វៀតណាមបន្តចូលរួមផ្ដល់សម្លេងនៅវេទិកាពហុភាគី

(VOVWORLD) - សម័យប្រជុំរួមជាន់ខ្ពស់នៃមហាសន្និបាតអ.ស.បអាណត្តិទី៧៣ នឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី២៥ ខែកញ្ញា ដល់ថ្ងៃទី១ ខែតុលា នៅទីក្រុង ញូវយ៉ក់ ប្រទេស អាមេរិក។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ដឹកនាំគណៈប្រតិភូជាន់ ខ្ពស់វៀតណាមអញ្ជើញចូលរួមព្រឹត្តិការណ៍នេះ តាមនោះ បន្តអះអាងនូវគោល មាគ៌ាកិច្ចការបរទេសដោយឥតងាករេរបស់វៀតណាម នោះគឺ ឯករាជ្យ ខ្លួនទីពឹង ខ្លួន សន្តិភាព សហប្រតិបតិ្តការនិងអភិវឌ្ឍន៍ ពិពិធកម្មនិងពហុទិសភាវូបនីយកម្ម ទំនាក់ទំនងកិច្ចការបរទេស ម្ចាស់ការ និងសកម្មធ្វើសមាហរណកម្មអន្តរចាតិ ពង្រីកតួនាទីរបស់វៀតណាមនៅយន្តការសហប្រតិបតិ្តការពហុភាគីនានា។
វៀតណាមបន្តចូលរួមផ្ដល់សម្លេងនៅវេទិកាពហុភាគី - ảnh 1 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc


 
ប្រធានបទនៃសម័យប្រជុំឆ្នាំនេះគឺ៖ “ធ្វើឲ្យអ.ស.បកាន់តែជិតស្និទ្ធថែមទៀតជាមួយមនុស្សគ្រប់រូប៖ ការដឹកនាំទូទាំងសកលលោកនិងការចែករំលែកការទទួលខុសត្រូវដើម្បីសង្គមសន្តិភាព សមភាពនិងចីរភាព”។

        វៀតណាមសង្កត់ធ្ងន់ទៅលើសារស្ដីពីការបង្កើនភាពជាដៃគូលើទូទាំងសកលលោក

        អញ្ជើញចូលរួមសម័យប្រជុំនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នឹងថ្លែងសន្ទុរកថាដែលសង្កត់ធ្ងន់ទៅលើសាររបស់វៀតណាម។ នោះគឺបង្កើនភាពជាដៃគូលើទូទាំងសកលលោកដើម្បីផែនដីមួយប្រកបដោយសន្តិភាព សមភាពនិងអភិវឌ្ឍន៍ដោយចីរភាព សម្រាប់មនុស្សគ្រប់រូប ក្នុងនោះរំលេចចេញនូវការគោរពច្បាប់អន្តរជាតិ រារាំងនិងដោះស្រាយជម្លោះដោយសន្តិវិធី មិនប្រើប្រាស់ឬគំរាមកំហែងប្រើប្រាស់អំពើហឹង្សា។ វៀតណាមបានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការជំរុញលទ្ធិពហុភាគីនិយម បង្កើនទំនាក់ទំនងភាពជាដៃគូលើទូទាំងពិភពលោក ដើម្បីចែករំលែកការទទួលខុសត្រូវ។ ទន្ទឹមនឹងនោះ វៀតណាមក៏សង្កត់ធ្ងន់ទៅលើសារសំខាន់នៃការកែទម្រង់អ.ស.បឲ្យបានខ្លាំងក្លា ប្រជាធិបតេយ្យនិងប្រកបដោយប្រសិទ្ធភាពថែមទៀត ព្រមទាំងធានាប្រភពធនធានយ៉ាងគ្រប់គ្រាន់សម្រាប់សកម្មភាពនានារបស់អ.ស.ប ពិសេសគឺសកម្មភាពជួយឧបត្ថម្ភប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ។

        កិច្ចសហប្រតិបតិ្តការរវាងវៀតណាមនិងអ.ស.បជាគំរូ

        វៀតណាមបានចូលរួមអ.ស.បជាផ្លូវការនាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៧៧។ ក្នុងរយៈពេល៤១ឆ្នាំកន្លងទៅ ទំនាក់ទំនងរវាងវៀតណាមជាមួយអ.ស.បបានអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ដែលត្រូវបានវាយតំលៃថា ជាគំរូមួយនៃកិច្ចសហប្រតិបតិ្តការអភិវឌ្ឍរវាងប្រទេសជាសមាជិកជាមួយអ.ស.ប ក៏ដូចជាតួនាទីរបស់អ.ស.បក្នុងការជំរុញកិច្ចសហប្រតិបតិ្តការអន្តរជាតិសំដៅដោះស្រាយបញ្ហាសេដ្ឋកិច្ចសង្គមកិច្ច វប្បធម៌និងមនុស្សធម៌ផងដែរ។ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Ha Kim Ngoc បានអះអាងថា៖

        “ចាប់តាំងពីចូលរួមមក វៀតណាមជានិច្ចកាលកំណត់ថា ទំនាក់ទំនងជាមួយអ.ស.បជាចំណុចគន្លឹះក្នុងគោលនយោបាយកិច្ចការបរទេស។ វៀតណាមជានិច្ចកាលខិតខំប្រឹងប្រែងរួមចំណែកទៅក្នុងសកម្មភាពរួមរបស់អ.ស.ប ហើយជាសមាជិកដ៏សកម្ម មានការទទួលខុសត្រូវ ដែលគាំទ្រយ៉ាងខ្លាំងក្លាចំពោះគោលដៅ គោលការណ៍នានារបស់ធម្មនុញ្ញអ.ស.ប និងតួនាទីជាស្នូលរបស់អង្គការនេះ ក្នុងការរក្សាសន្តិភាព សន្តិសុខអន្តរជាតិ ជំរុញកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍និងដោះស្រាយបញ្ហាសកលលោកនានា”។

        នាខែឧសភាកន្លងទៅ នៅក្នុងកិច្ចប្រជុំរបស់ក្រុមអាស៊ី-ប៉ាស៊ីហ្វិកនៅអ.ស.ប អង្គប្រជុំបានអនុម័តលើសំណើរតែងតាំងវៀតណាមជាបេក្ខជនតែមួយគត់នៃក្រុមនេះដែលចុះឈ្មោះកាន់តំណែងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប អាណត្តិ២០២០-២០២១ នៅការបោះឆ្នោត នាខែមិថុនាឆ្នាំ២០១៩។ ប្រសិនបើជាប់ឆ្នោតនោះ គឺនេះជាលើកទី២ហើយដែលវៀតណាមចូលរួមស្ថាប័នសំខាន់បំផុតនៃអ.ស.បទទួលបន្ទុកបញ្ហាសន្តិភាពនិងសន្តិសុខអន្តរជាតិ។ ទន្ទឹមនឹងនោះ វៀតណាមក៏ជាប្រទេសឈានមុខគេក្នុង “គំនិតផ្ដួចផ្ដើមឯកភាពសកម្មភាព៖ អ.ស.បជាដំបូលរួមតែមួយ” ដែលត្រូវបានធ្វើជាក់ស្ដែងភាវូបនីយកម្មតាមរយៈការកសាងផ្ទះបៃតងរួមអ.ស.បនៅរដ្ឋធានីហាណូយ។ រហូតដល់ពេលនេះ វៀតណាមនិងអ.ស.បបានចុះហត្ថលេខាលើផែនការយុទ្ធសាស្ត្ររួមថ្មីសម្រាប់ដំណាក់កាល២០១៧-២០២១ រវាងរដ្ឋាភិបាលវៀតណាមនិងស្ថាប័នអ.ស.បទាំង១៨។ នេះជាសញ្ញាសម្គាល់សំខាន់ដែលរំលេចចេញនូវការសន្យាដ៏ខ្លាំងក្លារបស់អ.ស.បនិងរដ្ឋាភិបាលវៀតណាមក្នុងកម្មវិធីធ្វើសកម្មភាពជាតិសំដៅអនុវត្តន៍របៀបវារៈដើម្បីការអភិវឌ្ឍដោយចិរភាពដល់ឆ្នាំ២០៣០។ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Ha Kim Ngoc បានឲ្យដឹងថែមទៀតថា៖

        “សកម្មភាពរបស់វៀតណាមនៅអ.ស.បតែងតែបង្ហាញនូវគោលមាគ៌ាកិច្ចការបរទេសដោយឥតងាករេរបស់វៀតណាម នោះគឺឯករាជ្យ ខ្លួនទីពឹងខ្លួន ដើម្បីសន្តិភាព កិច្ចសហប្រតិបតិ្តការនិងវឌ្ឍនភាព ធ្វើពិពិធកម្មនិងពហុទិសភាវូបនីយកម្មទំនាក់ទំនងកិច្ចការបរទេស ជាមិត្ត ជាដៃគូគួរឲ្យជឿទុកចិត្តរបស់ប្រទេសដទៃទាំងឡាយ។ តាមរយៈអ.ស.ប វៀតណាមមានលក្ខណៈបន្ថែមដើម្បីតភ្ជាប់ជាមួយពិភពលោក និងនាំពិភពលោកខិតជិតមកវៀតណាមវិញផងដែរ”។

        ក្នុងបរិបទនោះ ការដែលនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមអញ្ជើញចូលរួមសម័យប្រជុំរួមជាន់ខ្ពស់របស់មហាសន្និបាតអ.ស.បអាណត្តិទី៧៣ បានបន្តអះអាងនូវគោលមាគ៌ាកិច្ចការបរទេសដោយឥតងាករេរបស់វៀតណាម សំដៅជំរុញឲ្យអ.ស.បពង្រីកតួនាទីជាយន្តការពហុភាគីសកល ដែលធ្វើសកម្មភាពប្រកបដោយសមភាព ប្រសិទ្ធភាព ឆ្លើយតបនឹងបំណងប្រាថ្នារួមរបស់មនុស្សលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ