វៀតណាមរួមចំណែកសកម្មចូលក្នុងរាល់បញ្ហាអន្តរជាតិ

(VOVworld)-នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc នឹង អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅប្រទេសជប៉ុននិងចូលរួមសន្និសីទកំពូល
ក្រុម​ប្រទេស​ឧស្សាហកម្មរីក​ចម្រើន​ទាំង៧(G7) បើកទូលាយ នៅក្រុង Mie របស់ ជប៉ុនចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ឧសភា។ ជាប្រទេសមួយ ក្នុងចំណោមប្រទេស ចំនួន៧ដែលបានក្រុម G7 អញ្ជើញចូលរួមក្នុងសន្និសីទ បើកទូលាយវៀតណាម
ត្រូវបានគេចាត់ទុកថាជាប្រទេសសកម្មចូលរួមក្នុងរាល់​បញ្ហាអន្តរជាតិ។

        នេះមិនមែនជាលើកដំបូងទេដែលសន្និសីទក្រុម G7 អញ្ជើញប្រទេសមិន ចំណុះក្រុមរបស់ខ្លួនចូលរួមក្នុងសន្និសីទ។​ហើយជប៉ុនកំពុងដើរតួនាទីជាប្រធាន
ដែលមាន សិទ្ធិសម្រេចអញ្ជើញប្រទេសណាមួយដែលសមស្របនឹងខ្លឹមសារនៃ
សន្និសីទ។ វៀតណាមជាប្រទេសជម្រើសមួយរបស់ប្រទេសម្ចាស់ផ្ទះជប៉ុនផងដែរ។

វៀតណាមរួមចំណែកសកម្មចូលក្នុងរាល់បញ្ហាអន្តរជាតិ - ảnh 1

        នេះក៏ជាលើកដំបូងដែលវៀតណាមទទួលបានការអញ្ជើញចូលរូមសន្និសិទ
កំពូល G7 ដែលសរឲ្យឃើញនូវការយកចិត្តទុកដាក់របស់ជប៉ុននិយាយដោយឡែក
និងក្រុម G7 និយាយរួមចំពោះកិត្យានុភាពនិងតួនាទីរបស់វៀតណាមក្នុងតំបន់។

        សម្តែងការទទួលខុសត្រូវចំពោះរាល់បញ្ហាប្រឈមសកល

        សន្និសីទ G7 បើកទូលាយត្រូវបានប្រារព្ធនាថ្ងៃទី២៧ឧសភា  ដោយមានការ ចូលរួមរបស់សមាជិកប្រទេស G7 សហភាពអឺរ៉ុប EU និងភ្ញៀវអញ្ជើញរួមមាន
វៀតណាម ឥណ្ឌូនេស៊ី ឡាវ បង់ក្លាដែស ស្រីលង្កា ប៉ាពួញូហ្គីណេ និងអង្គការ អន្តរជាតិមួយចំនួនទៀតផង។ សន្និសីទកំពូល G7 បើកទូលាយបានបើកជាពីរ
វគ្គ ដោយផ្តោតសំខាន់ទៅលើការពិភាគ្សាអំពីមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធគុណ
ភាពខ្ពស់ សន្តិសុខតំបន់ ជម្រុញសិទ្ធិរបស់នារី និងបង្កើនកិច្ចសហប្រតិបត្តិការ អនុវត្តរបៀបវារៈអភិវឌ្ឍន៍ដល់ឆ្នាំ២០៣០។

វៀតណាមរួមចំណែកសកម្មចូលក្នុងរាល់បញ្ហាអន្តរជាតិ - ảnh 2
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Nguyen Xuan Phuc ក្នុងការជួបជាមួយរដ្ឋមន្ត្រីការបរទេស ជប៉ុន លោក Fumio Kishida

        ក្នុងឆ្នាំ២០១៦នេះ ជប៉ុនដើរតួនាទីជាប្រធានG7ក្នុងបរិបទដែលពិភពលោក កំពុងប្រឈមមុខនឹងការសាកល្បងជាច្រើន។​ការអភិវឌ្ឍន៍សេដ្ឋកិច្ចសកលថយ​
ចុះ លទ្ធិភេរវកម្មគំរាមកំហែងដល់ជីវិតរបស់ប្រជាជន រលកជនអន្តោប្រវែសន៍ និងសកម្មភាពឯកតោភាគីផ្លាស់ប្តូរសភាពដើមលើសមុទ្រជាបញ្ហាមិនតូចតាច ឡើយដែលប៉ះពាល់ទៅនឹងសន្តិភាពនិងភាពសម្បូររុងរឿងរួម។ តាមទស្សនៈ
របស់ប្រទេសម្ចាស់ G7 គឺប្រទេស G7 ត្រូវមានទស្សនសកលសំដៅនាំមកដំណើរ ការសមស្របបំផុតដើម្បីដោះស្រាយរាល់បញ្ហាប្រឈមនេះ។

   វៀតណាមអះអាងនូវតួនាទីសមាជិកមានកិត្យានុភាពរបស់សហគមន៍
អន្តរជាតិ

        នាបច្ចុប្បន្ន វៀតណាមបានក្លាយទៅជាដៃគូមានទំនុកទុកចិត្ត សមាជិក
មាន ការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។ ប្រការនេះមិនត្រឹមតែបាន​រួមបញ្ជូលក្នុងសមិទ្ធិនៃវិស័យកិច្ចការអន្តរជាតិរបស់វៀតណាមប៉ុណ្ណោះទេ ថែម ទាំងត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់និងវាយតម្លៃខ្ពស់ទៀតផង។
អ.ស.ប បានលើកដំកើងវៀតណាមជាច្រើនលើកច្រើនសារ ដែលជាប្រទេសដើរ ជួរមុខក្នុងការកាត់បន្ថយភាពក្រីក្រ អនុវត្តរាល់គោលដៅសហសវត្សនិងគោល
គំនិត “អ.ស.បតែមួយ”។ វៀតណាមក៏ជាប្រទេសដែលមានការរួមចំណែកសកម្ម ចូលក្នុងការរក្សាសន្តិសុខរបស់អ.ស.ប​ផងដែរ។​

        ក្នុងប្លុកអាស៊ាន វៀតណាមត្រូវបានចាត់ទុកជា “អ្នកការពារ” រាល់គោល​ការណ៍សារវ័ន្តក្នុងការដោះស្រាយជំលោះ ហើយគោរពច្បាប់អន្តរជាតិក្នុងការ ដោះស្រាយភាពតានតឹងលើសមុទ្រខាងកើត ជាពិសេសជាសមាជិកសកម្មមួយ ដែលខំប្រឹងប្រែងស្វែងរកដំណោះស្រាយសន្តិភាពមួយស្របទៅនឹងច្បាប់អន្តរ ជាតិសម្រាប់បញ្ហានេះ។

        ដោយរាល់ស្នាដៃវិជ្ជមាននិងមានការទទួលខុសត្រូវដូច្នេះ ការដែលវៀត ណាមជាប្រទេសមួយក្នុងចំណោម៧ប្រទេសមិនចំណុះ G7 ចូលរួមសន្និសិទ
G7 ក្នុងនាមជាភ្ញៀវអញ្ជើញនោះមិនមែនជាការចៃដន្យទេ។ អាចឃើញច្បាស់
លាស់ថា ប្រទេសម្ចាស់ផ្ទះជប៉ុននិយាយរួមនិងសហគមន័អន្តរជាតិនិយាយដោយ
ឡែក តែងតែរំពឹងទុកថា នេះជាឱកាសសម្រាប់វៀតណាមរួមចំណែកឲ្យបានច្រើន
ថែម ទៀតចូលក្នុងការដោះស្រាយរាល់បញ្ហារួមរបស់តំបន់និងអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ