វៀតណាមនិងស្រីលង្កាបន្តជម្រុញទំនាក់ទំនងមិត្តភាពជាប្រពៃណី

(VOVworld)-នាថ្ងៃទី១៧មេសា នាយករដ្ឋមន្ត្រីសាធារណរដ្ឋសង្គមនិយមប្រជាធិប
តេយ្យស្រីលង្កាលោក Ranil Wickremesinghe និងលោកជំទាវ បានអញ្ជើញមកបំ
ពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមតាមសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ។ ដំណើរទស្សនកិច្ចអូសបន្លាយ
រយៈពេល៣ថ្ងៃនេះសំដៅបន្តជម្រុញទំនាក់ទំនងមិត្តភាពជាប្រពៃណីរវវាងវៀត
 ណាមជាមួយស្រីលង្កា បង្កើតសន្ទុះអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ។

វៀតណាមនិងស្រីលង្កាបន្តជម្រុញទំនាក់ទំនងមិត្តភាពជាប្រពៃណី - ảnh 1
នាយករដ្ឋមន្ត្រីសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កាលោក Ranil Wickremesinghe អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម


        ជាប្រទេសមួយស្ថិតនៅមហាសមុទ្រឥណ្ឌា នាប៉ុន្មានឆ្នាំកន្លងទៅ ស្រីលង្កា
 មានការអភិវឌ្ឍន៍ស្ថិរភាព។ ស្រីលង្កាកំពុងជម្រុញវិស័យការទូតសេដ្ឋកិច្ច ខិត
ខំប្រឹង ប្រែងនាំស្រីលង្កាឲ្យក្លាយទៅជាមជ្ឈមណ្ឌលអំពី​នាវាចរណ៍ អាកាសចរណ៍
 ពាណិជ្ជ កម្មនិងចំណេះដឹងជាពិសេសជាស្ពានសំខាន់តភា្ជប់រវាងលោកខាងកើត
និងខាងលិចផងដែរ។

        ទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម-ស្រីលង្កមានការអភិវឌ្ឍន៍
ងាយស្រួល

        វៀតណាមនិងស្រីលង្កបានបង្កើតទំនាក់ទំនងការទូតចាប់ពីឆ្នាំ១៩៧០។ ថ្នាក់
 ដឹកនាំស្រីលង្កា ជាពិសេសគឺជំនាន់ដែលធ្លាប់បានគាំទ្រវៀតណាមក្នុងការតស៊ូប្រ
យុទ្ធប្រឆាំង ចក្រព័ត្តិអាមេរិកមុននេះ សុទ្ធតែបានរក្សានូវមនោសញ្ចេតនាយ៉ាងល្អ
ប្រសើនិងការ គោរពរាប់អានចំពោះវៀតណាមនិងលោកប្រធានហូជីមិញ។ ស្រី
លង្កាមានអង្គការ មិត្តភាពជាមួយវៀតណាមចំនួន៣ គឺ សមាគមន៍សាមគ្គីភាព
ជាមួយវៀតណាម សមាគមសមាជិកសភាមិត្តភាពជាមួយវៀតណាមនិងមូលនីធិ
មិត្តភាពវៀតណាម ស្រីលង្កា។ រីឯភាគីវៀតណាមវិញ ក្រុមសមាជិកសភាមិត្តភាព
ជាមួយស្រីលង្កាក៏បាន បង្កើតឡើងនាដើមឆ្នាំ២០១២និងសមាគមន៍មិត្តភាពវៀត
ណាម-ស្រីលង្កបានបង្កើតនាឆ្នាំ ២០១៤។

វៀតណាមនិងស្រីលង្កាបន្តជម្រុញទំនាក់ទំនងមិត្តភាពជាប្រពៃណី - ảnh 2
ទិដ្ឋភាពនៃជំនួបធ្វើការ


        ទន្ទឹមជាមួយគ្នានោះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ជាប្រចាំ
។ ប្រទេសទាំងពីរបានបង្កើតយន្តការសហប្រតិបត្តិការទ្វេភាគីចំនួន២។ យន្តការ
គណៈកម្មាធិការចម្រុះទទួលបន្ទុកសេដ្ឋកិច្ច វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាត្រូវបាន
បង្កើតនាឆ្នាំ២០០៣និងយន្តការពិគ្រោះយោបល់នយោបាយបានបង្កើតនាឆ្នាំ២០១១
។ ភាគីទាំងពីមានគំរោងរៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី៤នៅដំណាច់
ឆ្នាំ២០១៧នេះ។

        ស្តីពីវិស័យពាណិជ្ជកម្ម ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរមានការ
អភិវឌ្ឍន៍មិនទាន់សក្តិសមទៅនឹងសក្កានុភាពឡើយ។ ក្នុងឆ្នាំ២០១៦ តម្លៃលក់ដូរ
ទ្វេភាគី ទទួលបាន៣២០លានដុល្លាអាមេរិក។ គំរោងការវិនិយោគរបស់ស្រីលង្កា
នៅវៀត ណាមឈរលំដាប់ថ្នាក់ទី៤៨ក្នុងចំណោមប្រទេសទាំង១១០ដែលកំពូងធ្វើ
ការវិន​យោគនៅវៀតណាម។ចាប់ពីឆ្នាំ២០១១ នាយកដ្ឋានវិនិយោគបរទេសរបស់
វៀតណាម (FIA)និងនាយកដ្ឋានវិនិយោគស្រីលង្កា (BOI) បានចុះហត្ថលេខាលើ
កំណត់ ហេតុសហប្រតិបត្តិការដោយកំណត់វិស័យលើកទឹកចិត្តការវិនិយោគរបស់
ស្រីលង្កា ចូលវៀតណាមរួមមាន វិស័យតម្បាញកាត់ដេ កៅស៊ូ អគ្គិសនី កឺកែច្នៃក
សិផលនិង ចំណីអាហារ ហើយវិស័យលើកទឹកចិត្តការវិនយោគរបស់វៀតណាមចូល
ស្រីលង្កា រួមមានទូរគមនាគមន៍ ការផលិតគ្រឿងយន្តកសិកម្ម កែច្នៃជលផលជា
ដើម។ កិច្ចសហ ប្រតិបត្តិការលើវិស័យកសិកម្មនិងជលផលជាចំណុចភ្លឺក្នុងទំនាក់
ទំនងរវាងប្រទេស ទាំងពីរ។

        លើវិស័យសហប្រតិបត្តិការទ្វេភាគី វៀតណាមនិងស្រីលង្កាបានគាំទ្រគ្នាទៅ​វិញ
ទៅមកនៅបណ្តាវេទិកាអន្តរជាតិនិងតំបន់។​ស្រីលង្កាបានគាំទ្រវៀតណាមមានខឿន
សេដ្ឋកិច្ចទីផ្សារពេញលេញនិងគាំទ្រវៀតណាមចុះឈ្មោះក្នុងក្រុមប្រឹក្សាសិទ្ធិ មនុស្ស
អង្គការសហប្រជាជាតិនីតិកាល២០១៤-២០១៦ ក្រុមប្រឹក្សាសេដ្ឋកិច្ចនិង សង្គមអង្គ
ការសហប្រជាជាតិ ECOSOC អាណត្តិ២០១៦-២០១៨ ព្រមទាំងអះអាង ថា គាំទ្រ
វៀតណាមចុះឈ្មោះជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ ២០២០-២០២១។

        បង្កើតកម្លាំងចលករថ្មីសម្រាប់ដំណាក់កាលសហប្រតិបត្តិការថ្មី

        ឈរលើមូលដ្ឋានទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម-ស្រីលង្កា ដែល កំពុង
មានការវិវឌ្ឍន៍យ៉ាងងាយស្រួលដូច្នេះ ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀត ណាមលើក
នេះរបស់នាយករដ្ឋមន្ត្រីស្រីលង្កាលោក Ranil Wickremesinghe សំដៅ ជម្រុញគ្រប់វិស័យ
សហប្រតិបត្តិការដែលស្រីលង្កាផ្តោតការយកចិត្តទុកដាក់។ ជាពិសេស ជំនួបចរចា
ជាមួយនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ការជួប សម្តែងការគួរសមថ្នាក់ដឹកនាំ
វៀតណាម ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រីស្រីលង្កាលោក
Ranil Wickremesinghe ពិតប្រាកដនឹងមានខ្លឹមសារ សហប្រតិបត្តិការសំខាន់ៗ បង្កើត
កម្លាំងចលករថ្មីសំដៅនាំទំនាក់ទំនងរវាងវៀត ណាមជាមួយស្រីលង្កាឈានចូលដំ
ណាក់កាលសហប្រតិបត្តិការជាក់ស្តែងប្រកប ដោយប្រសិទ្ធភាពនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ