វៀតណាមរួមវិភាគទានតភ្ជាប់ G20

(VOVWORLD) - នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទៅបំពេញទស្សនកិច្ចនៅអាល្លឺម៉ង់និងចូលរួមសន្និសីទកំពូលក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹងលេចចេញជួរមុខលើពិភពលោក (G20) ចាប់ពីថ្ងៃទី ៥ ដល់ទី ៦ កក្កដា។ ដំណើរទស្សនកិច្ចនៅអាល្លឺម៉ង់លើកនេះ មិនត្រឹមតែរួមចំណែកនាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-សាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់និយាយដោយឡែក ប៉ុណ្ណោះទេ ថែមទាំង ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងបណ្ដាប្រទេសជាសមាជិក G20 និយាយារួម អភិវឌ្ឍន៍ឲ្យស៊ីជម្រៅថែមទៀតលើគ្រប់វិស័យ ទៀតផង។ នេះក៏ជាឱកាសដើម្បី វៀតណាមផ្តល់មតិក្នុងការកំណត់ពិភពលោកតភ្ជាប់នឹង G20 ក្នុងឋានៈជា ប្រទេសម្ចាស់ផ្ទះ APEC ឆ្នាំ ២០១៧ ផងដែរ។ 

វៀតណាមរួមវិភាគទានតភ្ជាប់ G20 - ảnh 1

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទៅបំពេញទស្សនកិច្ចនៅអាល្លឺម៉ង់និងចូលរួមសន្និសីទកំពូលក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹងលេចចេញជួរមុខលើពិភពលោក (G20)

(VOVworld) – នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទៅបំពេញទស្សនកិច្ចនៅអាល្លឺម៉ង់និងចូលរួមសន្និសីទកំពូលក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹងលេចចេញជួរមុខលើពិភពលោក (G20) ចាប់ពីថ្ងៃទី ៥ ដល់ទី ៦ កក្កដា។ ដំណើរទស្សនកិច្ចនៅអាល្លឺម៉ង់លើកនេះ មិនត្រឹមតែរួមចំណែកនាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-សាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់និយាយដោយឡែក ប៉ុណ្ណោះទេ ថែមទាំង ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងបណ្ដាប្រទេសជាសមាជិក G20 និយាយារួម អភិវឌ្ឍន៍ឲ្យស៊ីជម្រៅថែមទៀតលើគ្រប់វិស័យ ទៀតផង។ នេះក៏ជាឱកាសដើម្បី វៀតណាមផ្តល់មតិក្នុងការកំណត់ពិភពលោកតភ្ជាប់នឹង G20 ក្នុងឋានៈជា ប្រទេសម្ចាស់ផ្ទះ APEC ឆ្នាំ ២០១៧ ផងដែរ។

        នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទៅបំពេញទស្សនកិច្ចនៅសាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់ក្នុងកាលៈទេសៈដែលទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អាល្លឺម៉ង់កំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់ជ្រុងជ្រោយរួមជាមួយគ្នានោះទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងបណ្ដាប្រទេសជាសមាជិក G20 ក៏កំពុងអភិវឌ្ឍន៍ល្អប្រសើរផងដែរ។ នាបច្ចុប្បន្ន ប្រទេសជាសមាជិក  G20 ចំនួន ១០ មានទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម ក្នុងនោះ មានប្រទេសចំនួន ២ មានទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយ។

        សក្តានុភាពដ៏ធំធេងដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-សាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់

        ក្រោយរយៈពេល ៥ ឆ្នាំបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ អាល្លឺម៉ង់បានក្លាយទៅជាដៃគូសំខាន់ជួរមុខមួយរបស់វៀតណាមក្នុងសហភាពអឺរ៉ុប (EU)។ តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងអាល្លឺម៉ង់ទទួលបាន ១០ ពាន់ លានដុល្លាអាមេរិក ហើយកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនបាននាំមកនូវ លទ្ធផលជាក់ស្តែង។ តាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់ លោក Doan Xuan Hung បានឲ្យដឹងថា៖

        «អាល្លឺម៉ង់គឺជាខឿនសេដ្ឋកិច្ចធំទី ៤ លើពិភពលោក ជាប្រទេសជឿនលឿនមួយ ដែលមានខឿនឧស្សាហកម្មគ្រឿងយន្តទំនើបខ្ពស់និងបរិយកាសធ្វើអាជីវកម្មអស្ចារ្យ។ រដ្ឋនិមួយៗនៅអាល្លឺម៉ង់ឯករាជ្យជាមួយរដ្ឋអំណាចមជ្ឈឹម។ ជាឧទាហរណ៍ រដ្ឋមួយ ដែលមានចំនួនប្រជាជន ១០ លាននាក់ នោះគឺ GDP ទទួលបាន ៤៨០ ពាន់លាន ដុល្លាអាមេរិក កើន ២ ដងបើប្រៀបនឹង GDP របស់ខឿនសេដ្ឋកិច្ចវៀតណាម។ ដោយ ហេតុនេះ សក្តានុភាពរវាងប្រទេសទាំងពីរគឺធំធេងណាស់។ សញ្ញាគួរឲ្យសប្បាយរីក រាយទៀតថា៖ អាល្លឺម៉ង់មានគោលបំណងសហប្រតិបត្តិការជាមួយវៀតណាមផងដែរ។»

        បំណងប្រាថ្នានេះត្រូវបានបង្ហាញតាមរយៈសេចក្តីអញ្ជើញបំពេញតទស្សនកិច្ចនៅអាល្លម៉ង់របស់អធិការបតី លោកស្រី Angela Merkel ចំពោះនាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc។ ដំណើរទស្សនកិច្ចលើកនេះរបស់ អ្នកប្រមុខរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc មានអត្ថន័យដ៏សែន សំខាន់ក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។ តាមរយៈបណ្ដាការចរចាររវាង មជ្ឈដ្ឋានជាន់ខ្ពស់របស់វៀតណាមនិងអាល្លឺម៉ង់ ភាគីទាំងពីរមានការយោគយល់គ្នាទៅវិញទៅមកថែមទៀតហើយនឹងមានកិច្ចសន្យាពោរពេញទៅដោយយថាទស្សន៍ក្នុងកិច្ចសហប្រតិបត្តិការ។ ក្រៅពីនោះ សហគមន៍សហគ្រិនអាល្លឺម៉ង់ដែលកំពុងយកចិត្តទុកដាក់ជាពិសេសទៅទីផ្សារវៀតណាមក៏ចង់ទទួលបានការធានានិងសារយ៉ាងសកម្មពីនាយករដ្ឋមន្ត្រីក្នុងការបង្កើតកំលាំងពលំសំរាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ផងដែរ។ ឯកអគ្គរដ្ឋទូត Doan Xuan Hung បានចាត់ទុកទៀតថា៖

        «មិនត្រឹមតែវៀតណាមប៉ុណ្ណោះទេថែមទាំងភាគីអាល្លឺម៉ង់និងខ្ញុំចាត់ទុកថា៖ នេះគឺជាឱកាសធំធេងណាស់។ មិត្តអាល្លឺម៉ង់ជាច្រើននាក់បានចែករំលែកជាមួយខ្ញុំថា៖ មុននេះ គេមិនយកចិត្តទុកដាក់ដល់ទីផ្សារវៀតណាមប៉ុន្តែឥឡូវនេះវៀតណាមជាប្រទេសជួរមុខក្នុងការបើកទ្វារទីផ្សារជាពិតប្រាកដ។ ដោយហេតុនេះ ភាគីទាំងពីរគប្បីឆ្លៀតយកឱកាសថ្លៃថ្លានោះដើម្បីតភ្ជាប់ខឿនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។»

        វៀតណាមរួមវិភាគទានចូលក្នុងការបង្កើតពិភពលោកតភ្ជាប់មួយ

       សន្និសីទកំពូល G20 ឆ្នាំ ២០១៧ មានប្រធានបទ «កំណត់ពិភពលោកតភ្ជាប់ មួយ» ដែលគ្រោងនឹងមានសម័យពិភាក្សាចំនួន ៥ ដោយមានបញ្ហាស្នូលចំនួន ៣ គឺ៖ ការបង្កើតគ្រឹះស្ថានរឹងមាំដោយខ្លួនឯង ការបង្កើននិរន្តភាពនិងការបង្កើនការទទួលខុស ត្រូវ។ ក្នុងឋានៈជាប្រទេសម្ចាស់ផ្ទះ APEC ឆ្នាំ ២០១៧ វៀតណាមទទួលសេចក្តី អញ្ជើញចូលរួមបណ្ដាសន្និសីទនិងកិច្ចប្រជុំក្នុងក្របខ័ណ្ឌ G20។ ខ្លឹមសារស្នូលក្នុង របៀបវារៈរបស់ G20 ស្រដៀងគ្នាជាមួយអាទិភាពនានារបស់វៀតណាមក្នុងឆ្នាំ  APEC ២០១៧ ដោយប្រធានបទ «បង្កើតកំលាំងចលករថ្មីរួមគ្នាពូនជ្រុំសំរាប់អនាគត»។ វេទិកាទាំងពីរនេះសុទ្ធតែដាក់គោលដៅជំរុញកំណើនសេដ្ឋកិច្ចនិរន្តរភាពលើគ្រប់ជ្រុង ជ្រោយ បង្កើនការតភ្ជាប់ពាណិជ្ជកម្មនិងវិនិយោគ លើកទឹកចិត្តផ្លាស់ប្តូរថ្មីច្នៃប្រឌិត ដោះស្រាយបញ្ហាខាងសេដ្ឋកិច្ចសង្គមនិងការងារធ្វើក្នុងខឿនសេដ្ឋកិច្ចឌីជីផលក្រោម ការជះឥទ្ធិពលនៃបដិវត្តន៍ឧស្សាហកម្មលើកទី ៤ រួមជាមួយកិច្ចសហប្រតិបត្តិការក្នុង ការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ ផងដែរ។ ចំណុចលេចធ្លោគឺប្រទេសជាសមាជិក របស់ G20 ចំនួន ៩ ក៏ជាខឿនសេដ្ឋកិច្ចជាសមាជិករបស់ APEC ដែរ។ នេះគឺជាក្កតាងាយស្រួលដើម្បី G20 និង APEC ចែករំលែកនិងសហការដោះស្រាយបញ្ហារួមនៃខឿនសេដ្ឋកិច្ចកល។ ជាប្រទេសម្ចាស់ផ្ទះនៃសន្និសីទ APEC ឆ្នាំ ២០១៧ វៀតណាមកំណត់ចូលរួមរាល់វេទិកាសំខាន់ៗយ៉ាងសកម្មព្រមទាំងសហការជាមួយប្រទេសម្ចាស់ផ្ទះអាល្លឺម៉ង់និងប្រទេសជាសមាជិកនានាក្នុងការស្វែងរកវិធានការវិជ្ជមានសំរាប់ការ អភិវឌ្ឍន៍របស់ពិភពលោក។

        ក្នុងកាលៈទេសៈ ពិភពលោកកំពុងមានបំរ៉ែបំរួលដ៏ស្មុគស្មាញ ដំណើរទស្សនកិច្ច នៅអាល្លឺម៉ង់និងអញ្ជើញចូលរួមសន្និសីទកំពូល G20 របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc គឺសំដៅពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូ យុទ្ធសាស្ត្រជាមួយអាល្លឺម៉ង់ ព្រមទាំង ផ្សាយសារស្តីអំពីប្រទេសវៀតណាមសកម្មមួយ ដែលជាដៃគូគួរឲ្យទុកចិត្តនិងមានការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ រួមចំណែកក្នុងការខំប្រឹងប្រែងស្វែងរកវិធានការរួម។ តាមរយៈនោះ លើកកំពស់កិត្យា នុភាពនិងតួនាទីរួមជាមួយការជះឥទ្ធិពលរបស់វៀតណាមលើឆាកអន្តរជាតិ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ