ្ពស់
 ជាដើម។

        លាតត្រដាងអនុវត្តន៍ផែនការសកម្មភាពយុទ្ធសាស្រ្តវៀតណាម-
អាល្លឺម៉ង

        ជាសមាជិក១ក្នុងចំណោមសមាជិកចំនួន៦របស់ EU អាល្លឺម៉ង់មានទំនាក់ ទំនងដៃគូយុទ្ធសាស្រ្ត និងជាដៃគូសេដ្ឋកិច្ចសំខាន់នាំមុខរបស់វៀតណាមក្នុងEU
។ គិតដល់ខែសីហាឆ្នាំ២០១៤ វិនិយោគផ្ទាល់របស់អាល្លឺម៉ង់ចូលវៀតណាម​
ទទួលបាន១,២៥ពាន់លានដុល្លារអាមេរិក ដោយប្រមូលផ្តុំ ទៅលើវិស័យ ផលិត
សំភារៈ ថាមពល ជាតិគីមី ។ល។ អាល្លឺម៉ង់សន្យាថា ផ្តល់ជំនួយអភិវឌ្ឍន៍​ឲ្យ
វៀតណាមក្នុងដំណាក់កាល ២០១៤-២០១៥ចំនួនប្រាក់១០០លានដុល្លារ
អាមេរិក ដោយផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន៣ គឺបរិស្ថាន ថាមពល និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោក​ Chu Tuan Cap ជាអតីតអនុរដ្ឋមន្រ្តីក្រសួង
 ការបរទេស និងជាអនុប្រធានសមាគមមិត្តភាពវៀតណាម អាល្លឺម៉ងបានចាត់
ទុកថា៖

        “ក្រឡែកមើលឡើងវិញនូវទំនាក់ទំនងនៃប្រទេសទាំងពីរវៀតណាម អាល្លឺម៉ង់នាពេលកម្លងទៅ ឃើញថា មានការអភិវឌ្ឍន៍ដោយឥតឈប់ឈរ។ អង្គភាពអាជីវកម្មល្បីល្បាញរបស់អាល្លឺម៉ង់សុទ្ធតែមានវត្តមាននៅវៀតណាម
រួចទៅហើយ។ ក្នុងនាមជាប្រទេសមានខឿនសេដ្ឋកិច្ចធំបំផុតក្នុង​ EU អាល្លឺម៉ង់
កំពុងជម្រុញ ឲ្យបណ្តាប្រទេស EUទទួលស្គាល់វៀតណាមជាខឿនសេដ្ឋកិច្ច
ទីផ្សារ”។

        នាឆ្នាំ២០១៥ ប្រទេសទាំងពីនឹងរំលឹកខួបលើកទី៤០ នៃទិវាបង្កើតទំនាក់
 ទំនងការទូត (១៩៧៥-២០១៤)។ ដំណើរទស្សនកិច្ចអាល្លឺម៉ង់លើកនេះ​របស់
លោក Nguyen Tan Dung ពិតជាជម្រុញផែនការសកម្មភាពយុទ្ធសាស្រ្តរវាងវៀត
ណាមនិងអាល្លឺម៉ង់ ហើយបណ្តាគំរោងការណ៍ធំដែលបានចុះហត្ថលេខា មុននេះ ពិតជាបានលាតត្រដាងអនុវត្តន៍ដ៏ល្អប្រសើរជាងមិនខាន។

ធ្វើឲ្យស៊ីជម្រូវថែមទៀតទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម
ជាមួយ EU

វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយបណ្តាដៃគូរសំខាន់នៅទ្វីបអឺរ៉ុប - ảnh 2
លោក Nguyen Tan Dung និងប្រធានគណៈកម្មាធិការអឺរ៉ុប
 លោក Barroso


        ដោយសារ វៀតណាមបង្កើតទំនាក់ទំនងដៃគូរយុទ្ធសាស្រ្តជាមួយប្រទេស
ជាសមាជិក EU ចំនួន៦ ដូច្នេះ EUកាន់តែអះអាងបាននូវតួនាទីជាដៃគូនាំមុខ
របស់ វៀតណាម អំពីពាណិជ្ជកម្ម​វិនិយោគ និងជំនួយជួយឧបត្ថម្ភ។ តាមតួរលេខ
ស្ថិតិ ថ្មីបំផុតសរឲ្យឃើញថា មានប្រទេសជាសមាជិករបស់ EU ចំនួន២៣លើ២៨
ដែលបានវិនិយោគចូលវៀតណាមដោយទុនចុះឈ្មោះទទួលបាន ១៨,៤ពាន់
លានដុល្លារអាមេរិក។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបែលហ្ស៊ីកលោក Pham
Sanh Chau បានអះអាងថា៖

        “វៀតណាមជម្រុញយ៉ាងសកម្មកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយ
 EU។ ទន្ទឹមនឹងការកើនឡើងនៃវិស័យពាណិជ្ជកម្ម គឺការផ្ទេប្តូបច្ចេកវិទ្យាក៏សកម្ម ហើយសំខាន់បំផុតគឺវៀតណាមនៅរក្សាបានទុន ODA របស់​ EU។ នេះជាប្រការ
 ពិសេស”។

        ដោយឈរលើទំនាក់ទំនងដ៏ល្អប្រសើទាំងអស់នេះ​ ដំណើរទស្សនកិច្ច EU របស់នាយករដ្ឋមន្រ្តីលោក​ NguyenTan Dung សំដៅផ្លាស់ប្តូរទិសដៅសហ ប្រតិបត្តិការរវាងវៀតណាមជាមួយ EUនាពេលខាងមុខ ព្រមទាំងឆ្ពោះទៅការ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) យ៉ាងឆាប់ៗនាពេល
 ខាងមុខ។

        បន្តរាល់សកម្មភាពកិច្ចការបរទេស ដំណើរទស្សកិច្ចទៅកាន់បែលហ្ស៊ីក អាល្លឺម៉ង់និងសហភាពអឺរ៉ុបលើកនេះរបស់លោក​ Nguyen Tan Dung ពិតជាបើក ចេញយថាទស្សន៍ថ្មីជាច្រើនក្នុងទំនាក់ទំនងលើគ្រប់វិស័យរវាងវៀតណាម
ជាមួយ ដៃគូរនានានៅអឺរ៉ុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ