វៀតណាមអះអាងថា៖គោលដៅប្រើប្រាស់នុយក្លេអ៊ែរដើម្បីសន្តិភាព

វៀតណាមអះអាងថា៖គោលដៅប្រើប្រាស់នុយក្លេអ៊ែរដើម្បីសន្តិភាព - ảnh 1
នាយករដ្ឋមន្រ្តីNguyen Tan Dungជួបសន្ទនាជាមួយប្រធានាធិបតី
កូរ៉េខាងត្បូងLee Myung Bakក្នុងដំណើរទ្សនកិ្ចចឆ្នាំ២០០៩
(រូបថតៈ Internet)


(VOVworld)-នាថ្ងៃទី២៦មិនា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen
TanDung ដែលដឹកនាំគណះប្រតិភូរវៀតណាមទៅចូលរួមសន្និសីទ្ធកំពូលសន្តិសុខ នុយក្លេអ៊ែរលើកទី២នៅកូរ៉េខាងត្បូង និងបន្ទាប់នោះមានដំណើរ បំពេញទស្សនកិច្ច ជាផ្លូវការនៅកូរ៉េខាងត្បូង តាមសេចក្ដីអញ្ចើញរបស់ប្រធានាធិបតី កូរ៉េខាងត្បូង Lee
Myung Bak។ នេះគឺជាសកម្មភាពកិច្ចការបរទេសសំខាន់ចំនួន២របស់វៀតណាម
ក្នុងឆ្នាំ២០១២។នេះក៏គឺជាឪកាស ដើម្បីវៀតណាម បន្តអះអាងនូវគោលនយោបាយ
មុនក៏ដូចជាក្រោយរបស់ខ្លួនគឺប្រើប្រាស់ថាមពលនុយក្លេអ៊ែរដើម្បីគោលដៅសន្តិភាព
និងធានាសន្តិសុខ សុវត្ថិភាពនុយក្លេអ៊ែរ ទន្ទឹមនឹងនោះក៏អះអាងថា វៀតណាមគោរព 
និងមានគោលបំណង បង្កើនថែមទៀតកិច្ចសហប្រតិបត្តិការដៃគូរយុទ្ធសាស្ត្រជាមួយ
កូរ៉េខាងត្បូង។

        គិតតាំងពីសន្និសីទកំពូលសន្តិសុខនុយក្លេអ៊ែរលើកទី១នៅអាមេរិកនាឆ្នាំ២០១០
មកបញ្ហាសន្តិសុខសុវត្ថិភាពនុយគ្លេអ៊ែរបាននិងកំពុងក្លាយទៅជាការយកចិត្តទុកដាក់  រួមរបស់ប្រទេសទាំងឡាយលើពិភពលោក ។ដូច្នេះ សន្និសីទ្ធលើកនេះដោយមានការ
ចូលរួមរបស់ប្រមុខរដ្ឋចំនួន៥០រូប មកពីប្រទេសចំនួន៥០លើពិភពលោកសុទ្ធតែឆ្ពោះ ទៅគោលដៅរួមមួយ គឺ ផ្លាស់ប្តូរអំពីបណ្ដាភាពចំរើនជឿនលឿនក្នុងការអនុវត្តបណ្ដា
ការសន្យានយោបាយដែលបានលើកឡើងនៅសន្និសីទកំពូលសន្តិសុខនុយក្លេអ៊ែរ
លើកទី១និងដាក់ចេញគោលដៅធ្វើសកម្មភាពអោយយន្តការនៃសន្និសិទកំពូលសន្តិ
សុខនុយក្លេអ៊ែរ។

        ចូលរួមសន្និសីទកំពុលសន្តិសុខនុយក្លេអ៊ែរពីលើកទី១វៀតណាមបាននិងកំពុង មានការខំប្រឹងប្រែងជាច្រើន ដើម្បីអនុវត្ត បណ្ដាការសន្យានយោបាយ។វៀតណាម
បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការនុយក្លេអ៊ែរ ទ្វេភាគីរជាមួយ
ប្រទេស មួយចំនួលើពិភពលោក។ 

        ព្រឹត្តិការណ៏នាយករដ្ឋមន្ត្រី Nguyen Tan Dungដឹកនាំគណះប្រតិភូរវៀតណាម  ចូលរួមសន្និសិទកំពូល សន្តិសុខនុយក្លេអ៊ែរលើកទីពីរនៅកូរ៉េខាងត្បូងលើកនេះ បន្ត
អះអាងជាមួយពិភពលោកនូវគោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាម
ក្នុងការប្រើប្រាស ថាមពលនុយក្លេអ៊ែររបស់វៀតណាម ដើម្បីគោលដៅសន្តិភាព។
អ្នកនាំពាក្សនៃក្រសួងការបរទេសវៀតណាម លោក Luong Thanh Nghi បានលើក
ច្បាស់ថា៖

វៀតណាមអះអាងថា៖គោលដៅប្រើប្រាស់នុយក្លេអ៊ែរដើម្បីសន្តិភាព - ảnh 2
លោក Luong Thanh Nghi អ្នកនាំពាក្សក្រសួងការបរទេសវៀតណាម
(រូបថតៈ Internet)


 
          “វៀតណាមជានិច្ចកាលកំណត់ថា ការធានាសន្តិសុខ សុវត្ថិភាពនុយក្លេអ៊ែរ
ជាអាទិភាពជួរមុខក្នុងដំណើការអភិវឌ្ឈន៏ ប្រើប្រាស់ថាមពលនុយក្លេអ៊ែរ ទន្ទឹមនឹង
នោះ គាំទ្រ សិទ្ធិរបស់បណ្ដាប្រទេសក្នុងការប្រើប្រាស់ ថាមពលនុយក្លេអ៊ែរ ដើម្បី
គោលដៅសន្តិភាព ក៏ដូចជា បណ្ដាការខំប្រឹងប្រែង រំសាយសព្វាវុធ និងមិនរីក
សាយអាវុធនុយក្លេអ៊ែរ”។

        បញ្ចប់សន្និសិទកំពូលសន្តិសុខនុយក្លេអ៊ែរ នាយករដ្ឋមន្ត្រី Nguyen Tan Dung នឹងអញ្ចើញទៅបំពេញទស្សនកិច្ចជាផ្លូវការកូរ៉េខាងត្បូង។ នេះគឺជាដំណើរទស្សនកិច្ច
លើកទី៣របស់នាយករដ្ឋមន្ត្រី Nguyen Tan Dung នៅកូរ៉េខាងត្បូងនិងជាព្រឹត្តិការណ៌ នយោបាយធំដំបូងក្នុងឆ្នាំមិត្តភាពវៀតណាម កូរ៉េខាងត្បូង២០១២និង រំលឹកខួបអនុ
ស្សាវរីយ៌ លើកទី២០ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ការអភិវឌ្ឍន៌
ទំនាក់ទំនងនយោបាយបានបង្ក សន្ទុះជំរុញទំនាក់ ទំនង សេដ្ឋកិច្ច រវាងប្រទេសទាំង
ពីរ។ ក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅ កូរ៉េខាងត្បូងជាប្រទេសនាំមុនក្នុងចំណោម ៩២ ប្រទេសនិងតំបន់ដែនដី វិនិយោគចូលវៀតណាម ជាមួយ ទុនចុះឈ្មោះឡើងដល់ ២៣ ពាន់លានដុល្លារអាមេរិកនិងកំពុងជាដៃគូពាណិជ្ជកម្មធំលំដាប់ទី៤របស់វៀតណាម។
ទន្ទឹមនឹងនោះ កូរ៉េខាងត្បូងបានផ្តល់អាទិភាពលៃទុកប្រភពជំនួយ ODA សម្រាប់វៀត
ណាមដែលប្រមូលផ្តុំលើបណ្តាគំរោងហេដ្ឋារចនាសម្ព័ន្ធ។ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង
ប្រចាំនៅវៀត ណាម Ha Chan Ho ចាត់ទុកថា ៖

វៀតណាមអះអាងថា៖គោលដៅប្រើប្រាស់នុយក្លេអ៊ែរដើម្បីសន្តិភាព - ảnh 3
លោក Ha Chan Ho ឯកអគ្គរដ្ឋទូតកូរ៉េខាងតិបូងប្រចំានៅវៀតណាម
(រូបថតៈ Internet)

        “ពេលដែលកូរ៉េខាងត្បូងមានគំរោងបង្កើនជំនួយ ODA សម្រាប់ វៀតណាម យើងខ្ញុំមិនគ្រាន់តែមើលទៅលើប្រាក់ចំណូលរបស់ប្រទេសនោះខ្ពស់ឬទាបប៉ុណ្ណោះ
ទេ ថែមទាំងមើលទៅលើប្រសិទ្ធភាពនៃការអនុវត្ត ខ្ទង់ជំនួយ នោះយ៉ាងដូចម្តេច។ ហើយយើងខ្ញុំឃើញថា គប្បីផ្តល់ជំនួយODA ឲ្យវៀត ណាមច្រើនថែមទៀត”។

        គំរោងការណ៌ហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជាស្ពាន Vam Cong ផ្លូវល្បឿនលឿន
Ha Noi-Hai Phong មន្ទីរពេទ្យពហុព្យាបាល Quang Nam ។ល។ ជានិមិត្តរូបនៃបណ្តា
កិច្ចសហ​ប្រតិបត្តិការ​មានប្រសិទ្ធភាពរវាង វៀតណាមជាមួយកូរ៉េខាងត្បូង។ ភាគីតាំង ពីរក៏ខំប្រឹងប្រែង លើកកំពស់តម្លៃ ប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២០ពាន់លាន
ដុល្លារក្នុងឆ្នាំ ២០១៥។

        ដំណើទស្សនកិច្ចជាផ្លូវការកូរ៉េខាងត្បូងរបស់នាយករដ្ឋមន្រ្តី Nguyen Tan Dung លើកនេះបានអះអាងជាថ្មីម្តងទៀត នូវគោលនយោបាយមុនក៏ដូចជា ក្រោយរបស់វៀត
ណាម គឺយកចិត្តទុកដាក់ដល់ទំនាក់ទំនងសហប្រតិបត្តិការជាមួយកូរ៉ែខាងត្បូង។
ដំណើ ទស្សនកិច្ចបានគូសសញ្ញារយៈពេល ២០ឆ្នាំ សហប្រតិបត្តិការ ដោយមាន ប្រសិទ្ធភាពរវាងដៃគូយុត្តិសាស្រ្ត និងជាឪកាស សម្រាប់ភាគីទាំងពីរផ្លាស់ប្តូរវិធាន
ការ សំដៅនំាទំនាក់ទំនងវៀតណាម កូរ៉េ ខាងត្បូងកាន់តែជិតស្និទ្ធ ជឿជាក់ និងចី
រភាពពីមួយថ្ងៃទៅមួយថ្ងៃ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ