វិបត្តិនៅវេណេហ្ស៊ុយអេឡាត្រូវការដោះស្រាយដោយឈរលើមូលដ្ឋាននៃកិច្ច សន្ទនាសន្តិភាព

(VOVWORLD) - ស្ថានភាពជាប់គាំងផ្នែកនយោបាយនៅវេណេហ្ស៊ុយអេឡាកំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែថ្នាក់ដឹកនាំភាគីប្រឆាំង លោក Juan Guaido ជាអ្នកដែលបានប្រកាសខ្លួនឯងជាប្រធានា ធិបតីបណ្ដោះអាសន្នវេណេហ្ស៊ុយអេឡា និងប្រធានាធិបតីកាន់អំណាចលោក Nicolas Maduro នៅតែមិនទាន់ដំណើរ ការកិច្ចសន្ទនាដើម្បីស្វែងរកដំណោះស្រាយនៅឡើយ។ ក្នុងពេលជាមួយគ្នានោះ អង្គការសហប្រជាជាតិកំពុងខិតខំប្រឹងប្រែងអំពាវនាវអោយមានកិច្ចសហប្រតិបតិ្តការអន្តរជាតិ សំដៅរាំងស្កាត់វិបត្តិមនុស្សធម៌ផ្ទុះឡើងនៅប្រទេសនេះ។
វិបត្តិនៅវេណេហ្ស៊ុយអេឡាត្រូវការដោះស្រាយដោយឈរលើមូលដ្ឋាននៃកិច្ច សន្ទនាសន្តិភាព - ảnh 1អ្នកគាំទ្ររដ្ឋាភិបាលរបស់ប្រធានាធិបតីលោក Nicolas Maduro (រូបថត៖ AFP/TTXVN)

ក្នុងបម្រែបម្រួលថ្មីបំផុត នាថ្ងៃទី១១ ខែកុម្ភៈ អាមេរិកបានដាក់សេចក្ដីព្រាងនៃសេចក្ដីសម្រេចចិត្តស្ដីពីវេណេហ្ស៊ុយអេឡាជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដោយអំពាវនាវអោយបញ្ជូនជំនួយ អន្តរជាតិក៏ដូចជារៀបចំការបោះឆ្នោតប្រធានាធិបតីនៅវេណេហ្ស៊ុយអេឡាផងដែរ។ ឆ្លើយតបវិញ រុស្ស៊ីបានដាក់ជូនសេចក្ដីសម្រេចចិត្តជំនួសមួយ ដោយសម្ដែងនូវការព្រួយបារម្ភចំពោះបូរណភាពដែនដីនិងឯករាជ្យភាពនយោបាយនៅវេណេហ្ស៊ុយអេឡា។

        ខណៈពេលនោះ ប្រធានាធិបតីលោក Nicolas Maduro កំពុងដំណើរការសមយុទ្ធមួយដោយទ្រង់ទ្រាយធំបំផុតក្នុងអំឡុងពេល២០០ឆ្នាំកន្លងទៅ សំដៅផ្ញើរសារមួយដែលថា Caracas ត្រៀមខ្លួនជាស្រេចឆ្លើយតបនឹងគ្រប់សកម្មភាពធ្វើអន្តរាគមន៍ដោយយោធាពីខាងក្រៅ។

        សហគមន៍អន្តរជាតិមានការខ្វែងគំនិត

        រហូតមកដល់ពេលនេះ សហគមន៍អន្តរជាតិនៅតែមានការខ្វែងគំនិតអំពីបញ្ហាវេណេហ្ស៊ុយអេឡា។ ប្រទេសមួយចំនួននៃសហភាពអឺរ៉ុប (EU) ដែលក្នុងនោះមានអង់គ្លេស អាល្លឺម៉ង់ បារាំងនិងអេស្ប៉ាញ់រួមជាមួយអាមេរិក ទទួលស្គាល់លោក Guaido ជាប្រធានាធិបតីបណ្ដោះអាសន្ន ព្រមទាំងបង្កសម្ពាធសំណូមពរអោយប្រធានាធិបតីលោក Maduro រៀបចំការបោះឆ្នោតថ្មី។ វ៉ាស៊ីនតោនធ្លាប់ប្រកាសកំពុងពិចារណាលើលទ្ធផលធ្វើអន្តរាគមន៍ដោយយោធាទៅក្នុងប្រទេសនេះ ក៏ប៉ុន្តែផ្ដល់អាទិភាពគឺឈានទៅការផ្ទេរប្រគល់អំណាចប្រកបដោយសន្តិភាព។

        ក្នុងពេលជាមួយគ្នានោះ ប្រទេសផ្សេងជាច្រើនដូចជាមិចស៊ីកូ គុយបា ទួរគីនិងរុស្ស៊ី គឺគាំទ្ររដ្ឋាភិបាលរបស់ប្រធានាធិបតីលោក Maduro ព្រមទាំងថ្កោលទោសឧបាយកលធ្វើរដ្ឋប្រហារ។ ម៉ូស្គូបានប្រកាសថា វ៉ាស៊ីនតោនមិនត្រូវអនុវត្តន៍មិនថាសកម្មភាពអន្តរាគមន៍ណាមួយ ដែលក្នុងនោះមានអន្តរាគមន៍ដោយយោធា ទៅក្នុងបញ្ញាផ្ទៃក្នុងរបស់វេណេហ្ស៊ុយអេឡា ហើយអះអាងថា រុស្ស៊ីត្រៀមខ្លួនជាស្រេចពិគ្រោះយោបល់អំពីវេណេហ្ស៊ុយអេឡា ដោយស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ។

        ចំពោះអង្គការសហប្រជាជាតិវិញ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonito Guterres កាលពីថ្ងៃទី១២ ខែកុម្ភៈ បានប្រកាសថា អង្គការនេះត្រៀមខ្លួនជាស្រេចបញ្ជូនជំនួយមនុស្សធម៌ទៅដល់វេណេហ្ស៊ុយអេឡា ក្នុងកាលៈទេសៈដែលការលំបាកផ្នែកសេដ្ឋកិច្ចបានធ្វើអោយប្រជាពលរដ្ឋរាប់លាននាក់ត្រូវចាកចេញពីប្រទេស។ ប៉ុន្តែ ត្រូវការមានការយល់ស្របពីរដ្ឋាភិបាលរបស់ប្រធានាធិបតីលោក Nicolas Maduro ជាមុនសិន។

វិបត្តិនៅវេណេហ្ស៊ុយអេឡាត្រូវការដោះស្រាយដោយឈរលើមូលដ្ឋាននៃកិច្ច សន្ទនាសន្តិភាព - ảnh 2 ប្រធានាធិបតីស្វ័យប្រកាសលោក Juan Guaido (រូបថត៖ AFP/TTXVN)

        វេណេហ្ស៊ុយអេឡាប្រឈមមុខជាមួយការលំបាកសេដ្ឋកិច្ច

        អស្ថិរភាពនយោបាយនៅវេណេហ្ស៊ុយអេឡា បានបង្កឡើងផលវិបាកជាច្រើន ដែលដំបូងបង្អស់គឺផលវិបាកសេដ្ឋកិច្ច។ រូបិយប័ណ្ណក្នុងស្រុកចុះថ្លៃ ដែលធ្វើអោយវិនិយោគិនអន្តរជាតិត្រូវបង្រួញសកម្មភាព ឬដោះដៃចេញពីវេណេហ្ស៊ុយអេឡា។ វិបត្តិសេដ្ឋកិច្ចក៏បានធ្វើអោយការចំណាកស្រុកផ្ទុះឡើងយ៉ាងច្រើនលើសលុបផងដែរ។ នាពេលកន្លងទៅ ទោះបីជារដ្ឋអំណាចរបស់ប្រធានា ធិបតីលោក Nicolas Maduro បានអនុវត្តន៍វិធានការជាច្រើនដើម្បីទប់ទល់នឹងស្ថានភាព “មហា អតិផរណា” ក្ដី ប៉ុន្តែរាល់វិធានការទាំងនេះមិនទាន់នាំមកនូវប្រសិទ្ធភាពជាពិតប្រាកដនៅឡើយ។ មូលនិធិរូបិយវត្ថុអន្តរជាតិ បានព្យាករណ៍ថា អតិផរណានៅវេណេហ្ស៊ុយអេឡា អាចឡើងដល់ទៅ ១០លានភាគរយក្នុងឆ្នាំ២០១៩។

        អាចឃើញថា នាបច្ចុប្បន្នវេណេហ្ស៊ុយអេឡា មិនត្រឹមតែប្រឈមមុខជាមួយការលំបាកផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងធ្លាក់ចូលក្នុងភាពជាប់គាំងភូមិសាស្ត្រ-នយោបាយរវាងមហាអំណាចពិភពលោកនានាទៀតផង។ ធ្លាប់ជាប្រទេសមានទ្រព្យច្រើនបំផុតនៅតំបន់អាមេរិកឡាទីនអាស្រ័យដោយប្រេងឧស្ម័នបានជាវេណេហ្ស៊ុយអេឡាមានទីតាំងភូមិសាស្ត្រនយោបាយដ៏សែនសំខាន់នៅក្នុងតំបន់ដែលមហាអំណាចពិភពលោកនានាជានិច្ចកាលចង់រក្សាឥទ្ធិពលរបស់ខ្លួន។ ប្រការសំខាន់ នាបច្ចុប្បន្នគឺ រដ្ឋអំណាចនិងភាគីប្រឆាំងត្រូវដំណើរការចរចាដើម្បីស្ដារស្ថិរភាពក្នុងស្រុកឡើងវិញ។ បញ្ហានានានៃប្រទេសនេះគប្បីត្រូវបានដោះស្រាយដោយប្រជាជនផ្ទាល់ខ្លួន ក្នុងក្របខ័ណ្ឌនៃរដ្ឋធម្មនុញ្ញានិងច្បាប់តាមរយៈកិច្ចសន្ទនាសន្តិភាព។ នេះជាវិធានការតែមួយគត់ដើម្បីជួយអោយ វេណេហ្ស៊ុយអេឡាទទួលបានស្ថិរភាពដ៏យូរអង្វែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ